Home Blog Page 1654

មិនមានសំបុត្រទៅទស្សនាពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម២០២៣ដោយផ្ទាល់ អាចទៅទស្សនា៣ទីតាំងនេះបាន

0

ពិធីបើកព្រឹត្តិការណ៍ប៉ារ៉ាហ្គេម២០២៣ នឹងប្រព្រឹត្តឡើងនាថ្ងៃទី៣ ខែមិថុនា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុនសែន។

ដោយសារតែការចែកសំបុត្រចូលទស្សនាពិធីបើកនេះ មិនត្រូវបានចែកឱ្យបងប្អូនប្រជាពលរដ្ឋចូលទស្សនានោះ ហេតុដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការចាក់បញ្ចាំងស្លាយ៍នៅ៣ទីតាំងក្នុងរាជធានីភ្នំពេញ៖

  • សួនច្បារមុខវត្តបទុមវតី
  • សួនច្បារព្រះនាងប្រាជ្ញាបារមី
  • ទីលានប្រជាធិបតេយ្យ

May be an image of text

នៅក្នុងប្រទេសនេះ តែប្តីភ្លេចថ្ងៃខួបកំណើតប្រពន្ធរបស់ខ្លួននឹងត្រូវជាប់ពន្ធនាគារ

0

ច្បាប់​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ធ្វើ​ឱ្យ​ ដំណើរការអភិវឌ្ឍន៍សង្គមរីកចម្រើន និងឱ្យប្រជាជនប្រព្រឹត្តិតែអំពើល្អនៅក្នុងសង្គមជាតិ។

ច្បាប់អាចដាក់ទោសទៅលើជនជាប់ទោសមួយចំនួនដែលបានប្រព្រឹត្តិខុស​ ដូចជាប្លន់ វាយ ឬបង្ក្រគ្រោះថ្នាក់ទៅឱ្យនរណាម្នាក់ជាដើម។A Couple that Prays Together Stays Together - Samoa Global News

តែចម្លែកអីតែក្នុងប្រទេសដែនកោះនេះ មានច្បាប់មួយដែលខុសពីគេ ដោយមនុស្សប្រុសនឹងជាប់ពន្ធនាគារបាន ប្រសិនបើហ៊ានភ្លេចថ្ងៃខួបកំណើតប្រពន្ធរបស់ខ្លួន។

ប្រទេសដែនកោះ Samoa ស្ថិតនៅក្នុងតំបន់ Polynesian នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាប្រទេសតែមួយគត់ដែលប្តីហាមភ្លចថ្ងៃខួបកំណើតប្រពន្ធ។ នៅក្នុងប្រទេសនេះ ប្រសិនបើប្តីភ្លេចថ្ងៃកំណើតរបស់ប្រពន្ធដោយចៃដន្យ រួចហើយប្រពន្ធធ្វើការដាក់ពាក្យបណ្តឹងទៅប៉ូលិស នោះប្តីនឹងត្រូវជាប់ទោស។

តែយ៉ាងណាមិញ ប្រសិនបើប្តីភ្លេចជាលើកដំបូងមិនជាបញ្ហាអ្វីនោះទេ ដោយប៉ូលិសត្រឹមចេញសេចក្តីព្រមាន ឬក៏ឱ្យពួកគេធ្វើការសង្គមត្រឹមមួយសប្តាហ៍ ក៏ប៉ុន្តែបើមានលើកទី២ពួកគេនៅត្រូវដាក់ទោសជាដាច់ខាត ហើយនឹងត្រូវធ្វើទារុណកម្មថែមទៀតផងដែរ៕Samoa | Travel guide, tips and inspiration | WanderlustSamoa Observer | New prison to open June

ប្រភព៖ India Times

 

វណ្ណដា ប្រតិកម្មលើកដំបូងពីរឿងម្តាយ ក្រោយល្បីមានទំនាក់ទំនងស្នេហាសាជាថ្មី

0

ជាលើកដំបូងហើយដែលគេឃើញតារាចម្រៀង វណ្ណដា បញ្ចេញប្រតិកម្មនៅលើបណ្តាញសង្គមជាប់ទាក់ទងនិងម្តាយរបស់លោកដែលកំពុងរស់នៅខេត្តព្រះសីហនុមានអ្នកលេងបណ្តាញសង្គមតាមប្រមាញ់រូបថតចែកចាយលើប្រព័ន្ធអ៊ីនធឺណែត បន្ទាប់ពីតារាចម្រៀងរូបនេះកំពុងល្បីមានទំនាក់ទំនងស្នេហាជាមួយស្រីស្អាតវ័យក្មេងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmWpuZ5yHmJiAD8Br4hfhn1in6N0e6IK2n5wreooRZmKax_BnSM2_qWiL-j3MpQjn-LOtv40dKh8h3oINc0laeKCrmJ28eqY7AFcf1RTzQ0UFVN4Axm_7CIICj3JlJMtjtzwpWpXWZ1XkMNK0Qi6CnQatFLofBsO9iCMhZoVThAVdvkpQHw9Kioa3z/s2048/334204828_761940845292977_6817014726762936736_n.jpg

ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងជីវិតស្នេហារបស់កំពូលតារាចម្រៀងរ៉េបកម្ពុជា ម៉ាន់ វណ្ណដា និងស្រីស្អាត ???????????????????????? ក្លាយជាប្រធានបទផ្ទុះកក្រើកគ្រប់បណ្តាញសង្គមពីទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ។ ក្នុងនោះដែរក៏មានអ្នកលេងបណ្តាញសង្គមខ្លះតាមប្រមាញ់រូបថតម្តាយរបស់លោកដែលកំពុងលក់ដូរនៅផ្សារលើខេត្តព្រះសីហនុ ខណៈគាត់កំពុងតែមើលរូបថតមនុស្សស្រីដែលល្បីកំពុងមានទំនាក់ទំនងស្នេហាជាមួយកូនគាត់ ព្រមទាំងដាក់ Caption ថា «ម៉ាក់ក្មេកកំពុងមើលរូបថតកូនប្រសារ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwKWoAAWIMQavbgcuccmfPKUkVUafU2Xx2bGG-nSOc3mSHZJWpl9U5MvpDmJInoa95a-HZ3zePAuuQLxNes6Gn2bt2qgQLQdOx56oUA63bvgufKfOMcxo71t0FMliybMoEoLObAyP7SHJ8MdSmrbGIsLdwGYdSvGQ7aEmuL9Etytx58x0_8C9AX4nZ/s960/334246169_590334333001333_1352760605530600049_n.jpg

ការចែកចាយរូបភាពម្តាយលោក វណ្ណដា ដែលក្លាយជាប្រធានបទនៅលើបណ្តាញសង្គមនេះ វណ្ណដា បានបញ្ចេញប្រតិកម្មលើកដំបូង និងស្នើកុំឱ្យថតរូបម្តាយលោកជាបន្តទៀត។ តារាចម្រៀងរូបនេះ បានបង្ហោះ Story នៅលើគណនីផ្ទាល់ខ្លួននៅយប់ថ្ងៃទី៣១ ខែឧសភា ថា «សូមឈប់ថតម្តាយខ្ញុំយកមកផុសទៀត សូមផ្ដល់ភាពស្ងប់ស្ងាត់ឱ្យគាត់ រៀនគោរពសិទ្ធិនិងឱ្យតម្លៃមនុស្សចាស់ផង អរគុណ!»។

គួរបញ្ជាក់ផងដែរថា វណ្ណដា គឺជាកូនកតញ្ញូម្នាក់ តែងតែបង្ហាញការគោរពក្តីស្រលាញ់ដល់អ្នកមានគុណ គ្រាន់តែទំនេរពីសិល្បៈបន្តិចលោកតែងតែឆ្លៀតទៅលេងអ្នកផ្ទះ រួមទាំងឆ្លៀតមានដំណើរកម្សាន្តជុំគ្រួសារផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2dWrH1Nkdf0bHOMz37nF54kPIUj4cIKFKa9Nrdj8_1ntGJp214KUrwj81v_GqUsB13SoPJRcL_Grv6wuM6rmWRRDLZrqWS_TkLM6PpvS1SQvzI13IHcgGsnuejdt4KlLaAMKiggAlTBN9xyT4XgFMWC0geYD23UqWfaC-zG2Tl7PiR-mPAeOllsZc/s1125/330338919_546330757481271_4597595847415452999_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVL_Q7nWQYgfgOnkCez9BqN1-G99CVVi5EZ874XtaxZWzyRWJey2BIJ_6blGBNbQWvtc9pmLKO-NxF3d3fuHXEieTYt145SDaWQ7uk10NQ70QtawNIc3OyG4iin5WraSL9v5atT1vktelLEhIdn_tAOgqGv5T4epGdN4uap-jtPnGygq2bk3M53-QY/s1280/photo_2023-06-01_08-24-07.jpg

លោក ហុងដា​ ផ្ញើសារលាអ្នកសៀមរាប ក្រោយលោកសម្រេចចិត្តរំលាយក្រុមសូទីឡូ អង្គរ

0

ក្លិបសូទីឡូអង្គរ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានប្រកាសរំសាយក្រុមចោលហើយ ដោយបានរួមរស់នៅលីគកំពូលកម្ពុជា តាំងពីឆ្នាំ២០១៧មក។

ក្នុងរយៈពេលប្រាំមួយឆ្នាំកន្លងទៅនេះ សូទីឡូ អង្គរ ក៏ជាក្លិបខ្លាំងមួយផងដែរនៅលីគកំពូលកម្ពុជា ក៏ប៉ុន្តែជាអកុសល ដោយសារតែមានវិបត្តហិរញ្ញវត្ថុ ធ្វើឱ្យលោកហុងដា សម្រេចចិត្តដកខ្លួនចេញពីវិស័យបាល់ទាត់នៅកម្ពុជា។May be an image of 1 person, playing football, playing soccer and text

នៅលើគេហទំព័រហ្វេកប៊ុករបស់លោក ហុង ដា បានលើកឡើងថា៖”

ប្រជាជនកម្ពុជា និងខេត្តសៀមរាប!
ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។ ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។
ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។
សូមសំណាងល្អកម្ពុជា!
Keisuke Honda

សភាអាមេរិក នឹងអនុម័តលើកម្រិតប្រាក់បំណុល បញ្ចៀសវិបត្ដិទីផ្សាររបស់ពិភពលោក

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយការចរចាដ៏តានតឹងបំផុត លើកម្រិតប្រាក់បណុលរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក លោកប្រធានសភា ខេវីន ម៉ាកខាធី (Kevin McCarthy) និង លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) មានទំនុកចិត្តយ៉ាងមុតមាំ លើការអនុម័តពីសភា នៅរាត្រីនេះ ហើយនឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា នៅចុងសប្ដាហ៍នេះផងដែរ។Biden has his best day in months, and that could help Democrats in November

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ ថា ច្បាប់នេះ បានព្យួរនូវការជំពាក់បំណុលរបស់សហរដ្ឋអាមេរិក រយៈពេល២ឆ្នាំ ពាក់ព័ន្ធនឹងពន្យារនូវការសម្រេចចិត្ត ដំឡើងកម្រិតប្រាក់បំណុល រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិបតី នាឆ្នាំ២០២៤។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក នឹងចាប់ផ្តើមខកខានសងប្រាក់បំណុលរបស់ខ្លួន ចំនួន ៣១,៤ពាន់ពាន់លានដុល្លារ ($31.4trillion) ប្រសិនបើសភា មិនបានបង្កើនដែនកំណត់នូវការខ្ចីប្រាក់ នៅត្រឹមថ្ងៃទី៥ ខែមិថុនា។

សភារបស់សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមបោះឆ្នោត នៅម៉ោង២០ និង៣០នាទី ថ្ងៃទី៣១ ខែឧសភា (វេលានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។ ប៉ុន្ដែប្រសិនបើច្បាប់នេះ ត្រូវសភាអនុម័តហើយ ច្បាប់នេះក៏នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា សម្រាប់ការអនុម័តជាលើកចុងក្រោយ មុននឹងបញ្ជូនទៅជូនលោកប្រធានាធិបតី ចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ពេញលក្ខណៈ។ បើទោះជាយ៉ាងនេះក្ដី សមាជិកសភា នៅមានពេលវេលា រហូតដល់ថ្ងៃទី៥ ខែមិថុនា សម្រាប់ការអនុម័តច្បាប់កំណត់កម្រិតប្រាក់បំណុល ឬ ថា សហរដ្ឋអាមេរិក នឹងត្រូវខកខានសងប្រាក់បំណុលរបស់ខ្លួន។Kevin McCarthy's Thoughts on Other Ceilings | The New Yorker

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ និង លោក ម៉ាកខាធី ប្រធាសភា មកពីគណបក្សសាធារណរដ្ឋ បានចុះកិច្ចព្រមព្រៀងទ្វេភាគី ស្ដីអំពីការកំណត់កម្រិតប្រាក់បំណុល កាលពីចុងសប្ដាហ៍កន្លងនេះ ក្រោយពេលមេដឹកនាំទាំង២គណបក្សនេះ បានចរចាគ្នាដ៏តឹងតែងបំផុត អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក។ ក្រោយពេលសភាអនុម័តរួចហើយ ច្បាប់នេះ នឹងអនុញ្ញាតដល់សហរដ្ឋអាមេរិក ត្រូវតែបន្ដបង់ប្រាក់បំណុលរបស់ខ្លួន។ ប៉ុន្ដែប្រសិនបើការកម្រិតប្រាក់បំណុល ( ឬ ការកំណត់កម្រិតខ្ចីប្រាក់) មិនបានបង្កើននោះទេ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងអស់លុយ ហើយខកខាន នៅក្នុងការសងប្រាក់បំណុលរបស់ខ្លួន មានទំហំទឹកប្រាក់ ៣១,៤ពាន់ពាន់លានដុល្លារអាមេរិក ($31,4trillion)។ បញ្ហានេះនឹងបង្កឲ្យមានផលប៉ះពាល់ ប្រកបដោយគ្រោះមហន្ដរាយ ទៅដល់ទីផ្សាររបស់ពិភពលោក។

ឥឡូវនេះ សមាជិកសភា កំពុងតែជជែកដេញដោលគ្នា ស្ដីអំពីការអនុម័តច្បាប់នេះ។ វិធានការទាំងនេះ ត្រូវបានគណបក្សសាធារណរដ្ឋ និង គណបក្សប្រជាធិបតេយ្យ ពណ៌នា ថា វាជា«ការសម្របសម្រួល» ដោយសារតែភាគីទាំងពីរ មិនសប្បាយចិត្តទាំងស្រុង ជាមួយនឹងខ្លឹមសាររបស់ច្បាប់នេះ។Printing 100 Us Dollar Usd Money Banknotes Stock Photo - Download Image Now  - Currency, Printing Press, Printing Out - iStock

ជាមួយគ្នានេះ លោកប្រធានាធិបតី បៃដិន និង លោកប្រធានាសភា ម៉ាកខាធី កំពុងតែប្រឈមមុខនឹងការរិះគន់ ពីសមាជិក នៃគណបក្សរបស់ពួកគាត់។ សមាជិកសភាមួយចំនួន មកពីគណបក្សសាធារណរដ្ឋ ជឿ ថា សម្បទាន មានតិចតួចពេក ត្រូវបានធានា ជាថ្នូរនឹងការបង្កើនកម្រិតប្រាក់បំណុល ចំពេលសមាជិកសភាមួយចំនួន មកពីគណបក្សប្រជាធិបតេយ្យ ជំទាស់នឹងការផ្តល់មូលនិធិ សម្រាប់ការកាត់បន្ថយកម្មវិធីជំនួយសំខាន់ៗរបស់រដ្ឋាភិបាល ហើយចាប់ផ្តើមការសងប្រាក់កម្ចីដល់សិស្សឡើងវិញ។

បើទោះជាយ៉ាងណាក្ដី លោកប្រធានាធិបតី ចូ បៃដិន និង លោកប្រធានសភា ម៉ាកខាធី បានបញ្ជាក់ ថា ពួកគាត់ មានទំនុកចិត្ត ថា ពួកគាត់នឹងទទួលបានការគាំទ្រគ្រប់គ្រាន់ ដើម្បីអនុម័តច្បាប់នេះដែរ៕

ចាញ់យប់មិញ គ្រូ Roma បោះមេដាយប្រាក់ចោលឱ្យអ្នកគាំទ្រ

0

កាលពីយប់មិញ ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Europa League បានបញ្ចប់ជាផ្លូវការ ដោយក្រុម Sevilla បានបំបាក់ក្រុម AS Roma ក្នុងវគ្គសេចក្តីប៉េណាល់ទី។May be an image of 1 person, playing football, playing soccer and text

នៅក្នុងការប្រកួតនេះ ក្រុម Roma បានបើកការនាំមុខមុន១-០នៅតង់ទីមួយ មុនពេលដែលកីឡាករ Roma ម្នាក់ Mancini ធ្វើឱ្យចូលទីខ្លួនឯង នាំឱ្យ​ Sevilla តាមបាន១-១។ លុះដល់វគ្គកា់សេចក្តី១១ម៉ែត្រក្រុម Roma ធ្វើមិនបានល្អទាល់តែសោះ​ ដោយស៊ុត៣ជើង ចូលតែ១គ្រាប់ ខណៈ Sevilla ស៊ុត៤ជើង ចូលតែ៤គ្រាប់ ធ្វើឱ្យពួកគេគ្រងជើងឯក UEFA Europa League ជាលើកទី៧។May be an image of 2 people, people playing soccer, people playing football, crowd and text

ក្រោយបញ្ចប់ការប្រកួត នាពិធីបំពាក់មេដាយ គ្រូបង្វឹករបស់ក្រុម Roma លោក Jose Mourinho បានបោះមេដាយប្រាក់របស់ខ្លួនចោល ទៅឱ្យអ្នកគាំទ្រ ដែលនេះសម្តែងឱ្យឃើញនូវការខកចិត្តរបស់គ្រូបង្វឹកដ៏ខ្លាំងមួយនេះ។

សូមរំលឹកផងដែរថា នេះជាលើកទី១ហើយក្នុងឆាកជីវិតរបស់ លោក Jose Mourinho ដែលបានបរាជ័យនៅក្នុងវគ្គផ្តាច់ព្រ័ត្រ ពោលគឺលោកធ្លាប់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រចំនួន៥ដង ឈ្នះទាំង៥ដង៕May be an image of 2 people, people playing football, people playing soccer, crowd and text that says 'UEFA EUROPA LEAGUE'May be an image of 1 person and text

ការនាំចេញទូរស័ព្ទស្មាតហ្វូនទៅកាន់វៀតណាមធ្លាក់ចុះ

0

ប្រទេសវៀតណាម ៖ ក្រុមស្រាវជ្រាវផ្នែកទីផ្សារ Counterpoint បានបញ្ជាក់ថា ចំនួនទូរស័ព្ទស្មាតហ្វូនដែលគេនាំចេញទៅកាន់ប្រទេសវៀតណាមបានធ្លាក់ចុះ៣០% នៅត្រីមាសដំបូងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ។ នេះចាត់ទុកថា ជាការធ្លាក់ចុះខ្លាំងបំផុតក្នុងបណ្តាទីផ្សារគោលដៅចំនួន៥ នៅតំបន់អាស៊ីអាគ្នេយ៍ ។ ចំណែកការនាំចេញទូរស័ព្ទស្មាតហ្វូនទៅប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ២៩% បើធៀបនឹងឆ្នាំ២០២២ រីឯប្រទេសថៃធ្លាក់ចុះ១% ។

ទីផ្សារគោលដៅចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន មានចំនួនការនាំចេញទូរស័ព្ទស្មាតហ្វូនជារួមធ្លាក់ចុះ១៣% ។ លោក Glen Cardoza អ្នកវិភាគរបស់ក្រុមស្រាវជ្រាវទីផ្សារ Counterpoint លើកឡើងថា អតិថិជននៅវៀតណាមមិនទាន់មានទំនុកចិត្តទាំងស្រុងទេ ។ ម្យ៉ាងទៀត អត្រាអតិផរណាក្នុងតំបន់បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងធ្វើឱ្យតម្រូវការទិញទូរស័ព្ទថ្មីធ្លាក់ចុះ ។Apple Store iPhone 14 photos shared by company

ក្រៅពីនេះ មូលហេតុមួយទៀតនៃការធ្លាក់ចុះតម្រូវការទូរស័ព្ទស្មាតហ្វូននៅត្រីមាសដំបូងឆ្នាំ២០២៣ ដោយសារប្រទេសវៀតណាមបានទិញផលិតផលជាច្រើនមុខនៅត្រីមាសចុងក្រោយឆ្នាំ២០២២ ។ គេសង្កេតឃើញថា ចាប់ពីខែមករា ឆ្នាំ២០២៣ មក ពលរដ្ឋវៀតណាមភាគច្រើនចាប់ផ្តើមសន្សំសំចៃប្រាក់លើការចំណាយទិញផលិតផលផ្សេងៗ ។Samsung Sees Galaxy Z Flip 4, Fold 4 as Edge in Smartphone Wars - WSJ

ក្រុមស្រាវជ្រាវទីផ្សារ Counterpoint បានបង្ហាញឱ្យឃើញថា នៅត្រីមាសដំបូងឆ្នាំ២០២៣ ក្រុមហ៊ុន Samsung អាចលក់ទូរស័ព្ទស្មាតហ្វូនបានច្រើនជាងគេនៅប្រទេសវៀតណាម និងកាន់កាប់ចំណែកទីផ្សាររហូតដល់២១% បន្ទាប់មក គឺក្រុមហ៊ុន Oppo ស្មើ២០%, Vivo 14%, Xiaomi 14%, Realme 12% និង Apple 7% ។ ទោះយ៉ាងណា ចំនួនការលក់ទូរស័ព្ទស្មាតហ្វូនគ្រប់ម៉ូដបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ លើកលែងតែក្រុមហ៊ុន Apple ដែលការលក់ទូរស័ព្ទស្មាតហ្វូនបានកើនឡើង១៨% ៕ ប្រភព ៖ AEC connect

គួរឱ្យបារម្ភ ! យើងនឹងលែងបានឃើញផ្កាយក្នុងរយៈពេល២០ឆ្នាំខាងមុខទៀត

0

យើងនឹងមិនឃើញផ្កាយនៅលើមេឃទេក្នុងរយៈពេល២០ឆ្នាំទៀត ដោយសារមានការបំពុលពន្លឺកើនឡើងយ៉ាងឆាប់រហ័ស ។ អ្នកវិទ្យាសាស្ត្របានអំពាវនាវឱ្យប្រទេសទាំងឡាយប្រញាប់ដោះស្រាយបញ្ហានេះ បើមិនដូច្នោះទេ វាមិនត្រឹមតែបាត់បង់ផ្កាយប៉ុណ្ណោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់សុខភាពរបស់មនុស្ស និងសត្វទៀតផង ។ អ្នកស្រាវជ្រាវលើកឡើងថា ការបំពុលពន្លឺបានកើនឡើង១០% ក្នុង១ឆ្នាំនៅលើពិភពលោក ហើយធ្វើឱ្យក្មេងដែលកើតនាពេលបច្ចុប្បន្ននេះឃើញផ្កាយត្រឹមតែ២៥០ប្រភេទ ប៉ុណ្ណោះ ហើយនៅពេលពួកគេមានអាយុ១៨ឆ្នាំ ពួកគេនឹងឃើញផ្កាយត្រឹមតែ១០០ប្រភេទ ។Galaxy Gazing: How Many Stars Are in Our Solar System? - WENY News

របាយការណ៍ថ្មីរបស់តារាវិទូមកពី Royal Astronomical Society ប្រទេសអង់គ្លេសបញ្ជាក់ថា បញ្ហាការបំពុលពន្លឺកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ចាប់ពីឆ្នាំ២០១៦ ដែលធ្វើឱ្យមនុស្ស១ផ្នែកក្នុងចំណោម៣ផ្នែកនៅលើពិភពលោក មើលមិនឃើញកាឡាក់ស៊ី។ អត្រាកើនឡើងនេះអាចធ្វើឱ្យផ្កាយនៅលើមេឃទាំងអស់នឹងបាត់បង់ក្នុងរយៈពេល២០ឆ្នាំខាងមុខ ។ បច្ចុប្បន្ន យើងចាប់ផ្តើមឃើញពពួកផ្កាយខ្លះមិនគ្រប់ចំនួន ហើយមានតែពេលមេឃងងិតប៉ុណ្ណោះ ទើបយើងអាចមើលឃើញផ្កាយទាំងនោះ ។ ការបំពុលពន្លឺបានកើនឡើង ហើយបើយើងមិនដោះស្រាយទេនោះ វានឹងក្លាយជាបញ្ហាសម្រាប់ក្មេងជំនាន់ក្រោយ ។

តារាវិទូមកពី Royal Astronomical Society លើកឡើងថា ៖ «ផ្ទៃមេឃនៅពេលយប់ជាផ្នែកមួយនៃបរិស្ថានរបស់យើង ហើយវានឹងក្លាយជាបញ្ហាធំ ខណៈក្មេងជំនាន់ក្រោយមិនសូវមើលឃើញផ្កាយ ដូចគ្នានឹងមនុស្សបច្ចុប្បន្នមិនធ្លាប់ឃើញសម្បុកបក្សីដែរ ។ យើងអាចចាប់អារម្មណ៍រឿងនេះបាន បើទោះជាយើងមិនមែនជាតារាវិទូក្តី» ។ ចំណែកតារាវិទូមកពីសាកលវិទ្យាល័យ Universidad Politécnica de Madrid លើកឡើងថា ការបំពុលពន្លឺ ជាបញ្ហាដែលគេចាប់អារម្មណ៍តិចតួច ព្រោះជារឿងនៅឆ្ងាយពីខ្លួន និងប៉ះពាល់មិនបាន ប៉ុន្តែវានឹងប៉ះពាល់ដល់បរិស្ថាន ។Visibility of stars in the night sky declines faster than previously  thought: GFZ

តារាវិទូបន្ថែមថា មនុស្សភាគច្រើនមិនបានយល់ពីផលប៉ះពាល់អវិជ្ជមាននៃការបំពុលពន្លឺទេ វាដូចនឹងផលប៉ះពាល់ដោយសារការជក់បារីកាលពីឆ្នាំ១៩៨០ ដែរ ។ ដូច្នេះ គួរដោះស្រាយបញ្ហានេះជាបន្ទាន់ និងចាត់វិធានការដូចជា ដាក់បទបញ្ជាតឹងរ៉ឹងពាក់ព័ន្ធនឹងទិសដៅពន្លឺ និងបង្កើតតំបន់អនុរក្សផ្ទៃមេឃងងិតបន្ថែមទៀត ។

លើសពីនេះ ក្រៅពីមានផលប៉ះពាល់លើផ្កាយហើយ ការបំពុលពន្លឺក៏ប៉ះពាល់ដល់បរិស្ថានទៀតផង ព្រោះសត្វអណ្តើកសមុទ្រ និងសត្វស្លាបបានប្រើពន្លឺព្រះច័ន្ទដើម្បីមើលផ្លូវ ។ ដូច្នេះ ពន្លឺរបស់អំពូលភ្លើងធ្វើឱ្យសត្វវង្វេងផ្លូវ ហើយចុងក្រោយ វាអាចងា.ប់ ។ បើយើងចង់ជួយកាត់បន្ថយការបំពុលពន្លឺ យើងអាចធ្វើបានចាប់ពីពេលនេះទៅ គឺត្រូវបិទអំពូលភ្លើងនៅពេលយើងពុំបានប្រើប្រាស់វា ពីព្រោះនឹងជួយកាត់បន្ថយការសាយភាយពន្លឺទៅកាន់ផ្ទៃមេឃ ៕Galaxy Gazing: How Many Stars Are in Our Solar System? - WENY News

ប្រភព ៖ environman

មិនធម្មតាមែន! តារាសម្តែង Pacino វ័យ៨២ឆ្នាំអាចធ្វើឱ្យមិត្តស្រី២៩ឆ្នាំពរពោះ

0

ពិតជាមានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីទទួលដំណឹងថាតារាសម្តែង Al Pacino នឹងក្លាយជាឪពុកគេនៅអាយុ៨២ឆ្នាំ ជាមួយមិត្តស្រី Noor Alfallah ដែលនាងមានវ័យ២៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី៣១ ខែឧសភា នេះ។Al Pacino, 82, Is Expecting a Baby With Girlfriend Noor Alfallahតាមការចុះផ្សាយដដែលបានឱ្យដឹងទៀតថា គេហទំព័រកម្សាន្តអាម៉េរិក TMZ បានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី៣០ ខែឧសភា ថាលោក Pacino អាយុ ៨២ឆ្នាំ កំពុងរំពឹងថានឹងមានកូនជាមួយមិត្តស្រីអាយុ ២៩ ឆ្នាំរបស់លោក ហើយកូននេះក៏ត្រូវជាកូនទី៤របស់តារាសម្តែងខាងលើនេះផងដែរ។ បច្ចុប្បន្ននេះមិត្តស្រី លោក Pacino មានផ្ទៃពោះ ៨ ខែ ហើយ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ចំណងស្នេហ៍ នៅពីខែមេសា ឆ្នាំ២០២២។Who is Al Pacino's pregnant lover Noor Alfallah? Glam film producer who had  tryst with Mick Jagger | Daily Mail Online

គួរបញ្ជាក់ផងដែរថា តារាសម្តែង Pacino បានប្រឡូកលើអាជីពសិល្បៈជាង៥ទសវត្សរ៍ មកហើយព្រមទាំងបានឈ្នះពានរង្វាន់ជាច្រើន។ លោកមានកូនស្រីច្បងឈ្មោះ Julie Marie អាយុ ៣៣ ឆ្នាំ គឺជាកូនជាមួយអតីតមិត្តស្រី Jan Tarrant ។ កូនទី២ និងទី៣ លោកគឺជាកូនភ្លោះមានឈ្មោះថា Anton និង Olivia មានអាយុ ២២ ឆ្នាំ ជាមួយតារាសម្តែង Beverly D’Angelo ៕Who is Noor Alfallah and is she dating Al Pacino? – The Sun | The Sun

ព្រះមហាក្សត្រទាំង ៦ អង្គដែលបានសោយរាជ្យយូរជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក

0

ក្នុងការគ្រប់គ្រងទឹកដី ដឹកនាំនយោបាយ ការពាររាជបល្ល័ង្កឱ្យមានភាពស្ថិតស្ថិរ គឺមិនមែនជារឿងងាយស្រួលឡើយសម្រាប់ព្រះមហាក្សត្រគ្រប់អង្គ ដែលក្នុងនោះមានតែព្រះមហាក្សត្រ ៦ អង្គប៉ុណ្ណោះ ដែលឡើងសោយរាជ្យយូរជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក។

១. ព្រះចៅអធិរាជល្វីទី១៤ (Louis XIV) ៖ ព្រះមហាក្សត្រដែលគ្រងរាជ្យបានយូរជាងគេបង្អស់ក្នុងកំណត់ត្រាប្រវត្តិសាស្រ្តពិភពលោក គឺព្រះចៅអធិរាជល្វីទី១៤ នៃចក្រភពបារាំង។ ព្រះអង្គបានឡើងសោយរាជ្យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៦៤៣ រហូតដល់សោយទិវង្គតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៧១៥ ដែលមានរយៈពេលសោយរាជ្យសរុប ៧២ ឆ្នាំ និង ១១០ ថ្ងៃ។Louis XIV: Sun King, Spouse & Versailles - HISTORY

២.ព្រះមហាក្សត្រិយ៍អេលីហ្សាប៊ែតទី២ (Elizabeth II)៖ មហាក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាបេតទី២ ទ្រង់បានឡើងសោយរាជ្យ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមានរយៈពេលជាង ៧០ ឆ្នាំ និង ២១៩ ថ្ងៃ។Remembering Elizabeth II, Britain's First Girl King

៣.ព្រះចៅភូមិបុលអតុល្យតេជះ (Bhumibol Adulyadej)៖ អតីតព្រះមហាក្សត្រថៃ ភូមិបុលអតុល្យតេជះ បានឡើងសោយរាជ្យសម្បត្តិ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលមានរយៈពេល ៧០ ឆ្នាំ និង ១២៦ ថ្ងៃ។Thai King Bhumibol Adulyadej, World's Longest-Reigning Monarch, Dies : The  Two-Way : NPR

៤.ព្រះចៅយ៉ូហាន់ទី២ (Johann II)៖ ព្រះចៅយ៉ូហាន់ទី២ នៃប្រទេសលិចតិនស្តាញ បានឡើងសោយរាជ្យចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៨៥៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩២៩ ដែលមានរយៈពេល ៧០ ឆ្នាំនិង ៩១ ថ្ងៃ។ លិចតិនស្តាញ ជាប្រទេសអឺរ៉ុបតូចមួយនៅតំបន់ជួរភ្នំអាល់ (Alps) ចន្លោះប្រទេសអូទ្រីស និងប្រទេសស្វីស។The ruler who has just been overtaken by The Queen – Royal Central

៥.ព្រះចៅឃ្នីនីចចាណាអាប់ប៉ាកាល់ទី១ (K’inich Janaab’ Pakal l)៖ ព្រះចៅឃ្នីនីចចាណាអាប់ប៉ាកាល់ទី១ បានឡើងគ្រងរាជ្យនៅអាណាចក្រមួយនៃអរិយធម៌ម៉ាយ៉ា (Maya) បានរយៈពេល ៦៨ ឆ្នាំនិង ៣៣ ថ្ងៃ ចាប់ពីឆ្នាំ ៦១៥-៦៨៣ នៃគ្រិស្តសករាជ អតីតទឹកដីរបស់អាណាចក្របុរាណនេះ បច្ចុប្បន្នជាផ្នែកមួយនៃប្រទេសម៉ិកស៊ិក។The sword of truth | Sacred Geometry

៦.ព្រះចៅហ្វ្រេនស៊ីចូសេប១ ( Francis Joseph I)៖ អតីតព្រះមហាក្សត្រចក្រភពអូទ្រីស ទ្រង់បានឡើងសោយរាជ្យសម្បត្តិ អស់រយៈពេល ៦៧ ឆ្នាំនិង ៣៥៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៤៨ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩១៦ ៕170+ Franz Joseph I Of Austria Stock Photos, Pictures & Royalty-Free Images  - iStock