Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូង ចាប់ផ្ដើមតវ៉ាប្រឆាំងនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ អនុញ្ញាតឲ្យបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ

កូរ៉េខាងត្បូង ចាប់ផ្ដើមតវ៉ាប្រឆាំងនឹងទីភ្នាក់ងារអង្គការសហប្រជាជាតិ អនុញ្ញាតឲ្យបញ្ចេញទឹកពីរោងចក្រនុយក្លេអ៊ែរ

87
0

រដ្ឋធានីសេអ៊ូល៖ ក្រោយពេលទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានសម្រេចអនុញ្ញាតឲ្យបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ រួចមក សមាជិកសភា មកពីគណបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង កំពុងតែបង្កើនសម្ពាធយ៉ាងខ្លាំង ទៅដល់រដ្ឋាភិបាលក្រុងសេអ៊ូល ជំរុញឲ្យថ្កោលទោស ដល់ផែនការរបស់ក្រុងតូក្យូ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ថា ក្រុមសមាជិករបស់គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំ នៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមអង្គុយពេញមួយយប់ នៅខាងក្នុងរដ្ឋសភា តវ៉ាប្រឈងនឹងរបាយការណ៍របស់ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) និង ការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រហ៊្វូគីស៊ីម៉ា (Fukushima) បង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។Fukushima links must be monitored | The Standard

រដ្ឋាភិបាលក្រុងសេអូល បានបញ្ជាក់ នៅថ្ងៃសុក្រ (ទី៧ ខែកក្កដា) ថា «កូរ៉េខាងត្បូង គោរពការសន្និដ្ឋានលើការត្រួតពិនិត្យសុវត្ថិភាពរបស់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តចំពោះផែនការរបស់ប្រទេសជប៉ុន នៅក្នុងការបញ្ចេញទឹកសំណល់ ចេញពីរោងចក្រហ៊្វូគីស៊ីម៉ា។ រីឯកំហាប់សារធាតុវិទ្យុសកម្ម បំពេញតាមស្តង់ដារ សម្រាប់ការបញ្ចេញទឹក ទៅក្នុងមហាសមុទ្រ ដែលបានចម្រោះធាតុវិទ្យុសកម្មរួច ហើយត្រូវគេរំពឹង ថា នឹងមិនមានផលប៉ះពាល់ណាមួយ ដល់តំបន់មហាសមុទ្ររបស់យើងនោះឡើយ»។

លោក រ៉ាហ្វាអែល ហ្គ្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានចុះទៅពិនិត្យទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) កាលពីថ្ងៃពុធ (ទី៥ ខែកក្កដា) និង បានជួបជាមួយអ្នកស្រុក។ ក្រោយមក គាត់បានអះអាង អំពីសុវត្ថិភាព សម្រាប់ផែនការរបស់ប្រទេសជប៉ុន បញ្ចេញទឹកសំណល់មានធាតុវិទ្យុសកម្ម ដែលត្រូវបានចម្រោះរួចហើយ ចេញពីរោងចក្រថាមពលនេះ ដើម្បីបង្ហូរទឹកសំណល់ទាំងនោះ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។Exclusive: IAEA chief Grossi hints at discord among Fukushima report  experts | Reuters

ទីភ្នាក់ងារ IAEA របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការរុះរើរោងចក្រថាមពលនុយក្លេអ៊ែរ ដែលត្រូវបានបំផ្លាញ នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា និង មហារលកយក្សស៊ូណាមិ កាលពីអំឡុងឆ្នាំ២០១១ ថា ការត្រួតពិនិត្យ រយៈពេល២ឆ្នាំមកនេះ រកឃើញ ថា ផែនការរបស់ជប៉ុន សម្រាប់ការបង្ហូរទឹកសំណល់ ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ នេះ នឹងមានផលប៉ះពាល់តិចតួច ដល់មនុស្ស ឬ បរិស្ថាន។

សហជីពនេសាទជប៉ុន បានជំទាស់តវ៉ា ប្រឆាំងនឹងផែនការនេះ អស់រយៈពេលជាយូរមកហើយ ដោយបានអះអាង ថា រដ្ឋាភិបាលគួរតែលុបចោលផែនការជួសជុលនូវការខូចខាតកេរ្តិ៍ឈ្មោះរបស់ខ្លួន។ ប្រទេសមួយចំនួន បានហាមឃាត់នូវផលិតផលអាហារមួយចំនួនរបស់ជប៉ុន ព្រោះតែពួកគេភ័យខ្លាចវិទ្យុសកម្ម។ ជប៉ុន តែងតែធ្វើតេស្ត លើម្ហូបអាហារសមុទ្រ ចេញពីតំបន់ហ៊្វូគូស៊ីម៉ា (Fukushima) ជាប្រចាំ ហើយរកឃើញ ថា វាមានសុវត្ថិភាពតាមស្ដង់ដារ។South Korea respects IAEA review of Japan's Fukushima wastewater plan - CNA

លោក វ៉ាង វ៉ែនប៊ិន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន កាលពីថ្ងៃពុធ បានរិះគន់ដល់ចំណាត់ការ ឆ្ពោះទៅរកការបង្ហូរទឹក បញ្ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ាដាយអ៊ិឈិ ហើយថែមទាំង បានគំរាម អំពីចំណាត់វិធានការផ្សេងៗ ប្រសិនបើផែនការនេះគួរតែដំណើរការទៅមុខ។

អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ ថា «នាយកដ្ឋានពាក់ព័ន្ធរបស់រដ្ឋាភិបាលក្រុងប៉េកាំង នឹងពង្រឹងនូវការត្រួតពិនិត្យ លើបរិស្ថានដែនសមុទ្រ និង ត្រួតពិនិត្យដល់ការនាំចូលផលិតផលសមុទ្រ សម្រាប់ធានាដល់សុខភាព និង សន្តិសុខស្បៀងអាហារ សម្រាប់សាធារណជន»។ បើទោះជាយ៉ាងណាក៏ដោយ គាត់បានបដិសេធ ចំពោះការផ្តល់ព័ត៌មានលម្អិតជាក់លាក់ អំពីសកម្មភាពប្រភេទណា នឹងត្រូវរដ្ឋាភិបាលចិន ប្រកាន់យកនោះ។Fukushima Daiichi Nuclear Power Plant - Wikipedia

ក្រុមសកម្មជនជាច្រើន នៅក្នុងប្រទេសកូរ៉េខាងត្បូង និង កូរ៉េខាងត្បូង បានបង្កើននូវការតវ៉ារបស់ពួកគេ ប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលជប៉ុន បញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគីស៊ីម៉ា ដាយអ៊ិឈិ ដោយសារតែពួកគេខ្លាចមានគ្រោះថ្នាក់ បង្កឡើងដោយវិទ្យុសកម្ម។

រដ្ឋាភិបាលក្រុងតូក្យូ និង ក្រុមមន្រ្តីជំនាញរបស់ជប៉ុន បញ្ជាក់ ថា ទឹកនៅក្នុងរោងចក្រហ៊្វូគូស៊ីម៉ា ត្រូវបានចម្រោះ យកធាតុវិទ្យុសកម្ម ចេញអស់ភាគច្រើនរួចមកហើយ ហើយវាក៏នឹងមិនមានផលប៉ះពាល់ សម្រាប់កម្រិតសុវត្ថិភាពនោះទេ។ ប៉ុន្ដែការសម្រេចចិត្តណាមួយរបស់ទីភ្នាក់ងារ IAEA ក៏ត្រូវគេរំពឹងទុក ថា អាចនឹងធ្វើឡើង នៅក្នុងសប្ដាហ៍នេះ៕