កាលពីម្សិលមិញ ក្រុមតារាកំប្លែងរបស់នាយពាក់មី ផ្កាគ្រប់រដូវ បានយកឈ្នះក្រុម លោកជីក ចង់ (ជីកចង់ All Star) នៅក្នុងលទ្ធផល៧-៤ នាឯកីឡដ្ឋានស្តាតចាស់។
ការប្រកួតនេះ ធ្វើឡើងស្វែងរកមូលនិធិ និងជំនួយពីសប្បុរសជន ដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា និងជួយទៅដល់មន្ទីគន្ធបុប្ផាថែមទៀតផងដែរ។
អ្វីដែលមិនគួរឱ្យជឿនោះ គេសង្កេតឃើញថា មានអ្នកទស្សនាទាំងនៅទីលាន និងការឡាយ ហាក់មានកំណើនច្រើនជាង ការប្រកួតលីគកំពូលកម្ពុជា Cambodia Premier League ទ្វេដងឯណោះ។
បើតាមការលើកឡើងរបស់មហាជនមួយចំនួននិយាយថា៖” ការប្រកួតនេះ ជាការប្រកួតស្វែងរកមូលនិធិ និងជំនួយពីសប្បុរសជន ដើម្បីសង្រ្គោះជីវិតកុមារនៅកម្ពុជា ហើយវាក៏ជាចំណីចក្ខុមួយផងដែរ ដែលធ្វើឱ្យអ្នកទស្សនា មានក្តីសប្បាយរីករាយ ហេតុដូច្នេះ ទើបការប្រកួតនេះទាក់ទាញអ្នកគាំទ្រច្រើនបែបនេះ”៕
រូបភាព៖ peak Sports










