ការបរិភោគម្ហូបអាហារមានរសជាតិហឹរអាចបណ្តាលឱ្យយើងឈឺចាប់ក្នុងមាត់ ហៀរទឹកភ្នែក និងឈឺពោះផងដែរ បន្ទាប់ពីបានបរិភោគវារួច ។ ប៉ុន្តែមានមនុស្សជាច្រើននាក់ចូលចិត្តបរិភោគអាហារហឹរ ដោយបន្ថែមម្ទេសទៅក្នុងចានម្ហូប ឬផ្សំគ្រឿងពីម្ទេស ពីព្រោះពួកគេគិតថា រសជាតិហឹរជួយធ្វើឱ្យអាហារកាន់តែឆ្ងាញ់ជាងមុន ។ តើផ្លែម្ទេសផ្តល់ផលប្រយោជន៍អ្វីខ្លះដល់រាងកាយ ?Capsaicin: Researchers Look into Health Benefits of Active Component of  Chili Peppers | Sci.News

*ប្រយោជន៍ផ្លែម្ទេស ៖
១-សម្រកទម្ងន់ ៖ សារធាតុ Capsaicin នៅក្នុងផ្លែម្ទេសអាចជួយដុតបំផ្លាញកាឡូរី និងខ្លាញ់ក្នុងរាងកាយបាន ។ ដូច្នេះ ការបរិភោគអាហារហឹរ គឺជាវិធីមួយជួយឱ្យយើងអាចសម្រកទម្ងន់បាន ។
២-បន្ថយអាការៈជំងឺផ្តាសាយ ៖ នៅក្នុងផ្លែម្ទេសមានវីតាមីន C ជួយពង្រឹងមុខងារនៃប្រព័ន្ធការពារក្នុងខ្លួនកុំឱ្យឆាប់ឆ្លងមេរោគ ។ ទោះយ៉ាងណា វីតាមីន C មិនមែនជាថ្នាំសម្រាប់ព្យាបាលជំងឺផ្តាសាយទេ ប៉ុន្តែវាមានចំណែកជួយកាត់បន្ថយអាការៈធ្ងន់ធ្ងរនៃជំងឺនេះ ហើយធ្វើឱ្យយើងឆាប់ជាសះស្បើយ ។10 Health Benefits of Green Chillies - Kohinoor៣-កាត់បន្ថយហានិភ័យជំងឺមហារីក ៖ ក្រៅពីផ្លែម្ទេសបានជួយធ្វើឱ្យស្បែកភ្លឺថ្លាហើយ វាក៏បានជួយកាត់បន្ថយការរលាកក្នុងខ្លួនផងដែរ ។ លើសពីនេះ វាអាចកាត់បន្ថយហានិភ័យជំងឺមហារីកទៀតផង ។
៤-មានអាយុវែង ៖ សារធាតុចិញ្ចឹមនៅក្នុងផ្លែម្ទេសបានជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំក្នុងរាងកាយ ដែលធ្វើឱ្យរាងកាយរបស់យើងរឹងមាំ និងមានអាយុវែង ។
៥-កាត់បន្ថយហានិភ័យជំងឺបេះដូង ៖ ម្ទេសនឹងជួយដល់ការរំលាយកំណកឈាម ប្រឆាំងនឹងការស្ទះសរសៃឈាម ដែលវាមូលហេតុចម្បងនៃជំងឺលើសឈាម និងជំងឺសរសៃឈាមក្នុងបេះដូង ។Chilli health benefits: Which types are best for health and cooking

*ចំណុចគួរចៀសវាង ៖
-ការបរិភោគអាហារហឹរ មិនសមស្របជាមួយអ្នកមានជំងឺពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារទេ ដូចជា ជំងឺដំបៅក្រពះ, ការច្រាលជាតិអាស៊ីតក្នុងក្រពះ និងរលាកពោះវៀន
-ការបរិភោគម្ទេសច្រើនពេកអាចធ្វើឱ្យឈឺពោះ ឬរលាកក្រពះ
-គួរពិភាក្សាជាមួយគ្រូពេទ្យមុននឹងបរិភោគអាហារហឹរ ពីព្រោះអាចមានប្រតិកម្មអាឡែស៊ី ជាពិសេស ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន ៕Health Benefits of Chilli Pepper | Narayana Health

ប្រភព ៖ sanook