Home Blog Page 1650

ពងមាន់ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ចំណូលរបស់អ្នកលក់ម្ហូបអាហារនៅថៃ

0

ប្រទេសថៃ ៖ បច្ចុប្បន្ន អាជីវករលក់ពងមាន់នៅតាមផ្សារនានាក្នុងប្រទេសថៃបានត្អូញត្អែរពីពងមាន់ឡើងថ្លៃ ក្នុងនោះហាងលក់ពងមាន់មួយកន្លែងនៅខេត្តរ៉ាក់យ៉ង ដែលម្ចាស់ហាងឈ្មោះ អ្នកនាង Visasaya Mukdasanit អាយុ៣៨ឆ្នាំ និយាយថា ក្នុងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ ពងមាន់បានឡើងថ្លៃចំនួន៣ដង ហើយពងមាន់១បន្ទះបានឡើងថ្លៃ១៨បាតបន្ថែមលើតម្លៃចាស់ ។ អ្នកនាងប្រាប់ថា ម្ចាស់ហាងលក់ពងមាន់ មិនបានដំឡើងថ្លៃទេ ប៉ុន្តែដោយសារតម្លៃនៅកសិដ្ឋានឡើងថ្លៃដែរ ។Sunny outlook for Thai farmers as Malaysia runs short on eggs | The Star

អ្នកនាង Visasaya Mukdasanit លើកឡើងថា ពងមាន់ឡើងថ្លៃ ព្រោះតម្លៃចំណីសត្វកើនឡើងខ្ពស់ ហើយនៅរដូវក្តៅ មេមាន់ពងតិចជាងមុន ។ ម្ចាស់ហាងលក់ពងមាន់រូបនេះបន្តថា នាងក៏យល់ពីអតិថិជនដែរ ជាពិសេស ហាងលក់អាហារកុម្ម៉ង់ និងហាងលក់ម្ហូបទូទៅ ដែលត្រូវប្រើពងមាន់ធ្វើម្ហូបជាចាំបាច់ គឺពួកគេរងផលប៉ះពាល់យ៉ាងខ្លាំង ។ លើសពីនេះ ហាងមួយចំនួនបានទិញពងមាន់បែកទៅធ្វើម្ហូបលក់ទៀតផង ព្រោះវាមានតម្លៃថោកជាង ។

ចំណែកអ្នកស្រី Lom Suebsunthorn អាយុ៤៣ឆ្នាំ ជាអាជីវករលក់ពងមាន់ បាននិយាយថា តម្លៃពងមាន់ និងពងទាកើនឡើងខ្ពស់ ហើយអតិថិជនរអ៊ូគ្រប់គ្នា ប៉ុន្តែគាត់មិនដឹងថាជួយយ៉ាងម៉េច ខណៈតម្លៃដឹកជញ្ជូនពងមាន់ខ្ពស់ គាត់ក៏ឡើងថ្លៃតាមដែរ ។ អ្នកស្រីបន្តថា នៅកសិដ្ឋានចិញ្ចឹមមាន់ជូនដំណឹងមកថា ចំណីសត្វកើនឡើង រួមទាំងអាកាសធាតុក្តៅធ្វើឱ្យមេមាន់ពងតិច នេះហើយជាមូលហេតុពងមាន់ឡើងថ្លៃ ។Consumers Association of Penang: How safe are our eggs? | The Star

រីឯអ្នកស្រី Somsri Suthipong អាយុ៥៥ឆ្នាំ ជាអ្នកលក់ម្ហូបអាហារនិយាយដែរថា ពងមាន់ឡើងថ្លៃធ្វើឱ្យប៉ះពាល់ការចំណាយដើមទុនយ៉ាងខ្លាំង ហើយគាត់បានលក់ពងមាន់ចៀន ពងមាន់ស្ងោរ និងពងមាន់ខ តម្លៃតែ១០បាតប៉ុណ្ណោះ ។ អ្នកស្រីបន្តថា បាយស្រូបសម្ល និងដាក់ពងមាន់១គ្រាប់ គឺគាត់លក់តម្លៃ១ចាន ៤៥បាត ប៉ុន្តែអតិថិជនបានយកទៅបង្ហោះក្នុងបណ្តាញសង្គមថា គាត់លក់ថ្លៃ ។ អតិថិជនគួរតែយល់ពីអ្នកលក់ផង ព្រោះទំនិញគ្រប់មុខឡើងថ្លៃទាំងអស់ ដូចជា ស្ករ និងពងមាន់ ។ អ្នកស្រីនិយាយថា ៖ «ខ្ញុំមិនដំឡើងថ្លៃម្ហូបអាហារទេ ហើយខ្ញុំត្រូវទទួលបន្ទុកការចំណាយកើនឡើងទាំងអស់ ។ ខ្ញុំសង្ឃឹមថា តម្លៃទំនិញ និងពងមាន់ នឹងធ្លាក់ចុះតាមធម្មតាវិញ» ។

ដូចគ្នានេះ អាជីវករលក់នំនៅផ្សារខេត្តរ៉ាក់យ៉ងលើកឡើងថា ពួកគេត្រូវទទួលបន្ទុកចំណាយដើមទុនខ្ពស់ ប៉ុន្តែពួកគេមិនដំឡើងថ្លៃទំនិញលក់ឱ្យអតិថិជនទេ ដោយសង្ឃឹមថា តម្លៃពងមាន់នឹងមិនឡើងថ្លៃជាងនេះ ។ អាជីវករទាំងនេះបានសំណូមពរទៅកាន់ស្ថាប័នពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងជួយអន្តរាគមន៍តម្លៃពងមាន់ កុំឱ្យវាកើនឡើងទៀត ព្រោះតម្លៃពងមាន់បច្ចុប្បន្នខ្ពស់ណាស់ទៅហើយ ៕Do Eggs Need to be Refrigerated? They're Not in Thailand. ប្រភព ៖ khaosod

តើក្រហាយភ្នែកបណ្តាលមកពីអ្វី? តើវាអាចមានគ្រោះថ្នាក់ទេ?

0

្រហាយភ្នែក រមាស់ក្នុងភ្នែក រកាំដូចមានសំរាមក្នុងភ្នែក ឈឺចាក់ៗក្នុងភ្នែក ចាញ់ពន្លឺថ្ងៃ ឬហៀរទឹកភ្នែកឥតឈប់ … នេះអាចជាអាការៈសញ្ញានៃជំងឺភ្នែកស្ងួត។ ជាទូទៅ គេសង្កេតឃើញថា មួយភាគបីនៃប្រជាជនពេញវ័យនៅលើពិភពលោកតែងតែមានបញ្ហាស្ងួតភ្នែក។ នៅអាស៊ី អត្រាអ្នកស្ងួតភ្នែកឡើងខ្ពស់ខ្លាំង ដល់ទៅ ៣៣%។ ដូច្នេះហើយ តើស្ងួតភ្នែកបណ្តាលមកពីអ្វី ? និងត្រូវធ្វើដូចម្តេចដើម្បីបញ្ចៀសបញ្ហានេះបាន ?Have itchy eyes? 8 effective ways to soothe your eyelid irritation |  HealthShots

កត្តាដែលធ្វើឱ្យមានបញ្ហាស្ងួតភ្នែកគឺដោយសារការប្រើប្រាស់ភ្នែកខ្លាំងពេក ដូចជាសម្លឹងអេក្រង់កុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិករយៈពេលយូរ, មានភាពតានតឹង, សម្រាកមិនគ្រប់គ្រាន់, ឬផឹកភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន…ជាដើម។
មូលហេតុមួយទៀតគឺដោយសារអាយុ នៅពេលឈានចូលដល់វ័យចំណាស់ ក្រពេញទឹកភ្នែកមិនអាចផលិតទឹកភ្នែកបានគ្រប់គ្រាន់ ដូច្នេះយើងតែងតែជួបប្រទះនិងបញ្ហាក្រហាយភ្នែក ឬស្ងួតភ្នែកជាដើម។Red Eyes - Causes, Symptoms, Treatment and Prevention -

វិធីការពារនិងព្យាបាល៖ ជាទូទៅ ជំងឺភ្នែកស្ងួត ឬក្រហាយភ្នែក មិនអាចបង្កផលវិបាកធ្ងន់ធ្ងរអីនោះឡើយ ដូច្នេះដើម្បីបញ្ចៀសបញ្ហានេះយើងគួរតែអនុវត្តវិធីដូចខាងក្រោម៖

១.កាត់បន្ថយការប្រើប្រាស់កុំព្យូទ័រ និងឧបករណ៍អេឡិចត្រូនិក។
២.គេងឱ្យបានគ្រប់គ្រាន់ ៦-៨ ម៉ោងក្នុងមួយថ្ងៃ។
៣.ព្យាយាមរក្សាចិត្តរបស់អ្នកឱ្យបានស្រួល កុំតានតឹងពេក ឬព្រួយបារម្ភ។
៤.កាត់បន្ថយភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
៥.បរិភោគអាហារដែលមានវីតាមីនដែលអាចជំនួយដល់ភ្នែកដូចជា បន្លែបៃតង, ផ្លែឈើ, ត្រី, សត្វគោ, គ្រាប់ធញ្ញជាតិ…ជាដើម៕ Here's how to deal with itchy eyesប្រភព៖sanook

ចិន បន្ដបញ្ជូននាវាចម្បាំង និងយន្ដហោះយោធាជិត៣០គ្រឿង បំភ័យតៃវ៉ាន់

0

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធកាន់តែខ្លាំងឡើង ទាំងការទូត យោធា នយោបាយ និង សេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋាភិបាលក្រុងតៃប៉ិ តាមរយៈការបញ្ជូនយន្ដហោះយោធា និង នាវាចម្បាំងជាបន្ដបន្ទាប់ ឡោមព័ទ្ធដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ ដើម្បីបង្ខំឲ្យទទួលយកដែនអធិបតេយ្យភាពរបស់ចិន។The Consequences of Conquest: Why Indo-Pacific Power Hinges on Taiwan

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែមិថុនា ថា ក្រសួងការពារជាតិតៃវ៉ាន់ បានតាមដានសកម្មភាពរបស់យន្ដហោះយោធា ចំនួន២៤គ្រឿង និង នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន ចំនួន៣គ្រឿង ហោះ និង ធ្វើនាវាចរណ៍ ឡោមព័ទ្ធកោះតៃវ៉ាន់ ចន្លោះពីវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ និង វេលាម៉ោង៦ព្រឹក ថ្ងៃចន្ទ។What it looks like when competing with China comes last

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា នៅក្នុងចំណោមយន្ដហោះចម្បាំងរបស់ចិន ទាំង២៤គ្រឿងនោះ រួមមាន យន្ដហោះចំនួន១០គ្រឿង បានហោះចូលមកក្នុងតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់ និង បានឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ មានដូចជា យន្ដហោះ J-11 ចំនួន៤គ្រឿង, យន្ដហោះ J-16 ចំនួន៤គ្រឿង និង យន្ដហោះ Su-30 (ស៊ូ-30)ចំនួន២គ្រឿង។ ជាការឆ្លើយតបវិញនោះ តៃវ៉ាន់ បានបញ្ជូនយន្ដហោះចម្បាំង និង នាវាចម្បាំងរបស់កងទ័ពជើងទឹក ចេញប្រតិបត្ដិការ ហើយបានប្រើប្រាស់មីស៊ីល បាញ់ពីលើដីទៅអាកាស តាមឃ្លាំមើលគ្រប់សកម្មភាពទាំងអស់របស់កងទ័ពរំដោះប្រជាជនចិន។

រហូតមកដល់ខែនេះ ក្រុងប៉េកាំង បានបញ្ជូនយន្ដហោះ ចំនួន១៤១គ្រឿង និង នាវាផ្ទុកយន្ដហោះ ចំនួន៥០គ្រឿង ឡោមព័ទ្ធកោះតៃវ៉ាន់។ បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក ចិនបានបង្កើននូវការប្រើប្រាស់យុទ្ធសាស្ត្រតំបន់ប្រផេះ តាមរយៈការបង្កើនចំនួនយន្តហោះយោធា និង នាវារបស់កងទ័ពជើងទឹក ដែលកំពុងតែប្រតិបត្តិការ នៅជុំវិញកោះតៃវ៉ាន់។US-China: new close encounter between fighter jets on the South China Sea

ក្រុងប៉េកាំង តែងតែអះអាង ថា កោះតៃវ៉ាន់ ជាដែនដីរបស់ចិន មិនអាចផ្ដាច់ចេញពីគ្នាបានឡើយ។ បន្ថែមពីលើសនេះ ក្រុងប៉េកាំង បានព្រមាន អំពីការប្រើប្រាស់កម្លាំងយោធា ប្រសិនបើតៃវ៉ាន់ បានប្រកាស អំពីឯករាជភាពរបស់ខ្លួន កាត់ផ្ដាច់ចេញពីចិន។

ដោយឡែក ក្រុងតៃប៉ិ តែងតែប្រឆាំងដាច់ខាត មិនព្រមទទួលស្គាល់ អំពីដែនអធិបតេយ្យភាពរបស់ចិន នៅលើកោះតៃវ៉ាន់ ម្ដងណាឡើយ។ ក្រុងតៃប៉ិ បានសង្កត់ធ្ងន់ ថា មានតែប្រជាជាតិតៃវ៉ាន់ ប៉ុណ្ណោះ ទើបមានសិទ្ធិសម្រេចលើជោគវាសនាអនាគតរបស់ពួកគេបាន។ ប៉ុន្ដែដោយសារតែមានការគំរាមកំហែងពីក្រុងប៉េកាំងជាញឹកញាប់ ទើបតៃវ៉ាន់ បង្កើននូវការចំណាយលើវិស័យការពារជាតិ ដោយទិញគ្រឿងសឹកទំនើបៗ មកពីសហរដ្ឋអាមេរិក ខណៈមីស៊ីលមួយចំនួន ត្រូវបានរដ្ឋាភិបាលតៃប៉ិ ទិញពីក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុក សម្រាប់ត្រៀមខ្លួន ធ្វើសង្គ្រាម ទប់ទល់នឹងការលុកលុយរបស់ចិន៕Pushing Back Against China's New Normal in the Taiwan Strait - War on the  Rocks

រកឃើញសំបុកប្រភេទសត្វជិតផុតពូជមានពងចំនួន ២១គ្រាប់

0

រកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងខេត្តកោះកុង ក្នុងខែមិថុនាដែលសំបុកនោះមានពងចំនួន២១គ្រាប់ ដែល១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZry7g0kIz0CHWOYaEishKglm1D2WZl_KqFilXcp_khSms3rx5LKu7vDtb5EIoWiKM3dbRUpErzKokaOlrw__drmmjuXFDRMHrJvI7bSVvVz_XYgEkQNbAgFI561YqRKDCzs7nL52QMLzs1XFKg13kM34n2dwVpCJ0CTes4Bb96R3dSWLLFWb1b5W/s1500/image_2023-06-13_13-16-55.png

ការរកឃើញសំបុកសត្វកម្រនេះធ្វើឡើងរវាងក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន។ ក្នុងនោះដែរ សំបុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើ ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ ដោយរំពឹងថាពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0K_fZ2LWAQHxQgJtmRtWfDYXKbP0kpLVVFWlR4ltnio-9UyoRQDRUEAYz86QaklTKFCDpbZnOuqJnea6E3MKw7ClcB-cjT9nbAWH-udfCvfRaa_PNXve0yVO6yTGpN7TNjljuGE4AY5-l88hFE2botnxN1oGCcO2QcL-oiuVnFHI31YL5drjHEFze/s1500/image_2023-06-13_13-16-46.png

គួរបញ្ជាក់ថា ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទនេះ។ ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោក តាមការសិក្សាបានវាយតម្លៃថា មានចំនួនប្រហែល ១ពាន់ ក្បាល ក្នុងនោះ ប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត ៤០០ក្បាល ដូច្នេះការរកឃើញសំបុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAEEwd4rJuyICJ28IAPmjZl4WhXKtOyK_rZkteMR-DBc5s98LMfHSA3-3vn1d4HxSwgJ6lx2IgB6BA7p_Emh0k-IS61Iw76qmZEKZLvzQ8EaXJSddnPYFuH3P0gacPDtpUhvQOlMS45I6gFfqXeSMibaGhV-VvNs7xl5Ey5kZnYIL-N6RSlyCKdzwh/s1500/image_2023-06-13_13-16-45.png

ក្រសួងចេញមុខបកស្រាយ ជុំវិញករណីសាលាចិនមួយកន្លែង ចោទក្រសួងយកពន្ធលើថ្លៃសិក្សា២០ភាគរយ

0

នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានសង្កេតឃើញមានការផ្សព្វផ្សាយនៅតាមបណ្តាញសង្គម Facebook ថា សាលាខ្មែរ-ចិនអរសប្បាយសិក្សា (JoY SCHOOL) តម្រូវឱ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយក្នុង លិខិតជូនដំណឹងរបស់សាលាបានបញ្ជាក់ថា “សាលាខ្មែរ-ចិនអរសប្បាយសិក្សា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ មាតាបិតា ឬអាណាព្យបាលសិស្សទាំងអស់ឱ្យបានជ្រាបថា៖ តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុ- សិស្សទាំងអស់ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០%ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ ឆ្នាំ។ ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សា ជូនរដ្ឋតែ ១០%ប៉ុណ្ណោះ រីឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត សូមមាតាបិតាឬអាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ ជួយបង់ពន្ធលើថ្លៃការសិក្សានេះ។ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ច របស់សង្គមបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ថ្លៃ សិក្សានឹងមិនត្រូវបានដំឡើងនៅឆ្នាំនេះទេ”។

អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នសរកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមាន ប្រភេទពន្ធលើថ្លៃការសិក្សា នោះ ទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណា ព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវឱ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូន រាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សា នោះទេ។ ទន្ទឹមនឹងនេះ សូមជម្រាបជូន ដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សានុសិស្សឱ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំង ដោយចាត់ទុកជាវិស័យអប់រំជាវិស័យអាទិភាព និងបានផ្ដល់ការអនុគ្រោះលើកទឹកចិត្តផ្នែកពន្ធដារដល់វិស័យនេះ ជារៀងរហូតមក ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់រយៈពេល ៥ឆ្នាំម្តងៗ រហូត មកដល់បច្ចុប្បន្ន។ ថ្មីៗនេះ តាមរយៈលិខិតលេខ ២៥២ សជណ អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ របស់ទីស្ដីការគណៈរដ្ឋមន្តី រាជរដ្ឋាភិបាល បានបន្ដផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង ពុទ្ធលើប្រាក់ចំណូល ប្រាករំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលោក ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២ជី ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើ ការជួលទីតាំង ពន្ធអចពីរនទ្រព្យ និងប៉ាតង់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារនិងសហការជាមួយស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ធ្វើការពិនិត្យ លើគ្រឹះស្ថានទាំងឡាយណាដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍លើកទឹកចិត្តពន្ធដាររបស់រាជរដ្ឋាភិបាលដល់វិស័យ អប់រំ ហើយក្នុងករណីរកឃើញថាស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើសនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់និងឱក បទប្បដ្ឋានគតិយុត្តជាធរមាន។ រាល់ចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកលេខ ១២៧៧ ដោយឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ឬអង្គភាពពន្ធដារដែលសហគ្រាសស្ថិតក្រោមការ គ្រប់គ្រង។

អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងស្នើឱ្យ សាលាខ្មែរ-ចិនអរសប្បាយសិក្សា កែតម្រូវខ្លឹមសារ នៃលិខិតជូនដំណឹងរបស់ខ្លួនឡើងវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrNhIOAQ8SIqIjQ8CH_5jUYFvjhGWgJ477BQD_H3g5x0RRs91IJbE8EE9pxgsmyS9zdKF6FbZBM-W0YHiR_a4tWvHR56AJ3mDHSjIWv2U5Aj6hwe6D4-fXQ4sTXl0cZEoGThuuVagbIexVGvkerUHkUidIV8ErAz4UYGYX--WvfZxk2cMMDMvF0T-G/s1280/photo_2023-06-13_12-50-02%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkezI88EMCUQFxYLSgk-jfmOHuOv9COgEt3qlfsWqS9CngslpCfNnP-BdcSxt2UXON13bPjm3SrnAqyBmGuvUu1RvCUtguQEL-yhvQs7ERNTqG8_-Bg8cARSv7hIA62Yn0-E2NXCYBmvSfklXtrDZLZUjCRiulJ1_mmT9V7S-B65_YfA0KRszjeUlC/s1004/Untitled-1.png

ឆាប់ៗនេះហើយ! រថភ្លើងក្រោមដីល្បឿនលឿនរបស់ទួរគីដោយគ្មានអ្នកបើកបរក្រោមការសហការជាមួយចិន

0

ប្រទេសទួរគី៖ យោងតាមប្រភពព័ត៌មាន Global Times ដែលបានរាយការណ៍កាលពីថ្ងៃទី៩ ខែមិថុនា បានឱ្យដឹងថា គម្រោងផលិតរថភ្លើងក្រោមដីល្បឿនលឿនដំបូងគេរបស់ប្រទេសតួកគី ដែលមានល្បឿនអតិបរមា ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានចាប់ផ្តើមអនុវត្តហើយ។China's driverless high-speed subway project starts in Turkey - Global Times

ថ្មីៗនេះក្រុមហ៊ុនរបស់ប្រទេសទួរគីចំនួន ១៣ បានសហការជាមួយក្រុមហ៊ុនចិន CRRC ដើម្បីសាងសង់ក្បាលរថភ្លើងចំនួន ៦០ ដំបូង។ រថភ្លើងត្រូវបានគេរំពឹងថានឹងដំណើរការក្នុងអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល ហើយអាចដឹកអ្នកដំណើរបានដល់ទៅ ១,១០០ នាក់។ ដោយរថភ្លើងនេះបានប្រើប្រព័ន្ធបច្ចេកវិទ្យាប្រតិបត្តិការ GoA៤ យ៉ាងពេញលេញដែលមានសមត្ថភាពពិសេសអាចបើកបរបានដោយស្វ័យប្រវត្តិ។Modern China on Twitter: "Chinese rolling stock manufacturer CRRC kicked  start its first-ever localized manufacturing of the 120 km/h unmanned subway  cars in Türkiye on Wed for Istanbul's airport line project. A

ខ្សែរថភ្លើងក្រោមដីនៃអាកាសយានដ្ឋានអ៊ីស្តង់ប៊ុល គឺជាខ្សែរថភ្លើងក្រោមដីល្បឿនលឿនដំបូងគេបង្អស់របស់ប្រទេសទួរគី ដែលត្រូវបានរចនាឡើងសម្រាប់ដំណើរការខ្ពស់ និងជាបណ្តាញដឹកជញ្ជូនដ៏សំខាន់ដែលតភ្ជាប់អាកាសយានដ្ឋានជាមួយកណ្តាលទីក្រុង ដោយដឹកអ្នកដំណើរជាមធ្យម ៨០០,០០០ នាក់ក្នុងមួយថ្ងៃ។ លើសពីនេះ ប្រព័ន្ធគ្រប់គ្រងការអូសទាញដែលបានអភិវឌ្ឍថ្មីក៏អាចសម្របខ្លួនបានយ៉ាងល្អទៅនឹងតម្រូវការឡើងភ្នំក្នុងតំបន់ផងដែរ។ ការអនុវត្តបច្ចេកវិទ្យារថភ្លើងក្រោមដីល្បឿនលឿនគ្មានអ្នកបើកបរនេះ នឹងនាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់ការធ្វើដំណើររបស់ប្រជាជនក្នុងតំបន់។Modern China on Twitter: "Chinese rolling stock manufacturer CRRC kicked  start its first-ever localized manufacturing of the 120 km/h unmanned subway  cars in Türkiye on Wed for Istanbul's airport line project. A

យោងតាមលោក Li Yangyang អ្នកគ្រប់គ្រងទូទៅនៃ CRRC Zhuzhou Locomotive ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CRRC បាននិយាយថា ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការសហការលើគោលការណ៍នៃផលប្រយោជន៍ទៅវិញទៅមកជាមួយក្រុមហ៊ុនទួរគីក្នុងដំណើរការលទ្ធកម្ម ការផលិត ប្រតិបត្តិការ និងការថែទាំ។ អត្រានៃការធ្វើមូលដ្ឋានីយកម្មនៃគម្រោងផលិតរថភ្លើងបានឈានដល់ ៦០% បង្កើតការងារជាង ២០០ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មដឹកជញ្ជូនផ្លូវដែកក្នុងស្រុក៕

ប្រភព៖vnexpress

ទម្លាយតម្លៃគ្រឿងអលង្ការរបស់ Coach ឆន សុវណ្ណារាជមួយតួខ្លួនជាង២ម៉ឺនដុល្លារ

0

លោក ឆន សុវណ្ណារាជ ជាតារាចម្រៀងនៅក្នុងផលិតកម្មហង្សមាស ដែលបានក្តោបតំណែងជាគ្រូបង្វឹកកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia គ្រប់រដូវកាលនិងកម្មវិធី Cambodian Idol ដូចគ្នាបន្ទាប់ពីមានបទពិសោធន៍លើវិថីនេះជាច្រើនឆ្នាំ។ បើក្រឡេកទៅលើកការតុបតែងខ្លួនរបស់តារាចម្រៀងរូបនេះឃើញថាស្ទាយ៍នៃការតុបតែងខ្លួនរបស់លោកមានភាពទាក់ទាញតាមបែបយុវវ័យ ជាពិសេសអមជាមួយគ្រឿងអលង្ការពេជ្រដ៏ស្រស់ស្អាតទៀតកាន់តែមានភាពលេចធ្លោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLnkStrPjmxVqT2l-f-2A4dKqMlM0yTR6mJWYBGg8NwOY-PMuWZPnfe7w0vj7adWaFnKN-RD50jDM6O7ffohcRw6Wtp1agUjGBt-TXWzjZNM4rkRh8G6m_QYmF-JPwbBEQyE6Qso2V39A8rnR-f1cHzcb-e9X4v8icyqSPxDUdO_rfCT5czxEqdqpt/s1799/352764818_823689949121159_9103606166527449260_n.jpg

ជាក់ស្តែង នៅក្នុងរដូវកាលទី៣ នៃកម្មវិធី The Voice Cambodia វគ្គ Blind Auditions ឆន សុវណ្ណារាជ បានតុបតែងខ្លួនយ៉ាងស្រស់សង្ហា ជាមួយអាវខ្មៅខាងក្នុងនិងមានអាវកាប៊ូយពីខាងក្រៅ និងខោខ្មៅទៀត ធ្វើឱ្យតារាចម្រៀងរូបនេះនៅតែសង្ហាទោះបីជាវ័យជ្រេបន្តិចក៏ដោយ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ Coach ឆន សុវណ្ណារាជ បានលម្អខ្លួនជាមួយគ្រឿងអលង្ការពេជ្រយ៉ាងចាំងភ្នែកតែម្តងនៅលើតួខ្លួនរបស់លោក ខណៈតម្លៃគ្រឿងពេជ្រដែលតារាប្រុសរូបនេះតុបតែងខ្លួនមានតម្លៃជាង២ម៉ឺនដុល្លារឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizCaunMFO_17hj1kcQ6WVK_2U8jXwLEeKAtAE_IXL8-044uhCmRESG4anp2AGS6PDOw8snR_aqYgA7_gMFDzphu8g1bpk5gkT9SZvv6jZysqKPfu59HsN6ruuiRGOx69dJTQVZ7biKx8Q7_EUwUHyVQXKRis2JvN0dBvZDE2HS8FQDLQJ0Wbk5GTgj/s1799/353397212_823689952454492_3178556828161174215_n.jpg

តម្លៃនេះមានដូចជា ចិញ្ចៀនពេជ្រ៣វង់ មានតម្លៃដូចជា ៣ ៦៩០$ , ១ ៩៥០$ ,២១៩០$។ ខ្សែដៃមានតម្លៃ ៨ ៩០០$ និងបណ្តោងខ្សែកមានតម្លៃ ១ ៩៥០$ ដែលសរុបបញ្ចូលគ្នាគឺមានតម្លៃ ២០ ២៨០ ដុល្លារ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង ឆន សុវណ្ណារាជ គឺជាតារាប្រុសមួយរូបដែលនិយមចូលចិត្តគ្រឿងអលង្ការតុបតែងខ្លួនយ៉ាងខ្លាំងហើយបានឱ្យជាងប្រចាំខ្លួនច្នៃជាពិសេសមានម៉ូតខុសប្លែកគ្នាទៅតាមតម្រូវការកម្មវិធីផ្សេងៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq83W18zDzA47B7MwW2MoEYCXdVK5PH8WDEOt2NANSigLplrGeBcza4PvIokke55ngbLwD6PCPgdS7joQzsmlbyHitaeK0rIk6zrYAc74gldVsZIff566yTxMozoKEfN8aRpTKvoFM4AZh76w4qRUK6jTuasZFOaQ3bu2qzbe0gnpL2clytqRoIgKW/s1080/photo_2023-06-12_09-34-44.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ioZSQYVeU_fADfQeESJ_kO4E-C98cdjUc9kCd1eUwVlbPpNMrIleK2mGMJ38elJGX9cHdDzI7fL_vfqSeLNanakAenUSnlSorNbXhqx6i_z_N7HLhmN2o61FK9PDtCTqPA2Umks0QxHSDA2hXUYbV0-YfoW7PvTmV4qksQuBvB15CiJ61WHpwzy0/s1080/photo_2023-06-12_09-34-45%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTXmR28SSerYdiQlc5M2cQBai9mgplGmfgu_7OCHgjcKKFVU-7vnW1n9cfUGM_UmoiHFCh9_TKluBUnConHXkXLgRNO_RJznJgeGAKHVoqqIMTG2b9F0Pe_nQQQeQovg5irN4V2zsITdftAA11WTIP289POGTmbRG_vKMTt2OiHhw8tv-hm63BfxgS/s1080/photo_2023-06-12_09-34-45.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtGT2SyXyrXW0Lkob7t_xhn26JIujMrV2W_NaeQ-2Q1oCPU8U2vuh_m5pkxTzpQB1Cl3O0EDdwPzDQH1yPfs2TPeXu7vbibOy1tcB62539IW1yH_l535c1UIQC_JByE3npyi0oLtxS9B1KNcGIqom14MmQpdi1HkJX9eLMjIRPK3q72Nngdk6QI_Fw/s1080/photo_2023-06-12_09-34-46%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizdVMYCbhW1nBdMB49gFqGCuPSnqHc2D1V_ZU9RVmGS3rovNazy3bM21A7IPK2hhFToqOTG3l5agMFrYdoE0kElAVBniiAgDhq1FHrarTOBnyzY-6FIfjnBe9lMg1Q-pu_a6S3bjt-BfJrh8up4ryAqqheVyO8CqRDnwbOJtDMNUQd6xeycMxp9xpw/s1080/photo_2023-06-12_09-34-46.jpg

ផ្លូវរូងក្រោមបាតសមុទ្រវែងជាងគេរបស់ចិននឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២៤

0

ប្រទេសចិន៖ យោងតាមសាជីវកម្មទំនាក់ទំនងក្វាងទុងកាលពីថ្ងៃទី១១ ខែមិថុនា បានកត់សម្គាល់ការបញ្ចប់ការដំឡើងផ្លូវរូងក្រោមសមុទ្រប្រវែង ៦,៨៤៥ ម៉ែត្រ និងផ្ទុកទម្ងន់បាន ៨០,០០០ តោន ក្នុងតំបន់ Greater Bay ខេត្ត Guangdong នៃប្រទេសចិន។
ផ្លូវរូងក្រោមសមុទ្រដែលវែងជាងគេ និងធំទូលាយបំផុតរបស់ពិភពលោក បានអនុញ្ញាតឱ្យយានជំនិះរត់ក្នុងទិសដៅពីរជាមួយនឹងផ្លូវចំនួនប្រាំបី និងជាផ្នែកមួយនៃគម្រោងការតភ្ជាប់ឆ្លងកាត់សមុទ្រ Shenzhen-Zhongshan ប្រវែង ២៤ គីឡូម៉ែត្រ ។China takes major step toward completing Shenzhen-Zhongshan bridge -  Chinadaily.com.cn

លោក Zhong Huihong នាយករងនៃមជ្ឈមណ្ឌលគ្រប់គ្រងតំណ Shenzhen-Zhongshan បាននិយាយថា គោលបំណងនៃការដំឡើងផ្លូវរូងក្រោមសមុទ្រនេះ គឺដើម្បីអភិវឌ្ឍន៍តំបន់ខ្លះៗរបស់ប្រទេសចិនដូចជា Guangdong – Hong Kong – Macau Greater Bay Area។ ស្ពាន កោះសិប្បនិមិត្ត និងផ្លូវរូងក្រោមសមុទ្ររបស់គម្រោងត្រូវបានបង្កើតជាប្រព័ន្ធដឹកជញ្ជូនខាងលើ និងក្រោមទឹក ដែលត្រូវបានចាត់ទុកថាជាគម្រោងឆ្លងកាត់សមុទ្រដ៏លំបាកបំផុតមួយរបស់ពិភពលោក។Heavy-duty fixings secure Swinoujscie Tunnel on Poland's Baltic Sea coast -  Concrete Plant Precast Technology

Yihangjinan-1 គឺជានាវាដ៏ធំ និងទំនើបបំផុតនាពេលបច្ចុប្បន្នរបស់ពិភពលោកសម្រាប់ការដឹកជញ្ជូន និងការដំឡើងបំពង់ក្រោមបាតសមុទ្រ ដែលមានសមត្ថភាពដំឡើងខ្ពស់បំផុត មានភាពត្រឹមត្រូវនៃទីតាំងល្អ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។
គួរបញ្ជាក់ដែរថា ផ្លូវនេះត្រូវបានគេរំពឹងថានឹងបើកឱ្យធ្វើចរាចរណ៍នៅឆ្នាំ ២០២៤ ដោយកាត់បន្ថយពេលវេលាធ្វើដំណើរប្រហែល ២ ម៉ោងមកត្រឹម ៣០ នាទី៕Applied Sciences | Free Full-Text | Hydrodynamic Behavior of Submerged  Floating Tunnels with Suspension Cables and Towers under Irregular Waves ប្រភព ៖vnexpress

លោកគ្រូ សាន សុជា ស្នើសុំជួបសម្តេចតេជោ ហ៊ុនសែន

0

បន្ទាប់ពី​ស្ថិត​នៅ​ក្នុង​ភាពជា​បព្វជិត​អស់ ៣១​ឆ្នាំ​មក ភិក្ខុ​វជិរប្បញ្ញោ សាន សុជា បាន​ប្រកាស​រៀបចំ​ពិធី​លាចាក​សិក្ខាបទ​ហើយ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី២១ ខែឧសភា។

ក្រោយពីលាចាក​សិក្ខាបទ លោកគ្រូ សាន សុជា បានទៅស្នើនៅប្រទេសអូស្ត្រាលីមួយរយៈពេលខ្លី ហើយពេលនេះលោកគ្រូបានត្រឡប់មកដល់ប្រទេសកម្ពុជាយើងវិញ កាលពីថ្ងៃទី១១ ខែមិថុនាកន្លងទៅ ដោយស្នើសុំជួបសម្តេចតេជោ ហ៊ុនសែន។

យោងតាមប្រសាសន៍របស់សម្តេចតេជោហ៊ុនសែន បានឱ្យដឹងថា៖” អន្ទិតសាន សុជា ដែលពីមុននៅជាព្រះសង្ឃ គេហៅតេគុណ សាន សុជា ឥឡូវទៅជាអន្ទិត ព្រោះលាចាក​សិក្ខាបទហើយ។ ម្សិលមួយថ្ងៃបានមកដល់សៀមរាប ចុះពីលើយន្តហោះ ទាក់ទងគ្នាថាមកសុំជួបនាយករដ្ឋមន្រ្តី ហើយឱ្យរើសថ្ងៃទៅរវាងថ្ងៃទី១៣​និងទី១៤ ចឹងគ្នាក៏សុំរើសថ្ងៃទី១៣តែម្តងទៅ ហើយឥឡូវក៏ប្រហែលកំពុងធ្វើដំណើរជាមួយឯកឧត្តម ឧត្តមសេនីយ៍ទោ ខៀវ សាម៉េតទៅផ្ទះខ្ញុំ ដើម្បីមកសុំជួប”៕

 

ឥទ្ធិពលជ្រលងសម្ពាធទាបពីប្រទេសជិតខាង កម្ពុជា បន្តមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀត

0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេស មីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលបណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធា្លក់ លាយឡំ ដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៦ °C។ ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ។ សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។

គួរបញ្ជាក់ផងដែរថា តំបន់៣ខាងលើនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕May be an image of text