Home ព័ត៌មានជាតិ រកឃើញសំបុកប្រភេទសត្វជិតផុតពូជមានពងចំនួន ២១គ្រាប់

រកឃើញសំបុកប្រភេទសត្វជិតផុតពូជមានពងចំនួន ២១គ្រាប់

130
0

រកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងខេត្តកោះកុង ក្នុងខែមិថុនាដែលសំបុកនោះមានពងចំនួន២១គ្រាប់ ដែល១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន នាល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCZry7g0kIz0CHWOYaEishKglm1D2WZl_KqFilXcp_khSms3rx5LKu7vDtb5EIoWiKM3dbRUpErzKokaOlrw__drmmjuXFDRMHrJvI7bSVvVz_XYgEkQNbAgFI561YqRKDCzs7nL52QMLzs1XFKg13kM34n2dwVpCJ0CTes4Bb96R3dSWLLFWb1b5W/s1500/image_2023-06-13_13-16-55.png

ការរកឃើញសំបុកសត្វកម្រនេះធ្វើឡើងរវាងក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន។ ក្នុងនោះដែរ សំបុកសិប្បនិម្មិតនោះ ត្រូវបានហ៊ុមព័ទ្ធ និងយាមពេញមួយថ្ងៃដោយសហគមន៍អភិរក្សក្រពើ ដើម្បីការពារពងពីគ្រោះថ្នាក់ផ្សេងៗ ដោយរំពឹងថាពងនឹងញាស់នៅពាក់កណ្តាលខែសីហាខាងមុខនេះ ហើយកូនក្រពើនឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ ដើម្បីធានាថាពួកគេមានឱកាសរស់រានមានជីវិតខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0K_fZ2LWAQHxQgJtmRtWfDYXKbP0kpLVVFWlR4ltnio-9UyoRQDRUEAYz86QaklTKFCDpbZnOuqJnea6E3MKw7ClcB-cjT9nbAWH-udfCvfRaa_PNXve0yVO6yTGpN7TNjljuGE4AY5-l88hFE2botnxN1oGCcO2QcL-oiuVnFHI31YL5drjHEFze/s1500/image_2023-06-13_13-16-46.png

គួរបញ្ជាក់ថា ក្រពើភ្នំ (Crocodylus siamensis) ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ ក្រពើភ្នំ ត្រូវបានរកឃើញមានវត្តមាន នៅប្រទេសកម្ពុជា ដោយការអង្កេតរបស់អង្គការ Fauna & Flora និងរដ្ឋបាលព្រៃឈើនៅតំបន់ជួរភ្នំក្រវាញក្នុងឆ្នាំ២០០០ ដែលជាទីជម្រកដ៏សំខាន់បំផុតសម្រាប់ប្រភេទនេះ។ ចំនួនក្រពើភ្នំសរុបទូទាំងពិភពលោក តាមការសិក្សាបានវាយតម្លៃថា មានចំនួនប្រហែល ១ពាន់ ក្បាល ក្នុងនោះ ប្រទេសកម្ពុជាមានវត្តមានក្រពើភ្នំជិត ៤០០ក្បាល ដូច្នេះការរកឃើញសំបុកក្នុងធម្មជាតិនេះ គឺជាព័ត៌មានដ៏គួរឱ្យរំភើបរីករាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAEEwd4rJuyICJ28IAPmjZl4WhXKtOyK_rZkteMR-DBc5s98LMfHSA3-3vn1d4HxSwgJ6lx2IgB6BA7p_Emh0k-IS61Iw76qmZEKZLvzQ8EaXJSddnPYFuH3P0gacPDtpUhvQOlMS45I6gFfqXeSMibaGhV-VvNs7xl5Ey5kZnYIL-N6RSlyCKdzwh/s1500/image_2023-06-13_13-16-45.png