ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុងប៉េកាំង បាន និង កំពុងតែបង្កើនសម្ពាធកាន់តែខ្លាំងឡើង ទាំងការទូត យោធា នយោបាយ និង សេដ្ឋកិច្ច ប្រឆាំងនឹងរដ្ឋាភិបាលក្រុងតៃប៉ិ តាមរយៈការបញ្ជូនយន្ដហោះយោធា និង នាវាចម្បាំងជាបន្ដបន្ទាប់ ឡោមព័ទ្ធដែនកោះគ្រប់គ្រងដោយខ្លួនឯងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ ដើម្បីបង្ខំឲ្យទទួលយកដែនអធិបតេយ្យភាពរបស់ចិន។The Consequences of Conquest: Why Indo-Pacific Power Hinges on Taiwan

សារព័ត៌មាន Taiwan News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែមិថុនា ថា ក្រសួងការពារជាតិតៃវ៉ាន់ បានតាមដានសកម្មភាពរបស់យន្ដហោះយោធា ចំនួន២៤គ្រឿង និង នាវាចម្បាំងរបស់កងទ័ពជើងទឹកចិន ចំនួន៣គ្រឿង ហោះ និង ធ្វើនាវាចរណ៍ ឡោមព័ទ្ធកោះតៃវ៉ាន់ ចន្លោះពីវេលាម៉ោង៦ព្រឹក ថ្ងៃអាទិត្យ និង វេលាម៉ោង៦ព្រឹក ថ្ងៃចន្ទ។What it looks like when competing with China comes last

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ ថា នៅក្នុងចំណោមយន្ដហោះចម្បាំងរបស់ចិន ទាំង២៤គ្រឿងនោះ រួមមាន យន្ដហោះចំនួន១០គ្រឿង បានហោះចូលមកក្នុងតំបន់កំណត់ការពារដែនអាកាសរបស់តៃវ៉ាន់ និង បានឆ្លងកាត់ខ្សែបន្ទាត់មធ្យម នៃច្រកសមុទ្រតៃវ៉ាន់ មានដូចជា យន្ដហោះ J-11 ចំនួន៤គ្រឿង, យន្ដហោះ J-16 ចំនួន៤គ្រឿង និង យន្ដហោះ Su-30 (ស៊ូ-30)ចំនួន២គ្រឿង។ ជាការឆ្លើយតបវិញនោះ តៃវ៉ាន់ បានបញ្ជូនយន្ដហោះចម្បាំង និង នាវាចម្បាំងរបស់កងទ័ពជើងទឹក ចេញប្រតិបត្ដិការ ហើយបានប្រើប្រាស់មីស៊ីល បាញ់ពីលើដីទៅអាកាស តាមឃ្លាំមើលគ្រប់សកម្មភាពទាំងអស់របស់កងទ័ពរំដោះប្រជាជនចិន។

រហូតមកដល់ខែនេះ ក្រុងប៉េកាំង បានបញ្ជូនយន្ដហោះ ចំនួន១៤១គ្រឿង និង នាវាផ្ទុកយន្ដហោះ ចំនួន៥០គ្រឿង ឡោមព័ទ្ធកោះតៃវ៉ាន់។ បើគិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក ចិនបានបង្កើននូវការប្រើប្រាស់យុទ្ធសាស្ត្រតំបន់ប្រផេះ តាមរយៈការបង្កើនចំនួនយន្តហោះយោធា និង នាវារបស់កងទ័ពជើងទឹក ដែលកំពុងតែប្រតិបត្តិការ នៅជុំវិញកោះតៃវ៉ាន់។US-China: new close encounter between fighter jets on the South China Sea

ក្រុងប៉េកាំង តែងតែអះអាង ថា កោះតៃវ៉ាន់ ជាដែនដីរបស់ចិន មិនអាចផ្ដាច់ចេញពីគ្នាបានឡើយ។ បន្ថែមពីលើសនេះ ក្រុងប៉េកាំង បានព្រមាន អំពីការប្រើប្រាស់កម្លាំងយោធា ប្រសិនបើតៃវ៉ាន់ បានប្រកាស អំពីឯករាជភាពរបស់ខ្លួន កាត់ផ្ដាច់ចេញពីចិន។

ដោយឡែក ក្រុងតៃប៉ិ តែងតែប្រឆាំងដាច់ខាត មិនព្រមទទួលស្គាល់ អំពីដែនអធិបតេយ្យភាពរបស់ចិន នៅលើកោះតៃវ៉ាន់ ម្ដងណាឡើយ។ ក្រុងតៃប៉ិ បានសង្កត់ធ្ងន់ ថា មានតែប្រជាជាតិតៃវ៉ាន់ ប៉ុណ្ណោះ ទើបមានសិទ្ធិសម្រេចលើជោគវាសនាអនាគតរបស់ពួកគេបាន។ ប៉ុន្ដែដោយសារតែមានការគំរាមកំហែងពីក្រុងប៉េកាំងជាញឹកញាប់ ទើបតៃវ៉ាន់ បង្កើននូវការចំណាយលើវិស័យការពារជាតិ ដោយទិញគ្រឿងសឹកទំនើបៗ មកពីសហរដ្ឋអាមេរិក ខណៈមីស៊ីលមួយចំនួន ត្រូវបានរដ្ឋាភិបាលតៃប៉ិ ទិញពីក្រុមហ៊ុនឧស្សាហកម្មក្នុងស្រុក សម្រាប់ត្រៀមខ្លួន ធ្វើសង្គ្រាម ទប់ទល់នឹងការលុកលុយរបស់ចិន៕Pushing Back Against China's New Normal in the Taiwan Strait - War on the  Rocks