ប្រទេសថៃ ៖ បច្ចុប្បន្ន អាជីវករលក់ពងមាន់នៅតាមផ្សារនានាក្នុងប្រទេសថៃបានត្អូញត្អែរពីពងមាន់ឡើងថ្លៃ ក្នុងនោះហាងលក់ពងមាន់មួយកន្លែងនៅខេត្តរ៉ាក់យ៉ង ដែលម្ចាស់ហាងឈ្មោះ អ្នកនាង Visasaya Mukdasanit អាយុ៣៨ឆ្នាំ និយាយថា ក្នុងរយៈពេលត្រឹមតែ១ខែប៉ុណ្ណោះ ពងមាន់បានឡើងថ្លៃចំនួន៣ដង ហើយពងមាន់១បន្ទះបានឡើងថ្លៃ១៨បាតបន្ថែមលើតម្លៃចាស់ ។ អ្នកនាងប្រាប់ថា ម្ចាស់ហាងលក់ពងមាន់ មិនបានដំឡើងថ្លៃទេ ប៉ុន្តែដោយសារតម្លៃនៅកសិដ្ឋានឡើងថ្លៃដែរ ។Sunny outlook for Thai farmers as Malaysia runs short on eggs | The Star

អ្នកនាង Visasaya Mukdasanit លើកឡើងថា ពងមាន់ឡើងថ្លៃ ព្រោះតម្លៃចំណីសត្វកើនឡើងខ្ពស់ ហើយនៅរដូវក្តៅ មេមាន់ពងតិចជាងមុន ។ ម្ចាស់ហាងលក់ពងមាន់រូបនេះបន្តថា នាងក៏យល់ពីអតិថិជនដែរ ជាពិសេស ហាងលក់អាហារកុម្ម៉ង់ និងហាងលក់ម្ហូបទូទៅ ដែលត្រូវប្រើពងមាន់ធ្វើម្ហូបជាចាំបាច់ គឺពួកគេរងផលប៉ះពាល់យ៉ាងខ្លាំង ។ លើសពីនេះ ហាងមួយចំនួនបានទិញពងមាន់បែកទៅធ្វើម្ហូបលក់ទៀតផង ព្រោះវាមានតម្លៃថោកជាង ។

ចំណែកអ្នកស្រី Lom Suebsunthorn អាយុ៤៣ឆ្នាំ ជាអាជីវករលក់ពងមាន់ បាននិយាយថា តម្លៃពងមាន់ និងពងទាកើនឡើងខ្ពស់ ហើយអតិថិជនរអ៊ូគ្រប់គ្នា ប៉ុន្តែគាត់មិនដឹងថាជួយយ៉ាងម៉េច ខណៈតម្លៃដឹកជញ្ជូនពងមាន់ខ្ពស់ គាត់ក៏ឡើងថ្លៃតាមដែរ ។ អ្នកស្រីបន្តថា នៅកសិដ្ឋានចិញ្ចឹមមាន់ជូនដំណឹងមកថា ចំណីសត្វកើនឡើង រួមទាំងអាកាសធាតុក្តៅធ្វើឱ្យមេមាន់ពងតិច នេះហើយជាមូលហេតុពងមាន់ឡើងថ្លៃ ។Consumers Association of Penang: How safe are our eggs? | The Star

រីឯអ្នកស្រី Somsri Suthipong អាយុ៥៥ឆ្នាំ ជាអ្នកលក់ម្ហូបអាហារនិយាយដែរថា ពងមាន់ឡើងថ្លៃធ្វើឱ្យប៉ះពាល់ការចំណាយដើមទុនយ៉ាងខ្លាំង ហើយគាត់បានលក់ពងមាន់ចៀន ពងមាន់ស្ងោរ និងពងមាន់ខ តម្លៃតែ១០បាតប៉ុណ្ណោះ ។ អ្នកស្រីបន្តថា បាយស្រូបសម្ល និងដាក់ពងមាន់១គ្រាប់ គឺគាត់លក់តម្លៃ១ចាន ៤៥បាត ប៉ុន្តែអតិថិជនបានយកទៅបង្ហោះក្នុងបណ្តាញសង្គមថា គាត់លក់ថ្លៃ ។ អតិថិជនគួរតែយល់ពីអ្នកលក់ផង ព្រោះទំនិញគ្រប់មុខឡើងថ្លៃទាំងអស់ ដូចជា ស្ករ និងពងមាន់ ។ អ្នកស្រីនិយាយថា ៖ «ខ្ញុំមិនដំឡើងថ្លៃម្ហូបអាហារទេ ហើយខ្ញុំត្រូវទទួលបន្ទុកការចំណាយកើនឡើងទាំងអស់ ។ ខ្ញុំសង្ឃឹមថា តម្លៃទំនិញ និងពងមាន់ នឹងធ្លាក់ចុះតាមធម្មតាវិញ» ។

ដូចគ្នានេះ អាជីវករលក់នំនៅផ្សារខេត្តរ៉ាក់យ៉ងលើកឡើងថា ពួកគេត្រូវទទួលបន្ទុកចំណាយដើមទុនខ្ពស់ ប៉ុន្តែពួកគេមិនដំឡើងថ្លៃទំនិញលក់ឱ្យអតិថិជនទេ ដោយសង្ឃឹមថា តម្លៃពងមាន់នឹងមិនឡើងថ្លៃជាងនេះ ។ អាជីវករទាំងនេះបានសំណូមពរទៅកាន់ស្ថាប័នពាក់ព័ន្ធចុះមកត្រួតពិនិត្យ និងជួយអន្តរាគមន៍តម្លៃពងមាន់ កុំឱ្យវាកើនឡើងទៀត ព្រោះតម្លៃពងមាន់បច្ចុប្បន្នខ្ពស់ណាស់ទៅហើយ ៕Do Eggs Need to be Refrigerated? They're Not in Thailand. ប្រភព ៖ khaosod