Home ព័ត៌មានជាតិ ឥទ្ធិពលជ្រលងសម្ពាធទាបពីប្រទេសជិតខាង កម្ពុជា បន្តមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀត

ឥទ្ធិពលជ្រលងសម្ពាធទាបពីប្រទេសជិតខាង កម្ពុជា បន្តមានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀត

117
0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើភាគខាងជើងនៃប្រទេស មីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលបណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធា្លក់ លាយឡំ ដោយខ្យល់កន្រ្តាក់ពេញមួយសប្តាហ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៥-២៧ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៤-៣៦ °C។ ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ។ សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C។

គួរបញ្ជាក់ផងដែរថា តំបន់៣ខាងលើនេះ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ ៕May be an image of text