Home Blog Page 164

សាន្ត កុសុមៈ ថាទង្វើរបស់ថៃគឺចង់ឱ្យខ្មែរបាក់ស្បាតគ្មានអារម្មណ៍ធ្វើអ្វីកំឡុងពេលមានសង្គ្រា.ម

0

កញ្ញា សាន្ត កុសុមៈ ដែលជាតារាសម្តែងនិងគ្រូបង្រៀនមួយរូបបាននិយាយថាសកម្មភាពរបស់ថៃគឺចង់ឱ្យខ្មែរមានអារម្មណ៍បាក់ស្បាតជាមួយនឹងសង្គ្រាមគ្មានអារម្មណ៍ធ្វើអ្វីទាំងអស់។ កុសុមៈ ថាកំឡុងពេលនេះប្រសិនជាចង់ធ្វើអ្វីឱ្យបន្តសកម្មភាពនោះចុះដូចជាការរៀបការ ការរកស៊ី ជាដើមខណៈនាងដាស់ស្មារតីឱ្យកូនខ្មែរខិតខំសិក្សារៀនសូត្រចូលបណ្ណាល័យឱ្យច្រើនជាងចូលក្លិប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJW696czyOCn2JZgJviUweFyn6VYZ7loqPKstUMU5shrp9QRpQ4SN4LVikmxeOwQxep2vg7S2C0CS6CwtZ6nzxaa3he9gF9sUcxpuIgFzQT89dZ4tSZMWUDO8MgN0TM57Jn8ozTdarXMlRYcPL5HquU-TjGwB_7Bn8cRMLJPxKwd1Qd2_RFyoFGS7jDFFZ/s2048/image_2025-12-15_15-17-33%20(2).png
ការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាបានបំពានកិច្ចព្រមព្រៀងសន្តិភាពដែលធ្វើឡើងនៅម៉ាឡេស៊ីឈានដល់៩ថ្ងៃហើយគិតត្រឹមថ្ងៃទី១៥ ខែធ្នូ នេះ។ មិនត្រឹមតែប៉ុណ្ណោះ ថៃបន្តឈ្លានពានទាំងកំរោលមិនរើសទីតាំងខណៈពេលនេះមានជនស៊ីវិលបានស្លាប់កើនដល់ ១២នាក់ក្នុងនោះមានទារកម្នាក់ , រងរបួស ៧៤ នាក់ ជនភៀសសឹកកើនដល់ជាង ៤០ ម៉ឺននាក់។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg46lat6av-7y1bizpPKcMPiUDGZBGnbza2-nYu4ymYMfVWrJQAdE2KR3_SY3h7swmdkbx1vFh1qPpD5q3Gz-6llgSXos5Ery7pSp6pMqVGoauUe8MpdU1JptoW8jgkztZafNpMq3yHf0D1gMy9qi-BDZxduu2rovwWuJwJpE-C9BJ6Md6JDmRzuGIQ5K3I/s2048/image_2025-12-15_15-17-33.png

ស្របពេលសង្គ្រាមកលើកនេះអូសបន្លាយជាច្រើនថ្ងៃពុំទាន់មានសញ្ញាថមថយ កញ្ញា សាន្ត កុសមៈ បានចេញវីដេអូកាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ដោយនិយាយថាអ្វីដែលថៃកំពុងតែធ្វើគឺចង់ឱ្យប្រជាជនខ្មែរមានអារម្មណ៍បាក់ស្បាតលែងចង់ទៅមុខ លែងចង់រកស៊ី អង្គុយសេដកើតស្រ្តេស បាក់ទឹកចិត្ត។ តារាសម្តែងនិងជាគ្រូបង្រៀនរូបនេះបាននិយាយមិនចំឈ្មោះប៉ុន្តែមហាជនដឹងថាជាថៃ ជាប្រទេសដែលមានគំនិតអាក្រក់ពេលឃើញប្រទេសខ្មែរងើបទាញទម្លាក់។ ស្ថានភាពនេះ សាន្ត កុសុមៈ លើកទឹកចិត្តឱ្យអ្នកដែលគ្រោងរៀបការ គ្រោងយកកូនឱ្យបន្តដូចដើមមិនមែនត្រូវមកបញ្ឈប់ពេលមានបញ្ហានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfi79xe2m5PAMNl2cUurKmqiqKV2MNiEpF46TndKeoe6NVIbiNvrpM7TXjH7WX7pp1w-owSV_wv499kqFBRso45VnM3Ss_0u33l2QS8sa-YKFTzWiOkuIiNkT4M8pR9ajPPE9gAc23Y0esiT3AAVkDsfeRDcq3HkX_UDDMzywDgh2t9hJKENiqJ8mDY8WJ/s2048/image_2025-12-15_15-17-38.png

ការលើកឡើងខាងនេះ កុសុមៈ បានបន្តពន្យល់ថាជីវិតមិនចាំបាច់ទាល់តែសប្បាយបានបន្តទៅមុខនោះទេពីព្រោះជារៀងរាល់ឆ្នាំតែងតែមានរឿងផ្សេងៗ បញ្ហាតែងតែមាន ហើយការធ្វើនេះមិនមែនតែដើម្បីខ្លួនឯងតែក៏ធ្វើដើម្បីជាតិ។ តារាសម្តែងរូបនេះថា ថៃចង់បានប្រាសាទអង្គរវត្តជាយូរមកហើយ ហើយការដែលឈ្លានពានរករឿងកម្ពុជាពេលនេះដោយសារតែសម្លឹងឃើញថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខ្មែរលូតលាស់លឿនមានថ្នាក់ដឹកនាំពូកែៗ។ អ្នកគ្រូ កុសុម៉ា បានបង្ហាញពីសមិទ្ធផលធំៗដូចជាព្រលានថ្មី ដែលទេសចរមកលេងកម្ពុជាហើយមិនសូវមានអារម្មណ៍ថាអន់ជាងប្រទេសដទៃក្នុងអាស៊ាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9mQxnGoieVP2rv7HR1geSF3eVihXOvCvJj8SewiZR2VYfKN5tG-q5edA_tf7n844F8mhzrKGtfwqInZOcxmp_aSur6JNf8hIpfEqKJd58PGgOrsqR1oE9cVV0r2DqYT4sWzmeoJIMBqqehQw3g5fKl1dDIDGg1Kmbq6vesu4lkUNUCpOC_aB1BaelwnGG/s2048/image_2025-12-15_15-17-39.png

កញ្ញា សាន្ត កុសុម៉ា ថាប្រសិនជាយើងភ័យ យំ បាក់ស្បាត លែងចង់បន្តទៅមុខមានន័យថាយើងចាញ់ថៃពិតប្រាកដដូច្នេះអ្នកពូកែរកស៊ីត្រូវរកស៊ីឱ្យខ្លាំងជាងមុន ហើយអ្វីដែលយើងបាត់បង់គឺវាឈឺចាប់ហើយបណ្ណាល័យមួយៗគួរតែមានមនុស្សទៅច្រើនជាងក្លិប។ ត្រង់ចំណុចនេះ កុសុម៉ា បានលើកពាក្យមួយថា «សត្រូវយើងមើលដឹងពីសមត្ថភាពយើងមុនពេលយើងមើលដឹងខ្លួនឯង» ដូច្នេះក្នុងការជួយអភិវឌ្ឍជាតិគឺចេញពីប្រជាជនគ្រប់រូប ឱ្យតែមានការសាមគ្គីប្រឹងស្មើដៃគ្នានាងជឿថានឹងអាចធ្វើបានទោះបីជាអ្នកផ្សេងមករង្គើយ៉ាងណាក៏ដោយព្រោះយើងមានឈាមជ័រជាខ្មែរ៕

សេង មង្គល ចេញមុខសំណូមពរ៣ចំណុចដើម្បីសុវត្ថិភាពជនភៀសសឹក

0

ស្របពេលជនភៀសសឹកបន្តរត់គេចជាបន្តទៀតក្រោយយោធាថៃវាយប្រហារមិនរើសទីតាំងក្បែរកន្លែងភៀសសឹកតារាសម្តែង សេង មង្គល បានចេញមកសំណូម៣ចំណុចដើម្បីសុវត្ថិភាព។ ក្នុងនាមជាអ្នកជួយជនភៀសសឹកដូចគ្នាលោកចង់ឱ្យអ្នកចែកអំណោយដទៃទៀតបានដឹងព្រោះគ្រប់រូបភាព និង វីដេអូដែលបែកធ្លាយគឺ កើតចេញពីអ្នកបានឃើញនិងជួបផ្ទាល់នេះឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8I7XQwJPlT3-ccDvS_K6tH9eY825DMRPctcoAV9IETdaiVac41ouMveeWbmhW6NHmuvT1mDbwBXFV8YKVyPvwWpJDFvbQgC9DThQclG-sgCtq9QhBJr22NgTYW19IlXE7DvzyoRYNOWzMiys4jSRoxn01r_fIfPWSmLPjySV4C73LWoFTt-c6AZGO67Re/s2048/image_2025-12-15_13-37-17.png
នៅរសៀលថ្ងៃទី១៥ ខែធ្នូ តារាសម្តែង សេង មង្គល បានបង្ហោះនៅលើបណ្តាញសង្គមថា «ក្នុងនាមជាអ្នកជួយដូចគ្នា ខ្ញុំសូមសំណូមពររឿងបីយ៉ាង:ទី១ សូមម្ចាស់ជំនួយកុំទាមទារឱ្យជំនួយរបស់អ្នកត្រូវតែទៅដល់គោលដៅផ្ទាល់ដោយការបង្ហាញតាមរយៈនៃផុសគ្រប់ទម្រង់(រូបថត ឬ វីដេអូ) កុំខ្លាចគេមិនថាដឹងថាជំនួយនោះជារបស់អ្នក សំខាន់ចិត្តអ្នកជ្រះថ្លានឹងការជួយ ឬ គ្រាន់តែឆ្លៀតចង់បានប្រយោជន៍ផ្ទាល់ខ្លួន.?។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioCNgycOoDf8gpaRiHI2HJNX7WHe5ktxHjuhdiLOqHbrHGLvOPw4honhAYezow62IjPvkhhDM8ACyg5qDVewrqViH3mJVX3yRhHZF-VJiVBMNuMlGZJKY7s6JzwIKiQ5Y6oVXlImQfizexcAgkrc5yR-YQw06rKWmpFhcelegPI5ZtTMQParbJfFkOwFE5/s2048/image_2025-12-15_13-37-22.png
ចំណុចទី២ សេង មង្គល លើកឡើងថា «សូមអ្នកដែលទទួលជំនួយក្នុងការយកទៅចែកតាមគោលដៅនីមួយៗ ប្រសិនបើម្ចាស់ជំនួយទាមទារឱ្យថតជូន ឬ ផុសឱ្យ សូមបដិសេធជំនួយនោះទៅ ព្រោះនេះមិនមែនជាការជួយដោយចេញពីចិត្តទេក្នុងកាលៈទេសៈនេះ ផ្ទុយទៅវិញវាជាការនាំគ្រោះថ្នាក់បន្ថែមទៅដល់បងប្អូនភៀសសឹក…! »។ ចំណែកឯចំណុចទី៣វិញ លោកលើកឡើងថាអ្នកដែលមានជំនួយផ្ទាល់ខ្លួន ហើយបានទៅដល់ទីតាំងផ្ទាល់ សូមកុំទាន់ថតបង្ហាញពេលនេះអី អ្នកដែលទៅដល់ផ្ទាល់ច្បាស់ជាឃើញពីភាពលំបាករបស់ពួកគាត់ហើយ បើមិនចង់ឃើញការលំបាកនេះបន្ថែមទេ សូមជួយលាក់ការ។
តារាសម្តែងរូបនេះ សង្កត់ធ្ងន់ថា «គ្រប់រូបភាព និង វីដេអូដែលបែកធ្លាយគឺ កើតចេញពីអ្នកបានឃើញនិងជួបផ្ទាល់នេះឯង…! យើងរួបរួមរស់ យើងបែកបាក់ស្លាប់ យើងត្រូវជឿលើថ្នាក់ដឹកនាំ និង បងៗវីរកងទ័ពជួរមុខ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2rsoRYaEdf0UXnYQOuiXG7H7mcvruXAkgXZncG5VkVzvjzIGg63cloPRkCvy4wQHgar4Y2df8OF9obTneYhXuuXDq2NqU2Y-jI95v4npL2SnclZEX549-4wJ0kAlPvLmaJD8BNYSpHj6Jz54S5-X2Ad8wMfD7yzATG3P5vXEgKUwgava7-SrzFjB-dI57/s2048/image_2025-12-15_13-37-24.png

គួរឱ្យដឹងថា សេង មង្គល គឺមានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ដែលជាខេត្តមួយនៅតាមព្រំដែនត្រូវយោធាវាយប្រហារ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ សេង មង្គល គឺដុតដៃដុតជើងយ៉ាងខ្លាំងជួយរៀបចំស្បៀងសម្រាប់កងទ័ពជួរមុខនិងជនភៀសសឹក៕

ខ្មែរចារកម្មថៃម្នាក់សារភាពថា ខ្លួនទទួលបានលុយជាង២ពាន់ដុល្លារជាថ្នូរនឹងការក្ប.ត់ជាតិ

0

ក្រោយហេតុការណ៍យោធាថៃទម្លាក់គ្រាប់បែ.កផ្តាច់ស្ពាននៅចំណុច ចុងកាល-ស្រីស្នំ ព្រំប្រទល់ឧត្តរមានជ័យ និងខេត្តសៀមរាប កម្លាំងសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលធ្វើចារកម្មស៊ើបការណ៍ឲ្យថៃ ជាថ្នូរនឹងលុយដែលទទួលបានចំនួន ២,៥០០ដុល្លារ។

បើតាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចព្រំដែន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា ចាប់បានខ្មែរម្នាក់ធ្វើចារកម្មស៊ើបការណ៍ឲ្យថៃ ទម្លាក់គ្រាប់បែកផ្តាច់ស្ពាននៅចំណុច ចុងកាល-ស្រីស្នំ ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនក្ប.ត់ជាតិខាងលើនេះបានឲ្យដឹងថា គេត្រូវបានបញ្ជូនឲ្យមកធ្វើជាអ្នកស៊ើបការណ៍សម្ងាត់របស់យោធាថៃ ដោយសន្យាថានឹងផ្ដល់ប្រាក់ឲ្យចំនួន ២មុឺន ដុល្លារ ប៉ុន្តែគេបានឲ្យត្រឹមតែ ២,៥០០ ដុល្លារចាយសិនប៉ុណ្ណោះ។ លើសពីនេះ ប្រសិនបើគេរាយការណ៍ឲ្យត្រូវចំណុច BM-21 ក្នុង១គ្រឿងថៃនឹងឲ្យ៥០០០ដុល្លារបន្ថែម។

ពាក្យសម្ដីរបស់ជនថោ.កទា.ប ដែលសុខចិត្តលក់ឧត្តមគតិទៅបម្រើផលប្រយោជន៍ឲ្យសត្រូវមកសម្លា.ប់ជាតិសាសន៍ឯង ដើម្បីតែលុយដូចខាងលើនេះ ត្រូវបានប្រជាជនកម្ពុជាគ្រប់រូបមានការខឹ.ងសម្បារ និងឈឺចា.ប់ជាខ្លាំង មិនគួរណាប្រទេសដ៏កំសត់មួយនេះត្រូវជួបប្រទះនឹងការជិះជាន់មិនចប់មិនហើយ ដោយសារបញ្ហាដង្កូវកើតចេញពីសាច់ឯងបែបនេះសោះ។

គួរជម្រាបផងដែរថា បើតាមសេចក្ដីរាយការណ៍ពីក្រសួងការពារជាតិកម្ពុជា គិតមកត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបន្តធ្វើការវា.យប្រហារចូលក្នុងទឹកដីកម្ពុជាកាន់ជ្រៅ រហូតដល់ជាង ៧០គីឡូម៉ែត្រពីព្រំដែន។

ជាក់ស្ដែង កាលពីវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល វាយប្រហារមកលើកម្ពុជាចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប។

ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យសិស្សសាលាដែលជាកុមារតូចៗដែលកំពុងសិក្សានៅសាលាក្នុងស្រុកស្រីស្នំ នាំគ្នារត់ស្លន់ស្លោដោយភាពភ័យតក់ស្លុត និងប្រជាជនសុីវិលច្រើនគ្រួសារបានរៀបចំសម្ភារៈភៀសសឹកជាបន្តបន្ទាប់ ទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ៕

នាយកប្រតិបត្តិ Miss Universe លាលែងពីមុខតំណែងបន្ទាប់ពីធ្វើបានមួយខែ

0

នៅថ្ងៃទី១២ ខែធ្នូ គេហទំព័រ Miss Universe (MU) បានប្រកាសថាអ្នកជំនួញជនជាតិហ្គាតេម៉ាឡា លោក Mario Búcaro អាយុ ៤៨ឆ្នាំ បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិនៃអង្គការ Miss Universe (MUO) ដោយមិនបានបង្ហាញមូលហេតុ។ ពីមុនលោកធ្លាប់ជាប្រធានសកលនៃ MUO ដែលទទួលខុសត្រូវលើយុទ្ធសាស្ត្រ ហិរញ្ញវត្ថុ ទំនាក់ទំនងអន្តរជាតិ និងប្រតិបត្តិការរបស់អង្គការនេះនៅទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ehk47a5XGQyhSrHF08K6eLXTtwXFuKDpABeEuy6LmuhBYc7t-zZW4G0AEaFxfkOhOEuzgFF_c49Ij7M3Hhz8D-50yy4khl6oQxbiVGRTWBQRULE4v2pUQks89lh8DFZg55WtX2Dba4juxRfsA8RAQu9RHG_TOqNYBDG2fmTojHcKYoZHkjkDuSv0RXeQ/s2048/image_2025-12-15_11-38-08.png
លោក Mario បានចូលកាន់តំណែងនៅក្នុងខែវិច្ឆិកា ដោយជំនួស Anne Jakapong បន្ទាប់ពីនាងបានលាលែងពីតំណែងជានាយកប្រតិបត្តិនៅក្នុងខែមិថុនា។ យោងតាមសេចក្តីថ្លែងការណ៍ចុងក្រោយបំផុត លោក Mario បាននិយាយថា អ្នកដែលស្គាល់ និងធ្លាប់ធ្វើការជាមួយគាត់ សុទ្ធតែដឹងថាគាត់តែងតែប្រកាន់ខ្ជាប់នូវស្តង់ដារសីលធម៌ខ្ពស់បំផុត។ នៅក្នុងការទទួលខុសត្រូវទាំងអស់របស់ខ្លួនលោក Mario បាននិយាយថា គាត់តែងតែខិតខំបន្សល់ទុកនូវមរតកវិជ្ជមានសម្រាប់សហការីរបស់គាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Mvi4hYoHqRk6XYLiGjrzNiNrDOARSUW0E1wWnKZGLZAodONQ6nEiBPJ6WkNdcGufoAL20EJnZ5IkPs2cmX04lyI9L3Zd-ZAZQ_Nz0VMzkqDPaVLDPTMCT3fWO9EIeluny7JsNROVus0P_5vu38uVyLFdJ9PnykSQwbyoP6CHRWQ-uXy1iF66IA6OtJ7J/s2048/image_2025-12-15_11-38-09.png

អតីតនាយកប្រតិបត្តិរូបនេះបានពិពណ៌នាអំពីពេលវេលារបស់គាត់ជាមួយ MUO ថាជា «រយៈពេលសិក្សាដ៏មានតម្លៃ» ដែលមានកិត្តិយសក្នុងការធ្វើការជាមួយស្ត្រីដ៏អស្ចារ្យ អ្នកជំនាញឆ្នើម និងសហគមន៍អន្តរជាតិដែលជឿជាក់លើការផ្តល់អំណាចដល់ស្ត្រី។ MUO មិនទាន់បានឆ្លើយតបទៅនឹងសារព័ត៌មានអន្តរជាតិទាក់ទងនឹងបញ្ហានេះនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjalwMGMAIQ-CkcE2XmPjop78PBi7rKbijVpKArz09FNS8pouFxVUNFq3RJ0WZPMMhd0fhjXacn9DPgmo7lHSYVyy2o5S9phiuc34XVtMEvGTEwCruBCBzmvkM1vVxGt7QCvRq_WoN9gpTxj0fSZmWk6yVpEcPfULqC2uoiSRRaJYOnFlu9yW_qCy-IARl-/s2048/image_2025-12-15_11-38-10.png

ការលាលែងពីតំណែងរបស់លោក Mario Búcaro បានកើតឡើងបន្ទាប់ពីមាន ភាពចម្រូងចម្រាស ជាបន្តបន្ទាប់ ជុំវិញការប្រកួតបវរកញ្ញាចក្រវាលនៅថៃឆ្នាំនេះ ជារដូវកាល ដែលលោកបានបម្រើការជាអ្នកផលិត។ សូម្បីតែមុនវគ្គផ្តាច់ព្រ័ត្រ បវរកញ្ញាចក្រវាលក៏ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផងដែរ រួមទាំងការចោទប្រកាន់ពីអតីតចៅក្រមម្នាក់ពីបទ «បង្កើតគណៈកម្មការវិនិច្ឆ័យដែលមិនច្បាស់លាស់» និងការឈ្លោះប្រកែកគ្នាយ៉ាងក្តៅគគុករវាងនាយកជាតិថៃ និងបវរកញ្ញាចក្រវាលដែលទើបគ្រងមកុដថ្មីគឺ Fátima Bosch ក្នុងអំឡុងពេលមួយកាលពីដើមខែវិច្ឆិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhACz-_VklHOWz_gEl_TBScvqXiIxxiG7uhgxFtNAPQyroA268TKLGPx4v65M5xJApRhBOxrnD9v-qQmqbsEcTjfwIEGJw3ZPnQBuwAMlHzoCvX0QQ7AdYL92xsWR6hDPKUI1avLpNdSBkjRS2OEqrb_57B1j2NPJ9SR2c74L89VogvYpSV8t-Q7W2ERlGD/s2048/image_2025-12-15_11-38-12%20(2).png

បន្ទាប់ពីពិធីប្រគល់រង្វាន់ ការប្រកួតប្រជែងនៅតែបន្តត្រូវបានញាំញីដោយការចោទប្រកាន់អំពីការក្លែងបន្លំ និងការរើសអើងក្នុងចំណោមតំណាងជាតិ។ នៅក្នុងបទសម្ភាសន៍មួយ Melissa Sapini បវរកញ្ញាចក្រវាលហៃទី បាននិយាយថា អ្នករៀបចំមិនបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់បេក្ខនារីឱ្យបានគ្រប់គ្រាន់ទេ ដែលបណ្តាលឱ្យមនុស្សជាច្រើនរងទុក្ខដោយការពុលអាហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZJOYd0e8VRVBO4pbuHOXnk1H4s4MrY3XGQ36rVRs88aVGswgfcFam36AxrnCaCVSctGiusKKkp6i-YV8Q5qo15X69EXm_j_PaIhHCHQba3DgEKx042CvvC-lsCFQz_ZrtIK19G0oTPiRirY5aMjUYXj5Mdjw_pa4PD1uQKQu7uGrW8r5X_5AvOoFLYpUB/s768/image_2025-12-15_11-38-12.png

នៅចុងខែវិច្ឆិកា ប្រធានកម្មវិធីប្រកួតបវរកញ្ញាចក្រវាល គឺលោក Raúl Rocha ដែលជាអ្នកជំនួញជនជាតិម៉ិកស៊ិក បានប្រឈមមុខនឹងការចោទប្រកាន់ពីបទរត់ពន្ធអាវុធឆ្លងដែន គ្រឿងញៀន និងប្រេងឥន្ធនៈ។ លោកបានកាន់កាប់សិទ្ធិលើម៉ាកកម្មវិធីប្រកួតបវរកញ្ញានេះអស់រយៈពេលជាងមួយឆ្នាំ បន្ទាប់ពីទទួលបានភាគហ៊ុន MUO ចំនួន ៥០% ពីក្រុមហ៊ុន Anne Jakapong នៅដើមឆ្នាំ ២០២៤។ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតម៉ិកស៊ិកម្នាក់នៅថ្ងៃទី ២៤ ខែវិច្ឆិកា លោក Rocha បានសម្តែងការខកចិត្តចំពោះស្ថានភាពបច្ចុប្បន្ន ហើយបាននិយាយថា លោកកំពុងស្វែងរកនរណាម្នាក់ដើម្បីប្រគល់ងារជាបវរកញ្ញាចក្រវាលទៅឱ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM1m9YB4BiHfWagbm3vp8ybs-mIU3c2VnGtGv8-_A4dVevINiWjVaYDU1Vi_5ZQ9IqtCmIUDXpDKcZ2fClbIOf2yDGrkV2WYeS3WeW9cA1cLGWLM4nK3gl8QBbR8bmC86iBYDLbDCSJNK3vw5Owx5UI_fhjsBFeWD6nNIcoD5tUu2vRRjo5cNXUv5eGyyk/s1703/image_2025-12-15_11-38-14%20(2).png
កម្មវិធីប្រកួត បវរកញ្ញាចក្រវាល (Miss Universe) ដែលប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៥២ គឺជាកម្មវិធីប្រកួតបវរកញ្ញាដែលមានអ្នកទស្សនាច្រើនជាងគេបំផុតមួយក្នុងពិភពលោក ដោយមានសិទ្ធិផ្សាយត្រូវបានទិញដោយប្រទេស និងដែនដីចំនួន ១៦៥។ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ជាម្ចាស់ភាគហ៊ុនទាំងអស់នៅក្នុងម៉ាកយីហោនេះចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៥។ លោកបានលក់កម្មវិធីនេះក្នុងខែកញ្ញា ឆ្នាំ២០១៥ទៅឱ្យក្រុមហ៊ុនគ្រប់គ្រងទេពកោសល្យ WME-IMG – បីខែបន្ទាប់ពីបានប្រកាសឈរឈ្មោះជាប្រធានាធិបតីលើកដំបូងរបស់លោក។ នៅឆ្នាំ ២០២២ Anne Jakapong បានទិញកម្មវិធីប្រកួតបវរកញ្ញានេះក្នុងតម្លៃ ២០ លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhALaGt7mE0a_-K3FpCBIEjobgrIhnWdCB6rk3u_-oTFfmUrE0_I6eE-sS7LaGzjsCmPeGg24LVo9F2wVXdHITnHoeihVACiOmj8r23YsmTeVKBBTYxb7OhFx6p1W7Efcm86U502Xwpy-bip_HgdQYg0jmBGjX4df3a7l6l_mqe7MValrEqQqR9TWQ53lpl/s960/image_2025-12-15_11-38-15.png

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រកួតប្រជែងនេះបានផ្លាស់ប្តូរច្បាប់ជាច្រើនរបស់ខ្លួន ដោយមានគោលបំណងសម្រាប់ភាពចម្រុះ និងអបអរសាទរមិនត្រឹមតែសម្រស់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកម្លាំង និងរបៀបរស់នៅដែលមានសុខភាពល្អរបស់ស្ត្រីផងដែរ។ ចាប់តាំងពីឆ្នាំ ២០២៣ អង្គការបវរកញ្ញាចក្រវាលបានទទួលយកស្ត្រីរៀបការ និងម្តាយជាអ្នកចូលរួមប្រកួត។ រដូវកាលដែលមានភាពចម្រូងចម្រាសជាងគេក្នុងប្រវត្តិសាស្រ្តនៃកម្មវិធីសម្រស់នេះគឺកើតឡើងក្នុងឆ្នាំ២០២៥ ដែលថៃធ្វើជាម្ចាស់ផ្ទះ៕

រុស្ស៊ីអំពាវនាវឱ្យបញ្ចប់សង្គ្រា.មកម្ពុជា-ថៃ និងចរចាដោះស្រាយបញ្ហាដោយសន្តិវិធីបន្ទាប់ពីការអំពាវនាវពីប្រទេសនានា

0

ប្រទេសនានាលើពិភពលោក រួមមាន ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង វៀតណាម ឡាវ សិង្ហបុរី បារាំង អង្គការសហប្រជាជាតិ និងរុស្ស៊ី បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីកងទ័ពថៃបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាថ្មីកាន់តែខ្លាំងក្លា សា.ហាវព្រៃ.ផ្សៃ និងអូសបន្លាយពេលជាច្រើនថ្ងៃ ។ កងទ័ពថៃប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងផ្សែងពុល គ្រាប់បែ.កចង្កោម យន្តហោះទម្លាក់គ្រាប់បែក F-16 និង Gripen វាយប្រ.ហារចូលក្នុងដែនអធិបតេយ្យកម្ពុជាមិនឈប់ឈរ ទោះជាប្រធានាធិបតីអាមេរិកអំពាវនាវឱ្យថៃបញ្ឈប់ការឈ្លា.នពាន និងគោរពកិច្ចព្រមព្រៀងសន្តិភាពក្តី ។

ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសតាមបណ្តាញសង្គមថា ក្រសួងការបរទេសរុស្ស៊ីបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះសង្គ្រាមយ៉ាងខ្លាំងក្លានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនប្រភេទ ។ រុស្ស៊ីអំពាវនាវឱ្យភាគីទាំងសងខាងអត់ធ្មត់ដើម្បីកុំឱ្យបាត់បង់ជីវិតមនុស្ស និងងាកមកចរចាដោះស្រាយជម្លោះដើម្បីឈប់បាញ់ជាបន្ទាន់ ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានបញ្ជាក់ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា រុស្ស៊ីមានទំនាក់ទំនងមិត្តភាព និងសហការជាមួយកម្ពុជា-ថៃយូរមកហើយ ហើយសង្គ្រាមកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរធ្វើឱ្យរុស្ស៊ីបារម្ភបំផុត ។ រុស្ស៊ីសូមអំពាវនាវឱ្យប្រទេសទាំងពីរអត់ធ្មត់ដើម្បីចៀសវាងការបាត់បង់ជីវិតមនុស្ស ដោយត្រឡប់មកចរចាយ៉ាងឆាប់រហ័សដើម្បីអនុវត្តបទឈប់បាញ់ និងដោះស្រាយជម្លោះព្រំដែន ។ ប្រទេសទាំងពីរគួរនឹកដល់កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមមគ្នាក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ។

អ្នកស្រី Maria លើកឡើងថា រុស្ស៊ីគាំទ្រការដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធីប៉ុណ្ណោះ និងស្តីបន្ទោសថា ជម្លោះរវាងប្រទេសនានាលើពិភពលោក គឺបណ្តាលមកពីគោលនយោបាយអាណានិគមដ៏យូរអង្វែងរបស់ប្រទេសលោកខាងលិច ។ ពេលមានភាពមិនប្រាកដប្រជានៃសន្តិសុខលើពិភពលោកកើនឡើង ជាពិសេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រុស្ស៊ីមើលឃើញថា បណ្តាប្រទេសសមាជិកអាស៊ានត្រូវតែលើកកម្ពស់ស្មារតីនៃការរួបរួម សាមគ្គីភាពដើម្បីឆ្លងផុតជម្លោះប្រវត្តិសាស្ត្រ និងរក្សាស្ថិរភាពក្នុងតំបន់ ។

គួរបញ្ជាក់ថា រុស្ស៊ីអំពាវនាវឱ្យបញ្ចប់សង្គ្រាមកម្ពុជា-ថៃ បន្ទាប់ពីការអំពាវនាវពីប្រទេសនានា រួមមាន ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង វៀតណាម ឡាវ សិង្ហបុរី បារាំង និងអង្គការសហប្រជាជាតិ ដោយសារបារម្ភពីការបាត់បង់ជីវិតមនុស្សនៅតាមបណ្តោយព្រំដែនកាន់តែច្រើនដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ។

កាលពីថ្ងៃទី១២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទូរស័ព្ទមកនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul ឱ្យបញ្ឈប់ការបាញ់ប្រហារកម្ពុជា និងគោរពកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែលោក Anutin នៅតែប្រកាន់ជំហររឹងទទឹងធ្វើសង្គ្រាមបន្តទៀត រហូតមានអារម្មណ៍ថា គ្មានគ្រោះថ្នាក់ ។ លោក Anutin និងកងទ័ពថៃបានទាត់ចោលបទឈប់បាញ់ និងមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ដោយយកលេសកងទ័ពជាន់មីនដើម្បីសងសឹកយ៉ាងខ្លាំងមកលើកម្ពុជា ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់បទសម្ភាសន៍ជាមួយកាសែត The Wall Street Journal នាចុងសប្ដាហ៍មុនថា ថៃ និងកម្ពុជា នឹងប្រឈមជាមួយការដំឡើងពន្ធគយខ្លាំងក្លាពីអាមេរិក បើប្រទេសទាំងពីរមិនបញ្ឈប់ជម្លោះប្រដាប់អាវុធ ហើយវិលទៅគោរពបទឈប់បាញ់ ។ លោក Trump បន្ថែមថា លោកបានប្រាប់មេដឹកនាំប្រទេសទាំងពីរថា ៖ «បើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា ខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ខ្ញុំនឹងដំឡើងពន្ធគយលើប្រទេសទាំងពីរថែមទៀត គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ» ៕

ការបង្ហាញភ័ស្តុងតាងពីផ្កាយរណបត្រូវបានពន្យាពេល ខណៈស្ថានការណ៍កម្ពុជានិងថៃកាន់តែឡើងកម្ដៅ

0

គូឡាឡាំពួ៖ ការបើកបង្ហាញទិន្នន័យរូបភាពតាមរយៈផ្កាយរណប និងលទ្ធផលស៊ើបអង្កេតរបស់ក្រុម AOT ដែលគ្រោងធ្វើឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទី១៦ ធ្នូស្អែកនេះ ត្រូវបានលើកទៅពេលក្រោយ ខណៈភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងបន្តកើនឡើង។ នេះបើយោងតាមសារព័ត៌មានម៉ាឡេស៊ី BERNAMA។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBUnwBc__rzebYYaL7kV8jQSTU6R-TYBjLoeUV4gCm8h4SecATuyJLK-RLItQepQX9_kJfJ9v6cbMnfgaX4fqXftVtGdqSwaEVtyg7vBH6OVW-mtG-KdAggYXWXl3j8LdpYrwJoiy8ZIJC5HKaPdZRc9FhUSWn-9sQTKCI9PnuSnOfJ0GHDv6oG64Me3Cq/s810/photo_2025-12-15_14-41-29%20(3).jpg
    នាយករដ្ឋមន្រ្តីម៉ាឡេសុី និងជាប្រធានប្ដូរវេនអាស៊ានបច្ចុប្បន្ន លោក អាន់វ៉ា អុីប្រាហុីម បាននិយាយប្រាប់សារព័ត៌មាន នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះថា ប្រទេសជិតខាងទាំងពីរ (កម្ពុជា-ថៃ) បានស្នើសុំពន្យារពេលកិច្ចប្រជុំបន្តិចបន្តួច ដែលដំបូងឡើយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃស្អែកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrmY1uuxEWEYlLS7ydS-1_xkuoihCw9whwC9yisnjnBlmtsd9HQxpCqbjYgD2fOQyRc1gHn3V2uW-LT7EgfMmI8P6W4m2fFjDyb_twrGiN9gUvSAjaSgzoaYtFnEc9iqdMzgS_LZqFYrCcaUf4pRfnEwA2QtmtAt4QWJTeir8GBuw5GfY_t6mQjkSlANJ2/s1280/photo_2025-12-15_14-41-28%20(2).jpg

    លោក អាន់វ៉ា បាននិយាយថា ការពន្យារពេលនៃកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីវាយតម្លៃការវិវឌ្ឍចុងក្រោយបំផុតនៃភាពតានតឹងព្រំដែនដែលកំពុងបន្តរវាងកម្ពុជា និងថៃ និងដើម្បីធានាថាអ្វីៗគ្រប់យ៉ាងមានមានភាពរៀបរយ មុននឹងការប្រជុំពិភាក្សាលើប្រធានបទផ្សេងៗដំណើរការទៅបានដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU29E3IxE36Dhwk8rFzdFyNr0T64V5KF3AiUs25bXrnqFpyZFYrG38lk4RhPYlW15I-rzehd4IP0I8QAzId8qrigT0LH3oFCS9kJ2kQ7y_v7gzAyjYfh9rF3sqk0upFcT2UDP_s9rav0gAEMZsuiKnpCO7KnSIi2Pzb_iThzqOTnnHAjI1fWR3BklkG-I8/s1280/photo_2025-12-15_14-41-28%20(3).jpg

    ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធីមួយនៅឯវិទ្យាស្ថាន International Institute of Advanced Islamic Studies នៅថ្ងៃដដែលនេះ លោក អាន់វ៉ា បានកត់សម្គាល់ថា «យើង (ម៉ាឡេសុី)កំពុង សម្របសម្រួល និងតាមដានកិច្ចប្រឹងប្រែង។ ពួកគេ (ថៃ និងកម្ពុជា) បានស្នើឱ្យលើកពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលដំបូងឡើយគ្រោងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះ។ ដូច្នេះយើងបាន លើកពេលកិច្ចប្រជុំ ប៉ុន្តែយើងនៅតែអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយនេះជារឿងសំខាន់បំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9dB0cTuzk02Cop5Io-LvuYCwZX7wb0qcFouFIxJDdvLddHL1uX7UNwQJHiGkQ66G7rPPRMYbO4P6DRk_cueOZYpZwYwhczmvy-95HBBsxiTs7MgJgkLDWEk8VyRqk5I5bTFxXVX2lNFOEjcawlUt1751WX1Rw-oDsV1VFY9DNLb3ugOwvclgTcxu9wRMM/s1280/photo_2025-12-15_14-41-28.jpg

    គួរបញ្ជាក់ថា កាលពីថ្ងៃសៅរិ័ ទី១៥ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ លោក អាន់វ៉ា អុីប្រាហុីម បានលើកឡើងថា លទ្ធផលតាមដាននៃបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលផ្តល់ការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្កាយរណប នឹងត្រូវបើកបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី ១៦ ខែធ្នូខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-kQAGI7tY5Iy6PNFh2l3oKPA7gVTzlBicAgzE2uPdi1pUrSAZNoj8s5AkSt6LnuuHu8BEXBBg8O-s2B11iGiMS3hKfq5s8v7DH0qWk39YtR3kxdyt_SkhimTHwxd5sdcg70DkY5Hjh2LCi_zQl32TMCwElzRot-a8MoM58i_g2wlCJ6YLFAoRiWnUygkE/s1280/photo_2025-12-15_14-41-29%20(2).jpg

    ប៉ុន្តែដោយបច្ចុប្បន្ន កិច្ចប្រជុំមួយនេះត្រូវបានពន្យាពេល ការបើកបង្ហាញលទ្ធផលនៃក្រុម AOT រួមទាំងរូបភាពដែលចាប់បានពីផ្កាយរណប ក៏នឹងត្រូវលើកទៅពេលក្រោយដូចគ្នា ហើយនៅមិនទាន់មានការកំណត់ថានឹងធ្វើឡើងនៅពេលណាច្បាស់លាស់នោះដែរ ដោយរង់ចាំមើលស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ មានការធូរស្បើយជាមុនសិន៕

អ្នកនាង ចន ច័ន្ទលក្ខណា ថាទង្វើរបស់ ស៊ីន យូប៊ីន ត្រូវមហាជនរិះគន់មិនខុសទេ

0

អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិរិះគន់ទៅកាន់តារាសម្តែងជួរមុខ ស៊ីន យូប៊ីន ជុំវិញរឿងថៃឈ្លានពានទឹកដីខ្មែរដោយសកម្មភាពរបស់នាងពុំបានធ្វើមហាជនពេញចិត្តឡើយ។ ជាមួយនឹងមតិរិះគន់ទៅកាន់តារាស្រីរូបនេះអ្នកនាង ចន ច័ន្ទលក្ខណា បានលើកឡើងថាទង្វើរបស់ ស៊ីន យូប៊ីន មហាជនរិះគន់មិនខុសនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMjAfc7gBcH4wBD86TXJ7TW2UYncSIaO_8IP9PoN5kEPJfFra6aaem6LeX6F0CFEl7x1oh9kyEfiB2iDD3Zw0yCImL04sS67FkCdb-ycEzVoQ-pbDico7uTnWOyzUMS-FEwOIHdJjBVoJti4o79P1BpZ0WWALLXMba8vqbFbbziK_6gpBYGuoZJRr-Xtvu/s2048/image_2025-11-26_08-53-02.png

តាមរយៈគណនីមួយបានបង្ហោះនៅលើបណ្តាញសង្គមថា «ឈប់តាមជាន់បង Yubin ទៅមិនមែនគាត់មិនចង់និយាយទេ តែមកពីមាត់គាត់វៀច យល់ !»។ ពាក្យសម្តីនេះអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាអតីតប្រធានសមាគមសិល្បករខ្មែរបានចែករំលែកបន្តភ្ជាប់មកជាមួយនឹងពាក្យពេចន៍ថា«ដំបូងខ្ញុំជឿថាផេកគាត់ខូចមែន ហើយខែមុនខ្ញុំឃើញគាត់បង្ហោះរូបស្លៀកឈុតរៀបការនៅកោះមួយ ខ្ញុំគិតថាផេកគាត់ដំណើរការវិញហើយ បន្ទាប់មកពេលសង្គ្រាមកើតឡើងម្តងទៀតផេកគាត់ក៏ស្ងាត់ម្តងទៀតដែរ មហាជនក៏ចេញរិះគន់គាត់ទៀត ហើយក៏ឃើញផេកគាត់លុបរូបនៅលើកោះចោលវិញ ទង្វើបែបនេះមហាជនរិះគន់អត់ខុសទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmzJvDrqPB1H5dGQ7aNYXpiDU9fyu_eCcxIRzPAip6l74UtHSeVrOh4xOb2VnyFep4ZkFc6ieSdKjxBvLgE-v-PagIyV88UBCJL39plysQbA9RzIMOzbA_AkyxGBSSZ6ysDckh3mmtP61N-ppP1Ra17bUO6zhdsIt6RCcGVPAU3KotP0Bwmx_SDYLJebSV/s2048/image_2025-07-25_16-21-14.png

គួរឱ្យដឹងថា តារាស្រី ស៊ីន យូប៊ីន បានរងប្រតិកម្មពីមហាជនជុំវិញសង្គ្រាមខ្មែរថៃដោយចោទប្រកាន់ថានាងពុំហ៊ាននិយាយពីការឈ្លានពានរបស់ថៃមកលើកម្ពុជាឡើយ។ ស៊ីន យូប៊ីន ធ្លាប់បានបញ្ជាក់ថាហ្វេកប៊ុករបស់នាងខូចដោយបច្ចុប្បន្ននាងបង្ហោះនៅលើតែទិកតុកនិង IG ។ ក្នុងពេលថៃឈ្លានពានកម្ពុជាជាលើកទី២នេះ ស៊ីន យូប៊ីន បានបង្ហាញវីដេអូដែលកុមាររត់ចេញពីសាលារៀន ប្រាសាទបំផ្លាញ និងសុំភាពយុត្តិធម៌។ យ៉ាងណាសំណេររបស់ ស៊ីន យូប៊ីន ត្រូវបានគេចង្អុលបង្ហាញថាពុំបាននិយាយចំៗពីថៃឈ្លានពានខ្មែរនោះទេ។ ក្រៅពីចេញវីដេអូនៅលើ iG ស៊ីន យូប៊ីន បានចេញវីដេអូមួយទៀតដោយបួងសួងឱ្យកងទ័ពជួរមុខសុខសុវត្ថិភាពនិងសម្តែងការដឹងគុណដល់កងទ័ពជួរមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhivX2-Jx4x6G1o6GlP7JPRweZp1nb9Q07GfvFBR2O_KjzNQ-_mrRJifkS7rtdP62cNahF2QmeHBht_O2wu_MIBMzEEfSV9Zxg9-93ucdqgP8G9fYfHVd3dE23YwRSoPDZMAJUnmdGaveaBC0kb0ATdMSa4je3r1VijsjyVGS8DgMxaWvF5amWvHR8g15AO/s864/image_2025-07-29_14-17-37.png

ជាមួយនឹងស្ថានភាពរសើបអ្នកលេងអ៊ីនធឺណិតបានជីកកាយការបង្ហោះតារាសម្តែងថៃម្នាក់កាលពីឆ្នាំ២០១៩ ដែលនិយាយថា ស៊ីន យូប៊ីន គឺជាកូនកាត់ ថៃ វៀតណាម និងកម្ពុជា។ នេះទើបជំរុញឱ្យមតិសាធារណៈកាន់តែរិះគន់នាងកាន់តែខ្លាំងដោយយល់ថានេះជាមូលហេតុនាងដែលនាងមិននិយាយពីការឈ្លានពានរបស់ថៃ។ ទោះយ៉ាងណា នេះគ្រាន់តែជាការសន្និដ្ឋាននិងសង្ស័យរបស់អ្នកលេងបណ្តាញសង្គមប៉ុន្តែការពិតនៅពីក្រោយយ៉ាងណានោះពុំទាន់មានអ្នកណាដឹងច្បាស់ឡើយ៕

ត្រៀមៗ! ខេត្តស៊ីសាកេតប្រកាសឱ្យពលរដ្ឋជម្លៀសជាបន្ទាន់នៅថ្ងៃទី១៥នេះ និងដាក់ទោ.សអ្នកមិនអនុវត្តតាម

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Matichon Online នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ចៅហ្វាយស្រុកឃុនហាន ខេត្តស៊ីសាកេត (ដែលមានព្រំប្រទល់ជាប់ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ) បានចេញសេចក្តីប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីលំនៅឋានជាបន្ទាន់ និងដាក់ទោស.តាមច្បាប់សម្រាប់អ្នកមិនអនុញ្ញាតតាម ។ សេចក្តីប្រកាសបញ្ជាក់ថា ពលរដ្ឋត្រូវទៅស្នាក់នៅជំរំភៀសសឹក ជម្រកបណ្តោះអាសន្ន ឬទីកន្លែងមានសុវត្ថិភាព រហូតដល់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាលឡើងវិញ ។

អាជ្ញាធរថៃប្រកាសឱ្យពលរដ្ឋខ្លួនជម្លៀសចេញជាបន្តបន្ទាប់ក្រោយពីកងទ័ពថៃបើកការវាយប្រហារកម្ពុជាតាំងពីថ្ងៃទី៧ ខែធ្នូ នៅតំបន់ជាច្រើនតាមបណ្តោយព្រំដែន ហើយកងទ័ពថៃបានធ្វើសង្គ្រាមកាន់តែខ្លាំងក្លាបណ្តាលឱ្យខូចខាតប្រាសាទបុរាណ ស្ពាន និងលំនៅឋានពលរដ្ឋកម្ពុជាជាច្រើនខ្នង ។ អាជ្ញាធរខេត្តស៊ីសាកេតប្រកាសថា ពលរដ្ឋណាដែលមិនព្រមជម្លៀសតាមសេចក្តីប្រកាសនេះនឹងមានទោសតាមច្បាប់ ផ្ទុយនឹងមាត្រា៥២ ។

ក្រៅពីប្រកាសឱ្យពលរដ្ឋជម្លៀសចេញជាបន្ទាន់ ចៅហ្វាយស្រុកឃុនហាន ខេត្តស៊ីសាកេត បានហាមឃាត់ពលរដ្ឋមិនឱ្យធ្វើដំណើរត្រឡប់មកភូមិស្រុកវិញដាច់ខាត ដោយឱ្យស្នាក់នៅជំរំភៀសសឹកជាបណ្តោះអាសន្នក្នុងអំឡុងពេលកងទ័ពថៃបង្កើនការវាយប្រហារកម្ពុជាមិនដកដៃ ដែលការហាមឃាត់នេះអនុវត្តចាប់ពីថ្ងៃទី១៥ ខែធ្នូ តទៅ ។

គួរបញ្ជាក់ថា សង្គ្រា.មឈ្លានពា.នរបស់កងទ័ពថៃមកលើកម្ពុជាបានឈានដល់ថ្ងៃទី៩ហើយ បើគិតត្រឹមថ្ងៃទី១៥ ខែធ្នូ ហើយរហូតមកទល់ពេលនេះ មិនទាន់មានសញ្ញាណាមួយបង្ហាញថា សង្គ្រាមនឹងបញ្ចប់ពេលណាទេ ក្រោយនាយករដ្ឋមន្ត្រីថៃចាំផ្ទះល្មោ.ភសង្គ្រា.មទាត់ចោលការអន្តរាគមន៍ឱ្យមានបទឈប់បា.ញ់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។ លោក Anutin Charnvirakul កំពុងប្រើប្រាស់ការប្រយុទ្ធគ្នានៅព្រំដែនជាមួយកម្ពុជាដើម្បីរកសំឡេងគាំទ្រ ខណៈការបោះឆ្នោតនៅថៃអាចនឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក Anutin បានរំលាយសភាកាលពីថ្ងៃទី១២ ខែធ្នូ ប្រគល់អំណាចឱ្យពលរដ្ឋបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីមុនពេលកំណត់ ដែលការសម្រេចចិត្តនេះស្របពេលកងទ័ពថៃកំពុងវាយប្រហារឈ្លានពានកម្ពុជាជាថ្មីនៅតាមបណ្តោយព្រំដែនយ៉ាងខ្លាំងក្លា បន្ទាប់ពីលោក Anutin ទាត់ចោលបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។ ប៉ុន្តែអ្នកវិភាគថា ការរំលាយសភាយ៉ាងតក់ក្រហល់ គឺជាលេសគេចមិនចរចាជាមួយប្រធានាធិបតីអាមេរិក និងបើកដៃឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀតដែលព្រះមហាក្សត្រថៃគាំទ្រផែនការនេះ ។

កាលពីថ្ងៃទី១៣ ខែធ្នូ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារក្រោយពីពិភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកប្រធានាធិបតី Trump ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងឱ្យភាគីទាំងពីរវិលទៅរកការអនុវត្តសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។ សម្តេចបញ្ជាក់ថា ហេតុការណ៍បាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ដែលបណ្តាលឱ្យផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ គឺកងទ័ព និងស្ថាប័នជំនាញរបស់អាមេរិក និងម៉ាឡេស៊ីអាចប្រមូលព័ត៌មានដូចជារូបភាពផ្កាយរណបដែលថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល២៤ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន ដែលនេះជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ។

នៅថ្ងៃទី១៥ ខែធ្នូ ក្នុងកម្មវិធីមួយ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin បានបដិសេធមិនឱ្យមានការផ្ទៀងផ្ទាត់រូបភាពតាមផ្កាយរណបដើម្បីបញ្ជាក់ថាភាគីណាបង្កសង្គ្រាមមុនដាច់ខាត ដោយលោកនិយាយបំភ្លៃថា ថៃមិនធ្លាប់ឈ្លានពានប្រទេសណាទេ ថៃស្រឡាញ់សន្តិភាព ។ តើមានសិទ្ធិអ្វីក្នុងការប្រើប្រាស់ផ្កាយរណបដើម្បីតាមដានប្រតិបត្តិការរបស់កងទ័ពថៃ? លោកចោទប្រកាន់ថា ការប្រើប្រាស់ផ្កាយរណបនេះដើម្បីចាប់កំហុសថៃដែលចាប់ផ្តើមបង្កហិង្សា ហើយលោកថា ដើម្បីកុំឱ្យសង្គ្រាមកាន់តែតានតឹង ត្រូវតែដកថយទាំងសងខាង ហើយកម្ពុជាត្រូវដកថយដោយស្មោះត្រង់សិន ៕

ថៃរឹតបន្តឹងការនាំចេញប្រេងទៅកាន់ប្រទេសឡាវ ព្រោះខ្លាចឡាវលក់បន្តមកឲ្យកម្ពុជា

0

សារព័ត៌មាន Khaosod របស់ថៃ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះបានចុះផ្សាយថា ដោយបច្ចុប្បន្នប្រទេសថៃមើលឃើញថា កម្ពុជាកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ប្រទេសថៃបានចាប់ផ្ដើមរឹតបន្តឹងការនាំចេញប្រេងទៅកាន់ប្រទេសឡាវ ដើម្បីធានាថាឡាវ នឹងមិនលក់ប្រេងបន្តទៅឲ្យប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis-jen62kIDVcNlPiAJ85oDTyXYz_AbfVBzCyr3wpiB841IiBspsGX8m7BquGBDPsXdexmwn2LykqUtjze8ndkG5rpiqUPgiIYo6-h64hZUoyCdlO6AMfLQZgGrAu8r448C_49H0y-knwV7yNdS5jXhxzlhyt97RUE_rLAijYwQeXSefMu-_rOkVD9PmO6/s640/photo_2025-12-15_12-00-22.jpg
តាមសេចក្ដីរាយការណ៍ខាងលើបានឲ្យដឹងថា ក្បួនរថយន្តដឹកប្រេងឥន្ធនៈចំនួន ៨០ គ្រឿង ចំណុះជាង ៤ លានលីត្រ កំពុងកកស្ទះបន្តគ្នាដើម្បីរង់ចាំឆ្លងកាត់ច្រកព្រំដែនចុងមេក ទៅកាន់ប្រទេសឡាវ។ ស្ថានភាពនេះ កើតឡើងក្រោយ ឧត្តមសេនីយ៍ឯក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដើម្បីគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈ និងសម្ភារៈយោធា នៅច្រកព្រំដែនចុងមេកអចិន្ត្រៃយ៍ ក្នុងខេត្តឧប៊ុនរ៉ាចាថានី ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង ២៤:០០ ថ្ងៃនេះតទៅ។

តាមការបញ្ជាក់ ការធ្វើបែបនេះ គឺត្រូវបានអនុម័តបន្ទាប់ពីមានការសង្ស័យថា អាចមានបណ្តាញរត់ពន្ធប្រេងឥន្ធនៈឆ្លងកាត់ច្រកព្រំដែនចុងមេក ចូលទៅក្នុងប្រទេសឡាវ រួចធ្វើការលក់បន្តទៅឱ្យប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះ របាយការណ៍ខាងលើនេះថែមទាំងបានវាយតម្លៃផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈ និងសម្ភារៈយុទ្ធសាស្ត្រផ្សេងៗដូចជា ថ្នាំពេទ្យ និងស្បៀងអាហារទៀតយ៉ាងធ្ងន់ធ្ងរ។ មូលហេតុនេះហើយ ទើបប្រទេសថៃសម្រេចចិត្តថា នឹងរឹតបន្តឹងការនាំចេញប្រេងរបស់ខ្លួនទៅឲ្យប្រទេសក្បែរខាង ចៀសវាងមានការចែកចាយបន្តទៅឲ្យកម្ពុជា ដើម្បីជាការបន្ថែមសម្ពាធឲ្យកម្ពុជាថែមមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDHEam6ViLXZcckhrE76oHuIo5yJUKUHj3jVWgIrC1oov1LoOeyW-6kupN6zXwBJ7kh3nPM5sUHDof_VdjYu_nH30TIIr6rYQaMDdTQc0yiB-qj90EjAoGogQegXAZjElnFvPVr2QHU4928fDPnEntMBI4Dqe1RjHO5CjSaqJPT45CZVZpCNqA1WW__q3J/s1024/photo_2025-12-15_12-00-22%20(2).jpg

យ៉ាងណាគួរជម្រាបថា ចាប់តាំងពីមានការបិទព្រំដែនគោកជាឯកតោភាគីដោយប្រទេសថៃមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសរួចមកហើយថា នឹងបញ្ឈប់ការនាំចូលប្រេងឥទ្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ដោយស្វែងរកនាំចូលពីប្រទេសផ្សេងជំនួសវិញ។

ជាក់ស្ដែង បើតាមចលនាពហិការរបស់ប្រជាពលរដ្ឋកម្ពុជានាពេលនេះ ថៃមិនចាំបាច់ទប់ស្កាត់ការនាំចេញប្រេងមកឲ្យកម្ពុជានោះទេ ព្រោះបើទោះជារាជរដ្ឋាភិបាលកម្ពុជាមិនហាមឃាត់ការនាំចូល ក៏ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងឈប់គាំទ្រ និងប្រើប្រាស់ ប្រេងសាំ ឬសេវាកម្មពីក្រុមហ៊ុនថៃដូចមុនដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4pgYPUW1XeNE4wtUNDINQD83ZpYj1zX9yuuxlM47rcgB5cmequfN2ic3Wlv1Vp8R92GMagyXPHaXOg_zlvv079nqSuapCj6gFqWhbeAKA9EE7QYbbIsv6Bum2J_yDV-8Cjy1ptJNHRUvONv_HcE_SDI7PeqICopJy3T69S-wBEm40DDsI6OA5aFp-wSzc/s640/photo_2025-12-15_12-00-22%20(3).jpg

ជាឧទាហរណ៍ដែលមានស្រាប់ គឺក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈដ៏ធំមួយរបស់ថៃ បច្ចុប្បន្នកំពុងស្វែងរកផ្លូវចាកចេញពីទីផ្សាររបស់កម្ពុជាដោយខ្លួនឯងហើយ ក្រោយការលក់មានការធ្លាក់ចុះខ្លាំងមិនធ្លាប់មានជាប្រវត្តិសាស្រ្ត៕

លោក ត្រាំ គំរាមដំឡើងពន្ធគយលើថៃនិងកម្ពុជា ប្រសិនបើភាគីទាំងពីរមិនព្រមបញ្ចប់ការប្រយុទ្ធគ្នា

0

ញូយ៉ក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់បទសម្ភាសន៍ជាមួយកាសែត The Wall Street Journal ចុងសប្ដាហ៍មុនថា ប្រទេសថៃ និងកម្ពុជា នឹងប្រឈមជាមួយការតម្លើងពន្ធគយខ្លាំងក្លាពីសហរដ្ឋអាមេរិក ប្រសិនបើពួកគេមិនបញ្ឈប់ជម្លោះប្រដាប់អាវុ.ធទេ ហើយវិលទៅគោរពបទឈប់បា.ញ់វិញនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUep3zJ_rLk4G8M2_x2fbMUtrEONSs_4sHuY0DDlrcea5de_d1z0LSTWN5UQid9v5c8Z2lYDWN763dnB0h7CNPzgnE4ZPgPsLFxU9fvVlefSw7ESVa1u6rnpBjxboSTgWktODtC6bdYGL1FIBCpPRzKJQcWRIR-AwpzHf8g20rREiXuEtLFVjaZGO67brx/s1280/photo_2025-12-15_13-29-05.jpg
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្សុី TASS នាថ្ងៃអាទិត្យ ទី១៤ ខែធ្នូនេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំទើបតែបានគំរាមដំឡើងពន្ធគយកាលពីជាង ១០នាទីមុន…ដើម្បីដោះស្រាយជម្លោះដែលផ្ទុះឡើងជាថ្មីរវាងកម្ពុជា និងថៃ»។

លោក ត្រាំ បានបន្ថែមទៀតថា លោកបានប្រាប់មេដឹកនាំនៃប្រទេសទាំង២ថា «ប្រសិនបើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា នោះខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ហើយខ្ញុំនឹងដំឡើង ពន្ធគយលើប្រទេសរបស់ពួកអ្នកថែមទៀត។ គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm5GenPy7iuSOVK4CjZrMbYIBbKmUjvB-3AgtEhSrDmQnrfH0AjTAMEI-3Ab1OMsYjwg2sivryJHk_r0WG8AM3i3RnlLlaXv4nXF84QO8nNuBkbyYbRYsDcg01oJNgnzvhAZEqbrMycDRYkmHJa47iDoY_FbHOOCeaTX26endnfGx-MvS2yY6FG3Y9GfbI/s800/photo_2025-12-15_13-29-05%20(2).jpg

ជាមួយគ្នានេះ បើតាមអ្នកនាំពាក្យសេតវិមានម្នាក់កាលពីថ្ងៃសៅរ៍ បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងគោរពអនុវត្តតាមការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះបទឈប់បាញ់ ជាមួយការព្រមានថាលោកនឹងរកមុខអ្នកទទួលខុសត្រូវ ប្រសិនបើចាំបាច់ដើម្បីបញ្ឈប់ការកាប់សម្លាប់គ្នា និងធានាឱ្យបាននូវសន្តិភាពយូរអង្វែង។

យ៉ាងណាគួររម្លឹកថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រសប្ដាហ៍មុនបានប្រកាសថា រូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ហើយបានអះអាងថាមេដឹកនាំទាំង២ បានយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៊ីម កាលពីថ្ងៃសៅរ៍ ក៏បានជំរុញឱ្យកម្ពុជា និងថៃ ទទួលយកបទឈប់បាញ់មួយនៅម៉ោង ១០យប់ កាលពីថ្ងៃសៅរ៍ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZwORwMq9M2bdnKoFsXUBpK1DfSnDcqKSiOwBKGcOqHjNfTJVCCIFFVQJDyCfbS6UG0Up36C3DeBYjbCFnISWo3BpzTMTI-ohRsm0bX6lQknXBxtanK_IlW12hGEDcs2ZnKcOLNSE86idD9IhVXSfY4WkOScCNHjTtNvIzKiZDUZ0zLX2Zn0v8Ib94qr-s/s1280/photo_2025-12-15_13-29-05%20(3).jpg

ឆ្លើយតបនឹងសេចក្ដីអំពាវនាវរបស់ម៉ាឡេសុីដូចខាងលើ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញការស្វាគមន៍យ៉ាងពេញចិត្តនូវបទឈប់បា.ញ់ដែលទើបប្រកាសថ្មីនេះ។ ប៉ុន្តែទោះជាយ៉ាងណា ចំពោះខាងភាគីថៃឯណោះ លោក អានុទីន បានប្រកាសថាយោធានឹងនៅតែបន្តឈ្លានពានកម្ពុជា ដោយមិនខ្វល់ឡើយចំពោះការអំពាវនាវរបស់ភាគីណាមួយ រួមទាំងលោកត្រាំផងដែរ ក្នុងការបញ្ជាថៃឱ្យត្រឡប់ទៅរក បទឈប់បាញ់និងបញ្ចប់ជម្លោះជាមួយកម្ពុជាឡើយ៕