Home Blog Page 1646

ឌី សូនិត្តា ស្អិតល្មួតជាមួយ ណាន វីសារ ខណៈ អេឡិច ហ្សូរ៉ា កៀកកើយជាមួយ សេង សុខឃីម

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីធ្លាយដំណឹងថាតារាស្រី ឌី សូនិត្តា និង ណាន វីសារ ភ្ជាប់ចំណងស្នេហ៍ព្រមទាំងបង្ហោះរូបភាពស្អិតរមួតជាគ្នា ខណៈងាកទៅបណ្តាញសង្គមរបស់តារាស្រី សេង សុខឃីម វិញក៏បានបង្ហោះរូបភាពកៀកកើយជាមួយ អេឡិច ហ្សូរ៉ា ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXcJ4iISWvWYmMWeXw39RwwipxPJs0g3vOjPL6K5kg0n3rv27diqxb_C6gP9qPj59y_3sHTpdCv86NMnKhACd07eOYWGdSLVzeMz0Xml8826qx-dGo2r1QglotoXWqmuwPljGYsM0klfC6MU2posTKCYtunX3ZnyK5Hz2pHMm192tCCE9nsaU9D1GO/s1280/346859871_566593015676191_1254912023180272228_n.jpg

តាមរយៈផេកគាំទ្របវរកញ្ញាមួយបានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់តារាស្រី ឌី សូនិត្តា និងតារាចម្រៀង ណាន វីសារ អតីតបេក្ខភាព Cambodian Idol រដូវកាលទី៤ ព្រមទាំងមាន Caption បញ្ជាក់ថាជាការណាត់គ្នាលើកទី១របស់អ្នកទាំងពីរ ព្រមទាំងត្រៀមដឹកដៃគ្នាចូលរោងទោះខាងស្រីមានវ័យច្រើនជាងខាងប្រុស១០ឆ្នាំក៏ដោយ។ ការបញ្ជាក់ដូចនេះក៏មានរូបភាពអ្នកទាំងពីរស្និទ្ធស្នាលគ្នាយ៉ាងខ្លាំងទាំងមានរូបភាពថើបគ្នាទៀតដែលធ្វើឱ្យមហាជនខ្លះក៏ជឿ និងខ្លះមិនជឿព្រមទាំងលើកឡើងទៀតថា គ្រាន់តែជាការសម្តែងរបស់អ្នកទាំងពីរប៉ុណ្ណោះហើយរូបភាពនោះក៏អាចជាផ្នែកមួយនៅក្នុង MV ចម្រៀងថ្មីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiTLBpd0UuO73rnjQ4MLGuEHY4_7CDrk2-7_gWov72leUxTMdsUVVPhyGaLDTUOF57IRviMevJzEiajS2-H7faLFONiBZ-HcbOdjabjft1bMXd-9sXb0Tx1-TSSSuJCL2spP0ZYxeoKuLGM2jEdmTWEj6w8EmEz8aEOwE0Z5E3o-K7oIUCAM7lhurK/s960/354064953_793010568861472_6166721623903998228_n.jpg

មានការលើកឡើងផ្សេងៗគ្នាងាកទៅកាន់លោក ណាន វីសារ វិញ បានបង្ហោះរូបភាពភ្ជាប់ជាមួយសំណេរថា «យើងមិនអាចផ្លាស់ប្តូរអតីតកាលបានទេ តែចែអាចកសាងអនាគតថ្មីជាមួយ boy Dy Sonita សុំច្បាស់លាស់ជាមួយអូនហើយ»!។

ទន្ទឹមនឹងមានដំណឹងស្នេហាស្រពិចស្រពិលរវាង ឌី សូនិត្តា និង ណាន វីសារ ងាកទៅកាន់បណ្តាញសង្គមអ្នកនាង សេង សុខឃីម វិញក៏បានបង្ហោះរូបភាពកៀកកើយជាមួយ អេឡិចហ្សូរ៉ា ដូចគ្នា។ ជាមួយរូបភាពស្និទ្ធស្នាលនេះ សេង សុខឃីម បានភ្ជាប់ជាមួយខ្លឹមសារថា «មិនជឿកុំប្រមាថ ការជួបនឹងបែកវាជារឿងធម្មតា» ខណៈការបង្ហាញនេះធ្វើឱ្យអ្នកលេងបណ្តាញសង្គមកំពុងស្រពិចស្រពិលដូចគ្នាថាពួកគេផ្តើមស្នេហ៍ជាមួយគ្នាឬគ្រាន់តែបង្ហោះរូបភាពរាប់អានគ្នាធម្មតា។

យ៉ាងណាមិញ គូស្នេហ៍ទាំងពីរគូខាងលើនេះកំពុងធ្វើឱ្យមហាជនផ្តើមមើលសកម្មភាពរបស់ពួកគេតើជាការពិតឬគ្រាន់តែជាការសម្តែងមួយពេលរបស់អ្នកទាំង៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg87jaYtFbPAjKnnrDIihdknGZPCZtFUVFO86Zj1iOMwrdH_1Bl2tG1cNY4LRmxiNymSBtNokDbZUe-_AWJOX3KVEpkaMO_tbBXPdFqYdwBTf24pJdd_vKK80vhyl3nYlmNeOo9cCtr1ZQWMRIxsZXDiabvJDWg2eP79rhWBQ3QiAhf8RM6PIBCjESt/s752/%E1%9E%84%E1%9E%84%20(3).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIKvwxhK5c39JR1-Euv2WefxzcvnlIM5Etx3EMuBdscx8w9AurRrfs3MfKnRKO5j0XaBHDx9UUza8-Rw7vQEYKVVAEHXwU_7kMf7Ynv3Nm1O_zZSrUshUwTvzYvJN7YpZifquHIuVmlrUrkA5dgQpOO-NRzLrjr_QynV12x59UQfH63n6mrtKxQPxp/s744/%E1%9E%9C%E1%9E%9C.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_tSV4_RKjNWHEo1izkVd-IpUf890Jk4_QEzjdJjR0oZELcndVEI-EH8T72FXMutBVK40RzWchGcpCB2t7le1UyqSRrOu3TnXN898fHeOrtfzx7qmw1NY0LPTIFjejqwOLFBaAjk_ZtqUOMCpDuDxhmKcBboeODhpncj8S-kuUEDFmdib-js64p-T/s2048/354562043_722403919888650_3408662778330144859_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqajlqIBrF-nlvSgMkQgxSPDB03lwi5C-qn2aDj4EbwO8eVRK133ZpUPoJhWUnEzM-UAPpi4dtHFtQv4GPX7wz3p0fF2AC9cqCPqxY62GsLaPVYOGaSkwzbCWKaJ86Tuvwbzn3MUN5kBlUflTRSBizKSEWinCqUAY2pOEp6s9Nt8mex6ywFPq9Bbv3/s2048/354469122_722403953221980_5443490815112949553_n.jpg

មកស្គាល់ពានមួយ ដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន

0

ណូបែល គឺ​ជា​ពាន​រង្វាន់​កិត្តិយស​លំដាប់​ខ្ពស់​មួយ​របស់​ពិភពលោក ដែល​ត្រូវ​ប្រគល់​ជូន​ដល់​បុគ្គល​មាន​ស្នាដៃ​ជារៀងរាល់​ឆ្នាំ។

ពាន​រង្វាន់នេះ ត្រូវបានបែងចែកជា៦​គឺ ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ និង​ពាន​រង្វាន់​ណូបែល​សន្តិភាព។2022 Nobel Prizes: List of Winners - The New York Times

ពានរង្វាន់​ទាំង​អស់​នេះ បង្កើត​ឡើង​ដើម្បី​លើក​ទឹក​ចិត្ត​បុគ្គល​ទាំង​ឡាយ​ដែល​សម្រេច​បាន​ជោគជ័យ​យ៉ាង​ធំធេង ជា​ប្រយោជន៍​ដល់​ជាតិ និងពិភពលោក។ លើសពីនេះទៅទៀត ក៏ដើម្បីលើកកម្ពស់​ការ​ស្រាវជ្រាវ ការ​បង្កើត​ថ្មី ការ​​ជួយ​សង្គម អភិវឌ្ឍ​វិស័យ​អប់រំ ផ្សព្វផ្សាយ​សន្តិភាព និង​កាត់​បន្ថយ​ជម្លោះ​នៅ​លើ​ពិភពលោក​ផង​ដែរ។

ពាន​រង្វាន់​ណូបែល បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៨៩៥ ក្រោម​គំនិត​ផ្ដួច​ផ្ដើម​របស់​លោក Alfred Nobel ដែល​ជា​អ្នក​គីមីវិទ្យា និង​វិស្វករ​ជន​ជាតិ​ស៊ុយអែត។ ពាន​រង្វាន់ ​៥​ផ្នែក ត្រូវ​បាន​ប្រគល់​ជូន​​ដំបូង​ក្នុង​ឆ្នាំ​១៩០១ លើក​លែង​តែ​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្រោយ​គេ​ក្នុង​ឆ្នាំ​១៩៦៨។ ពិធី​ប្រគល់​ពាន​រង្វាន់​ណូបែល​សន្តិភាព ត្រូវ​ប្រារព្ធ​ឡើង​នៅ​រាជធានី Oslo ប្រទេស​ន័រវែស ចំណែក​ឯ​ពាន​រង្វាន់ ៥​ផ្នែក​ទៀត ធ្វើ​ឡើង​នៅ​រាជធានី Stockholm ប្រទេស​ស៊ុយអែត។Alfred Nobel and the Legacy of the Nobel Prize

ដោយឡែកចំពោះការសម្រេច​ផ្ដល់​ជយលាភី​ពាន​រង្វាន់​ណូបែល​ទាំង​៦​នេះ ត្រូវបានបែងចែកជា ៤៖

  1. ជ័យលាភី​​ពាន​រង្វាន់​ណូបែល​រូបវិទ្យា ពាន​រង្វាន់​ណូបែល​គីមីវិទ្យា និង​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច-វិទ្យាសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ រាជបណ្ឌិត​សភា​វិទ្យាសាស្ត្រ​ស៊ុយអែត
  2. ​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ សភា​ណូបែល​នៅ​វិទ្យាស្ថាន Karolinska នៃ​ប្រទេស​ស៊ុយអែត
  3. ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​អក្សរសាស្ត្រ ត្រូវ​សម្រេច​ផ្ដល់​ដោយ បណ្ឌិត​សភា​ស៊ុយអែត
  4. ជ័យ​លាភី​ពានរង្វាន់​ណូបែល​សន្តិភាព ត្រូវ​សម្រេច​ដោយ គណៈកម្មការ​ណូបែល​ប្រទេស​ន័រវែស

ប្រភព: Wikipedia 

ជនបរទេសនាំគ្នាផ្លាស់ទីលំនៅចេញពីសិង្ហបុរី ដោយសារតែរឿងនេះសោះ

0

ប្រទេសសិង្ហបុរី ៖ តាមទិន្នន័យរបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Savills បង្ហាញថា តម្លៃជួលបន្ទប់ស្នាក់នៅក្នុងទីតាំងល្អៗនៅប្រទេសសិង្ហបុរីបានកើនឡើងជាង២៦% នៅឆ្នាំ២០២២ ហើយចំនួននេះខ្ពស់ជាងនៅទីក្រុងឡុងដ៍ ទីក្រុងស៊ីដនី និងទីក្រុងញូវយ៉ក រហូតដល់២ដង ។ ការចំណាយក្នុងការរស់នៅកើនឡើងបានធ្វើឱ្យជនបរទេសធ្វើការនៅសិង្ហបុរីនាំគ្នាផ្លាស់ទីលំនៅទៅប្រទេសម៉ាឡេស៊ីវិញ ដោយសារនៅទីនោះ ការចំណាយផ្សេងៗលើជីវភាពប្រចាំថ្ងៃថោកជាង ។Singapore's population shrinks as foreigners leave

កាលពីខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលសិង្ហបុរីបានដំឡើងពន្ធទំនិញ និងសេវាកម្មផ្សេងៗ ស្មើ៨% នៅឆ្នាំ២០២៣ និង៩% នៅឆ្នាំ២០២៤ ។ ការដំឡើងពន្ធនេះបានធ្វើឱ្យលោក Benedikt Becker ជាជនបរទេសម្នាក់ធ្លាប់ធ្វើការក្នុងក្រុមហ៊ុនទីផ្សារមួយនៅប្រទេសសិង្ហបុរី បានសម្រេចចិត្តផ្លាស់ទៅរស់នៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដែលការចំណាយប្រាក់ក្នុងការរស់នៅតិចជាងសិង្ហបុរី ។ គេសង្កេតឃើញថា ការជួលបន្ទប់រស់នៅ និងតម្លៃទំនិញផ្សេងៗបានកើនឡើងយ៉ាងខ្លាំងនៅសិង្ហបុរី ក្រោយពីសេដ្ឋកិច្ចប្រទេសនេះងើបឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ ។

បើទោះជាគ្មានទិន្នន័យពីការផ្លាស់ប្តូរទីលំនៅរបស់ជនបរទេសចេញពីសិង្ហបុរីជាផ្លូវការ ប៉ុន្តែក្រុមហ៊ុនអន្តរជាតិផ្សេងៗក៏បានចាប់ផ្តើមស្វែងរកបុគ្គលិកពីក្រៅប្រទេសផងដែរ ដើម្បីកាត់បន្ថយការចំណាយប្រាក់របស់ក្រុមហ៊ុន ។ ជនបរទេសមួយចំនួនបានផ្លាស់ទៅរស់នៅប្រទេសម៉ាឡេស៊ី ដែលមានព្រំដែនជាប់សិង្ហបុរី ខណៈពលរដ្ឋម៉ាឡេស៊ីប្រើប្រាស់ភាសាអង់គ្លេស ហើយការចំណាយផ្សេងៗក្នុងការរស់នៅថោកជាង ។Guide to living in Singapore as an expat with kids | HoneyKids Asia

ទោះយ៉ាងណា សិង្ហបុរីនៅតែដើរតួនាទីសំខាន់ក្នុងការទាក់ទាញ CEO របស់ក្រុមហ៊ុនបានចុះបញ្ជីជាច្រើនរស់នៅប្រទេសសិង្ហបុរីបន្តទៀត ព្រោះអាចជិតស្និទ្ធជាមួយវិនិយោគិន និងក្រុមហ៊ុនភាគហ៊ុនឯកជន ។ ក្នុងអំឡុងពេលជនបរទេសបានផ្លាស់ចេញពីសិង្ហបុរី នៅមានជនបរទេសជានាយកគ្រប់គ្រងក្រុមហ៊ុនកម្រិតកំពូលបានចូលមកចាប់ឱកាសវិនិយោគក្នុងគម្រោង Overseas Networks & Expertise Pass (ONE Pass) កាន់តែច្រើន ។ វាជាគម្រោងផ្តល់ទិដ្ឋាការអនុញ្ញាតឱ្យជនបរទេសមានឋានៈខ្ពស់ៗអាចធ្វើការនៅក្រុមហ៊ុនជាច្រើនក្នុងពេលជាមួយគ្នាបាន ។ ម្យ៉ាងទៀត សិង្ហបុរីនៅតែទាក់ទាញវិនិយោគិនពីបណ្តាប្រទេសលោកខាងលិច ព្រោះសិង្ហបុរីមានហេដ្ឋារចនាសម្ព័ន្ធពេញលេញ ។Singapore | Ross Garden Tours

បើទោះជាជនបរទេសបានផ្លាស់ទីលំនៅចេញពីសិង្ហបុរីក្តី ប៉ុន្តែសិង្ហបុរីនៅតែទទួលចំណាត់ថ្នាក់ទី១ ជាប្រទេសទាក់ទាញអ្នកមានសមត្ថភាពខ្ពស់ៗនៅអាស៊ីមកធ្វើការក្នុងប្រទេសរបស់ខ្លួន ។ នេះតាមការចាត់ចំណាត់ថ្នាក់របស់ INSEAD Global Competitiveness Index 2022 ។ លើសពីនេះ បើតាមលទ្ធផលការស្ទង់មតិរបស់ ECA International 2023 Location Ratings Survey បង្ហាញថា សិង្ហបុរីនៅតែទទួលតំណែងជាប្រទេសគួរឱ្យរស់នៅបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ជនបរទេសធ្វើការនៅក្រៅប្រទេស ៕ ប្រភព ៖ AEC Connect

ចិនកាត់បន្ថយប្រាក់ជំនួយក្នុងតំបន់អាស៊ីអាគ្នេយ៍

0

ប្រទេសចិន ៖ ប្រទេសចិនបានកាត់បន្ថយប្រាក់ជំនួយសម្រាប់អភិវឌ្ឍន៍ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារចិនបានយកប្រាក់ទាំងនេះទៅចំណាយនៅតំបន់ផ្សេងទៀត ដែលធ្វើឱ្យចិនបាត់បង់តំណែងជាប្រទេស «ប្រភពប្រាក់ជំនួយ» ដ៏ធំបំផុតក្នុងតំបន់នេះ ។ គេចាត់ទុកថា ចិនជាប្រទេសផ្តល់ជំនួយផ្នែកអភិវឌ្ឍន៍ដ៏ធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅឆ្នាំ២០១៥ និងឆ្នាំ២០១៩ ប៉ុន្តែត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារពិភពលោក (World Bank) វ៉ាដាច់ប្រទេសចិន ក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត ។ADB Unveils Climate Change Financing Programme - Regulation Asia

តាមរបាយការណ៍របស់ Lowy Institute បង្ហាញថា ការផ្តល់ជំនួយរបស់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះពី៧.៦០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៥ មកនៅត្រឹមតែ៣.៩០០លានដុល្លារអាមេរិកប៉ុណ្ណោះនៅឆ្នាំ២០២១ ។ ប្រទេសចិនផ្តល់ប្រាក់កម្ចីភាគច្រើនសម្រាប់ការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងគម្រោងរថភ្លើងល្បឿនលឿននៅប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងថៃ ផងដែរ ។Cambodia says upcoming China-ASEAN Expo important platform for trade,  investment - Khmer Times

ទោះយ៉ាងណា ប្រទេសផ្សេងៗដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន បានព្យាយាមបង្កើនជំនួយរបស់ខ្លួនដើម្បីទប់ស្កាត់នឹងឥទ្ធិពលចិន ស្របពេលស្ថានការណ៍កាន់តែតឹងតែងរវាងប្រទេសចិន និងប្រទេសលោកខាងលិច ។ ក្រៅពីនេះ ប្រទេសសម្ព័ន្ធមិត្តថ្មីៗ ក៏បានឈានជើងចូលក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដូចជា ធនាគារអភិវឌ្ឍន៍ឥស្លាមអារ៉ាប៊ីសាអូឌីត ដែលបានផ្តល់ប្រាក់កម្ចីចំនួន២២៥លានដុល្លារអាមេរិកក្នុង១ឆ្នាំ ហើយប្រាក់ទាំងនេះភាគច្រើនផ្តោតទៅលើប្រទេសឥណ្ឌូណេស៊ី ។ ចំណែកប្រទេសឥណ្ឌាបានបរិច្ចាកប្រាក់ចំនួន៧០លានដុល្លារអាមេរិកក្នុង១ឆ្នាំទៅឱ្យប្រទេសមីយ៉ាន់ម៉ា ។ គេសង្កេតឃើញថា មូលនិធិភាគច្រើនសម្រាប់អភិវឌ្ឍន៍ក្នុងតំបន់ ឬស្មើប្រមាណ៨០% បានមកពីធនាគារនៅប្រទេសផ្សេងៗដូចជា ជប៉ុន កូរ៉េខាងត្បូង សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី ៕ ប្រភព ៖ AEC Connect

Naphat គូស្នេហ៍ Baifern មកដល់កម្ពុជាភ្លាមទៅកម្សាន្តទីតាំងល្បីៗនៅភ្នំពេញតែម្តង

0

លោក Naphat តារាប្រុសល្បី និងជាគូស្នេហ៍តារាស្រី Baifern Pimchanok បានមកដល់រាជធានីភ្នំពេញហើយនាថ្ងៃទី១៧ ខែមិថុនា ដើម្បីចូលរួមកម្មវិធីមួយ ខណៈមុនទៅចូលរួមកម្មវិធីតារាសម្តែងរូបនេះបានដើរកម្សាន្តនៅទីតាំងសំខាន់ដូចជា តំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ , ផ្សារធំថ្មី និងទីតាំងផ្សេងទៀតបង្ហោះរូបលើបណ្តាញសង្គមយ៉ាងស្រស់សង្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiWAkWK8W86_cpB0YLzgxsPwmdn3DXdGm_uJn1aQDccvvAYzWGuEQulNgW_fyCLEq87zlHF-YnYY2tVqMqx--cTCCZ0BwwVVKadQi2fBFnlfFE4BIaSFv1gzB-ZyagBaqcOlu05GwfGSZqdhAcUWJkPjURWAO4AzgLYDwz8DcMUW4yHNuZtw9RKFT_/s1141/354219655_644296204410485_2424540217177025781_n.jpg

Nine Naphat គឺជាតារាប្រុសប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ និងត្រូវជាកូនប្រុសអតីតតារាសម្តែងល្បីឈ្មោះ Pimpaka ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់មិនត្រឹមតែមានដុងសិល្បៈពីម្តាយតែតារាសម្តែងរូបនេះមានសម្បត្តិស្រស់សង្ហាមិនធម្មតាឡើយ។ តារាប្រុសរូបនេះបានសាងប្រជាប្រិយភាពក្នុងប្រទេស និងប្រទេសមួយចំនួនទៀតនៅក្នុងរឿង Friend Zone ជាមួយតួឯកស្រី Baifern Pimchanok ខណៈបច្ចុប្បន្ននេះអ្នកទាំងពីរក៏ជាគូស្នេហ៍ពិតដែលយល់ចិត្តយល់ថ្លើមគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGi_fAxsGB6__iq11g82lB7Va57kAVvGwdDuxCeqnf9NiTI0uJi53TTVPqBD6GbtvAsIJafh7STiktvR_9D_ha_zclHCXqqz-lP_aYYoBo5BzXuO2GQqQPp3cZ-_vuPXuaSAZ7lFXfi-_Ro6yPs5wToDL-aI2U3b9buG8XuXO-MKMlvlSy-WafuVj/s1018/354837580_644296227743816_8923082190903472590_n.jpg

នៅថ្ងៃនេះទៀតសោត នៅលើគណនី IG របស់តួឯកប្រុសរូបនេះបានបង្ហោះរូបភាពដ៏ស្រស់ស្អាត ស្រស់សង្ហា ព្រមទាំងបញ្ជាក់ថាលោកកំពុងស្ថិតនៅប្រទេសកម្ពុជា ដោយបានធ្វើដំណើរកម្សាន្តនៅទីក្រុងភ្នំពេញនៅទីតាំងដូចជា តំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ , ផ្សារធំថ្មី និងទីតាំងផ្សេងទៀត។ ការបង្ហាញដូចនេះ ធ្វើឱ្យអ្នកគាំទ្រកម្ពុជាបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានតួឯកប្រុសរូបនេះមិនត្រឹមតែមកបំពេញការងារទេតែលោកនៅឆ្លៀតមកកម្សាន្តបង្ហាញពីរូបភាពប្រទេសកម្ពុជាបង្ហោះលើបណ្តាញសង្គមរបស់លោកថែមទៀត។
គួរបញ្ជាក់ថា Naphat មកប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីមួយនៅថ្ងៃនេះផ្ទាល់តែម្តងដែលប្រព្រឹត្តនៅនៅហាងPEDROសាខា អ៊ីអនម៉លមានជ័យ(AEON3) ក្រៅពីតារាសម្តែងរូបនេះក៏មានវត្តមានតារាសម្តែងកម្ពុជា កញ្ញា ស៊ីន យូប៊ីន និងតារាថៃម្នាក់ទៀតគឺកញ្ញា Kao Supassara ៕No photo description available.https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8yK7_jIAUxH9aSUm3FTjLMnHOVw1dpVgjI9A_u3Ila7VbxyM0qAZOoJwUWmWqeYoCIWfzR_8sWQjpK-Ei1DuTe1ffLL1kC3qgruR7K2RUfiyFlpcTKY8RvUo8Fz7ErJ3Rxo5EK0MridgS995rpT7YMoLuxfupbjuNr-Ufxbm-zX72calhROcevb1/s1008/354556544_644296181077154_3068723839153806906_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRYo7m_PvYpaKs1HWMEtz8fyUPAS2fZZ7cPynLEExWvDXosp2ZwMPzgTrpcvzxGGYHkvcpM_9hbBObYCkf102-cDsexeNt6Q_znpRRSFoQdx7FWRwyn_atVCpIa20GvcbzP4yv1PYGMoFBSx1-IQXTBtDwstb3hYbqyqyuvBTYwT1VBDOukBdBFsbm/s1019/354461710_644296157743823_8439213366918905589_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM57DhB9RJCNe8Jjxh24hF8cgNSG4xk11BXUeic0RlRrnOdOfgQ-Inrt8DzL6ZhwTIZa80EyT2ziVQ_lr5PkXQ0l264v3TfTLrmu9g3yA2SZ0BACn9uQXY34wakw4QfPt6tm-Gka6Qhk-7-5NntF3DnBHc_wEJeG0rVPRI3RN7_XvrVAadGZBvrjWY/s1022/354439657_644296131077159_4706730551422136553_n.jpg

វណ្ណថាន កំលោះស្រុកខ្មែរ មានប្រវត្តិស៊ូខ្លាំងខណៈចេះលេងឧបករណ៍ភ្លេងជិត៣០បានយ៉ាងស្ទាត់ជំនាញ

0

លោក វណ្ណថាន តារាចម្រៀងប្រចាំផលិតកម្មបារមី និងជាសិល្បករចំណានម្នាក់ដែលអាចលេងឧបករណ៍បុរាណខ្មែរបានយ៉ាងជំនាញ ជាពិសេសតាមការផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយ វណ្ណថាន បានឱ្យដឹងថាលោកអាចលេងឧបករណ៍ភ្លេងទាំងបុរាណនិងសម័យបានចំនួន២៨ និងបានទម្លាយប្រវត្តិតស៊ូខ្លាំងនៅក្នុងជីវិត ខណៈការសិក្សាវិញមិនបានរៀនជ្រៅជ្រះនោះទេព្រោះគ្រួសារមានជីវភាពខ្វះខាត។No photo description available.
បទ «កំលោះស្រុកខ្មែរ» ពីតារាចម្រៀង វណ្ណដា និង វណ្ណថាន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុងនិងក្រៅប្រទេសហើយមហាជនកាន់តែស្គាល់ វណ្ណថាន មួយកម្រិតទៀត ខណៈអ្នកគាំទ្រភាគច្រើនបានស្គាល់ថាលោកគឺជាសិល្បករម្នាក់ដែលអាចឧបករណ៍បុរាណខ្មែរច្រើនមុខដ៏ចំណាន។ យ៉ាងណាមិញ ទម្រាំអាចសាងប្រជាប្រិយភាពមកដល់សព្វថ្ងៃនេះជីវិតរបស់កំលោះស្រុកខ្មែររូបនេះក៏មានការតស៊ូខ្លាំងដូចគ្នា។No photo description available.

ផ្តល់បទសម្ភាសនៅក្នុងកម្មវិធី «អ្នកជិតខាង» របស់ស្ថានីយទូរទស្សន៍PNN តារាចម្រៀង វណ្ណថាន មានឈ្មោះកំណើត លី វណ្ណថាន់ មានស្រុកកំណើតខេត្តកំពង់ឆ្នាំង។ បើនិយាយពីតន្រ្តីបានជ្រាបក្នុងខ្លួនលោកតាំងពីអាយុ៨ឆ្នាំមកម្ល៉ោះ ហើយលោកក៏មានឪពុកជាតន្រ្តីករបុរាណម្នាក់។ វណ្ណថាន បានឱ្យដឹងទៀតថា គ្រួសារលោកមិនមែនជាអ្នកធូរធានោះទេរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក ដោយឪពុកម្តាយបានចេញទៅរស់នៅខេត្តបាត់ដំបងជាកម្មករលីស៊ីម៉ងត៍ដោយលោកត្រូវរស់នៅជាមួយជីដូនមុនពេលផ្លាស់ទៅរស់នៅជាមួយឪពុកម្តាយ។No photo description available. តារាចម្រៀងរូបនេះ បានបន្ថែមថាជីវភាពគ្រួសាររបស់លោកចាប់ផ្តើមបន្តិចៗម្តងពុំសូវលំបាកដូចមុនដោយសមាគមហ្វាពន្លឺសិល្បៈបានប្រកាសស្វែករកគ្រូបង្រៀនឧបករណ៍បុរាណហើយឪពុកលោកក៏បានចូលរួម។ ការផ្តល់បទសម្ភាសនោះ វណ្ណថាន ថាលោកក៏ធ្លាប់អន់ចិត្តជាមួយឪពុករបស់ខ្លួនដែរ ដោយការរៀនភ្លេងខ្ទង់ឆ្នាំ២០០១ ឪពុកលោកពុំបានបង្រៀនលោកដូចជាសិស្សដទៃទេ គឺលោកបានរៀននៅពេលសិស្សដទៃចេញពីថ្នាក់អស់ទើបលោកអាចចូលទៅរៀនបានហើយត្រូវខិតខំរៀនសូត្រ ស្វែងយល់ដោយខ្លួនឯង ដោយឪពុកលោកមានការចង្អុលបង្ហាញបន្តិចបន្តួចតែប៉ុណ្ណោះ។ ទោះយ៉ាងណា ពេលវេលាមកដល់ឪពុករបស់ វណ្ណថាន បានទម្លាយមូលហេតុនៃការធ្វើបែបនេះដោយសារតែមិនចង់ឱ្យគេនិយាយថាបង្រៀនតែកូនខ្លួនឯងទើបលោកយល់បំណងរបស់ឪពុកនៅពេលនោះ។No photo description available.

ជាមួយការរៀបរាប់ពីប្រវត្តិផ្ទាល់ខ្លួនខ្លះៗ វណ្ណថាន ក៏បានបញ្ជាក់ទៀតថាលោកអាចលេងភ្លេងទាំងបុរាណនិងសម័យបានចំនួន២៨ឧបករណ៍ និងធ្លាប់មានឱកាសទៅហាត់រៀននៅប្រទេសបារាំងចំនួន២ឆ្នាំហើយសាច់ហាត់រៀនគឺបានចំនួន១ឆ្នាំ ពីសមាគមហ្វាពន្លឺសិល្បៈមានការសហការណ៍ជាមួយប្រទេសក្រៅ។ វណ្ណថាន ក៏បានបន្ថែមទៀតថា លោកមិនបានស្រមៃថាមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្នទេ គ្រាន់តែចង់ស្នងតំណែងពីឪពុកក្នុងការលេងឧបករណ៍បុរាណខ្មែរតែប៉ុណ្ណោះ៕No photo description available.No photo description available.

មកស្គាល់កោះមួយ ដែលមានផ្ទាំងថ្មផុសរូបសត្វដំរី

0

កោះតាគៀវ (ខ្មែរ: កោះតាគៀវ)“ កោះដូនតាកៀវ” ដែលមានឈ្មោះថា“ អាយឡឺឡាបាយ” នៅសម័យអាណានិគមបារាំង) គឺជាកោះ​ដ៏​តូច​មួយ​ដែល​មាន​ក្រឡា​ផ្ទៃ​ចំនួន ២៨ គីឡូម៉ែត្រ​ការ៉េ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១០គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ។

ដើម្បីទៅកម្សាន្តនៅកោះតាគៀវ ភ្ញៀវទេសចរអាចធ្វើដំណើរតាមរយៈទូក ដោយត្រូវមកកាន់ឆ្នេរឧទ្យានជាតិរៀម មានចម្ងាយប្រហែល ១៧គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលតោពីរ រួចត្រូវបន្តដំណើរតាមទូកឈើទេសចរក្នុងចម្ងាយប្រមាណ ៣០នាទី លោកអ្នកនឹងទៅដល់ទីឋានដ៏ស្រស់ត្រកាលដែលផុសនៅកណ្ដាលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនេះមិនខាន។

ថ្វីបើមានក្រឡាផ្ទៃចំនួនត្រឹម២៨ គីឡូម៉ែត្រការ៉េ កោះនេះ គ្របដណ្ដប់ដោយព្រៃឈើបៃតងគួរជាទីគគយគន់ និងស័ក្កសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ។

ជាងនេះទៅទៀត កោះតាគៀវអំណោយផលល្អបំផុត សម្រាប់អ្នកចូលចិត្តមុជទឹកដើម្បីមើលផ្កាថ្មក្នុងសមុទ្រ ស្ទួចត្រី ដើរក្នុងព្រៃ ហែលទឹកកម្សាន្តលេង និងសកម្មភាពក្នុងសមុទ្រជាច្រើនផ្សេងទៀត។ ក្រៅពីនេះទេសចរអាចសម្រាកលំហែរកាយ គយគន់ថ្ងៃលិច ស្រូបយកជំនោរសមុទ្រ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ការនឿយហត់ផងដែរ៕No photo description available.No photo description available.

ពលរដ្ឋថៃប្រកាសថា នឹងមិនជាន់ប្រាសាទព្រះវិហារដាច់ខាត

0

ប្រទេសថៃ ៖ ទំព័រហ្វេសប៊ុករបស់ថៃឈ្មោះ TOURLONG បានចុះផ្សាយថា ប្រាសាទរបស់ខមត្រូវបានគេយកធ្វើជាកន្លែង ដើម្បីទទួលបានផលប្រយោជន៍ក្នុងពិធីសាសនា ។ គេរកឃើញថា មានចំនួនប្រាសាទមិនច្រើនទេ ដែលគេបានប្រើប្រាស់ទីធ្លាប្រាសាទជាបន្តបន្ទាប់ មុននឹងបោះបង់ប្រាសាទទុកចោលឱ្យធ្លាក់ក្នុងសភាពទ្រុឌទ្រោម និងគ្មានការថែទាំ ។ TOURLONG បន្តថា ប្រាសាទរបស់ខមបានបន្សល់ទុកក្នុងទឹកដីថៃ ហើយថៃបានថែទាំយ៉ាងល្អ និងសិក្សាលម្អិតអំពីលក្ខណៈប្រាសាទនីមួយៗផងដែរ ។

ទំព័រហ្វេសប៊ុក TOURLONG និយាយថា គេបានយកប្រាសាទរបស់ខម មកធ្វើជាប្រយោជន៍បន្តបន្ទាប់ ហើយប្រាសាទទាំងនេះត្រូវបានទុកចោទ និងបំផ្លាញដោយសារមូលហេតុផ្សេងៗ ដូចជា ៖
១-ប្រាសាទត្រូវបានគេទុកចោលឱ្យទ្រុឌទ្រោមតាមធម្មជាតិ
២-ប្រាសាទត្រូវបានបំផ្លាញដោយកម្លាំងធម្មជាតិ ដូចជា រញ្ជួយដី ព្យុះ ទឹកជំនន់ និងរន្ទះបាញ់
៣-ប្រាសាទត្រូវបានបំផ្លាញដោយភ្លើងឆេះ
៤-ប្រាសាទត្រូវបានបំផ្លាញឱ្យទ្រុឌទ្រោមសភាពរបស់គម្រោងសាងសង់
៥-ប្រាសាទត្រូវបានបំផ្លាញដោយសារមនុស្ស ។អបអរសាទរខួប  នៃការដាក់បញ្ចូលប្រាសាទព្រះវិហារនិងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា  ជាសម្បត្តិបេតិកភណ្ឌពិភពលោក – វិមាន៧មករា

ទំព័រហ្វេសប៊ុក TOURLONG និយាយទៀតថា នាពេលថ្មីៗនេះ ខាងក្រុមសារព័ត៌មាន ThaiPBS បានធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ ប្រទេសកម្ពុជា ហើយបានបង្ហាញពីទិដ្ឋភាពនៅតាមផ្លូវ និងបានឃើញពីជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅតាមព្រំដែន ក៏ដូចជាភាពស្រស់ស្អាតរបស់ប្រាសាទព្រះវិហារ ដែលជាមរតកពិភពលោករបស់ជនជាតិខមក្នុងសម័យអតីតកាល ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមថៃនាំគ្នានិយាយថា កុំបង្កើតរឿងមិនពិតជាមួយប្រទេសជិតខាង ហើយការបិទទ្វារខាងថៃ មិនឱ្យឡើងប្រាសាទព្រះវិហារនោះ គឺបានធ្វើឱ្យភ្ញៀវទេសចរថៃធ្វើដំណើរទៅកម្សាន្តនៅប្រាសាទព្រះវិហារធ្លាក់ចុះ ។

ទំព័រហ្វេសប៊ុក TOURLONG បន្តថា ក្រោយពីក្រុមសារព័ត៌មាន ThaiPBS ធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃបញ្ចេញយោបល់ដូចគ្នាថា ព្យាយាមទៅលេងទីនោះធ្វើអ្វី ពួកវាមិនទទួលរាក់ទាក់យើងទេ ។ ពួកខ្មែរមានតែរត់មកខាំ ហើយប្រាសាទបុរាណនៅប្រទេសថៃស្អាតៗមានច្រើនណាស់ បើទៅលេងនៅទីនោះ នាំតែខ្មែរយកប្រៀប ហើយមិនឃើញអ្វីក្រៅពីថ្មបាក់បែក តើចាំបាច់ទៅចំណាយប្រាក់ឱ្យខ្មែរធ្វើអ្វី ស្តាយប្រាក់ណាស់ ។ ជនជាតិថៃម្នាក់ទៀតថា មិនទៅទេ ព្រោះត្រូវចំណាយថ្លៃជួលរថយន្ត ថ្លៃជាន់ប្រាសាទព្រះវិហារអស់៣.០០០បាត ខ្លួនដេកនៅផ្ទះល្អជាង ។ ពេលនេះ គ្មានការថែទាំប្រាសាទព្រះវិហារទេ ទៅចំណាយប្រាក់អស់រាប់ពាន់បាតធ្វើអ្វី ។ រីឯជនជាតិថៃម្នាក់ទៀតថា មិនចង់ទៅទេ ប្រាសាទថ្មនៅប្រទេសថៃស្រស់ស្អាត និងមានភាពរស់រវើកជាងប្រាសាទព្រះវិហារឆ្ងាយណាស់ ។News

ចំណែកជនជាតិថៃម្នាក់ទៀតថា ខ្ញុំមិនធ្លាប់គិតចង់ទៅលេងប្រាសាទព្រះវិហារទេ ព្រោះប្រទេសថៃមានកន្លែងទៅកម្សាន្តច្រើនណាស់ ។ ខ្ញុំដើរលេងនៅថៃល្អជាង ហើយបើខ្ញុំដើរលេងនៅថៃអស់មួយជីវិត ក៏មិនអស់កន្លែងដែរ និងជជែកជាមួយថៃគ្នាឯងដឹងរឿងផង មិនខ្លាចគេបោកប្រាស់ ។ ជនជាតិថៃម្នាក់ទៀតថា គួរឱ្យសោកស្តាយណាស់ បើថៃបានគ្រប់គ្រងប្រាសាទព្រះវិហារវិញ មុខជាស្រស់ស្អាតជាងនេះ ។ ជនជាតិថៃម្នាក់ទៀតថា កម្ពុជាចង់បានប្រាសាទព្រះវិហារខ្លាំងណាស់ ប៉ុន្តែគ្មានលទ្ធភាពថែទាំសោះ ។ ជនជាតិថៃម្នាក់ទៀតថា ខ្ញុំមិនទៅជាន់ទឹកដីប្រាសាទព្រះវិហារទេ បើទោះជាមានផ្ទះនៅក្បែរគ្នាក្តី ។

ជនជាតិថៃផ្សេងទៀតនិយាយថា បណ្តោយឱ្យខ្មែរទុកប្រាសាទចោលបែបនេះទៅ ព្រោះខ្មែរមិនចេះជួសជុល មិនចេះផ្សព្វផ្សាយ ហើយខ្មែរចេះតែទាមទារម្យ៉ាងគត់ ។ ជនជាតិថៃម្នាក់ទៀតថា បើទោះជាជួលឱ្យខ្លួនទៅប្រាសាទព្រះវិហារ ក៏ខ្លួនមិនទៅដែរ ព្រោះមិនចង់ជួបពួកអ្នកសុំទានអង្គុយត្រៀបត្រានៅទីនោះ ។ ម្យ៉ាងទៀត កន្លែងកម្សាន្តនៅប្រទេសថៃក៏មានច្រើន ហើយឈ្នួលរថយន្តទៅខ្មែរថ្លៃពេក ម្ហូបខ្មែរមិនឆ្ងាញ់ដូចម្ហូបថៃទេ ចំណែកបន្ទប់ទឹកវិញកខ្វក់ និងមិនស្អាតដូចបន្ទប់ទឹកនៅតាមស្ថានីយចាក់ប្រេងក្នុងប្រទេសថៃទេ ។ លើសពីនេះ នៅទីនោះគ្មានហាងលក់ទំនិញ 7-Eleven ឱ្យភ្ញៀវចូលយកជាតិម៉ាស៊ីនត្រជាក់ទេ ហើយគ្មានរថភ្លើងអាកាសដូចនៅទីក្រុងបាងកកឡើយ ។ប្រាសាទព្រះវិហារ – វត្តខេមររតនារាម-WatKhemaraRatanaRam

ពលរដ្ឋថៃប្រកាសថា ពួកគេនឹងមិនជាន់ទឹកដីប្រាសាទព្រះវិហារដាច់ខាត ស្តាប់ហើយចង់តែសើចទេ ពីព្រោះកាលពីពេលកន្លងមក ខាងប្រទេសថៃធ្លាប់ស្នើសុំកម្ពុជាបើកឱ្យពលរដ្ឋថៃចូលមកលេងនៅប្រាសាទព្រះវិហារឡើងវិញ ប៉ុន្តែត្រូវបានកម្ពុជាបដិសេធ ។ ធម្មតាទេ ដូចសត្វអីចឹង បើវាមិនអាចស៊ីផ្លែឈើនៅលើដើមឈើខ្ពស់ផុតពីដីបានទេ វាតែងគិតថា ផ្លែឈើនោះមិនឆ្ងាញ់ទេ ស្អុយរលួយ និងមានដង្កូវ ៕

ប្រភព ៖ TOURLONG

ស្នងការដ្ឋាននគរបាលខេត្តកំពត បង្ហាញគោលជំហរទាមទារយុត្តិធម៌ឱ្យគ្រួសាររងគ្រោះពីក្រុមហ៊ុនពិភពដីមាសទោះត្រូវរងបណ្តឹង

0

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្ឋាននគរបាលខេត្តកំពតនៅតែបង្ហាញគោលជំហររបស់ខ្លួនទាមទារយុត្តិធម៌ជូនគ្រួសាររងគ្រោះពីក្រុមហ៊ុនពិភពដីមាសនិងរង់ចាំក្រុមហ៊ុនមកបំភ្លឺចំពោះបណ្តឹងគ្រួសាររងគ្រោះនៅថ្ងៃទី២៦ ខែមិថុនា ខណៈក្រុមហ៊ុននេះបានចេញលិខិតបំភ្លឺរួមទាំងស្នើសុំអន្តរាគមន៍ពីប្រមុខថ្នាក់ដឹកនាំ ខណៈនឹងប្តឹងស្នងការឡើងតុលាការបើមិនសូមទោសក្រុមហ៊ុនជាសាធារណៈ។

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅលើបណ្តាញសង្គម ស្នងការដ្ឋាននគរបាលខេត្តកំពតបានចេញលិខិតបំភ្លឺព័ត៌មានបន្ទាប់ពីឃើញនូវការចេញសេចក្តីថ្លែងការណ៍បន្ទាន់ របស់ក្រុមហ៊ុនពិភពដីមាសចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៣ ដែលបានចោទប្រកាន់មកលើការអនុវត្តនីតិវិធីរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត។

ជុំវិញករណីនេះស្នងការដ្ឋាននគរបាលខេត្ត បានបំភ្លឺថា «គិតត្រឹមថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២៣ យើងបានទទួលបណ្ដឹងពីប្រជាពលរដ្ឋរស់នៅខេត្តកំពត ចំនួន ៣២៣ បណ្តឹង សរុបទឹកប្រាក់ ដែល បានវិនិយោគជាមួយក្រុមហ៊ុនមានចំនួន ៦.១៦២.៧០០ដុល្លារ (ប្រាំមួយលានមួយសែនប្រាំមួយម៉ឺនពីរពាន់ ប្រាំពីររយដុល្លារ)។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន ពិភពដីមាស ស៊ិនវេសម៉ិន ឯ.ក ដែលបានចោទប្រកាន់មក លើអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពត ថាជាដើមចមបង្កឱ្យមានវិវាទរវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ ដែលជារឿងហួសចិត្តបំផុត ហេតុអ្វីបានជាក្រុមហ៊ុនចង់ទម្លាក់កំហុសមកស្ថាប័នដែលជាអ្នកអនុវត្តច្បាប់ ទៅវិញ? ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ដែលមានតួនាទីការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមយើងខ្ញុំ មិនមានចេតនាក្នុងការរារាំងដល់ដំណើរការអាជីវកម្មស្របច្បាប់ចំពោះក្រុមហ៊ុនណាមួយឡើយ ។
តាមការបញ្ជាក់ទាំងទឹកភ្នែករបស់ប្រជាពលរដ្ឋ គឺក្រុមហ៊ុនបានព្រមព្រៀងនឹងផ្តល់អត្ថប្រយោជន៍ជូន ពួកគាត់ដោយមានកិច្ចសន្យា (កុងត្រា) ប៉ុន្តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ក្រុមហ៊ុនមិនបានគោរព តាមកិច្ចសន្យា ពោលគឺមិនបានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋដែលជាអតិថិជនរបស់ក្រុមហ៊ុន ជាហេតុ នាំឱ្យប្រជាពលរដ្ឋបីរយជាងគ្រួសារ (ស្មើ៣២៣បណ្ដឹង) បានឡើងមកជួបឯកឧត្តម អភិបាលខេត្ត និងមក ដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីស្នើសុំអន្តរាគមន៍ព្រោះប្រជាពលរដ្ឋក្នុងម្នាក់ៗ អស់ ថវិការរាប់ម៉ឺនដុល្លារដែលយកទៅវិនិយោគនោះ គឺពួកគាត់ទាំងអស់បានកម្ចីពីធនាគារ និងគ្រិះស្ថានមីក្រូ ហិរញ្ញវត្ថុផ្សេងៗ។

ដូចនេះស្នងការដ្ឋាននគរបាលខេត្តចាំបាច់ត្រូវចាត់ការតាមនីតិវិធី មិនដូចការលើកឡើងរបស់ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ដែលចោទថាមិនចេះស្តាប់ហេតុផល គ្មានគុណធម៌មកលើក្រុមហ៊ុននោះទេ ។ ជាចុងក្រោយស្នងការដ្ឋាននគរបាលខេត្តកំពត សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ថាស្ថាប័ន យើងខ្ញុំជាអ្នកបង្កផលរំខានដល់ការដោះស្រាយវិវាទរវាងក្រុមហ៊ុន ជាមួយអតិថិជនរបស់ខ្លួន»។

គួរបញ្ជាក់ផងដែរថា ការចេញលិខិតបំភ្លឺនេះបន្ទាប់ពីក្រុមហ៊ុនពិភពដីមាស ចេញលិខិតបំភ្លឺជាបន្ទាន់កាលពីយប់ថ្ងៃទី១៦ ខែមិថុនា ចំពោះការលើកឡើងផ្សេងៗរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតថាជាការរំខានធ្វើឱ្យស្ថានភាពមានភាពរង្គោះរង្គើ ព្រមទាំងស្នើសុំថ្នាក់ដឹកនាំអន្តរាគមន៍ និងប្តឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈទៅតុលាការដើម្បីស្វែករកយុត្តិធម៌៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz4xc6AVNfui2WFWhXA2BWs07nwPQjXYqGZraI0xNaYu13qaGMYN-uZL5xL6AlJvarKXh546E1otjgDnPGrhZJsiELPe1tvL5vMkfjkka0U3ePimH0_eJntIh2lcyMIazfoM7W5LVVB-8jc5WVRHIFXNrRkIz04LtmAmY6I19tBvmH055iMLzp0Dyj/s1280/354260871_569606815336109_2462060013773286438_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiIpawUSI4SZNRkS3-QBh2yBmJUYTYuPHzLMPcohSpHwB7iPQ6aAvHOqONUGA8QT05qpEvRMYanu61sejlOwIh0wxrthdjOA4mEyR90wWk29JUyBDJuvkn6-JiHCIrLDJ3YdNsLQGiqnulrYHZxEW_HI1qdQQa2VjCFNj_KvuPFLjCeNbv_ca5pXNF/s2048/354262956_232827202833289_7939335257412976465_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7lPe0IkxACzXdt5Q0cMceadW8M0cfO5hZ9DgUn1_KCj3eYxd7tpMyrK14TE_RwET21LAvpBN7fe1cheJth84ktJjSzg0tESuQBaA69RSD86t79tGLQ81dSR1elTwSjEUXC1le7NSbsjPXJWnmjTdNPwIvD1AacqAzvp5BpbDNEeEzvJG4Ligkzufn/s1820/354820979_232827262833283_1276397765697009370_n.jpg

អគ្គិសនីកម្ពុជា​ ចេញសេចក្តីបំភ្លឺលើករណីនារីម្នាក់ថាខ្លួនមិនដែលនៅផ្ទះ តែភ្លើងអស់៤០មុឺនរៀលក្នុងមួយខែ

0

ថ្មីៗនេះ​ មានករណីម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā បានលើកឡើងថា៖” បងប្អូនភ្លើងខែនេះខ្ញុំអត់បង់ទេ ខ្ញុំអត់ដែលនៅផ្ទះទេ តែភ្លើងរបស់ខ្ញុំអស់៤០៤,៤០០ រៀល ខ្ញុំអត់មាត់ទេ ចឹងខ្ញុំអត់មានលុយបង់ទេ ទឹកភ្លើងស៊ីដល់ក ខ្ញុំអត់បង់ទេ អាណិតប្រជាជនផងជិតលៀនអណ្តាតហើយសភ្នែកទទេស្អាត”។May be an image of 1 person and text
ជុំវិញនឹងករណីនេះ អគ្គិសនីកម្ពុជា​ បានចេញសេចក្តីបំភ្លឺថា៖” បើតាមការចុះទៅពិនិត្យដោយផ្ទាល់ពីក្រុមការងារបច្ចេកទេសឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានដូចជា៖ ទូរទឹកកក ០១គ្រឿង ម៉ាស៊ីនត្រជាក់ ០១គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង អំពូល០៤គ្រាប់ និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត”។May be an image of 2 people and text

ថ្វីបើក្រសួងចុះពិនិត្យដល់ផ្ទះក្តី ម្ចាស់ម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā និងជាផ្ទះផ្ទាល់ មិនបានចេញមកចូលរួមពិនិត្យជាមួយក្រុមការងារបច្ចេកទេសខាងក្រសួងនោះទេ ដោយបានអនុញ្ញាតឱ្យម្តាយមីងចូលរួម សហការពិនិត្យជំនួស។ ម្តាយមីងរបស់គាត់បានឯកភាពក្នុងការពិនិត្យតាមលក្ខណៈបច្ចេកទេសស្របតាមនីតិវិធី និងវិជ្ជាជីវៈត្រឹមត្រូវរបស់ក្រុមការងារ។ ទោះបីជាម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā មិនឯកភាព ប៉ុន្តែអតិថិជនបានទូទាត់ប្រាក់ប្រើប្រាស់ថាមពលប្រចាំខែបានទៀងទាត់ធម្មតា មិនមែនដូចការចុះផ្សាយរបស់អតិថិជននោះទេMay be an image of 7 people

ក្រសួងក៏បានសង្កត់ធ្ងន់ថា៖”អគ្គិសនីកម្ពុជា សូមសំណូមពរចំពោះអតិថិជនទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា ប្រសិនបើមានបញ្ហា ឬចម្ងល់អ្វី ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី ការចុះផ្សាយតាមបណ្តាញសង្គម Facebook ឬTik Tok ឬបណ្តាញសង្គមផ្សេងទៀត មិនមែនជាដំណោះស្រាយនោះទេ សូមអតិថិជនអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឱ្យអគ្គិសនីកម្ពុជា ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ ដោយឥតគិតថ្លៃ៕May be an image of ticket stub and textMay be an image of water heater and textMay be an image of water heater and textMay be an image of ticket stub and textMay be an image of text