Home ព័ត៌មានអន្តរជាតិ Naphat គូស្នេហ៍ Baifern មកដល់កម្ពុជាភ្លាមទៅកម្សាន្តទីតាំងល្បីៗនៅភ្នំពេញតែម្តង

Naphat គូស្នេហ៍ Baifern មកដល់កម្ពុជាភ្លាមទៅកម្សាន្តទីតាំងល្បីៗនៅភ្នំពេញតែម្តង

300
0

លោក Naphat តារាប្រុសល្បី និងជាគូស្នេហ៍តារាស្រី Baifern Pimchanok បានមកដល់រាជធានីភ្នំពេញហើយនាថ្ងៃទី១៧ ខែមិថុនា ដើម្បីចូលរួមកម្មវិធីមួយ ខណៈមុនទៅចូលរួមកម្មវិធីតារាសម្តែងរូបនេះបានដើរកម្សាន្តនៅទីតាំងសំខាន់ដូចជា តំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ , ផ្សារធំថ្មី និងទីតាំងផ្សេងទៀតបង្ហោះរូបលើបណ្តាញសង្គមយ៉ាងស្រស់សង្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiWAkWK8W86_cpB0YLzgxsPwmdn3DXdGm_uJn1aQDccvvAYzWGuEQulNgW_fyCLEq87zlHF-YnYY2tVqMqx--cTCCZ0BwwVVKadQi2fBFnlfFE4BIaSFv1gzB-ZyagBaqcOlu05GwfGSZqdhAcUWJkPjURWAO4AzgLYDwz8DcMUW4yHNuZtw9RKFT_/s1141/354219655_644296204410485_2424540217177025781_n.jpg

Nine Naphat គឺជាតារាប្រុសប្រចាំទូរទស្សន៍ថៃប៉ុស្តិ៍លេខ៣ និងត្រូវជាកូនប្រុសអតីតតារាសម្តែងល្បីឈ្មោះ Pimpaka ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់មិនត្រឹមតែមានដុងសិល្បៈពីម្តាយតែតារាសម្តែងរូបនេះមានសម្បត្តិស្រស់សង្ហាមិនធម្មតាឡើយ។ តារាប្រុសរូបនេះបានសាងប្រជាប្រិយភាពក្នុងប្រទេស និងប្រទេសមួយចំនួនទៀតនៅក្នុងរឿង Friend Zone ជាមួយតួឯកស្រី Baifern Pimchanok ខណៈបច្ចុប្បន្ននេះអ្នកទាំងពីរក៏ជាគូស្នេហ៍ពិតដែលយល់ចិត្តយល់ថ្លើមគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGGi_fAxsGB6__iq11g82lB7Va57kAVvGwdDuxCeqnf9NiTI0uJi53TTVPqBD6GbtvAsIJafh7STiktvR_9D_ha_zclHCXqqz-lP_aYYoBo5BzXuO2GQqQPp3cZ-_vuPXuaSAZ7lFXfi-_Ro6yPs5wToDL-aI2U3b9buG8XuXO-MKMlvlSy-WafuVj/s1018/354837580_644296227743816_8923082190903472590_n.jpg

នៅថ្ងៃនេះទៀតសោត នៅលើគណនី IG របស់តួឯកប្រុសរូបនេះបានបង្ហោះរូបភាពដ៏ស្រស់ស្អាត ស្រស់សង្ហា ព្រមទាំងបញ្ជាក់ថាលោកកំពុងស្ថិតនៅប្រទេសកម្ពុជា ដោយបានធ្វើដំណើរកម្សាន្តនៅទីក្រុងភ្នំពេញនៅទីតាំងដូចជា តំបន់រមណីដ្ឋានប្រវត្តិសាស្រ្ត វត្តភ្នំ , ផ្សារធំថ្មី និងទីតាំងផ្សេងទៀត។ ការបង្ហាញដូចនេះ ធ្វើឱ្យអ្នកគាំទ្រកម្ពុជាបង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានតួឯកប្រុសរូបនេះមិនត្រឹមតែមកបំពេញការងារទេតែលោកនៅឆ្លៀតមកកម្សាន្តបង្ហាញពីរូបភាពប្រទេសកម្ពុជាបង្ហោះលើបណ្តាញសង្គមរបស់លោកថែមទៀត។
គួរបញ្ជាក់ថា Naphat មកប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីមួយនៅថ្ងៃនេះផ្ទាល់តែម្តងដែលប្រព្រឹត្តនៅនៅហាងPEDROសាខា អ៊ីអនម៉លមានជ័យ(AEON3) ក្រៅពីតារាសម្តែងរូបនេះក៏មានវត្តមានតារាសម្តែងកម្ពុជា កញ្ញា ស៊ីន យូប៊ីន និងតារាថៃម្នាក់ទៀតគឺកញ្ញា Kao Supassara ៕No photo description available.https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8yK7_jIAUxH9aSUm3FTjLMnHOVw1dpVgjI9A_u3Ila7VbxyM0qAZOoJwUWmWqeYoCIWfzR_8sWQjpK-Ei1DuTe1ffLL1kC3qgruR7K2RUfiyFlpcTKY8RvUo8Fz7ErJ3Rxo5EK0MridgS995rpT7YMoLuxfupbjuNr-Ufxbm-zX72calhROcevb1/s1008/354556544_644296181077154_3068723839153806906_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRYo7m_PvYpaKs1HWMEtz8fyUPAS2fZZ7cPynLEExWvDXosp2ZwMPzgTrpcvzxGGYHkvcpM_9hbBObYCkf102-cDsexeNt6Q_znpRRSFoQdx7FWRwyn_atVCpIa20GvcbzP4yv1PYGMoFBSx1-IQXTBtDwstb3hYbqyqyuvBTYwT1VBDOukBdBFsbm/s1019/354461710_644296157743823_8439213366918905589_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM57DhB9RJCNe8Jjxh24hF8cgNSG4xk11BXUeic0RlRrnOdOfgQ-Inrt8DzL6ZhwTIZa80EyT2ziVQ_lr5PkXQ0l264v3TfTLrmu9g3yA2SZ0BACn9uQXY34wakw4QfPt6tm-Gka6Qhk-7-5NntF3DnBHc_wEJeG0rVPRI3RN7_XvrVAadGZBvrjWY/s1022/354439657_644296131077159_4706730551422136553_n.jpg