សីតុណ្ហភាពកើនឡើងដល់៤០អង្សារសេនៅរដ្ឋតិចសាស់ដោយសាររឿងនេះសោះ
សហរដ្ឋអាមេរិក ៖ ការិយាល័យអាកាសធាតុសហរដ្ឋអាមេរិកបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា កន្លងមក ពលរដ្ឋចំនួន៣៥លាននាក់រស់នៅរដ្ឋចំនួន៣ របស់សហរដ្ឋអាមេរិក ដូចជា រដ្ឋតិចសាស់ រដ្ឋឡុយសេណា និងរដ្ឋផ្លរីដា ត្រូវបានគេជូនដំណឹងអំពីសីតុណ្ហភាពកើនឡើង និងវិធីការពារខ្លួនទប់ទល់នឹងអាកាសធាតុក្តៅ ។ ការិយាល័យអាកាសធាតុអាមេរិកបញ្ជាក់ទៀតថា អាកាសធាតុក្តៅនឹងគ្របដណ្តប់លើរដ្ឋទាំង៣នេះ មួយរយៈពេលទៀត ។
សារព័ត៌មានរ៉យទ័របានចុះផ្សាយដោយយោងតាមអ្នកវិទ្យាសាស្ត្រផ្នែកអាកាសថា អាកាសធាតុក្តៅនៅអាមេរិកបានបង្ហាញពីបម្រែបម្រួលអាកាសធាតុដែលកើតឡើងដោយសារទង្វើរបស់មនុស្ស ក្នុងនោះទីក្រុងមួយចំនួនដូចជា Dallas, Houston និង Austin នៅរដ្ឋតិចសាស់ អាចប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ខណៈសីតុណ្ហភាពកើនឡើងដល់៤៦អង្សារសេ ។ ការវាស់សីតុណ្ហភាពនៅតំបន់ភាគខាងត្បូងរបស់រដ្ឋតិចសាស់ បានកើនឡើងដល់៤៤អង្សារសេនៅទីក្រុងហ៊ូស្តុន និង៤២អង្សារសេនៅទីក្រុងហ្គាលស្តុន ។
អាកាសធាតុក្តៅជាមូលហេតុចម្បងនៃការស្លា.ប់របស់ពលរដ្ឋអាមេរិក ហើយអាកាសធាតុក្តៅខ្លាំងបានបណ្តាលឱ្យពលរដ្ឋអាមេរិកកើតជំងឺផ្សេងៗដូចជា រមួលក្រពើ អស់កម្លាំង និងជំងឺដាច់សរសៃឈាមខួរក្បាលដែលបណ្តាលឱ្យស្លា.ប់បាន ។ ហេតុនេះ ការណែនាំអំពីវិធីការពារខ្លួនក្នុងពេលអាកាសធាតុក្តៅ នឹងអាចជួយការពារជីវិតពលរដ្ឋបាន ។
កាលពីឆ្នាំ២០២២ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Harvard និង Washington សហរដ្ឋអាមេរិកបានផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវមួយថា ប្រទេសនានានៅទូទាំងពិភពលោក នឹងប្រឈមជាមួយអាកាសធាតុក្តៅជាញឹកញាប់ ដោយសារបម្រែបម្រួលអាកាសធាតុ ។ អ្នកស្រាវជ្រាវលើកឡើងថា នៅឆ្នាំ២០៥០ ប្រទេសជាច្រើននៅតំបន់អាស៊ីនឹងមានអាកាសធាតុក្តៅខ្លាំងទ្វេដង ហើយអាកាសធាតុក្តៅខ្លាំងនៅថ្ងៃអនាគត គឺហួសពីការទ្រាំទ្ររបស់រាងកាយមនុស្ស ៕ ប្រភព ៖ Bangkok biznews




























ប្រភព ៖ khaosod


គេចាត់ទុកថា រថភ្លើង គឺជាមធ្យោបាយដឹកជញ្ជូនទំនិញតាមផ្លូវគោកដ៏សំខាន់មួយដែលងាយស្រួលបំផុត ដោយសារវាអាចតភ្ជាប់តំបន់អឺរ៉ុប និងអាស៊ី ។ ចំណែកប្រទេសម៉ុងហ្គោលី គឺជាតំបន់សំខាន់ក្នុងការពង្រីកផ្លូវដឹកជញ្ជូនទំនិញទៅទិសខាងជើង ។ ចាប់តាំងពីរថភ្លើងដឹកទំនិញរវាងប្រទេសចិន និងអឺរ៉ុប បើកដំណើរការជាលើកដំបូងកាលពីឆ្នាំ២០១៣ មក គេបានដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងជាង១០លានតោនក្នុង១ឆ្នាំ ។



.png)







