Home ព័ត៌មានជាតិ អគ្គិសនីកម្ពុជា​ ចេញសេចក្តីបំភ្លឺលើករណីនារីម្នាក់ថាខ្លួនមិនដែលនៅផ្ទះ តែភ្លើងអស់៤០មុឺនរៀលក្នុងមួយខែ

អគ្គិសនីកម្ពុជា​ ចេញសេចក្តីបំភ្លឺលើករណីនារីម្នាក់ថាខ្លួនមិនដែលនៅផ្ទះ តែភ្លើងអស់៤០មុឺនរៀលក្នុងមួយខែ

182
0

ថ្មីៗនេះ​ មានករណីម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā បានលើកឡើងថា៖” បងប្អូនភ្លើងខែនេះខ្ញុំអត់បង់ទេ ខ្ញុំអត់ដែលនៅផ្ទះទេ តែភ្លើងរបស់ខ្ញុំអស់៤០៤,៤០០ រៀល ខ្ញុំអត់មាត់ទេ ចឹងខ្ញុំអត់មានលុយបង់ទេ ទឹកភ្លើងស៊ីដល់ក ខ្ញុំអត់បង់ទេ អាណិតប្រជាជនផងជិតលៀនអណ្តាតហើយសភ្នែកទទេស្អាត”។May be an image of 1 person and text
ជុំវិញនឹងករណីនេះ អគ្គិសនីកម្ពុជា​ បានចេញសេចក្តីបំភ្លឺថា៖” បើតាមការចុះទៅពិនិត្យដោយផ្ទាល់ពីក្រុមការងារបច្ចេកទេសឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានដូចជា៖ ទូរទឹកកក ០១គ្រឿង ម៉ាស៊ីនត្រជាក់ ០១គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង អំពូល០៤គ្រាប់ និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត”។May be an image of 2 people and text

ថ្វីបើក្រសួងចុះពិនិត្យដល់ផ្ទះក្តី ម្ចាស់ម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā និងជាផ្ទះផ្ទាល់ មិនបានចេញមកចូលរួមពិនិត្យជាមួយក្រុមការងារបច្ចេកទេសខាងក្រសួងនោះទេ ដោយបានអនុញ្ញាតឱ្យម្តាយមីងចូលរួម សហការពិនិត្យជំនួស។ ម្តាយមីងរបស់គាត់បានឯកភាពក្នុងការពិនិត្យតាមលក្ខណៈបច្ចេកទេសស្របតាមនីតិវិធី និងវិជ្ជាជីវៈត្រឹមត្រូវរបស់ក្រុមការងារ។ ទោះបីជាម្ចាស់គណនី Tik Tok ឈ្មោះ Āmm Mā មិនឯកភាព ប៉ុន្តែអតិថិជនបានទូទាត់ប្រាក់ប្រើប្រាស់ថាមពលប្រចាំខែបានទៀងទាត់ធម្មតា មិនមែនដូចការចុះផ្សាយរបស់អតិថិជននោះទេMay be an image of 7 people

ក្រសួងក៏បានសង្កត់ធ្ងន់ថា៖”អគ្គិសនីកម្ពុជា សូមសំណូមពរចំពោះអតិថិជនទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា ប្រសិនបើមានបញ្ហា ឬចម្ងល់អ្វី ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី ការចុះផ្សាយតាមបណ្តាញសង្គម Facebook ឬTik Tok ឬបណ្តាញសង្គមផ្សេងទៀត មិនមែនជាដំណោះស្រាយនោះទេ សូមអតិថិជនអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឱ្យអគ្គិសនីកម្ពុជា ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទដែលមាននៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ ដោយឥតគិតថ្លៃ៕May be an image of ticket stub and textMay be an image of water heater and textMay be an image of water heater and textMay be an image of ticket stub and textMay be an image of text