កោះតាគៀវ (ខ្មែរ: កោះតាគៀវ)“ កោះដូនតាកៀវ” ដែលមានឈ្មោះថា“ អាយឡឺឡាបាយ” នៅសម័យអាណានិគមបារាំង) គឺជាកោះដ៏តូចមួយដែលមានក្រឡាផ្ទៃចំនួន ២៨ គីឡូម៉ែត្រការ៉េ ដែលមានចម្ងាយប្រមាណជា ១០គីឡូម៉ែត្រពីក្រុងព្រះសីហនុ។
ដើម្បីទៅកម្សាន្តនៅកោះតាគៀវ ភ្ញៀវទេសចរអាចធ្វើដំណើរតាមរយៈទូក ដោយត្រូវមកកាន់ឆ្នេរឧទ្យានជាតិរៀម មានចម្ងាយប្រហែល ១៧គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មូលតោពីរ រួចត្រូវបន្តដំណើរតាមទូកឈើទេសចរក្នុងចម្ងាយប្រមាណ ៣០នាទី លោកអ្នកនឹងទៅដល់ទីឋានដ៏ស្រស់ត្រកាលដែលផុសនៅកណ្ដាលផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនេះមិនខាន។
ថ្វីបើមានក្រឡាផ្ទៃចំនួនត្រឹម២៨ គីឡូម៉ែត្រការ៉េ កោះនេះ គ្របដណ្ដប់ដោយព្រៃឈើបៃតងគួរជាទីគគយគន់ និងស័ក្កសមបំផុតសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ។
ជាងនេះទៅទៀត កោះតាគៀវអំណោយផលល្អបំផុត សម្រាប់អ្នកចូលចិត្តមុជទឹកដើម្បីមើលផ្កាថ្មក្នុងសមុទ្រ ស្ទួចត្រី ដើរក្នុងព្រៃ ហែលទឹកកម្សាន្តលេង និងសកម្មភាពក្នុងសមុទ្រជាច្រើនផ្សេងទៀត។ ក្រៅពីនេះទេសចរអាចសម្រាកលំហែរកាយ គយគន់ថ្ងៃលិច ស្រូបយកជំនោរសមុទ្រ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ បំបាត់ការនឿយហត់ផងដែរ៕











