Home Blog Page 1642

ប្រទេសជប៉ុនប្រើកាំរស្មីលោហធាតុដើម្បីតាមដានចលនានៅក្នុងដី

0

ជប៉ុន៖ អ្នកវិទ្យាសាស្ត្របានបង្កើតប្រព័ន្ធកំណត់ទីតាំងសកល ដែលអាចតាមដានចលនានៅក្រោមដី ដោយការប្រើកាំរស្មីលោហធាតុដ៏មានឥទ្ធិពល។
កាំរស្មីលោហធាតុ គឺជាភាគល្អិតថាមពលខ្ពស់ដែលមានប្រភពចេញពីលំហអាកាស រួមទាំងប្រភពដូចជាព្រះអាទិត្យ កាឡាក់ស៊ីឆ្ងាយ មហាណូវ៉ា និងរូបកាយសេឡេស្ទាលផ្សេងទៀត។GPS alternative taps cosmic rays for underground or underwater navigation

យោងតាមការចុះផ្សាយរបស់ Interesting Engineering នៅថ្ងៃទី ១៨ ខែមិថុនា បានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវបានទាញយកលក្ខណៈសម្បត្តិនៃកាំរស្មីលោហធាតុ ដើម្បីគូសផែនទីកន្លែងដែលពិបាកទៅដល់ ដូចជាភ្នំភ្លើង ស្នូលរ៉េអាក់ទ័រនុយក្លេអ៊ែរ និងពីរ៉ាមីត។Cosmic rays: particles from outer space | CERN

លោក Hiroyuki Tanaka សាស្រ្តាចារ្យស្រាវជ្រាវរបស់សាកលវិទ្យាល័យតូក្យូ បាននិយាយថា គោលបំណងនៃការប្រើប្រាស់កាំរស្មីលោហធាតុ គឺដើម្បីតាមដានចលនានៅក្នុងដី អាចដឹងព័ត៌មាននៃការរញ្ជួយដី នឹងអនុញ្ញាតឱ្យអ្នកជំនាញមើលឃើញរចនាសម្ព័ន្ធក្រោមដី ឬលក្ខណៈភូមិសាស្ត្រក្រោមដីជាដើម។GPS: US Navy is developing navigation based on cosmic rays for the Arctic |  New Scientist

ក្រុមអ្នកជំនាញក៏បានបង្ហាញឱ្យឃើញថា ប្រព័ន្ធកំណត់ទីតាំងសកលរបស់កាំរស្មីលោហធាតុដំបូងគេរបស់ពិភពលោកអាចគាំទ្របេសកកម្មស្វែងរកចលនានៅក្នុងដី និងអាចជួយសង្គ្រោះភពផែនដីនាពេលអនាគត និងការត្រួតពិនិត្យភ្នំភ្លើងជាដើម៕ ប្រភព៖vnexpress

ប្រទេសចំនួន៣ ជាគោលដៅទីផ្សារធំរបស់ហាងលក់ទំនិញ 7-Eleven

0

ហាងលក់ទំនិញ 7-Eleven បានផ្តោតលើទីផ្សារគោលដៅចំនួន៣ប្រទេស ក្នុងនោះក្រុមហ៊ុននឹងពង្រីកសាខាថ្មីនៅប្រទេសកម្ពុជាឱ្យបាន១០០សាខា និងបើកសាខាថ្មីនៅប្រទេសថៃបន្ថែមទៀតឱ្យបាន៧០០សាខា ។ ចំណែកប្រទេសឡាវ ហាងលក់ទំនិញ 7-Eleven ទើបតែបើកសាខាដំបូង ដោយសារសម្លឹងឃើញថា ពលរដ្ឋឡាវមានលទ្ធភាពជាងមុនក្នុងការទិញទំនិញ ។Thailand's CP wins 7-Eleven rights to operate in Cambodia - The Cambodia  Daily

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក អាជីវកម្មទំនិញលក់រាយរបស់ថៃបានពង្រីកសាខាកាន់តែច្រើននៅក្រៅប្រទេស ជាពិសេស ក្នុងទីផ្សារប្រទេស CLMV រួមមាន កម្ពុជា, ឡាវ, មីយ៉ាន់ម៉ា និងវៀតណាម ដោយសារក្រុមហ៊ុនសម្លឹងឃើញកត្តាកំណើនសេដ្ឋកិច្ចរឹងមាំ ការទិញទំនិញកើនឡើង និងកំណើនពលរដ្ឋជាយុវវ័យផងដែរ ។ ហេតុនេះ ហាងលក់ទំនិញ 7-Eleven បានផ្តោតលើការបើកទីផ្សារថ្មីនៅក្រៅប្រទេស ។

ក្រុមហ៊ុន CP ទទួលបានអាជ្ញាប័ណ្ណឱ្យពង្រីកសាខាហាងលក់ទំនិញ 7-Eleven នៅប្រទេសកម្ពុជា និងឡាវ ។ ក្រុមហ៊ុនបានពង្រីកសាខាថ្មីនៅកម្ពុជា តាំងពីខែសីហា ឆ្នាំ២០២១ មកម៉្លេះ ដោយការបង្កើតក្រុមហ៊ុន CP ALL (Cambodia) និងបើកសាខាដំបូងនៅរាជធានីភ្នំពេញ បន្ទាប់មក ក្រុមហ៊ុនបានពង្រីកសាខានៅតាមបណ្តាខេត្តផងដែរ ។ នៅឆ្នាំ២០២២ ក្រុមហ៊ុនមានសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជាចំនួន៤០សាខា ហើយនៅខែមេសា ឆ្នាំ២០២៣ មានចំនួន៦០សាខា ។ ក្រុមហ៊ុនសង្ឃឹមថា នៅឆ្នាំ២០២៣ នេះ នឹងមានសាខាសរុប១០០សាខានៅទូទាំងប្រទេសកម្ពុជា ។7-Eleven parent to sell department store unit | Phnom Penh Post

ការបើកសាខាហាងលក់ទំនិញ 7-Eleven នៅកម្ពុជា ក្រុមហ៊ុនលើកឡើងថា ដោយសារសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន មានកំណើនការទិញទំនិញ ព្រមទាំងមានការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់នៅកម្ពុជាផងដែរ ។ លើសពីនេះ ពលរដ្ឋខ្មែរនិយមទិញផលិតផលថៃ ហើយនៅតាមបណ្តាហាងលក់ទំនិញ 7-Eleven នឹងដាក់លក់ផលិតផលថៃជាច្រើនមុខ ។

ក្រុមហ៊ុនលើកឡើងថា បើទោះជាទំហំសេដ្ឋកិច្ចកម្ពុជាតូចជាងថៃក្តី ប៉ុន្តែការរីកលូតលាស់របស់ GDP កម្ពុជានៅឆ្នាំ២០២៣ បើតាមធនាគារពិភពលោករំពឹងថា នឹងកើនឡើងដល់៥,២% ។ ដូច្នេះ កំណើននេះលើសប្រទេសថៃ ដែល GDP របស់ថៃបានកើនឡើងពី៣% ទៅ៤% ។ ក្រុមហ៊ុនបន្តថា សម្រាប់ទីតាំងហាងលក់ទំនិញ 7-Eleven គឺស្ថិតនៅក្នុងទីប្រជុំជន តំបន់ទេសចរណ៍ សាលារៀន និងស្ថានីយចាក់ប្រេងឥន្ធនៈ ។ កាលពីអំឡុងពេលកម្ពុជារៀបចំការប្រកួតកីឡាស៊ីហ្គេម ហាងលក់ទំនិញ 7-Eleven ដែលមានទីតាំងនៅក្បែរៗនោះបានលក់ទំនិញដាច់ច្រើន ហេតុនេះ ក្រុមហ៊ុនមានគម្រោងពង្រីកសាខាបន្ថែមទៀតនាថ្ងៃអនាគត ។7-Eleven unveils latest Evolution Store in Dallas | Supermarket News

ក្រៅពីកម្ពុជាហើយ ក្រុមហ៊ុន CP All ក៏មានគម្រោងបើកសាខាថ្មីបន្ថែមទៀតនៅប្រទេសឡាវផងដែរ ។ ហេតុនេះ នៅឆ្នាំ២០២៣ ក្រុមហ៊ុនអាចសម្រេចផែនការពង្រីកសាខារបស់ខ្លួនទាំងនៅប្រទេសថៃ កម្ពុជា និងឡាវ ។ ចំណែកការបើកសាខាថ្មីនៅថៃ ក្នុងត្រីមាសដំបូងឆ្នាំ២០២៣ កន្លងមក ក្រុមហ៊ុនបានបើកចំនួន២០៩សាខា ហើយរហូតដល់ចុងឆ្នាំ២០២៣ ក្រុមហ៊ុននឹងបើកសាខានៅថៃបន្ថែមទៀតចំនួន៧០០សាខា ៕ ប្រភព ៖ Bangkok biznews

ដើមត្នោត តំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរ ផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យចាប់ ពីស្លឹក ដល់ឬស

0

ដើមត្នោត គឺជារុក្ខជាតិមួយប្រភេទដែលមានច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា មិនតែប៉ុណ្ណោះវាក៏ជារុក្ខជាតិដ៏អស្ចារ្យមួយដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរយើងផងដែរ។ ដើមត្នោតមានកេរតំណែលតាំងពីបុរាណកាលមក ដែលដើរតួរយ៉ាងសំខាន់ក្នុងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរនាពេលសម័យមុន រហូតមកដល់បច្ចុប្បន្ន។ លើសពីនេះដើមត្នោតក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សំរាប់ឱ្យមនុស្ស យកទៅកែច្នៃធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ដើមត្នោត៖ដើមត្នោតបាធាយ ព័ទ្ធដោយអ័ព្ទនាពេលព្រហាម AMS Central

១.ទឹកត្នោត៖ ទឹកត្នោតមានអត្ថប្រយោជន៍ជាច្រើនដូចជា អាចយកទៅពិសារបែបធម្មតាក៏បាន យកទៅធ្វើជាស្ករត្នោតក៏បាន និងអាចផលិតទៅជាទឹកត្នោតជូរ ឬទឹកខ្មេះជាដើម។ រីឯផ្លែត្នោតខ្ចីៗអាចយកទៅធ្វើជាបង្អែម ឬបន្លែសម្លកកូរដែលមានរសជាតិឈ្ងុយឆ្ងាញ់, ចំណែកផ្លែត្នោតខ្ចីល្មមវិញ ក៏គេអាចយកទៅកាប់យកសាច់វាមកទទួលទាន ឬធ្វើបង្អែមបបរត្នោតបានយ៉ាងឆ្ងាញ់ពិសារថែមទៀតផង។ᗪᒍᖇOTᕼ ᖴKᗰ TEᗩᗰ] រាំវង់បំពង់ទឹកត្នោតជូរ យូៗគេដាក់មួយតយ ???????? & Star69 WTF  2020 - YouTube

២.ផ្លែត្នោតទុំ៖ ជាទូទៅគេយកត្នោតទុំទៅឱ្យគោ ឬក៏យកទៅធ្វើជានំត្នោត ឬចាហួយត្នោតក៏បាន សូមបញ្ជាក់ថាផ្លែត្នោតទុំ កាលពីសម័យ ប៉ុល ពត ប្រជាពលរដ្ឋដែលអត់បាយក៏អាចយកត្នោតទុំទៅដុតហូបជំនួសបាយបានផងដែរ។ដើមត្នោតជារុក្ខជាតិដែលមានប្រយោជន៍ច្រើនជាងគេ - TNAOT

៣.គ្រាប់ត្នោត៖ ប្រជាជនខ្មែរ តែងតែយកគ្រាប់ត្នោតទៅបណ្តុះក្នុងថ្នាលរយៈពេលមួយសប្តាហ៍ទៅ១០ថ្ងៃ រួចដកវាមកកាប់ពុះយកកំពីងគ្រាប់ត្នោតមកទទួលទាន ឬក៏ឆឹងហូបជាមួយស្ករក៏បាន ចំណែកកូនត្នោតតូចៗទើបតែលាស់សន្លឹក ក៏អាចដកវាយកទៅស្ងោរហូប ឬក៏ស្ងោរលក់នៅក្នុងពិធីបុណ្យទានផ្សេងៗក្នុងភូមិ ដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ផងដែរ។វិធីធ្វើបង្អែមគ្រាប់ត្នោត ឆ្ងាញ់ពិសា! -Eang Sophallet

៤.ស្លឹកត្នោត៖ ស្លឹកត្នោតអាចកាប់យកទៅដេរប្រក់លំនៅដ្ឋាន និងធ្វើសំណង់ផ្សេងៗ ឬអាចយកទៅធ្វើជាកន្ទេល ធ្វើជាមួក ធ្វើស្មុក ធ្វើកន្ត្រក ធ្វើផ្លិត ខ្ចប់នំ និងធ្វើជាឧបករណ៍ប្រើប្រាស់ផ្សេងៗជាច្រើនទៀត…។ភាគ3របៀបដេរស្លឹកត្នោតរស្លឹកត្នោត Section 3​​How to tie leaves - YouTube

៥.ធាងត្នោត៖ ធាងត្នោតអាចយកទៅធ្វើជាខ្សែចងគោ ឬធ្វើជាចំណងចងរបង និងចងរបស់របរផ្សេងៗជាដើម គាវត្នោតក៏អាចយកទៅដំយកជក់របស់វា មកធ្វើជាអំបោស បានផងដែរ។មានធាងដូង ​ធាងត្នោតលក់ទេ? មានអ្នកប្រមូលទិញទាំងអស់ហ៊ានឱ្យក្នុងតម្លៃខ្ពស់  ដើម្បីនាំចេញទៅជប៉ុន – KEHAKTOMPOR Knongsrok

៦.ដើមត្នោត៖ ដើមត្នោតអាចយកទៅធ្វើជាឧបករណ៍ប្រើប្រាស់ដូចជា ធ្វើទូកសម្រាប់ជិះលេងកម្សាន្ត ធ្វើចាន ឆ្នាំង ស្លាបព្រា វែក ថាស ចានស្រាក់ ត្បាល់ អង្រែ ពែងតែ ឬធ្វើជាគ្រឿងសង្ហារឹម ដូចជាតុ ទូ កៅអី គ្រែ និងគ្រឿងលម្អផ្សេងៗសម្រាប់ដាក់តាំងក្នុងគេហដ្ឋានជាដើម…៕No photo description available.

ចូលវេបសាយនេះ វាយតែឈ្មោះ ភូមិឃុំ នឹងឃើញកន្លែងដែលត្រូវបោះឆ្នោត

0

កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ដែលតម្រូវអោយបងប្អូនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត អាចទៅបោះបាន នៅតាមការិយាល័យរៀងខ្លួន ដោយត្រូវបានរៀបចំពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។

ទន្ទឹមនឹងការពិបាករកការិយាល័យបោះឆ្នោត​ គ.ជ.ប បានចេញនៅគេហទំព័រ Voterlist ដែលអនុញ្ញាតអោយប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត ងាយស្រួលក្នុងការស្វែងរកឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យអ្នកដែលបានចុះឈ្មោះនៅតាមឃុំសង្កាត់របស់ខ្លួន។

ជំហានដំបូងលោកអ្នកគ្រាន់តែ:

  1. វាយឈ្មោះខេត្ត ឬរាជាធានី
  2. បន្ទាប់មកឈ្មោះ ឃុំ-សង្កាត់
  3. ចុងក្រោយឈ្មោះរបស់លោកអ្នក ជាការស្រេច

សូមបញ្ជាក់ផងដែរថាប្រមុខ​រដ្ឋាភិបាល​បាន​កំណត់​បាន​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkqqFB7kiXre1eMr_ckY5gPTQHJaokEIJG3ROfeasz5BKNL2GR03mEKXyoD-fnwqEKd0xKs3WMdzcbxixW7rnsdwRMGBHoqZKU857ZGJAJKLErE_3o5-loxNsP1JlWGNRI_bwrNdS9-3nmWOnu8H6trZkrncCRJI2xNOWGXC1PyTkKan-AOA4S8oIw/s1560/Capture.PNG

ទទួលយកបទពិសោធន៍ថ្មី! ធ្វើដំណើរកម្សាន្តតាមផ្លូវថ្មើរជើង ឡើងទៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន

0

ថ្មីៗនេះ អជ្ញាធរនៃឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម-ភ្នំគូលែន​ បានសាងសង់ផ្លូវថ្មើរជើងទេសចរណ៏ បែបឡើងភ្នំ Model Trail Line លើកដំបូងនៅភ្នំគូលែន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យទទួលបានបទពិសោធន៍ថ្មីក្នុងការដើរឡើងភ្នំ។May be an image of tree

ភាគច្រើនភ្ញៀវទេសចរណ៍ ដែលទៅកម្សាន្តនៅភ្នំគូលែន គឺធ្វើដំណើរដោយរថយន្ត និងលេងទឹកជ្រោះតែប៉ុណ្ណោះ​ ក៏ប៉ុន្តែ ក្រោយពីមានផ្លូវថ្មើរជើងទេសចរណ៏ បែបឡើងភ្នំនៅលើភ្នំគូលែន ភ្ញៀវទេសចរណ៍អាចដើរកម្សាន្តនទទួលយក អារម្មណ៏ប្លែក និងស្រស់ស្រាយជាមួយធម្មជាតិ។May be an image of 4 people and tree

លើសពីនេះទៅទៀត នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម-ភ្នំគូលែន មានប្រាសាទបុរាណ និងមានទឹកធ្លាក់ដែលត្រជាក់ដូចទឹកអម្រឹត ជាច្រើនបានលាក់ខ្លួននៅក្នុងព្រៃ  ដូច្នេះវាក៏ជាឱកាសល្អមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ សាកល្បងដើររុករក ឬក៏អាចមានសំណាងប្រទះឃើញប្រាសាទដែលបានបាត់ខ្លួនជាយូរក៏ថាបាន។May be an image of 4 people

សម្រាប់ការធ្វើដំណើរតាមផ្លូវថ្មើរជើងទេសចរណ៏ បែបឡើងភ្នំ Model Trail Line សូមភ្ញៀវទេសចរណ៍ទំនាក់ទំនងសហគមន៏តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ តាមរយៈទូរស័ព្ទលេខ ០៨៥ ៤០៤ ៦៤០៕ឧទ្យានជាតិភ្នំគូលែន - វិគីភីឌាភ្នំគូលែន - ប្រាសាទខ្មែរ | រក្សាកម្សាន្ត

ប្រទេសអៀរឡង់ជំរុញឱ្យពលរដ្ឋផ្លាស់ប្តូរទីលំនៅទៅលើកោះដោយអាចទទួលបានប្រាក់ឧបត្ថម្ភ

0

ប្រទេសអៀរឡង់ ៖ រដ្ឋាភិបាលអៀរឡង់បានប្រកាសថា នឹងផ្តល់ថវិកាឱ្យពលរដ្ឋណាដែលយល់ព្រមទៅរស់នៅតាមកោះប្រមាណ៣០ នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអៀរឡង់ និងមានលក្ខខណ្ឌកំណត់ផ្សេងៗ ។ ការប្រកាសឱ្យពលរដ្ឋទៅរស់នៅតាមកោះនេះ ដោយសាររដ្ឋាភិបាលមានបំណងអភិវឌ្ឍន៍កោះទាំងនេះឱ្យក្លាយជាទីប្រជុំជន ។Ireland will pay you $90,000 to move to a beautiful island home | CNN

គម្រោងនេះមានឈ្មោះថា «Our Living Islands» ហើយអ្នកផ្លាស់ទីលំនៅទៅរស់នៅលើកោះ នឹងទទួលបានប្រាក់ប្រមាណ៩២.០០០ដុល្លារអាមេរិកក្នុងម្នាក់ ។ កោះទាំងនេះមានទេសភាពស្រស់ស្អាត ប៉ុន្តែមានពលរដ្ឋរស់នៅតិចតួចប៉ុណ្ណោះ ខណៈពិបាកក្នុងការធ្វើដំណើរ និងការទំនាក់ទំនងមកកាន់ទីក្រុង ពីព្រោះគ្មានស្ពានតភ្ជាប់ទីក្រុងទៅកាន់កោះនានាទេ ហើយខ្យល់ខ្លាំង ក៏ជាឧបសគ្គក្នុងការធ្វើដំណើរផងដែរ ។These remote Irish islands will pay you €80,000 to move there, but there's  a catch

ក្នុងចំណោមកោះចំនួន៣០ ស្ថិតនៅក្រោមគម្រោងនេះ មានកោះជាច្រើនគួរឱ្យចង់រស់នៅ ព្រោះមានទេសភាពស្រស់ស្អាតអាចថតខ្សែភាពយន្តបាន ខណៈកោះខ្លះទៀតជាកន្លែងសម្រាប់ការប្រកួតកីឡាផងដែរ ។ រដ្ឋាភិបាលប្រកាសថា គោលដៅរបស់គម្រោងនេះ គឺដើម្បីបង្កើនចំនួនពលរដ្ឋរស់នៅលើកោះ និងឱ្យកោះក្លាយជាទីប្រជុំជនដូចនៅទីក្រុងដែរ ហើយគម្រោងនេះនឹងចាប់ផ្តើមចុះឈ្មោះអ្នកចាប់អារម្មណ៍ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ តទៅ ។Stunning Irish island is looking for people to live there – and they will  pay for your food and accommodation – The Irish Sun | The Irish Sun

គោលដៅមួយទៀតរបស់គម្រោងនេះ គឺកែលម្អលំនៅឋាន និងអគារចាស់ៗនៅលើកោះដែលគ្មានការប្រើប្រាស់ផងដែរ ។ អ្នកចូលមករស់នៅថ្មីនឹងទទួលបានថវិកាឧបត្ថម្ភពីរដ្ឋាភិបាលសម្រាប់ការជួសជុល និងតុបតែងអគាររស់នៅក្នុងរយៈពេលវែង ។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសហគមន៍ លោកស្រី Heather Humphrey បានថ្លែងថា ៖ «លទ្ធផលរបស់គម្រោងនេះ យើងនឹងបានឃើញពលរដ្ឋមករស់នៅលើកោះកាន់តែច្រើន ហើយពួកគេអាចធ្វើការរកប្រាក់ចំណូលលើកោះទាំងនេះ» ។The tiny islands leading the green transition - BBC Future

ការឧបត្ថម្ភថវិកាសម្រាប់អ្នកមករស់នៅលើកោះ គឺពួកគេត្រូវទិញដីធ្លី ឬអគារនៅលើកោះ ។ អគារនេះត្រូវសាងសង់នៅមុនឆ្នាំ១៩៩៣ ហើយជាអគារគ្មានមនុស្សរស់នៅយ៉ាងតិច២ឆ្នាំ ។ ចំណែកថវិកាទទួលបានពីរដ្ឋាភិបាល ពលរដ្ឋត្រូវយកមកជួសជុល និងតុបតែងអគារជាថ្មី ។ រីឯជនបរទេសជាម្ចាស់ដីធ្លី និងមានទ្រព្យសម្បត្តិនៅលើកោះប្រទេសអៀរឡង់ មិនមែនបញ្ជាក់ថា ពួកគេទទួលបានសិទ្ធិពេញលេញក្នុងការរស់នៅប្រទេសអៀរឡង់ទេ ៕ ប្រភព ៖ Thansettakij

កីឡាការិនី បូ សំណាង ទទួលបានពានរង្វាន់ពីកាសែតយុវវ័យវៀតណាម

0

ការមិនបោះបង់ ខំព្យាយាមរត់ឱ្យដល់ទី និងភាពលេចធ្លោនៃស្មារតីកីឡា ក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានជួយឱ្យ កីឡាការិនី បូ សំណាង ក្លាយជាម្ចាស់ជ័យលាភីមួយរូបក្នុងចំណោមជ័យលាភីទាំងបីនៃការប្រកួត “ការបំផុសគំនិតស៊ីហ្គេមលើកទី៣២” ដែលរៀបចំដោយកាសែត Tuoi Tre របស់យុវវ័យវៀតណាម។

លោក Huy Tho អគ្គនាយករងកាសែតយុវវ័យវៀតណាម (Tuoi Tre) បានប្រាប់ឱ្យដឹងថា៖” កីឡាការិនី បូ សំណាង ជាកីឡាការិនីបរទេសលើកដំបូងគេហើយ ដែលបានទទួលពានរង្វាន់នេះពីកាសែតយុវវ័យវៀតណាម (Tuoi Tre)។  ហើយការបង្កើតកម្មវិធីបំផុសគំនិតស៊ីហ្គេមនេះឡើង មិនមែនធ្វើរៀងរាល់ឆ្នាំនោះទេ គឺធ្វើឡើងនៅពេលណាកីឡាករ កីឡាការិនីណាដែលមានភាពទាក់ទាញ ហើយត្រូវបានចាប់អារម្មណ៍ពីមហាជន ទាំងក្នុងនិងក្រៅប្រទេស ដូចកីឡាការិនី បូ សំណាង ដែលធ្វើឱ្យមានការទាក់ទាញ និងចាប់អារម្មណ៍ពីមនុស្សយ៉ាងច្រើននៅជុំវិញពិភពលោក តាមរយៈទំព័រសារព័ត៌មានជាតិ និងអន្តរជាតិ ។PM Hun Sen and First Lady Bun Rany Hun Sen donate $10,000 to Cambodian  athlete Bou Samnang - Khmer Timesលោក Huy Tho ក៏បានបញ្ជាក់ផងដែរថា ការផ្តល់ពានរង្វាន់នេះ រួមមានទឹកប្រាក់ផ្តល់ដោយកាសែតយុវវ័យវៀតណាម (Tuoi Tre) និងក្រុមហ៊ុន Herbalife Vietnam ចំនួន ២០លានដុង ប្រហាក់ប្រហែលនឹង ១ ០០០ ដុល្លារអាម៉េរិក ក្នុងម្នាក់ៗ និងឧបត្ថម្ភពីក្រុមហ៊ុនកៅស៊ូវៀតណាម ចំនួន ៥០០ដុល្លារថែមទៀត៕

ប្រភព៖ Vietnam Postsen 

អ្នកនៅភ្នំពេញអស់បារម្ភបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ ក្រោយរោងចក្រផលិតទឹកស្អាតមួយនេះសាងសង់រួច

0

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែនបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ដែលមានសមត្ថភាពគ្រប់គ្រងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នៅភ្នំពេញ។

រោងចក្រនេះ បានសាងសង់នៅលើផ្ទៃដី ១៥ហិកតា ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលមានសមត្ថភាពផលិតសរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។May be an image of 5 people and textរោងចក្រផលិតទឹកស្អាតនេះ គឺជាគម្រោងធំជាងគេជាប្រវត្តិសាស្ត្រក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតកម្ពុជា ដែលអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Vinci Construction Grands Projets មកពីប្រទេសបារាំង ស្ថិតក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងការជួយផ្តល់យោបល់ពីទីប្រឹក្សាបច្ចេកទេស SAFEGE Consulting Engineers មកពីប្រទេសបារាំង។May be an image of 10 people and textរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ចំណាយថវិការសាងសង់សរុប២០០លានដុល្លារ ដែលមានសមត្ថភាពបន្ថែមលើការផលិតទឹកស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ នាំឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំងបន្ថែមការផ្គត់ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៧០,០០០គ្រួសារ និងជួយដោះស្រាយបញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់ជាយរាជធានីភ្នំពេញ និងសង្កាត់ចំនួន៣ នៅក្រុងតាខ្មៅ។May be an image of lighting, map and textដោយឡែកររោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ដែលបានចំណាយថវិការ១៨០លានដុល្លារ នឹងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៤។May be an image of textសូមបញ្ជាក់ផងដែរថា ក្រោយរោងចក្រផលិតទឹកស្អាតបាក់ខែងទាំង២ជំហាន សាងសង់រួចជាស្ថាពរ នឹងធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាយរាជធានីភ្នំពេញ ទទួលបានការផ្គត់ផ្គង់ទឹកស្អាតដែលធានាបាននូវសម្ពាធទឹកល្អប្រសើរ ព្រមទាំងបានបិទបញ្ចប់នូវទិន្នាការកង្វះខាតទឹកស្អាតក្នុងពេលបច្ចុប្បន្ន ត្រឹមដើមឆ្នាំ២០២៤៕May be an image of dais, temple and textMay be an image of 1 person, temple and textMay be an image of 6 people, dais, temple and textMay be an image of temple, dais and textMay be an image of map, temple and text

តើការត្រាំចំណិតក្រូចឆ្មាក្នុងទឹក មានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?

0

មនុស្សភាគច្រើនដឹងហើយថា គ្មានភេសជ្ជៈណាដែលមានប្រយោជន៍ដល់រាងកាយដូចជាទឹកឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនធំនៅតែងាកទៅរកភេសជ្ជៈដែលមានរសជាតិផ្អែមស្រទន់។ ដែលភេសជ្ជៈទាំងនោះសុទ្ធតែមានជាតិស្ករ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់យើងណាស់ សូម្បីតែការត្រាំចំណិតក្រូចឆ្មាក្នុងទឹក ក៏មិនល្អសម្រាប់សុខភាពរបស់យើងដែរ។ ដូច្នេះហើយតើការត្រាំចំណិតក្រូចឆ្មាក្នុងទឹក មានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?Lemon Lime Cucumber Water Recipe: 7 Tips to Make It GREAT!

ជាទូទៅ ការលាយទឹកត្រាំជាមួយនិងចំណិតក្រូចឆ្មារគឺពិតជាមានជាតិអាស៊ីតខ្លាំងណាស់។ ការផឹកទឹកដែលមានល្បាយអាស៊ីតខ្ពស់ អាចបំផ្លាញស្រទាប់ខាងក្នុង ឬស្រទាប់ខាងក្រៅនៃធ្មេញ រហូតដល់វាអាចធ្វើឱ្យធ្មេញពុកជាដើម។ លើសពីនេះទៀតសំបកក្រូចឆ្មាទាំងមូល ក៏អាចនឹងធ្វើឱ្យទឹកមានការបំពុលដោយថ្នាំសម្លាប់សត្វល្អិតផងដែរ។ ដូច្នេះការផឹកទឹកត្រាំជាមួយចំណិតក្រូចឆ្មាមិនមានផលប្រយោជន៍អ្វីដល់រាងកាយនោះទេ។

ចំណុចល្អអ្នកគួរតែផឹកទឹកក្រូចឆ្មាស្រស់តែម្តងទើបល្អសម្រាប់សុខភាពរបស់យើង ព្រោះការផឹកទឹកក្រូចឆ្មាស្រស់ជារៀងរាល់ថ្ងៃជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ការពារជំងឺផ្តាសាយ ការពារមិនអោយកើតស្នាមអុចខ្មៅ និងធ្វើឱ្យស្បែកស្អាត ភ្លឺថ្លាផងដែរ៕The Health Benefits of Lemon Water | ប្រភព៖sanook

កោះខ្យង ទីឋានស្ងប់ស្ងាត់សម្រាប់លំហែអារម្មណ៍

0

កោះខ្យង ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង គឺជារមណីយដ្ឋានធម្មជាតិដ៏ស្រស់ត្រកាល មានដើមដូងដុះពាសពេញ និងដុំថ្មតូចធំតាមមាត់ឆ្នេរ នៃកោះ។

នៅលើកោះនេះ មានដើមដូងជាច្រើនបង្កើតបានជាផ្ទាំងទស្សនីយភាពមួយបែប និងមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតគួរអោយចង់គុគន់។ អ្វីដែលកាន់ពិសេសជាងនេះទៅទៀតនេះ មានបរិយាកាសស្ងប់ស្ងាត់  ងាយស្រួលក្នុងការលំហែអារម្មណ៍។

កោះខ្យងនេះជាប់ឈ្មោះជាយូរណាស់មកហើយ​​ ពីព្រោះទីនេះមានទីតាំងជាប់សមុទ្រ និង​ កោះនាៗជាច្រើនទៀត ព្រមទាំងទីនេះ មានសណ្ឋានដីដូចជាកោះ និង សំបូរទៅដោយខ្យងផងនោះទើបទីនេះត្រូវបានគេដាក់ឈ្មោះថា កោះខ្យង។កោះខ្យង តំបន់ទេសចរណ៍ ដែលស័ក្តិសម សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ -  Rasmei Kampuchea Daily

កោះខ្យងគឺជាតំបន់ជំនួញតូចមួយ ប៉ុន្តែប្រជាជននៅទីនេះភាគច្រើនមានជីវភាពធូរធារដោយសារតែពួកគេសុទ្ធតែជាអ្នកជំនួញ។ ទីនេះមានប្រជាជនប្រហែលជា២៥០ទៅ៣០០គ្រួសារភាគច្រើនដូចជាអ្នក នេសាទ​ ជាអ្នកលក់ដូរ​​ និងបើកអាជីវកម្មផ្ទាល់ខ្លួន។

ដោយឡែកសម្រាប់ភ្ញៀវទេសចរណ៍ដែលទៅកម្សាន្តនៅទីនោះ អាចសម្រាកគេងបោះតង់នៅទីនោះ គយគន់មើលថ្ងៃលិច និងពេលរាត្រីយើងក៏អាចដុតភ្លើង អាំងសាច់ និងនិយាយរៀងក្នុងចិត្តជាមួយមនុស្សជាទីស្រលាញ់របស់យើង ដើម្បីធ្វើអោយបរិយាកាសកាន់តែរីករាយថែមទៀត៕