Home ព័ត៌មានអន្តរជាតិ មហាសេដ្ឋីអង់គ្លេសនិងប៉ាគីស្ថានចំណាយលុយយ៉ាងច្រើន ទៅមើលខ្មោចកប៉ាល់ទីតានិក ធ្វើឲ្យអាមេរិកកាណាដាជ្រួលច្របល់

មហាសេដ្ឋីអង់គ្លេសនិងប៉ាគីស្ថានចំណាយលុយយ៉ាងច្រើន ទៅមើលខ្មោចកប៉ាល់ទីតានិក ធ្វើឲ្យអាមេរិកកាណាដាជ្រួលច្របល់

378
0

រដ្ឋធានីវ៉ាស៊ីនតោន៖ កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ទីតានិក (Titanic) បានបុកផ្ទាំងទឹកកកលិច នៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង ដោយបានសម្លាប់មនុស្ស ជាង១៥០០នាក់ ហើយឥឡូវនេះ មហាសេដ្ឋីជាច្រើននាក់ ធ្វើទេសចរណ៍តាមនាវាមុជទឹក ទៅលេងខ្មោចកប៉ាល់នោះ កំពុងតែបាត់ខ្លួន ធ្វើឲ្យអាជ្ញាធរសហរដ្ឋអាមរិក និង កាណាដា កំពុងតែពង្រីកនូវការរុករករបស់ខ្លួន ចូលនៅក្នុងទឹកជ្រៅ នៅឆ្នេរសមុទ្ររបស់កាណាដា។Submarine carrying tourists to see Titanic wreckage goes missing -  Submarine carrying tourists to see Titanic wreckage goes missing -

សារព័ត៌មាន Alarabiya News បានចេញផ្សាយ នៅថ្ងៃពុធ ទី២១ ខែមិថុនា ថា កងឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានអះអាង កាលពីល្ងាច ថ្ងៃអង្គារ ថា អាជ្ញាធរកំពុងតែពង្រីកនូវការរុករករបស់ខ្លួន ចូលនៅក្នុងសមុទ្រទឹកជ្រៅ ដើម្បីស្វែងរកនាវាមុជទឹកដែលបានបាត់ ខណៈកំពុងតែដឹកអ្នកទេសចរ ជាមហាសេដ្ឋី ធ្វើដំណើរទៅទស្សនាខ្មោចកប៉ាល់ទីតានិក នៅឆ្នេរសមុទ្ររបស់កាណាដា។What we know about the missing Titanic-exploring submersible | CNN

លោកឧត្ដមនាវី ចន មោហ្គើរ (John Mauger) មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ដល់បណ្ដាញទូរទស្សន៍សហរដ្ឋអាមេរិក CNN ថា«យើងកំពុងតែបន្ដស្វែងរកនាវាមុជទឹក ដែលបានបាត់នោះ… ហើយយើងបានធ្វើការពេញមួយយប់ ជាមួយដៃគូរបស់យើង ស្វែងរកនៅលើផ្ទៃទឹក។ ប៉ុន្ដែឥឡូវនេះ យើងកំពុងតែពង្រីកនូវការរុករក នៅក្រោមផ្ទៃទឹក នៅក្នុងតំបន់នោះ»។

កងឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា មនុស្សនៅក្នុងនាវាមុជទឹកដែលបានបាត់នោះ មានអ្នកបើកម្នាក់ និង អ្នកដំណើរ ចំនួន៤នាក់។ នាវាមុជទឹកនោះ មានសមត្ថភាពអាចមុជទឹក នៅក្នុងរយៈពេល៩៦ម៉ោង។ ប៉ុន្តែគេនៅតែមិនទាន់ច្បាស់ ថាតើនាវានោះ កំពុងតែស្ថិតនៅក្រោមទឹក ឬ ងើបឡើងមកលើផ្ទៃទឹក ហើយឥឡូវ គេនៅតែមិនទាន់អាចទំនាក់ទំនងបានដដែល។Boston-based Coast Guard officials involved in search for missing sub

កងទ័ពរបស់សហរដ្ឋអាមរិក និង កាណាដា បានបញ្ចេញនូវនាវា និង យន្ដហោះជាច្រើនគ្រឿង ស្វែងរកនាវាមុជទឹក ដែលបានបាត់ អស់រយៈពេលជាង១ថ្ងៃកន្លងមកនេះ។ កងយន្ដហោះ និង នាវារបស់សហរដ្ឋអាមរិក និង កាណាដា ទាំងនោះ ក៏កំពុងតែពង្រីកនូវការរុករក នៅក្នុងចម្ងាយ ប្រហែល ១ ៤៥០គីឡូម៉ែត្រ ហើយស្វែងរក នៅក្នុងជម្រៅទឹក រហូតដល់ ៣ ៩៦២ម៉ែត្រ។titanic: Titanic tourist submarine used to take people to view the  shipwreck goes missing in Atlantic Ocean - The Economic Times

លោកឧត្ដមនាវី ចន មោហ្គើរ មេបញ្ជាការឆ្មាំសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ ថា «យើងកំពុងតែដាក់ពង្រាយទ្រព្យសម្បត្តិទាំងអស់របស់យើង ដើម្បីធ្វើឲ្យប្រាកដ ថា យើងអាចកំណត់ទីតាំងនាវាមុជទឹកនោះ ហើយជួយសង្គ្រោះមនុស្ស នៅក្នុងនាវា។ ប៉ុន្ដែរហូតមកដល់ល្ងាចអង្គារ យើងនៅតែបន្តហោះហើរយន្តហោះ និង ផ្លាស់ទីនាវាបន្ថែមទៀត។ បន្ថែមពីលើនេះ ក្រុមមន្រ្ដីរបស់យើង កំពុងតែទាក់ទងទៅកាន់នាវាពាណិជ្ជកម្ម សុំឲ្យពួកគេជួយផងដែរ។5 Reportedly Missing After Titanic Wreck Tourism Vessel Disappears In  Atlantic

ក្រុមហ៊ុនឯកជន ធ្វើប្រតិបត្ដិការលើនាវាមុជទឹក ក៏បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា ក្រុមហ៊ុន កំពុងតែប្រមែប្រមូលជម្រើសទាំងអស់ ជួយសង្គ្រោះ ដល់មនុស្ស នៅក្នុងនាវាមុជទឹក។

បើតាមបណ្ដាញផ្សព្វផ្សាយសង្គម បង្ហោះដោយសាច់ញាតិ បានឲ្យដឹង ថា លោក ហាមីស ហាឌីង (Hamish Harding) ជាមហាសេដ្ឋីជនជាតិអង់គ្លេស ក៏ស្ថិតក្នុងចំណោមអ្នកទេសចរ នៅក្នុងនាវាមុជទឹកដែលបានបាត់នោះដែរ។

ក្រុមគ្រួសាររបស់ជនរងគ្រោះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «លោក សាហ្សាដា ដាវូដ (Shahzada Dawood) ជាមហាសេដ្ឋី ជនជាតិប៉ាគីស្ថាន និង កូនប្រុសរបស់គាត់ គឺលោក ស៊ូឡេម៉ាន់ (Suleman) ក៏ស្ថិតក្នុងនាវាមុជទឹកដែលកំពុងបាត់នោះដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការព្រួយបារម្ភ ត្រូវបានបង្ហាញ ដោយសហការី និង មិត្តភក្តិរបស់យើង ហើយយើងចង់ស្នើសុំឱ្យអស់លោកទាំងអស់គ្នា អធិស្ឋាន និង បួងសួង សុំឲ្យពួកគេមានសុវត្ថិភាព»។Titanic sub missing updates: Race against time for rescuers | kgw.com

មន្រ្ដីឆ្មាំឆ្នេរសមុទ្ររបស់សហរដ្ឋអាមេរិក បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា នាវាមុជទឹកមួយគ្រឿង នៅលើផ្ទៃទឹក Polar Prince (ប៉ូឡាប្រាំងស៍) ហើយវាបានបាត់ទំនាក់ទំនងជាមួយនាវាមុជទឹក ឈ្មោះ Titan (ទីតាន) ប្រហែលមួយម៉ោង និង ៤៥នាទី ក្រោយពេលនាវានោះ បានចាប់ផ្តើមមុជទឹក កាលពីព្រឹកថ្ងៃអាទិត្យ ឆ្ពោះទៅរកកន្លែងលិចរបស់កប៉ាល់ទីតានិក (Titanic) ។

កូនប្រសាប្រុសរបស់លោក ហាឌីង មហាសេដ្ឋីជនជាតិអង់គ្លេស បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ឪពុកក្មេករបស់គាត់ បានបាត់ខ្លួន នៅក្នុងនាវាមុជទឹក ហើយគាត់សូមបួងសួង និង អធិស្ឋាន ឲ្យឪពុកមានសុវត្ថិភាព»។Search Underway for Missing Titanic Submarine — Best Life

បើតាមគេហទំព័ររបស់ OceanGate (អូសៀនហ្គេត) បានឲ្យដឹង ថា បេសកកម្ម ទៅកាន់កប៉ាល់ទីតានិក គឺមនុស្សម្នាក់ ត្រូវចំណាយលុយ ចំនួន ២៥០ ០០០ដុល្លារ ដោយចាប់ផ្ដើមចេញដំណើរពី St. John (សេនស៍ ចន) កោះញូវហ្វោនឡែនដ៍ (Newfoundland ) ដោយធ្វើដំណើរ នៅក្នុងចម្ងាយប្រហែល៦៤០គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់កន្លែងដែលកប៉ាល់ទីតានិកនោះបានលិច។Time is running out to save Titanic wreckage, warn experts |  BelfastTelegraph.co.uk

កប៉ាល់ដឹកអ្នកដំណើរដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស Titanic បានលិច នៅក្នុងឆ្នាំ១៩១២ ក្នុងការធ្វើដំណើរ ជាលើកដំបូងរបស់ខ្លួន ក្រោយពេលវាបានបុកជាមួយនឹងផ្ទាំងទឹកកកដ៏ក្រាស់។ នៅក្នុងឧបទ្ទវហេតុនោះ បានសម្លាប់មនុស្ស ជាង ១ ៥០០នាក់ នៅក្នុងនាវា។ រឿងរ៉ាវទាំងនេះ ក៏ត្រូវបានអ្នកនិពន្ធ លើកយកមកប្រឌិត ធ្វើជាខ្សែភាពយន្តភាគ រឿង «Titanic» នៅឆ្នាំ១៩៩៧ ហើយទទួលបានការទស្សនាយ៉ាងច្រើនផងដែរ៕Search for missing Titanic sub like 'going into space'