នៅលើបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូបានបែកធ្លាយពីតារាចម្រៀង វណ្ណដា និងបុរសម្នាក់ឈ្មោះ hara yuth ជាអ្នកលក់ស្បែកជើងប៉ាត់តាល្បីឈ្មោះមួយរូបហើយក៏ជា Big fan របស់ ជី ដេវិត ហាក់ប្រកែកគ្នាតឹងសរសៃកមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីជាមួយគ្នាឡើយ។
នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះទាំងនៅលើហ្វេកប៊ុក និង ទិកតុក ផ្ទុះកក្រើកយ៉ាងខ្លាំង បន្ទាប់ពីវីដេអូខ្លីប្រមាណ២០វិនាទី សាយភាពពេញបណ្តាញសង្គមដោយក្នុងវីដេអូនោះមានទីតាំងស្ថិតនៅហាងមួយកន្លែងគឺជាតារាចម្រៀង ម៉ាន់ វណ្ណដា បានប្រកែកគ្នាយ៉ាងតឹងសរសៃកជាមួយបុរសម្នាក់ឈ្មោះ hara yuth ដែលគេស្គាល់ថាជាអ្នកលក់ល្បែកជើងប៉ាត់តាគ្រប់ប្រភេទ និងជា Big fan របស់តារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស ផងដែរ ដោយគេមិនដឹងថាអ្នកទាំងពីរប្រកែកគ្នារឿងអ្វីនោះទេ ហើយផ្តើមចេញពីភាគីខាងណាឡើយ ខណៈដែលក្នុងវីដេអូដែលបែកធ្លាយនោះក៏មានវត្តមាន សង្ហា មិត្តភក្តិជិតស្និទ្ធរបស់ វណ្ណដា នៅជាមួយផងដែរ។.png)
យ៉ាងណាមិញ មហាជនមិនទាន់ដឹងច្បាស់នៅឡើយទេថាវីដេអូដែលសាយភាពនោះ វណ្ណដា និង hara yuth កំពុងមានបញ្ហាជាមួយគ្នាឈ្លោះគ្នាឬមានលក្ខណៈបែបណានៅឡើយនោះទេ ដោយសារតែវីដេអូដែលបង្ហាញនោះខ្លីពេក យ៉ាងណាមានតែរង់ចាំឱ្យសាមីខ្លួនចេញមកបញ្ជាក់ជូនមហាជនដោយផ្ទាល់តែប៉ុណ្ណោះ៕










