អ្នកនិពន្ធបទភ្លេងលោក Emo Composer ពោលសរសើរលោក ណុំ ចាន់រតនៈ ហៅ សង្ហា ពេញៗមាត់ពីអត្តចរិតគួរឱ្យគោរពស្រលាញ់រឿងយកដៃទាំងទ្វេឱបគ្នាឈរនៅចំកណ្តាលចាំសម្របសម្រួល វណ្ណដា និង hara yuth ដែលសភាពកំពុងតឹកសរសៃកដាក់គ្នា។

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ វីដេអូខ្លីពី វណ្ណដា និង hara yuth ជាអ្នកលក់ស្បែកជើងប៉ាត់តាប្រ៊េន តឹងសរសៃកដាក់គ្នាដោយមានទាំងវត្តមាន សង្ហា នៅក្នុងនោះផងដែរ ធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកជាខ្លាំង មិនទាន់ដឹងច្បាស់ពីមូលហេតុយ៉ាងណានោះទេ ខណៈបណ្តាអ្នកលេងបណ្តាញសង្គមក៏ចូលទៅជជែកវែកញែកគ្នាមិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtWxj86Nbv6gpMWFQ-flO4GpYGYovdYpDBFvktDVQ-cxaA0doWM26ACAPpN_oy08xDbrMIX6w1jMl3rmo95vdGBJsFkmzfikLsRi3KxLgCJYouLpri_FELQZiH2RgE2pgwg-lUZxqNoCHQ4GQPIgBTZNdxIE3GWrEamaYPEkfFN7yfWdwsl4AI_sbHngU/s1200/image_2023-06-20_16-48-13.png

ផ្ទុះកក្រើករឿងនេះភ្លាម ងាកទៅកាន់គណនីហ្វេកប៊ុក លោក Emo Composer ដែលជាអ្នកនិពន្ធបទភ្លេង ទំនុកច្រៀង ហើយលោកក៏មានបទចម្រៀងផ្ទាល់ខ្លួនផងបានបង្ហោះរូបភាពនិងបញ្ចេញសំណេរកោតសរសើរពីអត្តចរិតគួរឱ្យគោរពរបស់ សង្ហា។
អ្នកនិពន្ធរូបនេះបានសរសេរយ៉ាងដូច្នេះថា «ចរិតមួយដែលខ្ញុំចូលគោរពស្រលាញ់ Songha – សង្ហា ដៃទាំងទ្វេឱបគ្នាឈរនៅចំកណ្តាលចាំសម្របសម្រួល You good my brother»។ ការបញ្ចេញសំណេរនេះគឺលើកឡើងស្របពេលមហាជនកំពុងផ្ទុះរឿង វណ្ណដា និង hara yuth ប្រកែកគ្នាតឹងសរសៃក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAl5TxeGdwJbgIc21MbNC_9KIe465z1FDv1uKt-nppYMJv7RlVvnC6R6Ah6Ks78qRTRw_pXFTyFwvB8kDdSD8KtJgmnLD_OSz66-BX4XIa3QQa5IfYLu-xgmYny5WPLV35hX84a-BmJsZ73PrNwO5mutdkl7C9zORcfpcouWJYULkzwSsed0gOaY5178w/s682/image_2023-06-20_16-48-16.png

ជាមួយគ្នានេះដែរ ការលើកឡើងរបស់លោក Emo កោតសរសើរពីអត្តចរិត សង្ហា អ្នកលេងបណ្តាញសង្គមក៏បង្ហាញការយល់ស្របនូវការលើកឡើងខាងលើនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgycRd9tv7uVUCZVwwLqfWluaeTbUQA9NMi6GfsXirzjP3RaNsZ9Pk80zl3Ohl0nqRVLtJ3TE6Lxpklu1737bijj3i0FMrEZuMi-8pNweNprXRWSKNV0X3brNFhMKVYn_sHhm5IHjYAR15DZvPwe2VjtAstVerpPiqwcu3WrODCknzPmwYtwClp2RTdR68/s749/Capture%20(18).PNG