នៅលើពិភពលោកយើងនេះ មានតែទីក្រុង៦ប៉ុណ្ណោះ ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅលើទ្វីប២ផ្សេងគ្នា។ ហើយនៅក្នុងថ្ងៃនេះយើងនឹងលើកយកទីក្រុង១ក្នុងចំណោម៦នោះ មកចែកជូនលោកអ្នក។
អ៊ីស្តង់ប៊ុល គឺជាទីក្រុងធំជាងគេក្នុងប្រទេសទួរគី និងជាទីក្រុងធំជាងគេទី៥នៅលើពិភពលោក ដោយមានមនុស្សប្រជាជនរស់នៅប្រមាណជា១៥លាននាក់។ ផ្នែកមួយនៃទីក្រុងនេះស្ថិតនៅទ្វីបអឺរ៉ុប និងមួយផ្នែកទៀតស្ថិតនៅអាស៊ី។
ទីក្រុងនេះត្រូវបានបំបែកជាពីរទ្វីប ដោយសារតែមានផ្លូវទឹក Bosphorus ប្រវែង៣១គីឡូម៉ែត្រ ដែលតភ្ជាប់សមុទ្រខ្មៅ ជាមួយសមុទ្រ Marmara និងបង្កើតជាព្រំដែនធម្មជាតិនៅចំកណ្តាលទីក្រុងនេះ។
ថ្វីបើទីក្រុងនេះត្រូវបានបែងចែកជាពីរទ្វីបក្តី ក៏ប៉ុន្តែមួយផ្នែកដែលស្ថិតនៅទ្វីបអាសុី ហាក់មិនសូវបានទទួលការអភិវឌ្ឍន៍ពីរាជរដ្ឋាលភិបាលនោះទេ ពោលគឺមានផ្លូវ Highway ធំៗក៏ប៉ុន្តែមិនសូវមានមនុស្សរស់នៅនោះទេ។ 
ខុសពីមួយផ្នែកដែលនៅទ្វីបអឺរ៉ុប គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មចាំបាច់ សម្រាប់ប្រជាជនរស់នៅទីក្រុងអ៊ីស្តង់ប៊ុល និងប្រទេសទួរគីទាំងមូលតែម្តង។
ក្រៅពីទីក្រុងអ៊ីស្តង់ប៊ុល ក៏នៅមានទីក្រុងមួយចំនួនដែលស្ថិតនៅពាក់កណ្តាលអឺរ៉ុប និងពាក់កណ្តាលអាស៊ី ក្នុងនោះរួមមាន៖
- ទីក្រុងស៊ុយអេ (Suez) ប្រទេសអេហ្សីប
- ទីក្រុង មេកនីតូហ្គស (Magnitogorsk) ប្រទេសរុស្សុី
- ទីក្រុង អូរ៉ែនបឺក (Orenburg) ប្រទេសរុស្សុី
- ទីក្រុង អាទីរ៉ូ (Atyrau) ប្រទេសកាហ្សាក់ស្ថាន

ប្រភព៖ WolrdAtlas










