នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា បានសហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ឈានដល់ការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ មូល រតន: ដែលជាអ្នកក្លែងអត្តសញ្ញាណជាបុគ្គលិកសារព័ត៌មានទូរទស្សន៍បាយ័នដើម្បីសុំ និងជម្រិតទារប្រាក់ ពីថ្នាក់ដឹកនាំ អង្គភាពនានា។
បន្ទាប់ពីការសាកសួរជនសង្ស័យ បានសារភាពពីការប្រព្រឹត្តបទល្មើសខាងលើពិតប្រាកដមែនចាប់តាំងពីឆ្នាំ២០២១ មក បន្ថែមពីនោះក៏ធ្លាប់បានក្លែងបន្លំជាអ្នកសារព័ត៌មានមកពីបណ្តាសារព័ត៌មានផ្សេងៗ ជាច្រើនផងដែរ ក្នុងគោលបំណងឆបោកប្រាក់។
ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលារាជដំបូងរាជធានីភ្នំពេញ ជនសង្ស័យនេះ ត្រូវបានតុលារ ចាត់ការតាមនីតិវិធីនៃច្បាប់៕



ប្រភព៖ នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា










