យុវតីម្នាក់ឈ្មោះ ភា មាសវាសនា ដែលមានបណ្តាញសង្គមទិកតុក «juta168» ហើយត្រូវបានមហាជនស្គាល់ច្រើនទៅលើយុវតីនេះគឺការច្រៀងត្រាប់គ្រប់បទឱ្យតែជាបទល្បីមិនថាជាតិសាសន៍ណាក៏ដោយ ឬសកម្មភាពនានាដែលផ្ទុះលើបណ្តាញសង្គមគឺនាងធ្វើត្រាប់តាមទាំងអស់។
ស្ទាយ៍ប្រចាំខ្លួនរបស់ Juta គឺទម្លាក់សក់សេះ វីដេអូរបស់យុវតីនេះចូលចិត្តពាក់អាវពណ៌លឿងជាប្រចាំ។ រាល់បទចម្រៀងដែល juta168 ត្រាប់តាមទោះបីជាបទនោះតឹងឬពិបាកច្រៀងយ៉ាងណាតែនាងអាចត្រាប់តាមបានយ៉ាងផុយ។ កន្លងមកការបង្កើតមាតិការបស់ ភា មាសវាសនា មានការបញ្ចេញមតិមិនល្អមកលើខ្លួនយ៉ាងណាក៏ដោយ តែនាងមិនបោះបង់នោះទេ ពោលពីដើមឡើយវីដេអូនាងធ្វើយ៉ាងមិចបច្ចុប្បន្ននេះនៅបន្តធ្វើដូចនោះដដែល។
ដ្បិតថាការច្រៀងត្រាប់រាល់បទដែលល្បីៗលើបណ្តាញសង្គមរបស់នាង រងនូវពាក្យចំអកឡកឡើយក្តី តែយុវតីមួយរូបនេះការពិតគឺចេះជំនាញនេះគួរឱ្យសរសើរ។ តាមរយៈវីដេអូដែល Juta បង្ហោះបានឱ្យដឹងថា នាងជាជាងដេរម្នាក់ដែលអាចកាត់សំលៀកបំពាក់បានដោយខ្លួនឯង។ មិនត្រឹមតែចេះកាត់សំលៀកបំពាក់ដោយខ្លួនឯងប៉ុណ្ណោះទេ តែ Juta ក៏ជាបុគ្គលិកក្នុងក្រុមហ៊ុនមួយផងដែរ។
ក្រោយពីអ្នកលេងបណ្តាញសង្គមជាហ្វេនរបស់ juta168 ឃើញទេពកោសល្យរបស់នាងហើយមានការខំមិនកោតសរសើរជាច្រើនដល់ ភា មាសវាសនា ថាចេះគ្រប់មុខតែម្តង៕
https://www.tiktok.com/@juta168/video/7251921123493825793?is_from_webapp=1&web_id=7212447540943390209










