ធ្លាប់តែឃើញនិងស្តាប់កំលោះតូច លីម តិចម៉េង ភាគច្រើនបកស្រាយបទចម្រៀងជាភាសាខ្មែរ តែពេលស្តាប់តារាចម្រៀងរូបនេះបកស្រាយជាភាសាអង់គ្លេសម្តងបានដឹងថា តិចម៉េង អាចបកស្រាយបទជាភាសាអង់គ្លេសបានយ៉ាងពីរោះតែម្តង បើទោះជាការច្រៀងនោះគ្រាន់តែជាការច្រៀងសមភ្លេងមិនផ្លូវការក្តី។

តារាចម្រៀងដែលកើតចេញពីម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ លីម តិចម៉េង នៅតែជាទីចាប់អារម្មណ៍របស់មហាជនជាពិសេសស្រទាប់យុវវ័យ។ ចាប់តាំងពីក្លាយជាម្ចាស់ពានមក តិចម៉េង បានក្តោបឱកាសទីផ្សារសិល្បៈជាច្រើនលេចមុខតាមការប្រគំតន្រ្តីនានាមិនដាច់។May be an image of 2 people and bangs

តារាចម្រៀងរូបនេះភាគច្រើនគឺបកស្រាយបទចម្រៀងជាភាសាខ្មែរបែបមនោសញ្ចេតនាបទខ្លួនផ្ទាល់ឬរបស់រៀមច្បងជាដើម ខណៈកន្លងមក លីម តិចម៉េង បានចាប់ដៃគូជាមួយ ទេព ពិសិដ្ឋ បកស្រាយបទរបស់ ភ្មេងខ្មែរ មានការលាយរ៉េបផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះនាពេលថ្មីៗនេះតាមរយៈវីដេអូខ្លីបង្ហោះលើបណ្តាញសង្គមគេសង្កេតឃើញថា លីម តិចម៉េង អាចបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងពីរោះ បើទោះបីជាមិនច្រៀងលក្ខណៈផ្លូវការក៏ដោយ។

តាមរយៈវីដេអូនោះ លីម តិចម៉េង បកស្រាយបទចម្រៀងមានចំណងជើងថា «Home» សំនៀងដើមរបស់តារាចម្រៀង Michael Bublé ហើយក៏ជាបទដែលទទួលបានការគាំទ្រខ្លាំងបើទោះបីជាបទនេះមានអាយុកាលជិត១៤ឆ្នាំហើយក្តី។May be an image of 1 person, suit, wingtip shoes and overcoatក្រោយពីឃើញសមត្ថភាពការច្រៀងជាភាសាអង់គ្លេសរបស់ លីម តិចម៉េង ហើយអ្នកគាំទ្រពោលសរសើរតារាចម្រៀងនេះមិនដាច់ពីមាត់ព្រមទាំងលើកឡើងទៀតថា កំលោះតូចជាម្ចាស់ពានរូបនេះអាចបកស្រាយបទចម្រៀងបានស្ទើរតែគ្រប់ទម្រង់ហើយ៕