ប្រទេសឥណ្ឌា៖ អាគារ Surat Diamond Bourse មានតម្លៃ ២៨៨ លានដុល្លារ ជាមួយនឹងផ្ទៃដី ៦៦០,០០០ ម៉ែត្រការ៉េ ដែលវ៉ាដាច់មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ដើម្បីបង្កើតកំណត់ត្រាថ្មីសម្រាប់អគារការិយាល័យដ៏ធំជាងគេបំផុតនៅលើពិភពលោក។
យោងតាមប្រភពព័ត៌មាន CNN ដែលបានរាយការណ៍កាលពី ថ្ងៃទី ១៨ ខែកក្កដា ថា អាគារ Surat Diamond Bourse ស្ថិតនៅទីក្រុង Surat ក្នុងរដ្ឋ Gujarat ចម្ងាយ ២៤០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Mumbai ប្រទេសឥណ្ឌា។ អាគារនេះដែរ មាន ១៥ ជាន់ នឹងបានសាងសង់នៅលើផ្ទៃដីជាង ១៤ ហិកតា។
នៅក្នុងអាគារ Surat Diamond Bourse មានកំរាលឥដ្ឋថ្មម៉ាប និង atrium ពោរពេញដោយពន្លឺ ដែលភ្ជាប់ការិយាល័យជាង ៤,៧០០ នឹងអាចដំណើរការជាសិក្ខាសាលាខ្នាតតូចសម្រាប់ការកាត់ និងប៉ូលាពេជ្រ។ អគារតម្លៃ ៣៨៨ លានដុល្លារនេះក៏មានជណ្តើរយន្តចំនួន ១៣១ រួមជាមួយបន្ទប់ទទួលទានអាហារ ហាងលក់រាយ កន្លែងហាត់ប្រាណ និងបន្ទប់សន្និសីទសម្រាប់បុគ្គលិកផងដែរ។ Surat Diamond Bourse គឺជាអាគារសម្រាប់លក់ពេជ្រ ដែលរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មឥណ្ឌា Morphogenesis បន្ទាប់ពីការប្រកួតប្រជែងអន្តរជាតិ។
គោលបំណងនៃការសាងសង់អាគារដ៏ធំនេះ គឺដើម្បីជួយមនុស្សរាប់ពាន់នាក់សន្សំពេលវេលាធ្វើដំណើរទៅកាន់ទីក្រុងបុមបៃដោយរថភ្លើង និងអភិវឌ្ឍន៍ទីក្រុងនាពេលអនាគតប្រកបដោយនិរន្តរភាព។ យោងតាមលោក Mahesh Gadhavi នាយកប្រតិបត្តិគម្រោង Surat Diamond Bourse បាននិយាយថា គម្រោងនេះនឹងស្វាគមន៍អ្នកស្រុកដំបូងនៅក្នុងខែវិច្ឆិកា បន្ទាប់ពីការសាងសង់អស់រយៈពេល ៤ ឆ្នាំ និងសម្ពោធជាផ្លូវការនៅចុងឆ្នាំ៕










