ថ្មីៗនេះនៅក្នុងពិធីជប់លៀងខួបកំណើតរបស់តារារ៉េប វណ្ណដា មានសិល្បករសិល្បការិនីដែលស្និទ្ធស្នាលជាមួយគ្នាបានចូលរួមយ៉ាងសប្បាយរីករាយហើយក្នុងនោះទស្សនិកជនសង្កេតឃើញថាក៏មានវត្តមានរបស់ RavenBlaze ផងដែរ។ ការចូលរួមនេះបញ្ជាក់យ៉ាងច្បាស់លាស់ថាមិត្តភាព វណ្ណដា និង RavenBlaze នៅតែបន្តរឹងមាំដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXOYtS29yac_FOPgkb2KO4e2xLzMVx6mEteuznaXFV7GZ69OkQWYDc6Mse4JIcONahK-IRdPEwrbhyphenhyphenIhqUkjeS2QMlOwUABmgnqxjfOLWT_FH9YcHtfoo20H5_5Tu-yPfMQy5mAUeVu5Mmm4V5JEiCXu_4FsRGYsNK_QYIp2N0_ZzTucfQ4XFmHIfe7Rka/s2048/image_2026-01-24_09-59-18.png
ដូចប្រិយមិត្តដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាកាលពីខែ តុលា ឆ្នាំ២០២៥ កន្លងមក អ្នកធ្វើ Reaction ល្បីឈ្មោះ RavenBlaze បានបង្ហោះវីដេអូមួយដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រអំពីការអវត្តមានរបស់ខ្លួនក្នុងនាមជាពិធីករក្នុងកម្មវិធី។ ដោយឆាប់ជឿទុកចិត្តគេពេកនិងខឹងខ្លួនឯងផង វីដេអូនោះត្រូវបានអ្នកមួយចំនួនគិតថា RavenBlaze ទំនងជាអន់ចិត្តជាមួយនឹង វណ្ណដា។ យ៉ាងណាមិញក្រោមមកដោយសារតែមានការជជែកវែកញែកច្រើន RavenBlaze បានស្រាយបញ្ជាក់ថាលោកមិនបានអន់ចិត្តជាមួយនឹង វណ្ណដា ទេពីព្រោះវណ្ណដា មិនមែន អ្នករៀបចំកម្មវិធីឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinCdqIZmcWei7EkLTdD1Uyv0d9I6fBEJxOL_u_lRCUe2dh7yZKj72mOJU9BlZweQ6IsUQNY1AaQYBXalud-RwA_TeTMIuGkR3I8VwEWAuwdpCYUR1dk2IyUBU5qsutY8FPIHZ_kMgLfBXBSd1Fu-hmX_4uioMqULT5du5HLUpHPcmzQ4izJvPa7T8nU_kc/s2048/image_2026-01-24_09-59-19.png

បន្ទាប់ពីរយៈពេល៣ខែមក ពោលគឺនៅយប់ថ្ងៃទី២២ ខែមករា ដែលចំថ្ងៃកំណើត វណ្ណដា គឺអ្នកគាំទ្របានឃើញ RavenBlaze ចូលរួមក្នុងកម្មវិធីជប់លៀងពោរពេញដោយភាពសប្បាយរីករាយ។ លើសពីនេះ RavenBlaze ក៏បានបង្ហោះរូបមួយសន្លឹកជាមួយនឹង វណ្ណដា អបអរកំណើតតារាចម្រៀងរូបនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu7UfepvNSez8mOFmWkwST282qDVL-CKgynJwAFdRxQYaLXBpWqnH1UL6UhlPMA-KUKSaLdokNyjkkXLJe3yRT0R5qLAssbEy4jWMY9Pak9gskjwEhrn9jfpkg7col4RhsC5oZhW1GbvMiWj-wBJ-ueMvotEAU2RkWqSnM457Eej3ZPRq7iGamfkkKCMy3/s2048/image_2026-01-24_09-59-20.png
នេះអាចកាន់តែបញ្ជាក់ច្បាស់ថា ទំនាក់ទំនងរវាង RavenBlaze និង វណ្ណដា ពុំទាន់ទៅណាឆ្ងាយនោះទេ អ្នកទាំងពីរនៅតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានល្អទោះបីជាកន្លងមកធ្លាប់ត្រូវបានមនុស្សមួយចំនួនសង្ស័យថាអន់ចិត្តចំពោះគ្នា៕