Home Blog Page 1629

ក្រសួងនឹងរៀបចំមហោស្រពចាប៉ីដងវែង ខណៈជ័យលាភីលេខ១ទទួលបានពានមាសនិងទឹកប្រាក់៦លានរៀល

0

សិល្បករ-សិល្បការិនី និងសាធារណជន ដែលមានទេពកោសល្យនិងជំនាញផ្នែកចាប៉ីដងវែង អាចចូលរួមប្រកួតមហោស្រពចាប៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព » ខណៈម្ចាស់ជ័យលាភីលេខ១ទទួលបានពានមាសមួយនិងទឹកប្រាក់ចំនួន៦លានរៀល។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។

តាមសេចក្តីជូនដំណឹងដដែល ការរៀបចំមហោស្រពចាប៉ីដងវែងនឹងប្រារព្ធឡើងចំនួន៣ថ្ងៃ នាថ្ងៃទី ០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣ នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព និងមានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការរៀបចំព្រឹត្តិការណ៍វប្បធម៌នេះ ក្នុងគោលបំណងចូលរួមថែរក្សាលើកស្ទួយ អភិរក្ស តម្លៃសិល្បៈវប្បធម៌ប្រពៃណីជាតិ និងអត្តសញ្ញាណជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម និងលើកកម្ពស់កិត្យានុភាពជាតិ ជាពិសេសចាប៉ីដងវែងដែលបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចំពោះលក្ខខណ្ឌនៃការចូលរួមក្នុងកម្មវិធីនេះគឺ
១. បេក្ខជនជាមន្ត្រីរាជការ ឬមហាជន ដែលពុំមែនជាបេក្ខជនជ័យលាភីនៃមហោស្រពចាប៉ីដងវែងទូទាំងប្រទេសក្នុងឆ្នាំកន្លងៗមក
២. ចំពោះបេក្ខជនជានារី និងជនមានពិការភាពដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត ។
៣. បេក្ខជនត្រូវបំពេញពាក្យសុំប្រឡង និងប្រវត្តិរូបសង្ខេបចំនួន០១ច្បាប់
៤. ក្នុងករណីក្រុមការងាររៀបចំមហោស្រព ពិនិត្យឃើញវីដេអូរបស់បេក្ខជនណាមួយខុសលក្ខខណ្ឌ នោះក្រុមការងារ មិនបញ្ជូនឯកសារឱ្យគណៈកម្មការមេប្រយោគពិនិត្យវាយតម្លៃឡើយ។

ដោយឡែកសម្រាប់កាលបរិច្ឆេទចុះឈ្មោះ និងដាក់ពាក្យប្រឡងចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ សម្រាប់វិញ្ញាសាវិញបេក្ខជនត្រូវឆ្លងកាត់វិញ្ញាសារប្រលងចំនួន៣លើក។ ក្នុងនោះដែរ បេក្ខជនដែលជាប់ទៅកាន់វគ្គផ្ដាច់ព្រ័ត្រ តម្រូវឱ្យឡើងមកប្រឡងផ្ទាល់នៅរាជធានីភ្នំពេញ ហើយការប្រឡងវគ្គផ្ដាច់ព្រ័ត្រនេះគឺចែកចេញជាពីរវគ្គ លើវិញ្ញាសាដែលគណៈកម្មការមេប្រយោគដាក់ជូនភ្លាមៗពេលប្រឡង រយៈពេល១៥នាទី នៅថ្ងៃទី០២-០៣-០៤ ខែតុលា ឆ្នាំ២០២៣។

សូមបញ្ជាក់ផងដែរថា សម្រាប់បេក្ខជនដែលឈ្នះការប្រឡងប្រជែងក្នុងមហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ នឹងទទួលបានដូចជា៖
– ជ័យលាភីលេខ១ ៖ ទទួលបានពានមាស១ ទឹកប្រាក់ ៦,០០០,០០០រៀល
– ជ័យលាភីលេខ២ ៖ ទទួលបានពានប្រាក់១ ទឹកប្រាក់ ៤,០០០,០០០រៀល
– ជ័យលាភីលេខ៣ ៖ ទទួលបានពានសំរិទ្ធ១ ទឹកប្រាក់ ២,០០០,០០០រៀល
– ជ័យលាភីលេខ៤និង៥ ៖ ទទួលបានបណ្ណសរសើរ១ ទឹកប្រាក់ ១,០០០,០០០រៀល ៕ 

ស្ងាត់ៗ! វណ្ណដា លេចមុខនៅលើបណ្តាញសង្គមអន្តរជាតិមួយទៀតជាមួយក្រុមចម្រៀងកូរ៉េល្បីឈ្មោះ Newjeans

0

អ្នកគាំទ្រលោក ម៉ាន់ វណ្ណដា បានបង្ហាញភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញរូបភាពរបស់តារាចម្រៀងល្បីឈ្មោះរូបនេះនៅលើបណ្តាញសង្គម Instagram NME Asia ក្នុងចំណោមតារាល្បីៗមានដូចជាក្រុមចម្រៀងនារីកូរ៉េ Newjeans ក្រុម Enhypen និងតារាផ្សេងទៀតមានដូចជាឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ជាដើមនៅក្នុងរដូវកាលកំពុងល្បីរឿង Barbie។

ចាប់តាំងពីចេញទៅសម្តែងនៅប្រទេសជប៉ុនមកទល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ តារាចម្រៀង វណ្ណដា មិនទាន់វិលត្រលប់មកប្រទេសកំណើតនៅឡើយទេ ខណៈលោកបានប្រាប់អ្នកគាំទ្ររបស់ខ្លួននៅលើStory ថាលោកស្នាក់នៅប្រទេសជប៉ុនរយៈពេល១សប្តាហ៍។ បន្ថែមពីលើនេះ វណ្ណដា បានបង្ហាញអារម្មណ៍ស្រស់ស្រាយយ៉ាងខ្លាំងនៅលើទឹកដីនេះព្រោះលោកអាចចេញទៅទិញកាហ្វេខ្លួនឯងបានដោយមិនមានអារម្មណ៍សម្ពាធនិងធ្វើអ្វីតាមដែលខ្លួនឯងចង់ធ្វើផងដែរ។

ទន្ទឹមនឹងតារាចម្រៀងរូបនេះកំពុងនៅប្រទេសជប៉ុននោះ អ្នកគាំទ្រវណ្ណដា បានបង្ហាញភាពភ្ញាក់ផ្អើលដោយនៅក្នុងបណ្តាញសង្គម IG NME Asia បានបង្ហោះរូបភាព វណ្ណដា តារាកម្ពុជា ជាមួយតារាផ្សេងទៀតមានដូចជា ក្រុមចម្រៀងកូរ៉េល្បីឈ្មោះ Newjeans ក្រុម Enhypen និងតារាផ្សេងទៀតមានដូចជាឥណ្ឌូនេស៊ី សឹង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃ ជាមួយរហ័សនាមផ្សេងៗដោយភ្ជាប់ជាមួយស្ទាយ៍ Barbie សម្រាប់ វណ្ណដា វិញ ត្រូវបានបណ្តាញសង្គមនេះដាក់ឈ្មោះឱ្យថា «This Ken is a hot boy»។

មែនទែនទៅ បណ្តាញសង្គមមួយនេះមិនមែនផ្សព្វផ្សាយពី វណ្ណដា ជាលើកទីមួយនោះទេ។ ជាក់ស្តែងអំឡុងពេល វណ្ណដា ឡើងឆាកប្រគំតន្រ្តី rolling loud Thailand ក៏ធ្លាប់បង្ហោះពីតារាចម្រៀងរូបនេះដូចគ្នា៕

លោក ប្រាយុទ្ធ ចាន់អូចា ស្នើគ្រប់ភាគីបញ្ចេញយោបល់ឱ្យសមរម្យ ចៀសវាងប៉ះពាល់សេដ្ឋកិច្ច

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែកក្កដា កន្លងមក អ្នកនាង Ratchada Thanadirek អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ លើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីបញ្ជាក់ថា បានតាមដានស្ថានការណ៍នយោបាយដោយការព្រួយបារម្ភ ហើយលោកក៏បានផ្តល់កម្លាំងចិត្តដល់ពលរដ្ឋទាំងអស់ផងដែរ ។ ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធត្រូវបញ្ចេញយោបល់ឱ្យសមរម្យ គោរពតាមច្បាប់ ចៀសវាងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ប្រទេសថៃ ។Government moves ahead with southern plans despite protests

ក្នុងឋានៈជារដ្ឋាភិបាលចាំផ្ទះដែលបានរក្សានូវសុខសន្តិភាព និងសុវត្ថិភាពនៅប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសំណូមឱ្យគ្រប់ភាគីទាំងអស់បញ្ចេញយោបល់រឿងនយោបាយឱ្យសមស្របនៅក្រោមច្បាប់ ដោយប្រកាន់យកនូវសន្តិភាព មិនមែនប្រើអំពើហិង្សា ។ ការបញ្ចេញយោបល់របស់ភាគីទាំងអស់ ត្រូវតែមិនឱ្យប៉ះពាល់ដល់ទំនុកចិត្តវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលគេរំពឹងថា នៅចុងឆ្នាំ២០២៣ នេះ នឹងមានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃ រហូតដល់៣៥លាននាក់ ។

ករណីតុលាការធម្មនុញ្ញបានសម្រេចឱ្យមេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ដែលមានបញ្ជីឈ្មោះក្នុងសមាជិកសភា បាត់បង់តួនាទីនៅរដ្ឋសភា ដោយសារលោកបានកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ ITV ។ នៅថ្ងៃទី១៩ ខែកក្កដា ក្នុងកិច្ចប្រជុំនៅរដ្ឋសភា ដែលមានមតិដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ក៏មិនអាចធ្វើបាន ដោយសារផ្ទុយនឹងបទប្បញ្ញត្តិទី៤១ ។ ដូច្នេះ វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ហើយពលរដ្ឋមួយចំនួនមិនពេញចិត្ត ។Thailand's Prime Minister Prayut Chan-o-cha announces retirement from  politics | CNN

លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកយល់ពីអារម្មណ៍របស់ពលរដ្ឋដែលគាំទ្រគណបក្សកាវក្លៃ ប៉ុន្តែសូមអ្នកទាំងអស់គ្នាបញ្ចេញយោបល់ឱ្យសមស្របតាមច្បាប់ ។ លោកមិនចង់ឃើញការបញ្ចេញយោបល់ផ្ទុយគ្នានេះក្លាយទៅជាជម្លោះ និងរាលដាលកាន់តែខ្លាំង រហូតប៉ះពាល់ដល់ទំនុកចិត្តការវិនិយោគនៅប្រទេសថៃ ។

រយៈពេលកន្លងមក រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច និងវិបត្តិផ្សេងៗរហូតអាចឆ្លងកាត់វាបានយ៉ាងល្អ ហើយធ្វើឱ្យធនាគារកណ្តាលប្រទេសថៃវាយតម្លៃថា សេដ្ឋកិច្ចថៃនៅឆ្នាំ២០២៣ មានឱកាសកើនឡើងពី៣% ទៅ៤% ជាពិសេស ក្នុងឆមាសទី២ ឆ្នាំ២០២៣ ដែលគេរំពឹងថា សេដ្ឋកិច្ចថៃនឹងកើនឡើងដល់៤,២% ៕Forward no more: MFP leader Pita Limjaroenrat suspended from Parliament  duty by Constitutional Court (video) | Thaiger ប្រភព ៖ beartai BRIEF

BLACKPINK បានបំបែក៣កំណត់ត្រាសំខាន់ៗក្នុងប្រវត្តិសាស្រ្តយូធូប

0

ឥទ្ធិពលរបស់ក្រុមចម្រៀង BLACKPINK ពិតជាគួរឱ្យកោតសរសើរមិនធម្មតាចាប់តាំងពីបង្ហាញខ្លួនដំបូងមកទល់ពេលនេះបានបំបែកកំណត់ត្រាជាច្រើននៅក្នុងប្រវត្តិសាស្រ្តនៃតន្រ្តី។ តួយ៉ាងថ្មីៗនេះ BLACKPINK បានបំបែក៣កំណត់ត្រាសំខាន់ៗក្នុងប្រវត្តិសាស្ត្រយូធូបផងដែរ។BLACKPINK x Starbucks: Here's when it launches in your country

កាលពីថ្ងៃទី១៧ ខែកក្កដា ឆាណែលយូធូបរបស់ BLACKPINK បានបង្កើតព្រឹត្តិការណ៍ថ្មីមួយនៅក្នុងឧស្សាហកម្មតន្ត្រី ដោយបានចាយពេល ៧ឆ្នាំ និង១ខែទទួលបាន Subscriber រហូតដល់៩០Mលើឆាណែលយូធូបរបស់ពួកគេ។ ការទទួលបានតួលេខដ៏ច្រើននេះ BLACKPINK បានក្លាយជាសិល្បករដំបូងដែលសម្រេចបានសមិទ្ធផលនេះក្នុងចំណោមសិល្បករទាំងអស់នៅទូទាំងពិភពលោក។Starbucks teams up with Blackpink, betting on the power of K-pop | CNN  Business

កំណត់ត្រាមួយទៀតនោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឆាណែលរបស់ក្រុមចំនួននេះបានក្លាយជា ឆាណែលសិល្បករដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ យូធូប។ មិនត្រឹមតែប៉ុណ្ណោះ BLACKPINK ក៏ជាតារា K-Pop ដំបូងគេក្នុងប្រវត្តិសាស្រ្តដែលមានវីដេអូចម្រៀងចំនួន៤មានអ្នកចូលមើលលើស ១,៤ ពាន់លានដងលើយូធូប។ វីដេអូចម្រៀងទាំង៤នោះរួមមាន «How You Like That, DDU-DU DDU-DU , Kill This Love និង BOOMBAYAH»។

លើសពីនេះទៅទៀតសម្រាប់សមាជិក Lisa និង Jennie ក៏មិនធម្មតាដូចគ្នាព្រោះឆាណែលយូធូបរបស់អ្នកទាំងពីរមានអ្នកចុច Subscribe ច្រើនជាប់ក្នុង Top 10 ក្នុងចំណោមសិល្បករអាស៊ី។BLACKPINK - YouTube

ទាំងនេះហើយគឺជាភាពលេចធ្លោរបស់ BLACKPINK នៅលើវេទិកាតន្ត្រីដែលមិនអាចប្រកែកបានឡើយទោះបីជាក្រុមចម្រៀងនេះពុំសូវចេញបទចម្រៀងបើធៀបនឹងសិល្បករផ្សេងទៀតក្តីតែ BLACKPINK បានបំបែកកំណត់ត្រាជាច្រើននៅក្នុងដៃ៕

ជិះម៉ូតូទៅហែបក្ស ដាក់ Boostrong មួយកំប៉ុង បានឡានថ្មីខ្លាញ់គោជិះ

0

ធ្លាប់តែឃើញគេត្រូវរង្វាន់ធំពី Boostrong ឥឡូវមកពីហែបក្ស ញុំា Boostrong មួយកំប៉ុង ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោតម្លៃរាប់ម៉ឺនដុល្លារដែរ ធ្វើឱ្យពីរនាក់ប្ដីប្រពន្ធសប្បាយអរបាស់ដៃបាស់ជើង ផ្អើលអស់មួយភូមិ។

គូស្វាមីភរិយាដែលមានលាភសំណាងធំពី Boostrong មានឈ្មោះ ថូ និវឌ្ឍន៍ ភេទប្រុស អាយុ 27ឆ្នាំ មុខរបរ អ្នកធ្វើចំការ ចំណែកប្រពន្ធឈ្មោះ ជាតិ សុខគា អាយុ 26ឆ្នាំ មុខរបរ ធ្វើការរោងចក្រ។ បច្ចុប្បន្នមានកូន 2នាក់ និងរស់នៅភូមិទឹកហូត ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

បងប្រុស ថូ និវឌ្ឍន៍ បានប្រាប់ថា គាត់មកពីហែបក្ស មេឃក្ដៅពេក ឃ្លានអីត្រជាក់ៗ ក៏នឹកឃើញទិញ Boostrong ញុំា គាស់ផាច់ ឃើញរង្វាន់ឡានថ្មីខ្លាញ់គោភ្លាម គាត់ភ័យផង អរផង រត់ទៅប្រាប់ប្រពន្ធមុនគេ ធ្វើឱ្យពីរនាក់ប្ដីប្រពន្ធសប្បាយអរជាខ្លាំង លោតផង ស្រែកប្រាប់គេឯងផង ថាពួកគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពី Boostrong ពិតៗ។

ឃើញគេត្រូវរង្វាន់ធំ សប្បាយប៉ុណ្ណឹងហើយ ចុះទម្រាំត្រូវរង្វាន់ធំខ្លួនឯងទៀត មិនដឹងសប្បាយខ្លាំងប៉ុណ្ណា។

ចង់ឆ្ងាញ់ញ៉ាំ Boostrong ចង់បានលុយញ៉ាំ Boostrong ចង់បានម៉ូតូឡានខ្លាញ់គោញ៉ាំ Boostrong!

អតីតអ្នកនយោបាយថៃលើកឡើងថា ជំហានបន្ទាប់ជាការរំលាយគណបក្សកាវក្លៃ

0

ប្រទេសថៃ ៖ លោក Chuvit Kamolwisit អតីតអ្នកនយោបាយថៃដ៏ល្បីឈ្មោះម្នាក់បានបង្ហោះសារក្នុងបណ្តាញសង្គមថា ការលេងល្បែងនយោបាយនៅប្រទេសថៃ កុំគិតថា នឹងទទួលបានសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភា រហូតដល់៣៧៦ពិន្ទុឱ្យសោះ ។ បច្ចុប្បន្ន ត្រូវគិតត្រឹមតែធ្វើយ៉ាងណា ឱ្យលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ បានធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីបោះឆ្នោតលើកទី២ ក៏គ្មានឱកាសផង ។Legalise casinos, and profit, says former massage parlour owner

ដំណើររឿងរបស់លោក Pita Limjaroenrat គឺដូចគ្នានឹងរឿងរបស់លោក Thanathorn Juangroongruangkit ដែរ ដែលតុលាការធម្មនុញ្ញបានសម្រេចដកសមាជិកភាពចេញពីសភា ។ ការដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតលើកទី២ បែរក្លាយជាការលាគ្នានៅកណ្តាលរដ្ឋសភាទៅវិញ ហើយជំហានបន្ទាប់ទៀត គេនឹងរំលាយគណបក្សកាវក្លៃ ហើយគណបក្សនេះមិនអាចដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីទៀតទេ ។

លោក Chuvit Kamolwisit បន្តថា បើគណបក្សភឿថៃដាក់ឈ្មោះលោក Srettha Thavisin ក៏ត្រូវប្រាកដចិត្តថា អាចឆ្លងកាត់ការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភាតែម្តងប៉ុណ្ណោះ ។ ដូច្នេះ វាដល់ពេលគេជំរុញឱ្យគណបក្សកាវក្លៃក្លាយជាបក្សប្រឆាំងពេញលក្ខណៈ ព្រោះបើមានឈ្មោះគណបក្សកាវក្លៃចូលរួមបង្កើតរដ្ឋាភិបាលដែរនោះ វានឹងធ្វើឱ្យគណបក្សភឿថៃមិនទទួលបានសំឡេងគាំទ្រឱ្យសមាជិកព្រឹទ្ធសភា ដើម្បីឱ្យលោក Srettha Thavisin ធ្វើជានាយករដ្ឋមន្ត្រីទេ ។ ពេលនោះ សមាជិកព្រឹទ្ធសភានឹងរកលេសមិនបោះឆ្នោតឱ្យ ហើយវាធ្វើឱ្យខូចការណ៍ទៀត ។Thai reformist Pita Limjaroenrat loses PM vote | The Japan Times

អតីតអ្នកនយោបាយរូបនេះបន្ថែមថា គណបក្សកាវក្លៃទទួលបានសំឡេងឆ្នោតច្រើនក្នុងលំដាប់ទី១ បើតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺគណបក្សនេះត្រូវមានសិទ្ធិបង្កើតរដ្ឋាភិបាល ប៉ុន្តែបែរជាមិនទទួលបានអ្វីសោះ សូម្បីតែប្រធានសភា, មិនអាចធ្វើជានាយករដ្ឋមន្ត្រី និងមិនអាចបង្កើតរដ្ឋាភិបាលបានទៀត ។ កន្លងមក ខ្ញុំធ្លាប់ដាស់តឿនហើយថា គណបក្សកាវក្លៃត្រូវកាន់តំណែងជាប្រធានសភាឱ្យបាន ។ ប៉ុន្តែតំណែងប្រធានសភាបានធ្លាក់ទៅក្នុងកណ្តាប់ដៃលោក Wan Muhamad Noor Matha ហេតុនេះ លទ្ធផលបានចេញមកហើយ គឺមិនអាចដាក់ឈ្មោះលោក Pita Limjaroenrat ឱ្យគេបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីលើកទី២ បានទៀតទេ ។

ចុងក្រោយ គណបក្សកាវក្លៃមិនទទួលបានអ្វីសោះពីការលេងល្បែងនយោបាយនេះ ហើយសំឡេងឆ្នោតរបស់ពលរដ្ឋបែរជានៅលំដាប់ចុងក្រោយ ។ គណបក្សកាវក្លៃបង្វិលស្ថានការណ៍នយោបាយមិនទាន់ ហើយបានធ្លាក់ចុះក្នុងទីដ៏ជ្រៅ ចំណែកកូនបាល់បានទៅលើគណបក្សភឿថៃ ហើយបើភឿថៃដើរមិនបានល្អទេ នឹងអាចបាត់បង់ឱកាសដូចគ្នា ។ ដូច្នេះ ភឿថៃត្រូវលេបទឹកមាត់ខ្លួនឯងវិញដើម្បីបង្កើតរដ្ឋាភិបាល គឺត្រូវសហការជាមួយគណបក្សផ្លាំងប្រាឆារ៉ាត, រួមថៃសាងឆាតិ និងភូមិចៃថៃ និងលែងដៃចោលគណបក្សកាវក្លៃ ៕ ប្រភព ៖ khao chao baan

ប្រទេសទាំង ១០ ដែលមានបរិស្ថានស្អាតជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៣

0

នៅលើពិភពលោកមានប្រទេសតិចណាស់ដែលមានបរិស្ថានស្អាត ដោយបូករួមនឹងគោលនយោបាយល្អ សិទ្ធសេរីភាពប្រជាជន គុណភាពខ្យល់ ទឹក ធម្មជាតិ ជីវចម្រុះ អនាម័យ និងទីជម្រកប្រកបដោយនិរន្តរភាព។ យោងតាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Yale និងសាកលវិទ្យាល័យ Columbia បានសហការជាមួយវេទិកាសេដ្ឋកិច្ចពិភពលោក ដើម្បីវាស់ស្ទង់ការអនុវត្តបរិស្ថាន The Environmental Performance Index (EPI) និងមិត្តភាពបរិស្ថាននៃប្រទេសចំនួន ១៨០ ជុំវិញពិភពលោក ដោយរកឃើញថាមានប្រទេសចំនួន ១០ ប៉ុណ្ណោះដែលមានបរិស្ថានស្អាតជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៣ ។ ដូចនេះ ប្រទេសទាំង ១០ នោះមានដូចជា៖

១.ប្រទេសដាណឺម៉ាក (Denmark)៖ គឺជាប្រទេសដែលមានបរិស្ថានស្អាតជាងគេបំផុតលើពិភពលោក ជាមួយនឹងពិន្ទុ EPI សរុប ៨២.៥ និងជាប្រទេសដ៏លេចធ្លោក្នុងការគ្រប់គ្រងសំណល់បានល្អ មានគោលនយោបាយដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។8 Facts About Sanitation in Denmark - The Borgen Project

២.ប្រទេសលុចសំបួរ (Luxembourg)៖ គឺជាប្រទេសដែលមានការវិវឌ្ឍន៍យ៉ាងខ្លាំងក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថានរបស់ខ្លួន ជាមួយនឹងពិន្ទុ EPI សរុប ៨២.៣ លុចសំបួរជាប្រទេសដែលមានព្រៃឈើច្រើន និងឧទ្យានធម្មជាតិដ៏ធំទូលាយ។Luxembourg, Luxembourg — City Guide | Planet of Hotels

៣.ប្រទេសស្វីស (Switzerland)៖ ស្វីសគឺជាប្រទេសដែលស្អាតជាងគេទី ៣ នៅលើពិភពលោកជាមួយនឹងពិន្ទុ EPI សរុប ៨១.៥ ប្រទេសស្វីសត្រូវបានគេស្គាល់ថាមានទឹកស្អាត និងសត្វព្រៃដ៏សម្បូរបែប។The Most Beautiful Places in Switzerland | Wanderlust Crew

៤.ប្រទេសអង់គ្លេស (United Kingdom)៖ ចក្រភពអង់គ្លេសជាប្រទេសស្អាតបំផុតទីបួនក្នុងពិភពលោកដែលទទួលបានពិន្ទុ EPI ៨១.៣ ចក្រភពអង់គ្លេសមានពិន្ទុល្អឥតខ្ចោះសម្រាប់ទឹកផឹក អនាម័យ និងមិនមានការបំភាយ ឬការបំពុលឡើយ។The Top Reasons To Visit the United Kingdom

៥.ប្រទេសបារាំង (France)៖ ប្រទេសបារាំងមានពិន្ទុ EPI ៨០ ដែលធ្វើឱ្យវាក្លាយជាប្រទេសស្អាតបំផុតទី ៥ នៅលើពិភពលោក។ ប្រទេសបារាំងមានគោលនយោបាយដ៏ល្អឥតខ្ចោះក្នុងការផ្តួចផ្តើមផ្នែកបរិស្ថានរួមមានទួរប៊ីនអ៊ីដ្រូនៅតាមដងទន្លេរបស់ខ្លួន និងហាមឃាត់ផ្សារទំនើបមិនឱ្យបោះចោលអាហារល្អៗដែលមិនប្រើ។These Small Towns in France Are Straight Out of a Storybook | Condé Nast  Traveler

៦.ប្រទេសអូទ្រីស (Austria)៖ ជាមួយនឹងពិន្ទុ EPI ៧៩.៦ អូទ្រីសគឺជាប្រទេសដែលស្អាតជាងគេទីប្រាំមួយនៅក្នុងពិភពលោក។ ប្រទេសអូទ្រីសជាប់ចំណាត់ថ្នាក់ទីបី សម្រាប់វិស័យកសិកម្ម និងទីប្រាំសម្រាប់ភាពរឹងមាំនៃប្រព័ន្ធអេកូAustria | Facts, People, and Points of Interest | Britannica

៧.ប្រទេសហ្វាំងឡង់ (Finland)៖ គឺជាប្រទេសស្អាតបំផុតទី ៧ នៅលើពិភពលោក ជាមួយនឹងពិន្ទុ បរិស្ថាន (៩៩.៣) និងគុណភាពខ្យល់ (៩៨.៨) ប្រទេសហ្វាំងឡង់ត្រូវបានគេស្គាល់ថា ជាប្រទេសដែលមានអនាម័យល្អ និងមានព្រៃឈើដ៏ស្រស់ស្អាតផងដែរ។Finland Is the Happiest Country in the World For the Sixth Time

៨.ប្រទេសស៊ុយអ៊ែត (Sweden)៖ ពិន្ទុ EPI របស់ស៊ុយអែតគឺ ៧៨.៧ ដោយប្រទេសនេះផ្តោតលើនិរន្តរភាពធម្មជាតិ និងបានបង្កើនភាពបៃតងនៅទូទាំងប្រទេស និងមានការអភិរក្សព្រៃឈើរាប់ពាន់ហិចតាផងដែរ។Sweden in Pictures: 18 Beautiful Places to Photograph | PlanetWare

៩.ប្រទេសន័រវេស (Norway)៖ ន័រវេសគឺជាប្រទេសដែលមានបរិស្ថានស្អាតជាងគេបំផុត ទី ៩ នៅលើពិភពលោក ជាមួយពិន្ទុ EPI ៧៧.៧ ន័រវេសត្រូវបានគេស្គាល់ថាជាប្រទេសដែលមានបរិយាកាសធម្មជាតិបរិសុទ្ធ និងជាប្រទេសសំបូរព្រៃឈើផងដែរ។???? The Best Time to Visit Norway in 2023 | Travellers ????

១០.ប្រទេសអាល្លឺម៉ង់ (Germany)៖ ប្រទេសអាឡឺម៉ង់គឺជាប្រទេសដែលស្អាតជាងគេទី ១០ ហើយក៏ជាប្រទេសដែលជឿនលឿនខាងបច្ចេកវិទ្យាបំផុតនៅក្នុងពិភពលោកផងដែរ។ សម្រាប់ EPI វិញគឺ ៧៧.២ ជាមួយនឹងពិន្ទុដ៏ល្អឥតខ្ចោះសម្រាប់អនាម័យ សុវត្ថិភាព ជីវចម្រុះ និងជម្រក៕Germany for first-timers - Lonely Planet

សួស វីសា ស្ងាត់ពីទីផ្សារចម្រៀងបន្តិចងាកមកចាប់អាជីពសម្តែងបន្ថែមទៀត

0

ក្រោយពីមានបញ្ហាសំឡេង និងមិនសូវជាចេញបទចម្រៀងលើទីផ្សារ និងលេចមុខតាមកម្មវិធីប្រគំតន្ត្រីដូចមុនតារាចម្រៀង សួស វីសា បានធ្វើឱ្យអ្នកគាំទ្រសម្លឹងឃើញថា នាងបានងាកទៅចាប់អាជីពសម្តែងបន្ថែមទៀតលើអាជីពចម្រៀង។ ទោះបីជាមិនអាចច្រៀងញឹកញាប់ដូចកាលពីមុនក្តីតែតារាចម្រៀងដែលមានងារជាជំទាវរូបនេះក៏ពង្រឹងវិស័យជំនួញផ្ទាល់ខ្លួនឱ្យកាន់តែមានទីផ្សារទូលំទូលាយផងដែរ។No photo description available.

សួស វីសា ជាតារាចម្រៀងមានប្រជាប្រិយភាពម្នាក់ក្នុងទ្រនំហង្សមាសមានបទចម្រៀងច្រើនដែលផ្ទុះលើទីផ្សារដោយសារទឹកដមសំឡេងតារាចម្រៀងរូបនេះផ្អែមមុត។ ទោះយ៉ាងណាបន្ទាប់ពីបំពេញតួនាទីជាម្តាយ និងមានបញ្ហាសុខភាពផង ធ្វើឱ្យតារាចម្រៀងរូបនេះមិនសូវជាសម្រុកទីផ្សារចម្រៀងខ្លាំងដូចមុននោះទេ។ ទោះបីជាការងារសិល្បៈផ្នែកចម្រៀងមិនសូវជាចេញមុខចេញមាត់ក្តីតែ សួស វីសា ក្តោបក្តាប់ជំនួយជាច្រើននៅក្នុងដៃស្វាមីក៏មានតួនាទីល្អខណៈដែលខ្លួនក៏មានងារជាជំទាវផងដែរ។May be an image of 2 people, people smiling, boots and text that says 'G SHORE'

ថ្មីៗនេះទៀតសោត សួស វីសា បានបង្ហោះរូបភាព២សន្លឹកនៅលើបណ្តាញសង្គមដោយបានបញ្ជាក់ថាអ្នកនាងកំពុងថតកុន ហើយក្នុងរូបភាពនោះមានដូចជា លោកស្រី ទ្រី ដាណា លោកសេង មង្គល លោកឆឹម សក្កដា និងលោក ឡៅ បញ្ញា។ សួស វីសា បានឱ្យដឹងទៀតថាភាពយន្តដែលនាងកំពុងថតនេះមានចំណងជើងថា «តាមចាប់ស្នេហ៍» នឹងមានការចាក់បញ្ចាំងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ផងដែរ។May be an image of 4 people and text

សូមបញ្ជាក់ផងដែរថា បើតាមការផ្តល់បទសម្ភាសនាពេលកន្លងមក សួស វីសា បានបញ្ជាក់ថាខ្លួនមិនបោះបង់សិល្បៈនោះទេតែក៏មិនផ្តេកផ្តួលលើការងារសិល្បៈទាំងស្រុងដែរទើបមានជំនួញក្នុងដៃទោះបីជាការធ្វើជំនួញមានការហត់ជាងការចេញទៅច្រៀងមួយភ្លែតៗបានទាំងការសប្បាយឯតម្លៃខ្លួនម្តងៗរាប់ពាន់ដុល្លារក្តី៕May be an image of 14 people and text

របៀបភ្ជាប់ Wifi ដោយមិនប្រើលេខសម្ងាត់ ដែលយើងទាំងអស់គ្នាគួរដឹង

0

ក្នុងករណីដែលអ្នកមិនអាចប្រើប្រាស់អ៊ីនធឺណែតបានដូចជា 3G 4G 5G អ្នកអាចងាកមកចាប់យក Wifi វិញដោយមិនប្រើលេខសម្ងាត់បានយ៉ាងងាយ នឹងមិនសូវមានអ្នកដឹងពីរបៀបនេះទេ។
ការប្រើប្រាស់ Wifi មិនត្រឹមតែធ្វើឱ្យល្បឿនភ្ជាប់អ៊ីនធឺណែតលឿនជាងមុនប៉ុណ្ណោះទេ ថែមទាំងជួយសន្សំសំចៃថវិការបស់យើងផងដែរ ដោយមិនចាំបាច់ចំណាយលុយនោះឡើយ។ ដូច្នេះហើយដើម្បីភ្ជាប់ Wifi ឥតគិតថ្លៃ អ្នកត្រូវអនុវត្តដូចខាងក្រោម៖

របៀបទទួលបាន Wifi ដោយមិនប្រើលេខសម្ងាត់៖
ជំហានទី ១: ទាញយកកម្មវិធី Wifi Master ទៅកាន់ឧបករណ៍របស់អ្នក។ Wifi Master គឺជាកម្មវិធីដែលនឹងជួយអ្នកចូលប្រើ Wifi ឥតគិតថ្លៃនៅលើទូរស័ព្ទ Android និង iPhone ។
ជំហានទី ២: បន្ទាប់ពីការទាញយកបានជោគជ័យ សូមចាប់ផ្តើមកម្មវិធីនេះ ហើយអនុញ្ញាតឱ្យមានសិទ្ធិចូលប្រើមួយចំនួន បើក wifi key សកល។
ជំហានទី ៣: សម្រាប់អ្នកប្រើប្រាស់ iPhone គ្រាន់តែបើក Settings ជ្រើសរើស Wifi ។
នៅក្នុងបញ្ជី wifi ដែលបង្ហាញ សូមជ្រើសរើសភ្ជាប់ទៅ wifi ដោយប្រើពាក្យ Wifi Master Key ការតភ្ជាប់ឥតគិតថ្លៃ។How to Connect to WiFi without WiFi Passwordសម្រាប់ឧបករណ៍ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android សូមបើកកម្មវិធី Wifi Master ចុចប៊ូតុង Get more free Wifi ដើម្បីស្វែងរក និងភ្ជាប់ទៅ wifi ឥតគិតថ្លៃដែលបង្ហាញនៅលើកម្មវិធី។ អ្នកគួរតែជ្រើសរើសបណ្តាញ wifi ដែលមានល្បឿនលឿន សុវត្ថិភាពល្អ សញ្ញាខ្លាំងមុនពេលភ្ជាប់។

ដោះសោ wifi ជាមួយមុខងារ Find Wifi របស់ Facebook៖
ដើម្បីជួយអ្នកប្រើប្រាស់ភ្ជាប់អ៊ីនធឺណែតគ្រប់ពេលវេលា គ្រប់ទីកន្លែង Facebook បានផ្តល់មុខងារស្វែងរក Wifi ឥតគិតថ្លៃសម្រាប់អ្នកប្រើប្រាស់។
ជំហានទី ១៖ បើកកម្មវិធី Facebook បន្ទាប់មកជ្រើសរូបសញ្ញាបីនៅជ្រុងខាងលើនៃអេក្រង់។
ជំហានទី ២៖ ចុច Settings & privacy ជ្រើសរើស Find wifi អ្នកនឹងឃើញផែនទីនៃបណ្តាញ wifi ដែលនៅជិតបំផុត។
ជំហានទី ៣៖ ភ្ជាប់ និងប្រើប្រាស់បណ្តាញ wifi នៃហាង និងអាជីវកម្មជុំវិញតំបន់ដែលអ្នកមានវត្តមាន ប្រសិនបើអ្នកចង់បាន អ្នកអាចទៅហាងទាំងនេះដើម្បីទិញគ្រឿងផ្គត់ផ្គង់។

ភ្ជាប់វ៉ាយហ្វាយដោយគ្មានពាក្យសម្ងាត់ជាមួយនឹងមុខងារស្វែងរកវ៉ាយហ្វាយ៖
មិនមែនគ្រប់បណ្តាញ wifi ទាំងអស់សុទ្ធតែមានកំណត់ពាក្យសម្ងាត់ទេ ជាមួយនឹងមុខងារស្វែងរក wifi នៅលើទូរសព្ទរបស់អ្នក អ្នកនៅតែអាចស្វែងរក និងចូលប្រព័ន្ធដែលមិនត្រូវការពាក្យសម្ងាត់។
ជំហានទី ១: នៅលើទូរសព្ទរបស់អ្នក បើកការកំណត់ ជ្រើសរើស Wifi ។
ជំហានទី ២: ស្វែងរក និងភ្ជាប់ទៅបណ្តាញ wifi ដែលមិនមានកំណត់ពាក្យសម្ងាត់៕How to Safely Connect to Wi-Fi on Vacation | Miles Away ប្រភព៖cafef.com

ក្រុមអ្នកច្បាប់ និយាយពីសភារារាំងមេបក្សប្រឆាំងឈ្នះឆ្នោត ធ្វើឲ្យខូចរដ្ឋធម្មនុញ្ញ

0

រាជធានីបាងកក៖ ក្រុមអ្នកជំនាញតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ បានរិះគន់ដល់ចំណាត់ការរបស់ស្ថាប័ននីតិប្បញ្ញត្ដិរបស់ថៃ ក្រោយពេលសមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន បានច្រាលចោលនូវការតែងតាំងជាថ្មីរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីរបស់ប្រទេសថៃ នៅក្នុងជុំទី២។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែកក្កដា ថា ស្របពេលប្រទេសថៃ កំពុងតែមានភាពមិនច្បាស់លាស់ ជុំវិញជម្លោះតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្ដី រួចមក ក្រុមអ្នកជំនាញផ្នែកច្បាប់ បានលើកឡើង ជាសំណួរ ថាតើដំណោះស្រាយរបស់សភា ដែលបានបដិសេធនូវការតែងតាំងជាថ្មីរបស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅជុំទី២នេះ មានលក្ខណៈស្របតាមរដ្ឋធម្មនុញ្ញដែរឬអត់ ។ ក្រុមអ្នកជំនាញច្បាប់ បានអះអាង ថា បញ្ហានេះ គួរតែបញ្ជូនទៅកាន់តុលាការធម្មនុញ្ញ ជាអ្នកសម្រេច។Thai court suspends Pita as lawmaker as parliament votes on PM | The Japan  Times

លោក ប័រវ៉ាន់សាក់ អ៊ូវ៉ាន់ណូ (Borwornsak Uwanno) អតីតប្រធានគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញថៃ កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ដល់ចំណាត់ការរបស់សភា នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើង ថា តុលាការធម្មនុញ្ញ គួរតែលើកយកបញ្ហានេះ ទៅដោះស្រាយ។

អតីតប្រធានគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញថៃ រូបនេះ បានសរសេរ ថា «ការអំពាវនាវទាមទារឱ្យមានបទប្បញ្ញត្តិ នាសម័យប្រជុំសភា បានធ្វើឱ្យខូចដល់ច្បាប់រដ្ឋធម្មនុញ្ញថៃ បើទោះជាច្បាប់ធម្មនុញ្ញនេះ គ្របដណ្តប់យ៉ាងពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី យ៉ាងណាក្ដី ។ ករណីនេះ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ សម្រាប់ប្រទេសថៃ»។Borwornsak pulls out of bid to join LRC

អ្នកជំនាញច្បាប់ជាន់ខ្ពស់រូបនេះ បានបញ្ជាក់ ថា គាត់ពិតជាមានការសោកស្ដាយបំផុត ព្រោះសមាជិកសភា និង ព្រឹទ្ធសភា បានបោះឆ្នោត ប្រឆាំងនឹងការតែងតាំងជាថ្មីរបស់លោក ភីថា ។ គាត់បានកត់សម្គាល់ឃើញ ថា ការបកស្រាយរបស់សភា នៅមិនទាន់ចប់នៅឡើយ។ អ្នកណាម្នាក់ ដែលបានគិត ថា សិទ្ធិរបស់ខ្លួន ត្រូវបានរងផលប៉ះពាល់ ពាក់ព័ន្ធនឹងបញ្ហានេះ អាចនឹងដាក់ញត្តិ ទៅកាន់ការិយាល័យអ្នកត្រួតពិនិត្យពាក្យបណ្ដឹង ដើម្បីកំណត់ ថាតើដំណោះស្រាយរបស់សភា កំពុងតែរំលោភលើមាត្រាទី២១៣ នៃរដ្ឋធម្មនុញ្ញ ដែរឬយ៉ាងណា។ អ្នកជំនាញច្បាប់រូបនេះ បានលើកឡើង ដោយបង្ហាញទៅលើករណីរបស់លោក ភីថា ។

លោក ប័រវ៉ាន់សាក់ អ៊ូវ៉ាន់ណូ អ្នកជំនាញច្បាប់ជាន់ខ្ពស់ បានសង្កត់ធ្ងន់ ថា ញត្តិនឹងអាចដាក់ទៅការិយាល័យអ្នកត្រួតពិនិត្ដពាក្យបណ្ដឹង ដែលនឹងដាក់ញត្តិនោះ បញ្ជូនទៅកាន់តុលាការធម្មនុញ្ញ។ អ្នករងគ្រោះ ក៏អាចដាក់ញត្តិ ដោយផ្ទាល់ ទៅកាន់តុលាការធម្មនុញ្ញ ផងដែរ ប្រសិនបើអ្នកត្រួតពិនិត្យពាក្យបណ្ដឹង មិនយល់ព្រម។ ខ្ញុំនឹងរង់ចាំមើល ថាតើចំណាត់ការរបស់សភា បានរំលោភរដ្ឋធម្មនុញ្ញដែរឬអត់។ ខ្ញុំក៏នឹងចាំមើលបន្ដទៀត ថាតើតុលាការធម្មនុញ្ញ នឹងសម្រេចយ៉ាងណា ចំពោះរឿងនេះ។EDF THAILAND | The Education for Development Foundation (EDF)

ការធ្វើអត្ថាធិប្បាយរបស់អ្នកជំនាញច្បាប់រូបនេះ បានកើតឡើង ស្របពេលសមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបោះឆ្នោត ច្រានចោលនូវការតែងតាំងជាថ្មីរបស់លោក ភីថា សម្រាប់ការជ្រើសរើសនាយករដ្ឋមន្រ្ដី ក្រោមហេតុផល ថា បទប្បញ្ញត្តិ នៃកិច្ចប្រជុំសភា មាត្រា៤១ បានហាមឃាត់នូវការតែងតាំងឡើងវិញនូវសំណើដែលបានរងបរាជ័យ នៅក្នុងសម័យប្រជុំសភាដដែល លុះត្រាតែមានកាលៈទេសៈថ្មី ត្រូវដាក់បញ្ចូល។ ពួកគេបានលើកឡើង ថា សំណើតែងតាំង នៅមុននេះ ទាក់ទងនឹងការតែងតាំងលោក ភីថា ហើយត្រូវបានសភា មិនបោះឆ្នោតគាំទ្ររួចម្ដងមកហើយ កាលពីថ្ងៃទី១៣ ខែកក្កដា ក្រោយពេលគាត់ មិនបានទទួលសំឡេង ភាគច្រើន យ៉ាងតិចចំនួន៣៧៥សំឡេង មកពីក្នុងចំណោមសមាជិកសភាទាំង២ តាមច្បាប់កំណត់ នៅក្នុងការបោះឆ្នោតជុំទី១។

លោក ជេដេ ដូណាវ៉ានិក (Jade Donavanik) អ្នកប្រាជ្ញច្បាប់ និង ជាអតីតទីប្រឹក្សា នៃក្រុមប្រឹក្សាធម្មនុញ្ញមួយរូប បានលើកឡើង ថា គាត់ជឿថា «ការតែងតាំងរបស់លោក ភីថា កាលពីថ្ងៃទី ១៣ ខែកក្កដា មិនមែនជាសំណើផ្លូវការនោះដែរ ដូច្នេះបទប្បញ្ញត្តិនេះ មិនគួរត្រូវលើកយកមកអនុវត្តនោះឡើយ។ ការតែងតាំងបេក្ខជននាយករដ្ឋមន្រ្ដី មិនមែនជាសំណើផ្លូវការនោះទេ។ ប៉ុន្ដែការជជែកដេញដោលគ្នា នៅក្នុងសភា ក្រៅពីចំណុចនេះ»។Experts query Pita snub

លោក ខុមសាន ភូខុង (Khomsan Phokhong) សាស្រ្ដាចារ្យផ្នែកច្បាប់ នៃសាកលវិទ្យាល័យសុខោទ័យធម្មាធិរ៉ាត (Sukhothai Thammathirat Open University) បានចង្អុលបង្ហាញ ថា បទប្បញ្ញត្ដិមាត្រា៤១ អាចត្រូវលើកលែងបាន លុះត្រាតែមានករណីថ្មី ត្រូវបានណែនាំ។ ជាឧទាហរណ៍ លោក ភីថា អាចត្រូវតែងតាំង សម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅជុំបន្ទាប់ សម្រាប់ការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ ប្រសិនបើមានបេក្ខជនផ្សេងទៀត ត្រូវបានតែងតាំងជាមួយគាត់ ផងដែរ។

លោកសាស្រ្ដាចារ្យផ្នែកច្បាប់ ខុមសាន ភូខុង បានបន្ថែម ថា «ករណីនេះ មានន័យ ថា កាលៈទេសៈផ្សេងគ្នា ហើយប្រធានសភា អាចសម្រេច អនុញ្ញាតដល់ការតែងតាំងជាថ្មីសម្រាប់លោក ភីថា»។

ជាការឆ្លើយតបទៅនឹងលោក ប័រវ៉ាន់សាក់ អ៊ូវ៉ាន់ណូ នោះ លោក សេន ស៊េរីស៊ូវ៉ាន់ផែនណន (Sen Seree Suwanpanont) អតីតអ្នកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ បានបញ្ជាក់ ថា សមាជិកសភា និង ព្រឹទ្ធសមាជិក រាប់រយនាក់ បានយល់ស្រប ថា ការតែងតាំងលោក ភីថា មិនត្រូវបានអនុញ្ញាត ក្រោមបទប្បញ្ញត្តិ នៃកិច្ចប្រជុំសភា។ ដូច្នេះសមាជិកសភាទាំងនោះ បានបោះឆ្នោត ប្រឆាំងនឹងការព្យាយាមជាលើកទី២របស់លោក ភីថា សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅក្នុងជុំទី២។Protests as Thai court suspends election winner Pita | The Star

អតីតអ្នកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ រូបនេះ បានសង្កត់ធ្ងន់ ថា «គណបក្សឆ្ពោះទៅមុខ អាចតែងតាំងជាថ្មីសម្រាប់លោក ភីថា នៅក្នុងការបោះឆ្នោតជុំទី២ ប្រសិនបើគណបក្សនេះចង់ធ្វើ ប៉ុន្តែយើងនឹងឈរលើគោលការណ៍ដូចគ្នា។ គណបក្សនេះ មានសិទ្ធិដាក់ញត្តិ ទៅកាន់ការិយាល័យអ្នកត្រួតពិនិត្យ ឬ តុលាការធម្មនុញ្ញ។

ស្របគ្នានេះ លោក ឆៃថាវ៉ាត ទូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា គាត់បានជួបពិភាក្សា ជាមួយនឹងឥស្សរជនសំខាន់ៗរបស់គណបក្សភឿថៃ ដើម្បីចរចាគ្នា អំពីវិធីសាស្រ្ដ ត្រូវដំណើរការជាមួយនឹងការបង្កើតរដ្ឋាភិបាលថ្មី។

លោក ឆៃថាវ៉ាត ទូឡាថុន បានបញ្ជាក់ ថា «យើងកំពុងតែព្យាយាម ធ្វើឲ្យប្រាកដ ថា រដ្ឋាភិបាលមួយ មានដៃគូសម្ពន្ធភាពចំនួន៨គណបក្ស ត្រូវបង្កើតឡើង ប្រកបដោយជោគជ័យ»។Thai reformist Pita's PM bid crashes on establishment opposition

ក្រោយពេលមានការសួរថា តើ គណបក្សឆ្ពោះទៅមុខ នឹងធ្វើអ្វីប្រសិនបើគណបក្សភឿថៃ តែងតាំងបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ខ្លួន គឺលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅជុំទី២នោះ? ប៉ុន្ដែលោកអគ្គលេខាធិការគណបក្ស MFP បានលើកឡើង ថា បញ្ហានេះ នឹងត្រូវពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំសមាជិកសភារបស់បក្ស និង ក្រុមនាយកប្រតិបត្តិ នៃគណបក្សឆ្ពោះទៅមុខ។

ពាក់ព័ន្ធនឹងការសាកសួរ អំពីការលើកឡើងរបស់លោក Srettha ដោយអះអាង ថា គណបក្សភឿថៃ នឹងប្រឆាំង ចំពោះការធ្វើវិសោធនកម្មលើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ នោះ លោក ឆៃថាវ៉ាតបានត្រឹមតែនិយាយ ថា ករណីនេះ នៅមិនទាន់ពិភាក្សា ជាមួយនឹងភឿថៃ នៅឡើយ។

លោកបានបន្តថា៖ «សម្ពន្ធមិត្តចម្រុះទាំង៨គណបក្ស នឹងជួបពិភាក្សាគ្នា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយអ្វីៗនឹងបង្ហាញយ៉ាងច្បាស់ នៅពេលនោះ»។
លោក ខុមសាន ភូខុង សាស្រ្ដាចារ្យច្បាប់ បានបន្ដ ថា នេះមានន័យ ថា ស្ថានការណ៍ នឹងខុសគ្នា ហើយប្រធានសភា អាចសម្រេច អនុញ្ញាតឲ្យតែងតាំងលោក ភីតា ជាថ្មី៕Thai Parliament prevents leader of party that won election from being  renominated for prime minister - RMOutlook.com