ប្រទេសថៃ ៖ លោក Chuvit Kamolwisit អតីតអ្នកនយោបាយថៃដ៏ល្បីឈ្មោះម្នាក់បានបង្ហោះសារក្នុងបណ្តាញសង្គមថា ការលេងល្បែងនយោបាយនៅប្រទេសថៃ កុំគិតថា នឹងទទួលបានសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភា រហូតដល់៣៧៦ពិន្ទុឱ្យសោះ ។ បច្ចុប្បន្ន ត្រូវគិតត្រឹមតែធ្វើយ៉ាងណា ឱ្យលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ បានធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីបោះឆ្នោតលើកទី២ ក៏គ្មានឱកាសផង ។Legalise casinos, and profit, says former massage parlour owner

ដំណើររឿងរបស់លោក Pita Limjaroenrat គឺដូចគ្នានឹងរឿងរបស់លោក Thanathorn Juangroongruangkit ដែរ ដែលតុលាការធម្មនុញ្ញបានសម្រេចដកសមាជិកភាពចេញពីសភា ។ ការដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតលើកទី២ បែរក្លាយជាការលាគ្នានៅកណ្តាលរដ្ឋសភាទៅវិញ ហើយជំហានបន្ទាប់ទៀត គេនឹងរំលាយគណបក្សកាវក្លៃ ហើយគណបក្សនេះមិនអាចដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីទៀតទេ ។

លោក Chuvit Kamolwisit បន្តថា បើគណបក្សភឿថៃដាក់ឈ្មោះលោក Srettha Thavisin ក៏ត្រូវប្រាកដចិត្តថា អាចឆ្លងកាត់ការបោះឆ្នោតគាំទ្រពីសមាជិកព្រឹទ្ធសភាតែម្តងប៉ុណ្ណោះ ។ ដូច្នេះ វាដល់ពេលគេជំរុញឱ្យគណបក្សកាវក្លៃក្លាយជាបក្សប្រឆាំងពេញលក្ខណៈ ព្រោះបើមានឈ្មោះគណបក្សកាវក្លៃចូលរួមបង្កើតរដ្ឋាភិបាលដែរនោះ វានឹងធ្វើឱ្យគណបក្សភឿថៃមិនទទួលបានសំឡេងគាំទ្រឱ្យសមាជិកព្រឹទ្ធសភា ដើម្បីឱ្យលោក Srettha Thavisin ធ្វើជានាយករដ្ឋមន្ត្រីទេ ។ ពេលនោះ សមាជិកព្រឹទ្ធសភានឹងរកលេសមិនបោះឆ្នោតឱ្យ ហើយវាធ្វើឱ្យខូចការណ៍ទៀត ។Thai reformist Pita Limjaroenrat loses PM vote | The Japan Times

អតីតអ្នកនយោបាយរូបនេះបន្ថែមថា គណបក្សកាវក្លៃទទួលបានសំឡេងឆ្នោតច្រើនក្នុងលំដាប់ទី១ បើតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺគណបក្សនេះត្រូវមានសិទ្ធិបង្កើតរដ្ឋាភិបាល ប៉ុន្តែបែរជាមិនទទួលបានអ្វីសោះ សូម្បីតែប្រធានសភា, មិនអាចធ្វើជានាយករដ្ឋមន្ត្រី និងមិនអាចបង្កើតរដ្ឋាភិបាលបានទៀត ។ កន្លងមក ខ្ញុំធ្លាប់ដាស់តឿនហើយថា គណបក្សកាវក្លៃត្រូវកាន់តំណែងជាប្រធានសភាឱ្យបាន ។ ប៉ុន្តែតំណែងប្រធានសភាបានធ្លាក់ទៅក្នុងកណ្តាប់ដៃលោក Wan Muhamad Noor Matha ហេតុនេះ លទ្ធផលបានចេញមកហើយ គឺមិនអាចដាក់ឈ្មោះលោក Pita Limjaroenrat ឱ្យគេបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីលើកទី២ បានទៀតទេ ។

ចុងក្រោយ គណបក្សកាវក្លៃមិនទទួលបានអ្វីសោះពីការលេងល្បែងនយោបាយនេះ ហើយសំឡេងឆ្នោតរបស់ពលរដ្ឋបែរជានៅលំដាប់ចុងក្រោយ ។ គណបក្សកាវក្លៃបង្វិលស្ថានការណ៍នយោបាយមិនទាន់ ហើយបានធ្លាក់ចុះក្នុងទីដ៏ជ្រៅ ចំណែកកូនបាល់បានទៅលើគណបក្សភឿថៃ ហើយបើភឿថៃដើរមិនបានល្អទេ នឹងអាចបាត់បង់ឱកាសដូចគ្នា ។ ដូច្នេះ ភឿថៃត្រូវលេបទឹកមាត់ខ្លួនឯងវិញដើម្បីបង្កើតរដ្ឋាភិបាល គឺត្រូវសហការជាមួយគណបក្សផ្លាំងប្រាឆារ៉ាត, រួមថៃសាងឆាតិ និងភូមិចៃថៃ និងលែងដៃចោលគណបក្សកាវក្លៃ ៕ ប្រភព ៖ khao chao baan