ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែកក្កដា កន្លងមក អ្នកនាង Ratchada Thanadirek អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រីថៃ លើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីបញ្ជាក់ថា បានតាមដានស្ថានការណ៍នយោបាយដោយការព្រួយបារម្ភ ហើយលោកក៏បានផ្តល់កម្លាំងចិត្តដល់ពលរដ្ឋទាំងអស់ផងដែរ ។ ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធត្រូវបញ្ចេញយោបល់ឱ្យសមរម្យ គោរពតាមច្បាប់ ចៀសវាងប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍ប្រទេសថៃ ។Government moves ahead with southern plans despite protests

ក្នុងឋានៈជារដ្ឋាភិបាលចាំផ្ទះដែលបានរក្សានូវសុខសន្តិភាព និងសុវត្ថិភាពនៅប្រទេសថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសំណូមឱ្យគ្រប់ភាគីទាំងអស់បញ្ចេញយោបល់រឿងនយោបាយឱ្យសមស្របនៅក្រោមច្បាប់ ដោយប្រកាន់យកនូវសន្តិភាព មិនមែនប្រើអំពើហិង្សា ។ ការបញ្ចេញយោបល់របស់ភាគីទាំងអស់ ត្រូវតែមិនឱ្យប៉ះពាល់ដល់ទំនុកចិត្តវិស័យសេដ្ឋកិច្ច និងទេសចរណ៍ ដែលគេរំពឹងថា នៅចុងឆ្នាំ២០២៣ នេះ នឹងមានភ្ញៀវទេសចរបរទេសមកកម្សាន្តនៅប្រទេសថៃ រហូតដល់៣៥លាននាក់ ។

ករណីតុលាការធម្មនុញ្ញបានសម្រេចឱ្យមេដឹកនាំគណបក្សកាវក្លៃ លោក Pita Limjaroenrat ដែលមានបញ្ជីឈ្មោះក្នុងសមាជិកសភា បាត់បង់តួនាទីនៅរដ្ឋសភា ដោយសារលោកបានកាន់កាប់ភាគហ៊ុនក្នុងប្រព័ន្ធផ្សព្វផ្សាយ ITV ។ នៅថ្ងៃទី១៩ ខែកក្កដា ក្នុងកិច្ចប្រជុំនៅរដ្ឋសភា ដែលមានមតិដាក់ឈ្មោះលោក Pita Limjaroenrat ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រី ក៏មិនអាចធ្វើបាន ដោយសារផ្ទុយនឹងបទប្បញ្ញត្តិទី៤១ ។ ដូច្នេះ វាបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ហើយពលរដ្ឋមួយចំនួនមិនពេញចិត្ត ។Thailand's Prime Minister Prayut Chan-o-cha announces retirement from  politics | CNN

លោក ប្រាយុទ្ធ ចាន់អូចា បញ្ជាក់ថា លោកយល់ពីអារម្មណ៍របស់ពលរដ្ឋដែលគាំទ្រគណបក្សកាវក្លៃ ប៉ុន្តែសូមអ្នកទាំងអស់គ្នាបញ្ចេញយោបល់ឱ្យសមស្របតាមច្បាប់ ។ លោកមិនចង់ឃើញការបញ្ចេញយោបល់ផ្ទុយគ្នានេះក្លាយទៅជាជម្លោះ និងរាលដាលកាន់តែខ្លាំង រហូតប៉ះពាល់ដល់ទំនុកចិត្តការវិនិយោគនៅប្រទេសថៃ ។

រយៈពេលកន្លងមក រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហាសេដ្ឋកិច្ច និងវិបត្តិផ្សេងៗរហូតអាចឆ្លងកាត់វាបានយ៉ាងល្អ ហើយធ្វើឱ្យធនាគារកណ្តាលប្រទេសថៃវាយតម្លៃថា សេដ្ឋកិច្ចថៃនៅឆ្នាំ២០២៣ មានឱកាសកើនឡើងពី៣% ទៅ៤% ជាពិសេស ក្នុងឆមាសទី២ ឆ្នាំ២០២៣ ដែលគេរំពឹងថា សេដ្ឋកិច្ចថៃនឹងកើនឡើងដល់៤,២% ៕Forward no more: MFP leader Pita Limjaroenrat suspended from Parliament  duty by Constitutional Court (video) | Thaiger ប្រភព ៖ beartai BRIEF