រាជធានីបាងកក៖ ក្រុមអ្នកជំនាញតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ បានរិះគន់ដល់ចំណាត់ការរបស់ស្ថាប័ននីតិប្បញ្ញត្ដិរបស់ថៃ ក្រោយពេលសមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន បានច្រាលចោលនូវការតែងតាំងជាថ្មីរបស់មេដឹកនាំគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីរបស់ប្រទេសថៃ នៅក្នុងជុំទី២។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែកក្កដា ថា ស្របពេលប្រទេសថៃ កំពុងតែមានភាពមិនច្បាស់លាស់ ជុំវិញជម្លោះតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្ដី រួចមក ក្រុមអ្នកជំនាញផ្នែកច្បាប់ បានលើកឡើង ជាសំណួរ ថាតើដំណោះស្រាយរបស់សភា ដែលបានបដិសេធនូវការតែងតាំងជាថ្មីរបស់លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅជុំទី២នេះ មានលក្ខណៈស្របតាមរដ្ឋធម្មនុញ្ញដែរឬអត់ ។ ក្រុមអ្នកជំនាញច្បាប់ បានអះអាង ថា បញ្ហានេះ គួរតែបញ្ជូនទៅកាន់តុលាការធម្មនុញ្ញ ជាអ្នកសម្រេច។Thai court suspends Pita as lawmaker as parliament votes on PM | The Japan  Times

លោក ប័រវ៉ាន់សាក់ អ៊ូវ៉ាន់ណូ (Borwornsak Uwanno) អតីតប្រធានគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញថៃ កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ដល់ចំណាត់ការរបស់សភា នៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយលើកឡើង ថា តុលាការធម្មនុញ្ញ គួរតែលើកយកបញ្ហានេះ ទៅដោះស្រាយ។

អតីតប្រធានគណៈកម្មាធិការតាក់តែងរដ្ឋធម្មនុញ្ញថៃ រូបនេះ បានសរសេរ ថា «ការអំពាវនាវទាមទារឱ្យមានបទប្បញ្ញត្តិ នាសម័យប្រជុំសភា បានធ្វើឱ្យខូចដល់ច្បាប់រដ្ឋធម្មនុញ្ញថៃ បើទោះជាច្បាប់ធម្មនុញ្ញនេះ គ្របដណ្តប់យ៉ាងពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី យ៉ាងណាក្ដី ។ ករណីនេះ ពិតជាគួរឲ្យអាណិតខ្លាំងណាស់ សម្រាប់ប្រទេសថៃ»។Borwornsak pulls out of bid to join LRC

អ្នកជំនាញច្បាប់ជាន់ខ្ពស់រូបនេះ បានបញ្ជាក់ ថា គាត់ពិតជាមានការសោកស្ដាយបំផុត ព្រោះសមាជិកសភា និង ព្រឹទ្ធសភា បានបោះឆ្នោត ប្រឆាំងនឹងការតែងតាំងជាថ្មីរបស់លោក ភីថា ។ គាត់បានកត់សម្គាល់ឃើញ ថា ការបកស្រាយរបស់សភា នៅមិនទាន់ចប់នៅឡើយ។ អ្នកណាម្នាក់ ដែលបានគិត ថា សិទ្ធិរបស់ខ្លួន ត្រូវបានរងផលប៉ះពាល់ ពាក់ព័ន្ធនឹងបញ្ហានេះ អាចនឹងដាក់ញត្តិ ទៅកាន់ការិយាល័យអ្នកត្រួតពិនិត្យពាក្យបណ្ដឹង ដើម្បីកំណត់ ថាតើដំណោះស្រាយរបស់សភា កំពុងតែរំលោភលើមាត្រាទី២១៣ នៃរដ្ឋធម្មនុញ្ញ ដែរឬយ៉ាងណា។ អ្នកជំនាញច្បាប់រូបនេះ បានលើកឡើង ដោយបង្ហាញទៅលើករណីរបស់លោក ភីថា ។

លោក ប័រវ៉ាន់សាក់ អ៊ូវ៉ាន់ណូ អ្នកជំនាញច្បាប់ជាន់ខ្ពស់ បានសង្កត់ធ្ងន់ ថា ញត្តិនឹងអាចដាក់ទៅការិយាល័យអ្នកត្រួតពិនិត្ដពាក្យបណ្ដឹង ដែលនឹងដាក់ញត្តិនោះ បញ្ជូនទៅកាន់តុលាការធម្មនុញ្ញ។ អ្នករងគ្រោះ ក៏អាចដាក់ញត្តិ ដោយផ្ទាល់ ទៅកាន់តុលាការធម្មនុញ្ញ ផងដែរ ប្រសិនបើអ្នកត្រួតពិនិត្យពាក្យបណ្ដឹង មិនយល់ព្រម។ ខ្ញុំនឹងរង់ចាំមើល ថាតើចំណាត់ការរបស់សភា បានរំលោភរដ្ឋធម្មនុញ្ញដែរឬអត់។ ខ្ញុំក៏នឹងចាំមើលបន្ដទៀត ថាតើតុលាការធម្មនុញ្ញ នឹងសម្រេចយ៉ាងណា ចំពោះរឿងនេះ។EDF THAILAND | The Education for Development Foundation (EDF)

ការធ្វើអត្ថាធិប្បាយរបស់អ្នកជំនាញច្បាប់រូបនេះ បានកើតឡើង ស្របពេលសមាជិកសភា និង ព្រឹទ្ធសភា ភាគច្រើន កាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានបោះឆ្នោត ច្រានចោលនូវការតែងតាំងជាថ្មីរបស់លោក ភីថា សម្រាប់ការជ្រើសរើសនាយករដ្ឋមន្រ្ដី ក្រោមហេតុផល ថា បទប្បញ្ញត្តិ នៃកិច្ចប្រជុំសភា មាត្រា៤១ បានហាមឃាត់នូវការតែងតាំងឡើងវិញនូវសំណើដែលបានរងបរាជ័យ នៅក្នុងសម័យប្រជុំសភាដដែល លុះត្រាតែមានកាលៈទេសៈថ្មី ត្រូវដាក់បញ្ចូល។ ពួកគេបានលើកឡើង ថា សំណើតែងតាំង នៅមុននេះ ទាក់ទងនឹងការតែងតាំងលោក ភីថា ហើយត្រូវបានសភា មិនបោះឆ្នោតគាំទ្ររួចម្ដងមកហើយ កាលពីថ្ងៃទី១៣ ខែកក្កដា ក្រោយពេលគាត់ មិនបានទទួលសំឡេង ភាគច្រើន យ៉ាងតិចចំនួន៣៧៥សំឡេង មកពីក្នុងចំណោមសមាជិកសភាទាំង២ តាមច្បាប់កំណត់ នៅក្នុងការបោះឆ្នោតជុំទី១។

លោក ជេដេ ដូណាវ៉ានិក (Jade Donavanik) អ្នកប្រាជ្ញច្បាប់ និង ជាអតីតទីប្រឹក្សា នៃក្រុមប្រឹក្សាធម្មនុញ្ញមួយរូប បានលើកឡើង ថា គាត់ជឿថា «ការតែងតាំងរបស់លោក ភីថា កាលពីថ្ងៃទី ១៣ ខែកក្កដា មិនមែនជាសំណើផ្លូវការនោះដែរ ដូច្នេះបទប្បញ្ញត្តិនេះ មិនគួរត្រូវលើកយកមកអនុវត្តនោះឡើយ។ ការតែងតាំងបេក្ខជននាយករដ្ឋមន្រ្ដី មិនមែនជាសំណើផ្លូវការនោះទេ។ ប៉ុន្ដែការជជែកដេញដោលគ្នា នៅក្នុងសភា ក្រៅពីចំណុចនេះ»។Experts query Pita snub

លោក ខុមសាន ភូខុង (Khomsan Phokhong) សាស្រ្ដាចារ្យផ្នែកច្បាប់ នៃសាកលវិទ្យាល័យសុខោទ័យធម្មាធិរ៉ាត (Sukhothai Thammathirat Open University) បានចង្អុលបង្ហាញ ថា បទប្បញ្ញត្ដិមាត្រា៤១ អាចត្រូវលើកលែងបាន លុះត្រាតែមានករណីថ្មី ត្រូវបានណែនាំ។ ជាឧទាហរណ៍ លោក ភីថា អាចត្រូវតែងតាំង សម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅជុំបន្ទាប់ សម្រាប់ការបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ ប្រសិនបើមានបេក្ខជនផ្សេងទៀត ត្រូវបានតែងតាំងជាមួយគាត់ ផងដែរ។

លោកសាស្រ្ដាចារ្យផ្នែកច្បាប់ ខុមសាន ភូខុង បានបន្ថែម ថា «ករណីនេះ មានន័យ ថា កាលៈទេសៈផ្សេងគ្នា ហើយប្រធានសភា អាចសម្រេច អនុញ្ញាតដល់ការតែងតាំងជាថ្មីសម្រាប់លោក ភីថា»។

ជាការឆ្លើយតបទៅនឹងលោក ប័រវ៉ាន់សាក់ អ៊ូវ៉ាន់ណូ នោះ លោក សេន ស៊េរីស៊ូវ៉ាន់ផែនណន (Sen Seree Suwanpanont) អតីតអ្នកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ បានបញ្ជាក់ ថា សមាជិកសភា និង ព្រឹទ្ធសមាជិក រាប់រយនាក់ បានយល់ស្រប ថា ការតែងតាំងលោក ភីថា មិនត្រូវបានអនុញ្ញាត ក្រោមបទប្បញ្ញត្តិ នៃកិច្ចប្រជុំសភា។ ដូច្នេះសមាជិកសភាទាំងនោះ បានបោះឆ្នោត ប្រឆាំងនឹងការព្យាយាមជាលើកទី២របស់លោក ភីថា សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅក្នុងជុំទី២។Protests as Thai court suspends election winner Pita | The Star

អតីតអ្នកតាក់តែងច្បាប់រដ្ឋធម្មនុញ្ញ រូបនេះ បានសង្កត់ធ្ងន់ ថា «គណបក្សឆ្ពោះទៅមុខ អាចតែងតាំងជាថ្មីសម្រាប់លោក ភីថា នៅក្នុងការបោះឆ្នោតជុំទី២ ប្រសិនបើគណបក្សនេះចង់ធ្វើ ប៉ុន្តែយើងនឹងឈរលើគោលការណ៍ដូចគ្នា។ គណបក្សនេះ មានសិទ្ធិដាក់ញត្តិ ទៅកាន់ការិយាល័យអ្នកត្រួតពិនិត្យ ឬ តុលាការធម្មនុញ្ញ។

ស្របគ្នានេះ លោក ឆៃថាវ៉ាត ទូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ថា គាត់បានជួបពិភាក្សា ជាមួយនឹងឥស្សរជនសំខាន់ៗរបស់គណបក្សភឿថៃ ដើម្បីចរចាគ្នា អំពីវិធីសាស្រ្ដ ត្រូវដំណើរការជាមួយនឹងការបង្កើតរដ្ឋាភិបាលថ្មី។

លោក ឆៃថាវ៉ាត ទូឡាថុន បានបញ្ជាក់ ថា «យើងកំពុងតែព្យាយាម ធ្វើឲ្យប្រាកដ ថា រដ្ឋាភិបាលមួយ មានដៃគូសម្ពន្ធភាពចំនួន៨គណបក្ស ត្រូវបង្កើតឡើង ប្រកបដោយជោគជ័យ»។Thai reformist Pita's PM bid crashes on establishment opposition

ក្រោយពេលមានការសួរថា តើ គណបក្សឆ្ពោះទៅមុខ នឹងធ្វើអ្វីប្រសិនបើគណបក្សភឿថៃ តែងតាំងបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់ខ្លួន គឺលោក ស្រេតថា ថាវីស៊ីន (Srettha Thavisin) សម្រាប់ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី នៅជុំទី២នោះ? ប៉ុន្ដែលោកអគ្គលេខាធិការគណបក្ស MFP បានលើកឡើង ថា បញ្ហានេះ នឹងត្រូវពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំសមាជិកសភារបស់បក្ស និង ក្រុមនាយកប្រតិបត្តិ នៃគណបក្សឆ្ពោះទៅមុខ។

ពាក់ព័ន្ធនឹងការសាកសួរ អំពីការលើកឡើងរបស់លោក Srettha ដោយអះអាង ថា គណបក្សភឿថៃ នឹងប្រឆាំង ចំពោះការធ្វើវិសោធនកម្មលើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ នោះ លោក ឆៃថាវ៉ាតបានត្រឹមតែនិយាយ ថា ករណីនេះ នៅមិនទាន់ពិភាក្សា ជាមួយនឹងភឿថៃ នៅឡើយ។

លោកបានបន្តថា៖ «សម្ពន្ធមិត្តចម្រុះទាំង៨គណបក្ស នឹងជួបពិភាក្សាគ្នា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយអ្វីៗនឹងបង្ហាញយ៉ាងច្បាស់ នៅពេលនោះ»។
លោក ខុមសាន ភូខុង សាស្រ្ដាចារ្យច្បាប់ បានបន្ដ ថា នេះមានន័យ ថា ស្ថានការណ៍ នឹងខុសគ្នា ហើយប្រធានសភា អាចសម្រេច អនុញ្ញាតឲ្យតែងតាំងលោក ភីតា ជាថ្មី៕Thai Parliament prevents leader of party that won election from being  renominated for prime minister - RMOutlook.com