ឥទ្ធិពលរបស់ក្រុមចម្រៀង BLACKPINK ពិតជាគួរឱ្យកោតសរសើរមិនធម្មតាចាប់តាំងពីបង្ហាញខ្លួនដំបូងមកទល់ពេលនេះបានបំបែកកំណត់ត្រាជាច្រើននៅក្នុងប្រវត្តិសាស្រ្តនៃតន្រ្តី។ តួយ៉ាងថ្មីៗនេះ BLACKPINK បានបំបែក៣កំណត់ត្រាសំខាន់ៗក្នុងប្រវត្តិសាស្ត្រយូធូបផងដែរ។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆាណែលយូធូបរបស់ BLACKPINK បានបង្កើតព្រឹត្តិការណ៍ថ្មីមួយនៅក្នុងឧស្សាហកម្មតន្ត្រី ដោយបានចាយពេល ៧ឆ្នាំ និង១ខែទទួលបាន Subscriber រហូតដល់៩០Mលើឆាណែលយូធូបរបស់ពួកគេ។ ការទទួលបានតួលេខដ៏ច្រើននេះ BLACKPINK បានក្លាយជាសិល្បករដំបូងដែលសម្រេចបានសមិទ្ធផលនេះក្នុងចំណោមសិល្បករទាំងអស់នៅទូទាំងពិភពលោក។
កំណត់ត្រាមួយទៀតនោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ឆាណែលរបស់ក្រុមចំនួននេះបានក្លាយជា ឆាណែលសិល្បករដែលមានអ្នកមើលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ យូធូប។ មិនត្រឹមតែប៉ុណ្ណោះ BLACKPINK ក៏ជាតារា K-Pop ដំបូងគេក្នុងប្រវត្តិសាស្រ្តដែលមានវីដេអូចម្រៀងចំនួន៤មានអ្នកចូលមើលលើស ១,៤ ពាន់លានដងលើយូធូប។ វីដេអូចម្រៀងទាំង៤នោះរួមមាន «How You Like That, DDU-DU DDU-DU , Kill This Love និង BOOMBAYAH»។
លើសពីនេះទៅទៀតសម្រាប់សមាជិក Lisa និង Jennie ក៏មិនធម្មតាដូចគ្នាព្រោះឆាណែលយូធូបរបស់អ្នកទាំងពីរមានអ្នកចុច Subscribe ច្រើនជាប់ក្នុង Top 10 ក្នុងចំណោមសិល្បករអាស៊ី។
ទាំងនេះហើយគឺជាភាពលេចធ្លោរបស់ BLACKPINK នៅលើវេទិកាតន្ត្រីដែលមិនអាចប្រកែកបានឡើយទោះបីជាក្រុមចម្រៀងនេះពុំសូវចេញបទចម្រៀងបើធៀបនឹងសិល្បករផ្សេងទៀតក្តីតែ BLACKPINK បានបំបែកកំណត់ត្រាជាច្រើននៅក្នុងដៃ៕










