ផ្ទះសម្បែងរបស់ប្រជាជន ជាង៧ម៉ឺនខ្នង ត្រូវដុតបំផ្លាញនៅមីយ៉ាន់ម៉ា
រដ្ឋធានីណៃពិដោរ៖ វិបត្ដិដ៏ធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើង ក្រោយពេលពួកយោធា បានរឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១មក ហើយឥឡូវនេះ មានសេចក្ដីរាយការណ៍ជាថ្មី អំពីកងទ័ពរដ្ឋាភិបាលសឹកនៃប្រទេសអាស៊ានមួយនេះ បានសម្លាប់មនុស្ស កើនដល់ជាង៤ពាន់នាក់ និង បានដុតផ្ទះបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិល ជាង៧ម៉ឺនខ្នង។
សារព័ត៌មាន The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា ថា របាយការណ៍ ចេញផ្សាយ អំពីទិន្នន័យរបស់ប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹង ថា ចាប់តាំងពីការផ្ទុះអំពើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះមក កម្លាំងយោធានៃរបបសឹកមួយនេះ បានសម្លាប់មនុស្ស តាមរយៈការបង្ក្រាបដ៏ឃោរឃៅ កើនឡើងជាង៤ពាន់នាក់។ ស្របគ្នានេះកម្លាំងប្រដាប់អាវុធ នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដើរដុតបំផ្លាញផ្ទះសម្បែងរបស់ជនស៊ីវិល កើនឡើង ចំនួន ៧០ ៣២៤ខ្នង ចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ចុងខែឧសភា ឆ្នាំ២០២៣ នៅក្នុងរដ្ឋចំនួន១៣ និង តំបន់ចំនួន១៤។
ក្រោមការដឹកនាំអំពើរដ្ឋប្រហារយោធារបស់លោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) កំពុងតែរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល។ ការរឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី បានជំរុញឲ្យផ្ទុះការតវ៉ាប្រឆាំងពាសពេញប្រទេស និង ការបង្ក្រាបយ៉ាងឃោរឃៅបំផុត ទើបឈានដល់ការបះបោរ ពីជនស៊ីវិល រត់ទៅកាន់អាវុធ នាំគ្នាចូលព្រៃ។ នៅតាមរដ្ឋជាច្រើន នៃប្រទេសអាស៊ានមួយនេះ តែងតែមានការវាយប្រយុទ្ធគ្នា ជាញឹកញាប់ រវាងកងទ័ពរបស់រដ្ឋាភិបាលយោធា និង ក្រុមចលនាតស៊ូប្រដាប់អាវុធចម្រុះ រួមមាន ជនជាតិភាគតិច និង រដ្ឋាភិបាលស្រមោល ត្រូវបានបង្កើតឡើង ដោយតំណាងរាស្រ្ដ ដែលត្រូវបានបណ្ដេញចេញពីអំណាច។
បន្ថែមពីលើវិបត្ដិដ៏ធ្ងន់ធ្ងរ កំពុងតែកើតមានឡើង នៅក្នុងប្រទេសនោះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ថែមទាំងធ្វើព្រងើយកន្ដើយ ចំពោះការអំពាវនាវពីសហគមន៍អន្ដរជាតិ ប្រឆាំងនឹងការកាត់ទោសប្រហារជីវិត មកលើសកម្មជន គាំទ្រលទ្ធប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០២២ រួមមាន លោក កូ ជីមមី (Ko Jimmy) និង លោក កូភីវ ហ្សេយ៉ា ថៅ (Ko Phyo Zeya Thaw)។
ជាមួយគ្នានេះ សមាគមជំនួយការអ្នកទោសនយោបាយ ហៅកាត់ AAPP កាលពីថ្ងៃទី២៦ ខែមិថុនា បានបញ្ចេញរបាយការណ៍របស់ខ្លួន ថា អំពើរដ្ឋប្រហារយោធា បានផ្ទុះឡើង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យមនុស្សចំនួន២៣ ៥៩៨នាក់ ត្រូវបានចាប់ខ្លួន ហើយក្នុងនោះមានជនរងគ្រោះ ចំនួន១៩ ២៥២នាក់ កំពុងតែស្ថិតក្នុងការឃុំឃាំងនៅឡើយ ខណៈជនរងគ្រោះចំនួន ៤ ៣៤៦នាក់ ផ្សេងទៀត ត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃ៕
















ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ 2023 – realme ប្រេនស្មាតហ្វូន ដែលរីកចម្រើនខ្លាំងជាងគេលើពិភពលោក បានប្រកាសជាផ្លូវការនូវ realme C53 ។ realme C53 ដែលជាអ្នកស្នងតំណែងជើងឯក ដោយកំណត់ឡើងវិញ នូវអ្វីដែលទូរស័ព្ទកម្រិតថវិកាអាចធ្វើបាន។ realme C53 ជាស្មាតហ្វូនដែលនឹងផ្លាស់ប្តូរមុខមាត់ថ្មីនៃស្មាតហ្វូនកម្រិតថវិកា។ ជាមួយនឹងការមកដល់នៃជើងឯក realme C53 នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មានដែលប្រកាសចេញជាផ្លូវការក្នុងទីផ្សារកម្ពុជា មានការចូលរួមពីសំណាក់បុគ្គលជាជើងឯកក្នុងវិស័យកីឡានិងបវរកញ្ញាផងដែរ។ លោក ផុល រតនៈ ជាជើងឯកកីឡាករបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយប្រាក់ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានក្រុមហ៊ុនទូរស័ព្ទ realme ជ្រើសរើសជាតារាថតបង្ហាញម៉ូដទូរស័ព្ទ realme C53 ដែលជាជើងឯកថ្មីខាងសាកថ្មលឿន 33W មាន RAM បន្ថែមរហូតដល់ 12GB និងអង្គផ្ទុកទិន្នន័យធំ128GB ការឌីសាញបែបជើងឯកបង្កប់ពណ៌មាសភ្លឺផ្លេកកម្រាស់ស្តើងត្រឹមតែ 7.49 mm និងមាន Mini Capsule ទៀត! realme C53 ផ្តល់ជូននូវបទពិសោធន៍ស្មាតហ្វូនកម្រិតខ្ពស់ក្នុងតម្លៃពិសេស $169 សម្រាប់ 6+6GB+128GB។



realme C53 បំពាក់បន្ទះឈីប T612 octa-core ភ្ជាប់ជាមួយ RAM បន្ថែមរហូតដល់ 12GB និង ROM 128GB ដែលជាអង្គផ្ទុកទិន្នន័យធំជាងគេនៅក្នុងកម្រិតតម្លៃនេះ។ realme C53 អាចពង្រីក RAM 6GB បន្ថែម សរុបទំហំ 12GB ដើម្បីរីករាយជាមួយ RAM 12GB ដែលអាចឱ្យបទពិសោធន៍អ្នកប្រើប្រាស់កាន់តែរលូន។ លើសពីនេះទៅទៀត C53 គាំទ្រស៊ីមកាត 2 Nano និងកាត MicroSD 1 ក្នុងពេលតែមួយ ដែលអាចបន្ថែមទំហំផ្ទុករហូតដល់ 2TB ។
តាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធខាងក្នុងរបស់វា realme C53 ផ្តោតសំខាន់ក្លាយជាស្មាតហ្វូនកម្រិតថវិកា ដែលត្រូវបានរចនាល្អបំផុតជាមួយនឹងតួខ្លួន 7.49mm ស្តើងបំផុតនៅកម្រិតតម្លៃនេះ ដូចជានៅក្នុង realme C Series ផងដែរ។ ជាមួយនឹងគែមជ្រុងរាបស្មើរបស់វា C53 ផ្តល់នូវផាសុកភាព និងអារម្មណ៍ងាយស្រួលចាប់កាន់នៅក្នុងដៃ។ ចំពោះផ្នែកខាងក្រោយរបស់ C53 វាត្រូវបានរចនាជាមួយនឹងការរចនា Shiny Champion ដែលភ្ជាប់មកជាមួយពណ៌ Champion Gold និង Mighty Black។ វាយនភាពបន្ទាត់ពណ៌មាស និងឥទ្ធិពលពន្លឺពណ៌មាសនៅផ្នែកខាងក្រោយ ប្រហាក់ប្រហែលនឹងខ្សែបូពណ៌មាស និងពន្លឺ ដែលរំលេចនូវពេលវេលាជើងឯកនិងអារម្មណ៍នៃមោទនភាពជើងឯក។
កាមេរ៉ា AI 50MP, អេក្រង់លាតពេញ 6.74″ ល្បឿនអេក្រង់រលូន 90Hz និង Mini Capsule

ក្នុងនាមជាអ្នកផ្លាស់មុខមាត់ថ្មីនៃ ស្មាតហ្វូនកម្រិតថវិកា C53 ផ្តល់នូវលក្ខណៈពិសេសបី ដែលលើសពីការរំពឹងទុក ដើម្បីបង្កើនបទពិសោធន៍អ្នកប្រើប្រាស់ និងបង្ហាញពីស្មារតីនៃ “ជើងឯក” ។

























