Home Blog Page 1629

នេះហើយ! ទីតាំងថ្មីរបស់តុលាការ​ភ្នំពេញ ដែលទើបដាក់សម្ពោធជាផ្លូវការ

0

សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ភ្នំពេញ ត្រូវបានផ្លាស់ប្តូរមកក្នុងអគារសាលាយុត្តិធម្ម របស់ក្រសួងយុត្តិធម៌ហើយ ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC។

អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។May be an image of 2 people, dais and textអគារសាលាយុត្តិធម្មថ្មីដ៏ស្កឹមស្កនេះ មានបណ្តោយ ៦២ម៉ែត្រ ទទឹង ៦០ម៉ែត្រ កម្ពស់៨ជាន់ និងមានផ្ទៃក្រឡាសរុបប្រមាណ ២៣ ០៣៥ ម៉ែត្រក្រឡា ព្រមទាំងបំពាក់នូវប្រព័ន្ធបណ្តាញតភ្ជាប់ផ្នែកបច្ចេកវិទ្យា សម្រាប់បម្រើការងារ ក្នុងបរិបទនៃការធ្វើឌីជីថលលូបនីយកម្មនាពេលខាងមុខផងដែរ។ ការសាងសង់អគារនេះ បានប្រើរយៈពេល ២ឆ្នាំ និង ៦ខែ និងបានប្រើប្រាស់ថវិកាសរុបប្រមាណ ១៤,៦ លានដុល្លារអាមេរិក និង អនុវត្តគម្រោងសាងសង់ដោយ ក្រុមហ៊ុន លី ឈួង សំណង់ & អាហរ័ណ នីហរ័ណ។May be an image of 6 people, dais and text

អគារសាលាយុត្តិធម្មថ្មីនេះ បែងចែកជាពីរផ្នែក ដោយមួយផ្នែកជាទីតាំងបម្រើការងារថ្មីរបស់សាលាដំបូង រាជធានីភ្នំពេញ និងមួយផ្នែកទៀតជាទីតាំងបម្រើការងារថ្មីរបស់សាលាឧទ្ធរណ៍ភ្នំពេញ។ ការរៀបចំទីកន្លែង បំពេញការងារនៅកន្លែងតែមួយនេះ គឺ យកលំនាំតាមការរៀបចំតុលាការដូចនៅប្រទេសបារាំង ហៅថា “វិមាន យុត្តិធម៌” (Palais de Justice) ដើម្បីប្រមូលផ្ដុំការផ្តល់សេវាយុត្តិធម៌ឱ្យនៅជាមួយគ្នា ងាយស្រួលសម្រាប់អ្នកប្រើប្រាស់សេវានេះ៕No photo description available.May be an image of textMay be an image of temple

 

ផ្ទុះការពេញចិត្តក្រោយតារាចម្រៀងរូបសង្ហា ចេន បោះសម្តីបែបនេះដល់អ្នកចូលចិត្តយកការជេរបង្កើតភាពល្បី

0

សម័យប្រព័ន្ធផ្សព្វផ្សាយពិតជាអាវុធមុខ២ មានទាំងគុណសម្បត្តិ និងគុណវិបត្តិ បើប្រើត្រូវក្លាយជារឿងល្អតែបើប្រើមិនត្រូវពិតជាមានគ្រោះថ្នាក់ណាស់ ជាពិសេសបច្ចុប្បន្នមានការប្រើបណ្តាញសង្គមច្រើនធ្វើឱ្យអ្នកលេងបណ្តាញសង្គមនិងអ្នកលក់ផលិតផលមួយចំនួនចូលចិត្តបង្កើតទីផ្សារដោយមិនមានសីលធម៌ប្រើបណ្តាញសង្គមជេរប្រទេចគ្នា ហែកហួរក្នុងគ្រួសារ ជេរប្រមាថអ្នកក្រ បង្កើតរឿងយ៉ាងណាឱ្យតែផ្ទុះបើទោះបីជាត្រូវដឹងថាសាធារណៈជនជេរទក់សាច់យ៉ាងណាក៏មិនខ្ចីខ្វល់ហើយស្ទាយ៍បែបនេះគេសង្កេតឃើញថាមានច្រើនគួរឱ្យកត់សម្គាល់នៅលើបណ្តាញសង្គមហ្វេកប៊ុក។May be an image of 1 person, standing, guitar and outdoors

សកម្មភាពទីផ្សារបែបទង្វើអសីលធម៌ បំពុលសង្គមរបស់ជនទាំងនោះ គ្មានភាពខ្មាសអៀននេះអ្នកលេងបណ្តាញសង្គមភាគច្រើននាពេលនេះក៏ចាប់ផ្តើមមានវិធានការមិនគាំទ្រ ផលិតផលដែលប្រូម៉ូតដោយទង្វើមិនស្អាតស្អំដល់អតិថិជន។ ក្នុងនោះក៏មានអ្នកសិល្បៈជាច្រើនរូបបង្ហាញទស្សនៈចំពោះរឿងនេះដូចគ្នាទៅបុគ្គលចូលចិត្តបង្កើតសាច់រឿងឱ្យមហាជនជេររួចអាងប្រើពាក្យសូមទោស។

តារាចម្រៀង Original Song រូបសង្ហា ចេន ដែលមហាជនស្គាល់យ៉ាងទូលំទូលាយម្ចាស់បទ «អាក្របី» និងបទចុងក្រោយនេះមានចំណងជើងថា «ស្រដៀងសង្សារ» ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនដែលធ្វើឱ្យមានមតិជាច្រើនគាំទ្រនូវការលើកឡើងរបស់តារាចម្រៀងរូបនេះ។No photo description available.

ចេន បានសរសេរនៅលើបណ្តាញសង្គមបានលើកឡើងកាលពីពេលថ្មីៗនេះថា «បើជ្រុលជាលែងឈឺហើយ… លះបង់កត្តិយសខ្លួនឯងហើយ… ចូរធ្វើដើម្បីសង្គមប្រសើរជាងលះបង់កិត្តិយសធ្វើដើម្បីផលប្រយោជន៍ខ្លួនឯង។ អ្នកត្រូវចាំថាសង្គមគឺជាផ្ទះមួយដែលផ្តល់ជំរកឱ្យអ្នកចាប់តាំងពីថ្ងៃដែលអ្នកចាកចេញពីស្រុកបាតដៃទទេ រហូតស៊ូដល់មានបានគឺមិនមែនដើម្បីឱ្យមើលងាយនរណាម្នាក់ឡើយ គឺដើម្បីជាគំរូទៅដល់អ្នកដែលគាត់ចេញពីស្រុកដូចអ្នក តស៊ូក្រោយអ្នកឃើញគំរូអ្នកជាកម្លាំងចិត្ត…( មិនមែនចេញពីកន្លែងតែមួយមើលងាយកន្លែងតែមួយចឹងទេ)។ យើងមិនអាចរស់នៅដោយគិតប្រយោជន៍គ្រប់ពេលវេលារហូតទេ យើងត្រូវការការសាមគ្គីជាចាំបាច់សម្រាប់ប្រទេសជាតិយើងរីកចម្រើន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXrLi-jDJwM8cA0pkXjESGQ8C-vkNe9Itm4xXkDMUo5mCBCg0T_JF4wFd2LNKVm4cDSOiRXGf9bv22r-oeW3nM0qcG0WZj9B__1Pln5cGeiCfuEtXC1nzx0qqb_WLoDaBLxxWw8aP4Oqy0tqF3ck0jdm67C0PD4OvlMbYwrGumA4b741SyubsZaov6T6I/s674/Capture%20(24).PNG

គួរបញ្ជាក់ផងដែរថា ការដែលតារាចម្រៀង ចេន បោះសំដីនេះគឺស្របពេលដែលបុរសម្នាក់ជាអ្នកប្រូម៉ូតផលិតផលអនឡាញ ហ៊ានប្រើពាក្យប្រមាថអ្នកស្រែត្រូវគេជេរពេញប្រទេសដើម្បីតែចង់ល្បីដោយគ្មានភាពអៀនខ្មាសនៅក្នុងខ្លួន៕

មន្រ្ដីជាន់ខ្ពស់សហភាពអឺរ៉ុប អះអាងពីវ៉ាគណឺរ បកក្បាលខាំពូទីន

0

រាជធានីប្រ៊ុចសែលស៍៖ រហូតមកដល់ពេលនេះ ស្ចិមលោក កំពុងតែវាយតម្លៃ អំពីស្ថានការណ៍វិវឌ្ឍចុងក្រោយបំផុត នៅរុស្ស៊ី និង បេឡារុស ក្រោយការផ្ទុះឡើងនូវព្រឹត្ដិការណ៍បះបោរប្រដាប់អាវុធរបស់កម្លាំងទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ហើយបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការណាតូ បានចាប់យកឱកាសនេះ ផ្ដល់ជំនួយយោធាបន្ថែមទៀតជួយដល់ប្រទេសអ៊ុយក្រែន ស្របពេលមន្រ្ដីជាន់ខ្ពស់អឺរ៉ុប អះអាងពីកូនចៅបកខាំពូទីន វិញ។Hearing with High Representative/Vice President-designate Josep Borrell |  News | European Parliament

សារព័ត៌មាន Alarabiya News បានចេញផ្សាយ កាលពីរាត្រី ថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោក ចូសេហ្វ ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់ ថា «វាពិតជារឿងចម្លែកខ្លាំងណាស់ នៅត្រង់ថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានបង្កើតក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner នៅលើទឹកដីរបស់រុស្ស៊ី។ ប៉ុន្ដែកម្លាំងទាហាន Wagner ដឹកនាំដោយលោក យ៉ែវហ្គេនី ព្រីហ្គោហ្ស៊ីន កំពុងតែងាកមកខាំគាត់វិញ។ កម្លាំងទាហានស៊ីឈ្នួលទាំងនេះ បានធ្វើសកម្មភាព បកក្បាលប្រឆាំងនឹង ពូទីន ជាអ្នកបង្កើត»។

លោក ចូសេហ្វ ប័ររ៉ែល បានប្រាប់ដល់អ្នកកាសែត នៅក្នុងប្រទេសលូហ្សាំបួរ (Luxembourg) ស្របគាត់ទើបមកដល់ សម្រាប់ការចូលរួមកិច្ចប្រជុំ ជាមួយនឹងក្រុមរដ្ឋមន្រ្ដីរបស់សហភាពអឺរ៉ុប ទាំង២៧ប្រទេស ថា «ប្រព័ន្ធនយោបាយរបស់រុស្ស៊ី កំពុងតែបង្ហាញ អំពីភាពផុយស្រួយ ហើយកំពុងតែបង្ហាញ អំពីសញ្ញាប្រេះឆា។ ប៉ុន្ដែនេះជារឿងមិនល្អមើលទាល់តែសោះ ចំពោះមហាអំណាចនុយក្លេអ៊ែររបស់រុស្ស៊ី ឈានដល់ដំណាក់កាលបែបនេះ។ ប៉ុន្ដែវាជាឱកាសមួយ សម្រាប់សហភាពអឺរ៉ុប បង្កើនជំនួយបន្ថែមទៀត ជួយដល់ប្រទេសអ៊ុយក្រែន»។Russia pulls back from brink of crisis after deal reached to end Wagner  insurrection | CNN

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីទុយអានី លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) អគ្គលេខាធិការ អង្គការណាតូ បានប្រាប់ដល់ក្រុមអ្នកកាសែត ថា «ព្រឹត្តិការណ៍ កាលពីចុងសប្តាហ៍មុននេះ ជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសរុស្ស៊ី។ ប៉ុន្ដែវាជាសញ្ញាមួយផ្សេងទៀត បង្ហាញ អំពីកំហុសឆ្គងដ៏ធំបំផុតខាងយុទ្ធសាស្រ្ត ក្រោយការសម្រេចចិត្តរបស់លោកប្រធានាធិបតី ពូទីន បានដាក់បញ្ចូលឧបសម្ព័ន្ធឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រែន ដោយខុសច្បាប់ ជាទឹកដីរបស់រុស្ស៊ី នៅឆ្នាំ២០១៤ និង ការធ្វើសង្រ្គាមលុកលុយទៅលើប្រទេសអ៊ុយក្រែន។ រីឯបណ្ដាប្រទេសជាសម្ពន្ធមិត្ត ក៏កំពុងតែតាមដានស្ថានការណ៍ថ្មីៗបន្ថែមទៀត នៅក្នុងប្រទេសបេឡារុស។ ស្របគ្នានេះ សម្ពន្ធមិត្តណាតូ បានធានាសម្រាប់ការផ្គត់ផ្គង់ជំនួយយោធាបន្ដទៀត ជួយដល់ប្រទេសអ៊ុយក្រែន។Wagner chief to leave Russia for Belarus in deal that ends armed  insurrection, Kremlin says | CNN

លោក បែន វ៉ាលឡេស (Ben Wallace) រដ្ឋមន្រ្ដីក្រសួងការពារជាតិចក្រភពអង់គ្លេស បានថ្លែងទៅកាន់សមាជិកសភារបស់ចក្រអង់គ្លេស ថា ក្រុងឡុងដ៍ បានផ្គត់ផ្គង់មីស៊ីលបាញ់ រយៈចម្ងាយឆ្ងាយ ប្រភេទStorm Shadow (ស្ដមសាដូ) ទៅជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។ ប៉ុន្ដែមីស៊ីលទាំងនេះ កំពុងតែមានប្រសិទ្ធភាពដ៏ខ្លាំងបំផុត នៅលើសមរភូមិវាយប្រយុទ្ធគ្នា រវាងរុស្ស៊ី និង អ៊ុយក្រែន។The U.S. Needs a Diplomatic Blitz to Fill the Power Vacuum the Wagner Coup  Leaves Behind - POLITICO

ជាមួយគ្នានេះដែរ ក្រុមរដ្ឋមន្រ្ដីក្រសួងការបរទេសសហភាពអឺរ៉ុប បានអះអាង ថា ការបះបោរមិនជោគជ័យរបស់កម្លាំងទាហានស៊ីឈ្នួល Wagner កាលពីចុងសប្ដាហ៍មុន កំពុងតែបង្ហាញសញ្ញាអស្ថិរភាព នៅក្នុងប្រទេសរុស្ស៊ី។ ព្រឹត្ដិការណ៍ ក៏កំពុងតែធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសមហាអំណាចយោធានុយក្លេអ៊ែរមួយនេះយ៉ាងខ្លាំង៕

សមាជិកព្រឹទ្ធសភាថៃ អះអាងបេក្ខជន សម្រាប់តំណែងនាយករដ្ឋមន្រ្ដីថ្មី

0

រាជធានីបាងកក៖ ស្របពេលសម្ពន្ធភាពគណបក្សប្រឆាំងចំនួន៨ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ នៅតែមិនទាន់មានអាសនៈគ្រប់គ្រាន់ យ៉ាងតិចចំនួន ៣៧៦នាក់ ពីក្នុងចំណោមសមាជិកសភា ចំនួន៥០០នាក់ និង សមាជិកព្រឹទ្ធសភា ចំនួន២៥០នាក់នោះ បេក្ខជនជាច្រើនទៀត អាចនឹងត្រូវតែងតាំង សម្រាប់តំណែងនាយករដ្ឋមន្រ្ដីថ្មី នៅក្នុងប្រទេស។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៦ ខែមិថុនា ថា លោក អាកានីត មួនសាវ៉ាដ (Akanit Muensawad) សមាជិកព្រឹទ្ធសភា បានអះអាង ថា ឈ្មោះជាច្រើនទៀត អាចនឹងតែងតាំង សម្រាប់សម័យប្រជុំសភា ជ្រើសរើសនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ក្រៅពីលោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party ហៅកាត់ MFP)។

លោកឧត្ដមសេនីយ៍ អាកានីត បានបញ្ជាក់ ថា គាត់កំពុងតែឆ្លើយតបទៅនឹងសម្ពាធ កាន់តែខ្លាំងឡើង ពីអ្នកគាំទ្ររបស់គណបក្សឆ្ពោះទៅមុខ ដើម្បីជំរុញឲ្យសមាជិកព្រឹទ្ធសភាបោះឆ្នោតគាំទ្រដល់លោក ភីថា ជានាយករដ្ឋមន្ត្រីថ្មី។ ប៉ុន្ដែបេក្ខភាពជាច្រើន អាចនឹងត្រូវតែងតាំង ហើយសមាជិកព្រឹទ្ធសភា មានសិទ្ធិបោះឆ្នោត គាំទ្រដល់អ្នកណាម្នាក់ ដែលពួកគេចាត់ទុក ថា ជាជម្រើសដ៏សមស្របបំផុត ទាំងមាត្រដ្ឋានសីលធម៌ និង សមត្ថភាព។The share saga that threatens to end Thai hopes for a liberal prime minister - Thailand News

សមាជិកព្រឹទ្ធសភា រូបនេះ បានបន្ថែម ថា «ជាការពិតហើយ បេក្ខភាពទាំងនោះ គួរតែប្រមូលសំឡេងគាំទ្រឲ្យបាន យ៉ាងតិច ចំនួន៣៧៦ ពីសមាជិកសភា។ បើធ្វើដូច្នេះបាន គឺមិនចាំបាច់ពឹងទៅលើព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសឲ្យក្លាយនាយរដ្ឋមន្រ្ដីនោះដែរ។ ប៉ុន្ដែនេះក៏ដើម្បីឆ្លើយតបទៅនឹងការរំពឹងទុកលើព្រឹទ្ធសភា អាចនឹងត្រូវស្តីបន្ទោស ពីអ្នកគាំទ្ររបស់គណបក្សឆ្ពោះទៅមុខ (MFP) នៅក្នុងព្រឹត្តិការណ៍ លោក ភីថា ប្រធានគណបក្ស MFP ទទួលបានសំឡេងតិចជាង ៣៧៦។

លោកឧត្ដមសេនីយ៍ អាកានីត បានបន្ថែម ថា «អ្នកនឹងអាចបង្កើតរដ្ឋាភិបាលថ្មីបាន ប្រសិនបើអ្នកទទួលបានអាសនៈចំនួន៣៧៦សំឡេង ចាប់តាំងពីដំបូង។ តើអ្នកអាចធ្វើបានទេ ហើយវាជាកំហុសរបស់ព្រឹទ្ធសភាដែរឬទេ?»។Wochenblitz | News | Andere Namen könnten für das Amt des Premierministers vorgeschlagen werden

លោក ចាត ស៊ីរ៉ាថារ៉ាណុន (Jate Siratharanont) សមាជិកព្រឹទ្ធសភា បានអះអាង ថាសមាជិកព្រឹទ្ធសភាមួយចំនួន បានបិទទ្វារ លើកិច្ចពិភាក្សា អាចធ្វើជាមួយគណបក្សឆ្ពោះទៅមុខ ស្របពេលគណបក្សឈ្នះឆ្នោតមួយនេះ កំពុងតែស្វែងរកនូវការគាំទ្រពីព្រឹទ្ធសភា សម្រាប់លោក ភីថា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មី។ ចំណែកបញ្ហាឧបសគ្គ នៅត្រង់ ថា គណបក្សឆ្ពោះទៅមុខ នៅតែមានចេតនា ចង់ធ្វើវិសោធនកម្ម លើមាត្រា១១២ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រ ទើបមិនទទួលបានការគាំទ្រ មកពីសមាជិកព្រឹទ្ធសភា ដែលជាអ្នកអភិរក្សនិយម។Thaksin-Linked Party Has Best Chance in Next Thai Vote: Poll - Bloomberg

ស្របគ្នាជាមួយនឹងសំណួរ ចោទសួរអំពីគោលនយោបាយកំណែទម្រង់ លើកងកម្លាំងប្រដាប់អាវុធរបស់គណបក្សឆ្ពោះទៅមុខ នោះ លោកឧត្តមសេនីយ៍ អាកានីត បានបង្ហើប ថា គាត់គាំទ្រដល់កំណែទម្រង់របស់កងកម្លាំងប្រដាប់អាវុធ ដោយតម្រូវឲ្យអនុវត្ត តាមកងកម្លាំងប្រដាប់អាវុធខ្លួនឯង មិនមែនជាកំណែទម្រង់ ត្រូវបានស្នើឡើង ពីគណបក្សឆ្ពោះទៅមុខ នោះឡើយ។ បន្ថែមពីលើនេះ លោកឧត្ដមសេនីយ៍ បានចោទប្រកាន់ ដល់គណបក្សឆ្ពោះទៅមុខ ថា កំពុងតែចម្លងរចនាសម្ព័ន្ធអង្គភាពរបស់យោធាអាមេរិក មកធ្វើជាគំរូ សម្រាប់កំណែទម្រង់ ដែលបានស្នើឡើង ដោយខ្លួនឯង សម្រាប់កងកម្លាំងប្រដាប់អាវុធថៃ៕

ភេសជ្ជៈទាំង ៥ ដែលមានប្រសិទ្ធភាពបំផុតក្នុងការបំបាត់ភាពតានតឹង និងថប់បារម្ភ

0

ភាពតានតឹង និងថប់បារម្ភគឺតែងតែកើតមានជាទូទៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សយើង។ ក្នុងអំឡុងពេលដែលយើងកំពុងមានអារម្មណ៍តានតឹងខ្លាំង ការទទួលទានភេសជ្ជៈដែលត្រឹមត្រូវមួយចំនួន ក៏អាចបំបាត់ភាពតានតឹង និងថប់បារម្ភ យ៉ាងមានប្រសិទ្ធភាពផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាភេសជ្ជៈទាំង ៥ ដែលមានប្រសិទ្ធភាពបំផុតក្នុងការបំបាត់ភាពតានតឹង និងថប់បារម្ភ ដែលមានដូចជា៖

១.តែបៃតង៖ យោងតាមការស្រាវជ្រាវបានរកឃើញថា តែបៃតង អាចជួយបង្កើនមុខងារខួរក្បាល ធ្វើអោយអារម្មណ៍ប្រសើរឡើង និងជួយកាត់បន្ថយភាពតានតឹងផងដែរ។What is Green Tea? – Twinings

២.ទឹកខ្ញី៖ ទឹកខ្ញី មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធសរសៃប្រសាទ ប្រឆាំងនឹងការខូចខាតដែលបណ្តាលមកពីភាពតានតឹងអុកស៊ីតកម្ម និងជួយកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តផងដែរ។How to Make an Easy Ginger Juice Recipe | Taste of Home

៣.ទឹកដោះគោក្តៅ៖ ការផឹកទឹកដោះគោក្តៅមុនពេលចូលគេងអាចជួយឱ្យអ្នកគេងលក់ស្រួលជាងមុន ជួយសម្រួលទាំងផ្លូវកាយ និងផ្លូវចិត្ត ធ្វើឱ្យរាងកាយមានអារម្មណ៍ធូរស្រាល និងងងុយគេងភ្លាមៗ។Two glasses of advocaat with hot milk … – License Images – 851007 ❘  StockFood

៤.ទឹកក្រូចស្រស់៖ ការទទួលទានទឹកក្រូចស្រស់ធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ព្រោះទឹកក្រូចស្រស់មានផ្ទុកសារធាតុចិញ្ចឹម និងវីតាមីន C ដែលអាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹង និងការពារការថប់បារម្ភផងដែរ។Orange Juice: Nutrition Facts, Calories and Benefits

៥.តែ chamomile៖ តែ chamomile មានលក្ខណៈសម្បត្តិបន្ធូរអារម្មណ៍ និងជួយយើងឱ្យគេងលក់ស្រួល លើសពីនេះ វាក៏ជួយកាត់បន្ថយការថប់បារម្ភ និងការពារភាពតានតឹងដែលបំផ្លាញសុខភាពរបស់យើងផងដែរ៕5 Ways Chamomile Tea Benefits Your Health ប្រភព៖sanook

មកដឹងបន្ថែមទៀត ជុំវិញរឿងតារាចម្រៀងរ៉េប នេន ទុំ ជិះល្បឿន៦០ជួបគ្រោះថ្នាក់ក្រឡាប់ឡាន

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរ៉េប នេន ទុំ បានបង្ហោះវីដេអូរថយន្តរបស់ខ្លួនត្រូវក្រឡាប់ដោយសារតែសង្គ្រោះជីវិតសត្វឆ្កែមួយក្បាលសុខចិត្តចូលពេទ្យខ្លួនឯង ខណៈលោកបានបង្ហើបប្រាប់ថាជិះល្បឿន៦០ប៉ុណ្ណោះ។ ជុំវិញរឿងនេះតារាចម្រៀង នេន ទុំ បានផ្តល់បទសម្ភាសជាមួយ KBN News ថាការជួបគ្រោះថ្នាក់នេះគឺលោកធានាអះអាងថាលោកមិនបានពិសារគ្រឿងស្រវឹងឡើយ ហើយការជួបគ្រោះថ្នាក់នេះគឺលោកចេញទៅច្រៀងនៅខេត្តកំពត។No photo description available.

កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា លោក នេន ទុំ ដែលជាតារាចម្រៀងរ៉េបបានបង្ហោះវីដេអូខ្លីអមជាមួយខ្លឹមសារថា «អស់ពីបុកក្របី បុកគោ អស់ពីគោគេចឆ្កែ ដើម្បីជីវិតសត្វឆ្កែមួយ សុខចិត្តចូលពេទ្យខ្លួនឯង ទាំងរហេមរហាម ជីវិតខ្ញុំអើយ ជិះល្បឿន៦០សោះក៏ជួបគ្រោះដែរ…»។ ការបង្ហើបដំណឹងនេះធ្វើឱ្យមហាជនជាច្រើនមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះគ្រោះថ្នាក់របស់តារាចម្រៀងរូបនេះ។No photo description available.

ជាមួយគ្នានេះដែរ ផ្តល់បទសម្ភាសតាមទូរសព្ទជាមួយ KBN NEWS តារាចម្រៀងរ៉េប នេន ទុំ បានឱ្យដឹងថាស្ថានភាពលោកពេលនេះពុំមានបញ្ហាចោទនោះទេគឺរងគ្រោះថ្នាក់តែបន្តិចបន្តួចប៉ុណ្ណោះគ្រាន់តែពេលនេះនៅមិនទាន់ស្ងប់ចិត្តនៅឡើយ គឺនៅភ័យមិនទាន់បាត់ឃើញឡានលែងហ៊ានបើក។ តារាចម្រៀងរូបនេះបន្ថែមទៀតថា គ្រោះថ្នាក់នេះកើតឡើងនៅស្រុកដងទង់ ខេត្តកំពត ហើយក្នុងឡាននោះមានគ្នាចំនួន៥នាក់ ប៉ុន្តែមិនមានអ្នកណាគ្រោះថ្នាក់ទេ មានតែលោកប៉ុណ្ណោះជួបគ្រោះថ្នាក់រលាត់ស្បែក និងបានចូលពេទ្យពិនិត្យមើលមិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ ខណៈលោកត្រូវបន្តច្រៀងទាំងស្ថានភាពបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAKDt5lSSvQa0GkHmUvwh0VpljdxtQhBvpT-PecEKD22ND1hKEFBu6NUVldwqd7mloxBQqbI2vOBbc9jrQJe9MDvvh8KxT4ITI8zB-7zw25Md-P8xLNOmp5wZ0UXRAXPOhWz0hq0Ty-3BlxkgqUhkZdAudLDtulQEft2U-gAvcVYOIdL9Q8uAjr1v4lYo/s2048/image_2023-06-26_13-44-58.png

លោក នេន ទុំ បានឱ្យដឹងទៀតថា មែនទែនទៅលោកគ្មានបំណងថាបង្ហោះនោះទេ តែដោយសារមានប្រជាពលរដ្ឋនៅទីនោះថតបង្ហោះលោកក៏បង្ហោះតែម្តងទៅ និងដើម្បីកុំឱ្យមានការភាន់ច្រឡំពីសំណាក់មហាជនចំពោះគ្រោះថ្នាក់នេះដោសារតែបើកបរល្បឿនលឿន ឬមានជាតិអាល់កុលជាដើម។ លោកបានបញ្ជាក់ និងអះអាងយ៉ាងច្បាស់ថា លោកពុំបានបើកបរក្នុងល្បឿនលឿនឡើយ រិតតែមិនមានជាតិអាល់កុលក្នុងខ្លួនទៀត ដោយសារតែបើកក្នុងល្បឿនយឺតជាទីបំផុតហើយផ្អៀងទៅៗអស់ជហរទើបក្រឡាប់បើសិនជាបើកខ្លាំង ពេលនោះច្បាស់ជាមានគ្រោះថ្នាក់មិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQk-tlWBrM5JIdnYkP1eczLGG3RToATNb2fjzCgTAN9r62kN-x_Y3abmlBmEqPp3NZIlPEvIbsdMSMLrVaeWJrKGNJM4UrNQNAfhb35sm9kdwBeTvBqiENZQcX3TnFWvEjMmVaiUMl70DscvhxYP908fpIYy6VLXJ5kux2zoCB5AlBymZFxiBa8-vs0dw/s2048/image_2023-06-26_13-44-59.png

តារាចម្រៀង នេន ទុំ បានបន្ថែមថា កាលពីប្រមាណមួយខែមុនលោកក៏ជួបគ្រោះថ្នាក់ព្រោះគេចគោដូចគ្នាហើយលើកនេះទៀតមើលទៅមានតែខ្លួនត្រូវជឿតាមជំនឿខ្លះត្រូវសូត្រមន្តបណ្តេញគ្រោះចង្រៃហើយ៕

បុរសគួរដឹង! ស្ត្រី៧៩% អាចកាត់បន្ថយស្ត្រេសពេលបានទិញអីវ៉ាន់

0

ការដើរទិញអីវ៉ាន់ គឺជាចំណែកមួយក្នុងការរស់នៅរបស់ស្ត្រី ដែលពួកគេអាចយកឈ្នះអារម្មណ៍ខ្លួនឯង មិនថាពួកគេមានអារម្មណ៍ល្អ ឬមិនល្អក្តី ពួកគេនៅតែអាចដើរទិញអីវ៉ាន់បានជានិច្ច ។ បើមានអារម្មណ៍ល្អ ពួកគេនឹងលើកហេតុផលថា ការទិញអីវ៉ាន់ជាការផ្តល់រង្វាន់ឱ្យខ្លួនឯង ប៉ុន្តែបើអារម្មណ៍មិនល្អវិញ ពួកគេលើកឡើងថា ការទិញអីវ៉ាន់ជាការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ។Page 2 | African Man Shopping Images - Free Download on Freepik

បើតាមចិត្តវិទ្យា ការទិញអីវ៉ាន់ផ្តល់សារប្រយោជន៍សំខាន់ចំពោះអ្នកណាម្នាក់ដែលកំពុងស្ត្រេស ជួបរឿងរ៉ាវអាក្រក់ ឬកំពុងធ្លាក់ទឹកចិត្ត ព្រោះការទិញអីវ៉ាន់អាចជួយព្យាបាលផ្លូវចិត្តពួកគេបាន ។ ការស្រាវជ្រាវពាក់ព័ន្ធនឹង Retail Therapy របស់ Selin Atalay And Margaret Meloy បង្ហាញថា ការទិញអីវ៉ាន់ពិតជាជួយឱ្យយើងមានអារម្មណ៍ល្អ ព្រោះនៅពេលបានទិញអីវ៉ាន់ វានឹងធ្វើឱ្យយើងគិតថា ខ្លួនមានអំណាច ដោយអាចចាត់ចែង និងគ្រប់គ្រងអ្វីមួយចំនួនបាន ។110+ African Woman With Shopping Bag Jumping Stock Photos, Pictures & Royalty-Free Images - iStock

តើយើងធ្លាប់សង្កេតខ្លួនឯងទេថា នៅពេលមានអារម្មណ៍ស្ត្រេស មានរឿងមិនសប្បាយចិត្ត ហើយបើបានដើរទិញអីវ៉ាន់ដែលខ្លួនចង់បាន នឹងធ្វើឱ្យយើងមានអារម្មណ៍ថា ស្រស់ថ្លាជាងមុន បើទោះជាវិធីនេះអាចបង្កើតក្តីសុខបានបណ្តោះអាសន្នក្តី ប៉ុន្តែមនុស្សភាគច្រើនតែងជ្រើសយកវិធីនេះ ។

ក្រៅពីនេះ តាមទិន្នន័យពីសៀវភៅ Sheconomics ជាលទ្ធផលការស្រាវជ្រាវរបស់ Karen J. Pine និង Simonne Gnessen បង្ហាញថា ស្ត្រីប្រមាណ៧៩% ដែលបានដើរទិញអីវ៉ាន់ នឹងធ្វើឱ្យនាងមានកម្លាំងចិត្តក្នុងការរស់នៅកាន់តែខ្លាំង, ជួយគ្រប់គ្រងអារម្មណ៍អវិជ្ជមានឱ្យល្អប្រសើរឡើង និងធ្វើឱ្យនាងមានអារម្មណ៍ជឿជាក់ថា មើលទៅខ្លួននាងល្អប្រសើរជាងមុនផងដែរ ។The 5 Types Of Guys Who Shop With Women

បើទោះការទិញអីវ៉ាន់អាចបង្កើតសេចក្តីសុខដល់ស្ត្រីភាគច្រើនក៏ពិតមែន ប៉ុន្តែកុំភ្លេចពិនិត្យមើលប្រាក់ក្នុងកាបូបរបស់ខ្លួនផង ដើម្បីយើងមិនចាំបាច់នឿយហត់ក្រោយទទួលបានក្តីសុខដោយសារការទិញអីវ៉ាន់ ព្រោះយើងអាចនឹងស្ត្រេសជាងមុនទៀត បើគ្មានប្រាក់នោះ ៕ ប្រភព ៖ Mono News

ក្រសួងព្រមានអ្នកផលិតមាតិកាប្រាសចាកក្រមសីលធម៌ ខណៈអ្នកប្រម៉ូតផលិតផលម្នាក់មហាជនរិះគន់ពេញប្រទេស

0

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានព្រមានដល់អ្នកផលិតមាតិកាកម្សាន្តគ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្ត្រីខ្មែរ និងកុមារដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ។ ខណៈអ្នកប្រូម៉ូតផលិតផល និងជាអ្នកលេងទិកតុកមានអ្នក Followជាង4M បានប្រើពាក្យប្រមាថដល់អ្នកក្រ ប៉ះពាល់យ៉ាងខ្លាំងដល់សេចក្តីថ្លៃថ្នូរព្រោះតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទោះដឹងថាត្រូវគេជេរពេញប្រទេសក៏នៅប្រព្រឹត្តរួចអាងប្រើពាក្យសូមទោស…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif6W3MK2_gwWynNW2ep3Kss0e893APBL2fouMIBGagyrOrWQONQo2lqVP3VBHMc45wdfkD_2ULfThzuRTOeG0zDYW7kqZdn5kt_FldeLj-ss-vbVgPZsBjPA7eUDvGzwSvVz5buLT4trRRAO1Ye6SsB6EamdCl0dHtip1WrzST9k5Pz7YVrrcT4ZnaQnI/s2048/354449137_244451654977801_1753150324430147451_n.jpg

នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីណែ និងព្រមានដល់អ្នកបង្កើតមាតិកាកម្សាន្តទាំងឡាយដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។ ក្នុងនោះក្រសួងបានឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិត ការផ្សព្វផ្សាយ ឬការ ចែកចាយស្នាដៃវីដេអូ និងមាតិកាកម្សាន្តដែលមានចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ហិង្សា អសីលធម៌ បើនៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន។

ការចេញលិខិតខាងលើនេះបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនពេញចិត្តចំពោះវិធានការខាងលើនេះរបស់ក្រសួងព្រោះកន្លងមកមានអ្នកផលិតមាតិកាមួយចំនួនហេតុតែចង់បានអ្នកមើល(Views) ធ្វើគ្រប់បែបយ៉ាងដោយមិនចេះអៀនខ្មាស។ បន្ថែមពីលើនេះមហាជនសង្ឃឹមថាចំណាត់ការរបស់ក្រសួងវប្បធម៌មានប្រសិទ្ធភាពដើម្បីកុំឱ្យជនទាំងអស់នោះនៅបន្តបំពុលសង្គមបាត់បង់ក្រមសីលធម៌តទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOrCmeJ-vDjdZb6SOxLRkjZsBvbQZDz25ccrt8RkNR-H1Ck3_EjLq7QX0Fr_1Otn1iaK_W8c_Hx84o4uD-WqKWz7ERZ793fRRvLxnT_QT9zdSjfnPd8HoijqL1FYTL6j4PWFDoBR3I88KyadK84UwnZsIyj5wS6zpEy4hIt9LXYFndQxaWo7XJyyySCw4/s1211/image_2023-06-26_09-22-08.png

ទន្ទឹមនឹងការចេញលិខិតព្រមានរបស់ក្រសួង នៅលើបណ្តាញសង្គមក៏ផ្ទុះការរិះគន់យ៉ាងខ្លាំងថែមទាំងមានការស្នើឱ្យមានវិធានការលើបុរសម្នាក់ជាអ្នកប្រូម៉ូតផលិតផល និងជាអ្នកលេងទិកតុកមានអ្នកតាមដានច្រើន ដែលបានប្រើពាក្យមិនសមរម្យប្រមាថអ្នកក្រ អ្នកស្រែគ្មានលុយទិញទុរេនញុំាឆ្លៀតបង្ហាញផលិតផលថែមទៀត។ ក្រោយពេលបង្ហោះវីដេអូរួចមហាជនរិះគន់ពេញប្រទេសអាងប្រើពាក្យសូមទោសដឹងថាខ្លួនមានកំហុសសុំការអធ្យាស្រ័យ កុំឱ្យមហាជនជេរលោកតទៅទៀត ថែមទាំងនិយាយទៀតថាអ្នកណាក៏ចេះធ្វើខុសដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie531a7C-vgUP9LcVnVumTZsl_WMnag3_m04edDEsVqKkJhfQQ5-p3O3RkMyLbu4qSZZw1iPgF9B5uLZ70OM15J7fUJzH-35nR43A_UBMHAGZSCo2mwieyUISBkOOsWN6u0DWN2TQv_iRx670Q3yZDMsptyQHih_Oo16ccGXdEbJCu2syKUfVHwko-Wnw/s1728/355665301_810553680634410_4584604706417329208_n.jpg

ការបង្ហាញទង្វើរបស់អ្នកលេងទិកតុកនោះធ្វើឱ្យមហាជនប្រតិកម្មយ៉ាងខ្លាំងមានទាំងអ្នកចង្កោមសិល្បៈដូចជាតារាកំប្លែងពាក់មី ពូណុយ និងអ្នកផ្សេងទៀតសុទ្ធតែដឹងហើយថាវីដេអូដែលមើលងាយអ្នកក្រនោះផុសទៅដឹងតែមានអ្នកជេរ។ ប៉ុន្តែបុគ្គលនោះនៅតែធ្វើដដែលព្រោះដើម្បីប្រូម៉ូតផលិតផលឱ្យមានអ្នកស្គាល់។ មហាជនអ្នកលេងបណ្តាញសង្គមលើកឡើងជាច្រើនទៀតថាការប្រូម៉ូតបែបនេះជាទង្វើអសីលធម៌ គួរកុំបន្តគាំទ្រតទៅទៀត៕

តម្លៃត្បូងពេជ្រសកលធ្លាក់ចុះយ៉ាងខ្លាំងក្នុងឆ្នាំនេះ

0

បរទេស៖ ត្បូងពេជ្រលែងជាទីពេញចិត្តរបស់វិនិយោគិនទៀតហើយ តម្លៃពេជ្របានធ្លាក់ចុះជិត ២០% ក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះ។Paul Zimnisky: 3 Themes That Will Likely Shape the Diamond Industry in 2019យោងតាមលោក Paul Zimnisky នាយកប្រតិបត្តិក្រុមហ៊ុន Paul Zimnisky Diamond Analytics បានប្រាប់ស្ថានីយទូរទស្សន៍ CNBC ថា “កាលពីឆ្នាំមុន ពេជ្រធម្មជាតិ ១ ការ៉ាត់ មានតម្លៃ ៦,៧០០ ដុល្លារ ប៉ុន្តែបច្ចុប្បន្នពេជ្រនេះមានតម្លៃត្រឹមតែ ៥,៣០០ ដុល្លារប៉ុណ្ណោះ” ។Price List: How Much Is A 0.1 To 40 Carat Diamond Worth? - Diamond101

គួររំលឹកដែរថា ពេជ្រ រួមជាមួយនឹងគ្រឿងអលង្ការផ្សេងទៀតបានកត់ត្រាការកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីត ១៩ ។ នាយកប្រតិបត្តិក្រុមហ៊ុន Angara Online Jewellers លោក Ankur Daga បាននិយាយថា នៅពេលដែលមនុស្សមិនអាចធ្វើដំណើរ ឬមិនអាចចំណាយប្រាក់នៅខាងក្រៅបាននោះ របស់ដែលមានតម្លៃបំផុតគឺគ្រឿងអលង្ការដែលធ្វើពីមាសសុទ្ធ ឬពេជ្រជាដើម។ ប៉ុន្តែនៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមបើកឡើងវិញ តម្លៃពេជ្រក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរក្នុងឆ្នាំនេះ ដោយសារទីផ្សារចុះខ្សោយ មនុស្សនឹងចំណាយប្រាក់ទៅលើតែអាហារ ឬទំនិញផ្សេងៗជាដើម។The Rock,' the largest white diamond ever auctioned, sells for $21.9  million | CNN

យោងតាមអ្នកវិភាគពេជ្រសកល Angara បានព្យាករណ៍ថា តម្លៃពេជ្រធម្មជាតិអាចនឹងធ្លាក់ចុះចន្លោះពី ២០% ទៅ ២៥% ពីតម្លៃបច្ចុប្បន្នក្នុងរយៈពេល ១២ ខែខាងមុខ។ នាយកប្រតិបត្តិ Edahn Golan Diamond Research & Forecast បាននិយាយថា “ការធ្លាក់ចុះនេះគឺទំនងជាតម្លៃលក់រាយសម្រាប់ពេជ្រសិប្បនិម្មិតគឺខ្ពស់ណាស់ ប្រហែល ៦០% បើប្រៀបធៀបទៅនឹង ៣៤% សម្រាប់ពេជ្រធម្មជាតិ” ។ ទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្នតម្លៃពេជ្រធម្មជាតិ និងពេជ្រសិប្បនិម្មិតនៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីខែកុម្ភះ ឆ្នាំមុនមកម្លេះ៕ ប្រភព៖vnexpress

ទីលានទុកដាក់សំរាមតម្លៃជាង ៤លានដុល្លារ គ្រោងនឹងឱ្យប្រជាពលរដ្ឋខេត្តកំពង់ធំ ប្រើប្រាស់រយៈពេល២០ឆ្នាំ

0

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ទីលានទុកដាក់សំរាមខេត្តកំពង់ធំដែលបានចំណាយថវិកាជាង៤លានដុល្លារដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមផែនការទីលានទុកដាក់សំរាមនេះអាចផ្ទុកបរិមាណសំរាមបានប្រមាណ ៩៧ ៨៨៦ ម៉ែត្រគូប ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់រយៈពេល២០ឆ្នាំ សម្រាប់ប្រជាជនប្រមាណជា៣ម៉ឺននាក់ ជុំវិញទីរួមខេត្តកំពង់ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT8fZ0qs_eueXXNyvIeA92Gz4hjzqVmiMRDcep6s1W9k9gX9k4KbzNl--58BtfHjLNcFunxSdJ_9aZxCmQBigjBqO8qGvySW51vtp5XYw3KJHMMirR4gr35-hYET3nGPQvmBc-LC_ggRs06fnni2quoyLf_w7FWCpbaKUHo8MfL0CFA_b6Mg7MrsIXuy8/s1440/image_2023-06-26_14-17-04.png

តាមការឱ្យដឹងពីក្រសួងសាធារណការទីលានទុកដាក់សម្រាមនេះ មានទីតាំងស្ថិតនៅភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាគម្រោងមួយនៅក្នុង គម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ឥណទានពីធនាគារADB ក្នុងការស្ថាបនា ជាមួយទំហំទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារអាម៉េរិក ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៧ កក្កដា ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ វិច្ឆិកា ២០២២។ សាងសង់លើផ្ទៃដីទំហំ ១៤,៧៣ ហិកតា នៃផ្ទៃដីសរុប ១៩,៧៦ ហិកតា។ រណ្តៅទុកដាក់សំរាមមានទទឹង៨០ម៉ែត្រ បណ្តោយ១៧០ម៉ែត្រ ជម្រៅ០២ម៉ែត្រ ដែលត្រូវជា ១,៣៦ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWPspAN4jZlBYJ9OtcYjXzfTGJSd0atNH7cuKHjSQ3j-FfuZ2V9yz64otuovZ92IHr6uxNyGIZHd0sQH2J2r6kwQMbKOqN9mMydmJlkK061ANT6NwROeWw-pDUHG-Oudd8yHYC-TZ9PnorT6nqmZ3jHTV8ih4mCPBgneV6fayctIVdGD25jp4RObLyycM/s1440/image_2023-06-26_14-17-03%20(2).png

គួរបញ្ជាក់ផងដែរថា ការដែលមានទីលានទុកដាក់សំរាមត្រឹមត្រូវ ស្របតាមបទដ្ឋានបច្ចេកទេសបែបនេះ គឺដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់គុណភាព សុខុមាលភាពការរស់នៅ របស់បងប្អូននៅក្នុងតំបន់ ក៏ដូចជាតំបន់ជុំវិញ។ ជាពិសេស គឺកាត់បន្ថយបញ្ហាប្រឈមទៅលើកត្តាសុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ព្រមទាំងធ្វើឱ្យខេត្តកំពង់ធំមានភាពស្រស់បំព្រងប្រកបដោយបរិយាប័ន្នផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkumgiMJGS3EWCtXCbxXT5X9T8aq2KJx0wBd9Gcyp1-LwFFWL1AN8hGcwdNc5w1B3ShXsWsSU8fggMTYnIBxlCA_FDXPkH74OLCZuMRW9Y_w8Sqd5PrpyW9r9J5oty-Q52SJAOgrB4EIgzct8G8Wt0cTqmonLZOBgJmpuOKEFrFgyyot6NRUL5DtQ0Hkg/s1280/image_2023-06-26_14-17-03.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPmDIdKYhErGXuNkAiVHEc1e3vD5AMHHDSncaOlcPTyQdxJWqN0pzvxTV_83kw8J63jvHYAzvIqUMsS1UO80_yZ-ctXxZPXp0-8UsScGFpmYN3Q8AmT6t9QKzgp3-T1qOpYlBHGum1ZT8uIWCUbcVPonAArwwZhcxdNhbG4c3Prz1swoJ0fgs9KXq9dGI/s1280/image_2023-06-26_14-17-03%20(3).png