Home ព័ត៌មានជាតិ បុរសគួរដឹង! ស្ត្រី៧៩% អាចកាត់បន្ថយស្ត្រេសពេលបានទិញអីវ៉ាន់

បុរសគួរដឹង! ស្ត្រី៧៩% អាចកាត់បន្ថយស្ត្រេសពេលបានទិញអីវ៉ាន់

63
0

ការដើរទិញអីវ៉ាន់ គឺជាចំណែកមួយក្នុងការរស់នៅរបស់ស្ត្រី ដែលពួកគេអាចយកឈ្នះអារម្មណ៍ខ្លួនឯង មិនថាពួកគេមានអារម្មណ៍ល្អ ឬមិនល្អក្តី ពួកគេនៅតែអាចដើរទិញអីវ៉ាន់បានជានិច្ច ។ បើមានអារម្មណ៍ល្អ ពួកគេនឹងលើកហេតុផលថា ការទិញអីវ៉ាន់ជាការផ្តល់រង្វាន់ឱ្យខ្លួនឯង ប៉ុន្តែបើអារម្មណ៍មិនល្អវិញ ពួកគេលើកឡើងថា ការទិញអីវ៉ាន់ជាការផ្តល់កម្លាំងចិត្តឱ្យខ្លួនឯង ។Page 2 | African Man Shopping Images - Free Download on Freepik

បើតាមចិត្តវិទ្យា ការទិញអីវ៉ាន់ផ្តល់សារប្រយោជន៍សំខាន់ចំពោះអ្នកណាម្នាក់ដែលកំពុងស្ត្រេស ជួបរឿងរ៉ាវអាក្រក់ ឬកំពុងធ្លាក់ទឹកចិត្ត ព្រោះការទិញអីវ៉ាន់អាចជួយព្យាបាលផ្លូវចិត្តពួកគេបាន ។ ការស្រាវជ្រាវពាក់ព័ន្ធនឹង Retail Therapy របស់ Selin Atalay And Margaret Meloy បង្ហាញថា ការទិញអីវ៉ាន់ពិតជាជួយឱ្យយើងមានអារម្មណ៍ល្អ ព្រោះនៅពេលបានទិញអីវ៉ាន់ វានឹងធ្វើឱ្យយើងគិតថា ខ្លួនមានអំណាច ដោយអាចចាត់ចែង និងគ្រប់គ្រងអ្វីមួយចំនួនបាន ។110+ African Woman With Shopping Bag Jumping Stock Photos, Pictures & Royalty-Free Images - iStock

តើយើងធ្លាប់សង្កេតខ្លួនឯងទេថា នៅពេលមានអារម្មណ៍ស្ត្រេស មានរឿងមិនសប្បាយចិត្ត ហើយបើបានដើរទិញអីវ៉ាន់ដែលខ្លួនចង់បាន នឹងធ្វើឱ្យយើងមានអារម្មណ៍ថា ស្រស់ថ្លាជាងមុន បើទោះជាវិធីនេះអាចបង្កើតក្តីសុខបានបណ្តោះអាសន្នក្តី ប៉ុន្តែមនុស្សភាគច្រើនតែងជ្រើសយកវិធីនេះ ។

ក្រៅពីនេះ តាមទិន្នន័យពីសៀវភៅ Sheconomics ជាលទ្ធផលការស្រាវជ្រាវរបស់ Karen J. Pine និង Simonne Gnessen បង្ហាញថា ស្ត្រីប្រមាណ៧៩% ដែលបានដើរទិញអីវ៉ាន់ នឹងធ្វើឱ្យនាងមានកម្លាំងចិត្តក្នុងការរស់នៅកាន់តែខ្លាំង, ជួយគ្រប់គ្រងអារម្មណ៍អវិជ្ជមានឱ្យល្អប្រសើរឡើង និងធ្វើឱ្យនាងមានអារម្មណ៍ជឿជាក់ថា មើលទៅខ្លួននាងល្អប្រសើរជាងមុនផងដែរ ។The 5 Types Of Guys Who Shop With Women

បើទោះការទិញអីវ៉ាន់អាចបង្កើតសេចក្តីសុខដល់ស្ត្រីភាគច្រើនក៏ពិតមែន ប៉ុន្តែកុំភ្លេចពិនិត្យមើលប្រាក់ក្នុងកាបូបរបស់ខ្លួនផង ដើម្បីយើងមិនចាំបាច់នឿយហត់ក្រោយទទួលបានក្តីសុខដោយសារការទិញអីវ៉ាន់ ព្រោះយើងអាចនឹងស្ត្រេសជាងមុនទៀត បើគ្មានប្រាក់នោះ ៕ ប្រភព ៖ Mono News