Home Blog Page 1625

សញ្ញាទាំង ៦ បញ្ជាក់ថាអ្នកកំពុងមានជំងឺផ្លូវចិត្ត

0

ជំងឺផ្លូវចិត្ត សំដៅលើបញ្ហាផ្លូវអារម្មណ៍ ការបាក់ទឹកចិត្ត ការពិបាកចិត្តជាប់រហូត និងបាត់បង់ចំណង់ចំណូលចិត្តជាដើម។ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ជៀសវាងមានបញ្ហាធ្ងន់ធ្ងរជាងនេះ។ សញ្ញាទាំងនោះមានដូចជា៖

១.ការផ្លាស់ប្តូរអារម្មណ៍៖ ជំងឺផ្លូវចិត្តគឺជាភាពច្របូកច្របល់ចិត្តដែលមានឥទ្ធិពលលើអារម្មណ៍និងការគិតចំពោះជិវិតរបស់ខ្លួនឯង។ ការដែលគេមានអារម្មណ៍ថាអស់សង្ឃឹមក្នុងជីវិតគឺជាសញ្ញាទូទៅរបស់មនុស្ស។ ជួនកាលមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ស្អប់ខ្លួនឯង មានអារម្មណ៍ថាមានកំហុស ឬតែងបន្ទោសខ្លួនឯងចំពោះអ្វីដែលកើតឡើងជាដើម។Depression is still considered to be a weakness' | Dhaka Tribune

២.បាត់បង់ចំណង់ចំណូលចិត្ត៖ ពេលមានការធ្លាក់ទឹកចិត្តគឺមនុស្សហាក់ដូចជាភ្លេចនូវអ្វីដែលខ្លួនចូលចិត្តនិងអ្វីដែលជាការសប្បាយរបស់ខ្លួន មានដូចជា ការលេងកីឡា ការកម្សាន្ត ដើរលេងជាមួយមិត្តភក្តិ និងអ្វីច្រើនទៀតដែលធ្លាប់ជាចំណូលចិត្តរបស់ខ្លួន។

៣.អស់កម្លាំង៖ ជំងឺផ្លូវចិត្តនេះធ្វើឱ្យយើងគ្មានថាមពល គ្មានសមត្ថភាព គេងច្រើន ឬក៏មិនគេងតែម្តង ភាពទាំងអស់នេះអាចនាំឱ្យពួកគេទៅជាខឹងច្រើនអត់ហេតុផលក៏មាន។Anxiety and Depression Wellness Checklist - Alpha Kappa Psi

៤.មិនអាចគ្រប់គ្រងអារម្មណ៍បាន៖ ជំងឺផ្លូវចិត្តនេះគឺធ្វើឱ្យអ្នកមានអារម្មណ៍មិននឹងនរ ប្រើសម្លេងខ្លាំងៗ ផ្លាស់ប្តូរអត្តចរិត ហើយមានអារម្មណ៍ប្តូរលឿន អ្វីទាំងនេះហើយធ្វើឱ្យយើងអាចសង្កេតខ្លួនឯងបាន។

៥.ត្រូវការជំនួយ៖ ជំងឹនេះគឺធ្វើឱ្យមនុស្សបាត់បង់ចិត្តគំនិតក្នុងការដោះស្រាយបញ្ហាឬក៏គ្មានសមត្ថភាពដោះស្រាយតែម្តង ហេតុនេះពួកគេត្រូវការការជួយពីអ្នកដទៃ ហើយក៏ត្រូវការការលើកទឹកចិត្តផងដែរ។

៦.គិតអវិជ្ជមាន ឬគិតខ្លី៖ អ្វីដែលគួរឱ្យខ្លាចជាងគេសម្រាប់ជំងឺនេះគឺវាទាក់ទងនឹងការធ្វើអត្តឃាត។ ជាធម្មតាអ្នកមានជំងឺនេះអាចនឹងមិនមានអាការៈអ្វីដែលបង្ហាញថាចង់ធ្វើអត្តឃាតទេ ហេតុនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះមនុស្សបែបនេះ៕ Depression too often gets deemed 'hard to treat' when medication falls shortប្រភព៖sanook

ក្រសួង ប្រកាសអំពីតម្លៃសាកថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយ៍ដែលគ្រប់គ្រងដោយក្រសួងសាធារណការ

0

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។ស្ថានីយសាកភ្លើងឡានអគ្គិសនីរបស់​រដ្ឋ​ដំបូង​គេ  ដំឡើង​នៅ​ទីតាំង​មួយ​នេះ​រួចរាល់ហើយ [Sabay News], 2022-03-28

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង៕May be an image of text

គណបក្សភឿថៃអះអាងថា ត្រូវតែពិភាក្សាជាមួយគណបក្សទាំងអស់ដោយបើកចំហរ

0

ប្រទេសថៃ ៖ គណបក្សភឿថៃអះអាងថា ខ្លួនគ្មានកិច្ចពិភាក្សាសម្ងាត់អ្វីទេ ហើយគណបក្សនេះបានជជែកពិភាក្សាជាមួយគណបក្សទាំងអស់យ៉ាងបើកចំហរ ។ គណបក្សភឿថៃលើកឡើងទៀតថា ខ្លួនបានទទួលភារកិច្ចបង្កើតរដ្ឋាភិបាលពីគណបក្សកាវក្លៃ បើមិនជជែកជាមួយគណបក្សណាសោះ គឺអាចគ្មានពិន្ទុ ។Thailand's Pheu Thai courts conservative parties - Nikkei Asia

គណបក្សភឿថៃបានប្រជុំពិភាក្សាជាមួយគណបក្សភូមិចៃថៃ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនយោបាយរបស់ប្រទេសជាតិ និងរកផ្លូវចេញ ដោយមានលោក Chonnan Srikaew ប្រធានគណបក្សភឿថៃ ជាអ្នកទទួលស្វាគមន៍គណបក្សនានា ក្នុងនោះមានលោក Anutin Charnvirakul មេដឹកនាំគណបក្សភូមិចៃថៃ, លោក Suwat Liptapanlop ប្រធានគណបក្សឆាត ផាត់តាណាក្លា, លោក Peeraphan Salirathaviphak ប្រធានគណបក្សរួមថៃ សាងឆាត និងលោក Warawut Silpa-archa ប្រធានគណបក្សឆាតថៃ ផាត់តាណា ។

ក្រោយពីជំនួបពិភាក្សាគ្នារវាងគណបក្សភឿថៃជាមួយគណបក្សនានារួចមក ប្រធានគណបក្សទាំងនេះបាននាំគ្នាផឹកភេសជ្ជៈ Mint Choc ឬ Chocolate Mint ដែលជាភេសជ្ជៈរបស់ហាង Think Lab ប្រកបដោយបរិយាកាសរីករាយ ។ ការផឹកភេសជ្ជៈក្នុងចំណោមប្រធានគណបក្សទាំងនេះបានធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់រិះគន់ ព្រោះពួកគេគិតថា គណបក្សកាវក្លៃនឹងត្រូវបានរុញឱ្យធ្វើជាគណបក្សប្រឆាំង ខណៈគណបក្សភឿថៃរួមសហការជាមួយគណបក្សចាស់ៗ ដែលមានគោលជំហរផ្ទុយគ្នាដើម្បីបង្កើតរដ្ឋាភិបាល ។Pheu Thai and United Thai Nation parties meet seeking a solution to political stalemate | Thai PBS World : The latest Thai news in English, News Headlines, World News and News Broadcasts

ចុងក្រោយ គណបក្សភឿថៃបានបង្ហោះរូបភាព និងសារនៅក្នុង Twitter ថា ៖ «គណបក្សភឿថៃ ក្នុងឋានៈជាគណបក្សដឹកនាំបង្កើតរដ្ឋាភិបាល ដូច្នេះ យើងបានទទួលភារកិច្ចពីគណបក្សកាវក្លៃ និងគណបក្សចំនួន៨ ។ យើងគ្មានអាថ៌កំបាំងអ្វីទេ យើងជជែកពិភាក្សាជាមួយគ្រប់គណបក្សទាំងអស់យ៉ាងបើកចំហរ រីឯជាមួយសមាជិកព្រឹទ្ធសភា ក៏យើងបានបញ្ជូនអ្នកទៅជជែកដែរដើម្បីប្រាប់ទៅគណបក្សទាំង៨ ។ យើងបំពេញការងារទៅមុខដើម្បីរកសំឡេងគាំទ្រ និងបន្ថែមសំឡេងគាំទ្រថ្មី ព្រោះបើយើងមិនជជែកជាមួយគណបក្សណាសោះ យើងនឹងគ្មានពិន្ទុទេ» ៕ ប្រភព ៖ sanook

ហេតុអ្វី Keyboard កុំព្យូទ័រមិនតម្រៀបអក្សរអង់គ្លេសតាមលំដាប់លំដោយ ABCD…?

0

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេផលិត Keyboard នៅលើកុំព្យូទ័រ ដែលយើងប្រើប្រាស់នៅពេលបច្ចុប្បន្ន មិនតម្រៀបតាមលំដាប់លំដោយអក្សរអង់គ្លេស ABCD… ហើយបែរជាដាក់ច្រឡូកច្រឡំ QWERT… ទៅវិញ?
ចម្លើយនោះគឺដោយសារ Keyboard របស់កុំព្យូទ័រ យកគំរូតាម Keyboard របស់អង្គុលីលេខ ដែលពិភពលោកធ្លាប់ប្រើប្រាស់កាលពីសម័យមុន។
ចុះហេតុអ្វីបានជា Keyboard របស់អង្គុលីលេខ ផលិតឡើងមិនតម្រៀបតាមលំដាប់លំដោយអក្សរ ABCD…?Computer Keyboard Key Explanation

ចម្លើយនោះគឺ៖ នៅពេលដែលគេបង្កើតអង្គុលីលេខដំបូង អក្សរទាំងអស់នៅលើ Keyboard របស់វា ត្រូវបានតម្រៀបតាមលំដាប់ ABCD…យ៉ាងត្រឹមត្រូវ ប៉ុន្តែដោយសារអ្នកប្រើប្រាស់អង្គុលីលេខវាយអក្សរលើ Keyboard លឿនជាងដំណើរការរបស់ម៉ាស៊ីនអង្គុលីលេខ ដែលបណ្ដាលឱ្យអក្សរដែលវាយចេញមក ជាន់គ្នាឥតសណ្ដាប់ធ្នាប់ ពីព្រោះអង្គុលីលេខសម័យនោះ ដំណើរការយឺតជាងកុំព្យូទ័របច្ចុប្បន្នឆ្ងាយណាស់។How to Disable Your Keyboard in Windows 10, or Re-Enable It

ដោយសារជួបបញ្ហានេះហើយ ទើបនៅទសវត្សរ៍ឆ្នាំ១៨៦០ គេបានប្ដូរការតម្រៀបតួអក្សរអង់គ្លេសឱ្យទៅជាត្រលប់ត្រលិនរញ៉េរញ៉ៃវិញ ក្នុងគោលបំណងបន្ថយល្បឿននៃការវាយអក្សរនៅលើ Keyboard ដើម្បីឱ្យអក្សរដែលបានសរសេរនៅលើអង្គុលីលេខនោះ ចេញមកប្រកបដោយលំដាប់លំដោយវិញ។
លុះដល់ពេលដែលពិភពលោកអាចបង្កើតកុំព្យូទ័របាន គេក៏ផលិត Keyboard របស់កុំព្យូទ័រតាមគំរូ Keyboard របស់អង្គុលីលេខនេះតែម្ដង៕

ព្យុះព្រិលបោកបក់លើប្រទេសអ៊ីតាលីបណ្តាលឱ្យពលរដ្ឋរបួសជាច្រើននាក់

0

ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី១៩-២០ ខែកក្កដា ឆ្នាំ២០២៣ ព្យុះព្រិលដ៏ធំមួយបានបោកបក់មកលើប្រទេសអ៊ីតាលី រហូតបណ្តាលឱ្យមានទឹកជំនន់ និងមានពលរដ្ឋរងរបួសជាង១០០នាក់ ។ ព្យុះព្រិលនេះបានកើតឡើងក្នុងទីក្រុង Seregno និងតំបន់មួយចំនួនទៀតដែលស្ថិតនៅភាគខាងជើងប្រទេសអ៊ីតាលី ។Dramatic hailstorm pummels Italy - days after searing heatwave | World News  | Sky News

គេរាយការណ៍ថា ដុំព្រិលភាគច្រើនដែលបានធ្លាក់ចុះមកនេះ មានទំហំជាង១០សង់ទីម៉ែត្រឯណោះ ។ លើសពីនេះ មានការហៅទូរស័ព្ទចេញរហូតដល់៥០០លើកពាក់ព័ន្ធនឹងគ្រោះថ្នាក់ផ្សេងៗក្នុងអំឡុងពេលព្យុះកំពុងបោកបក់ ដើម្បីឱ្យអាជ្ញាធរចុះមកជួយសង្គ្រោះអ្នករងរបួស ។From heatwaves to hailstorms: Italy is blowing hot and cold | Euronews

លោក Luca Zaia អាជ្ញាធរប្រចាំតំបន់ Veneto លើកឡើងថា អ្នករងរបួសដោយសារហេតុការណ៍នេះ គឺមានទាំងអ្នកត្រូវព្រិលទឹកកកធ្លាក់លើ និងមុតកញ្ចក់ផងដែរ ។ ព្រិលធ្លាក់មកលើកនេះ វាមានទំហំធំជាងធម្មតា ។

មុននេះ នៅតំបន់ភាគខាងជើងប្រទេសអ៊ីតាលី បានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង ហើយហេតុការណ៍ព្យុះព្រិលធ្លាក់នៅតំបន់ Veneto ស្របគ្នានឹងតំបន់ផ្សេងៗរបស់អ៊ីតាលីកំពុងប្រឈមនឹងអាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាក៏បានគ្របដណ្តប់លើប្រទេសជាច្រើនទៀតនៅតំបន់អឺរ៉ុបផងដែរ ។Golf-ball sized hail and extreme heat plague northern Italy

នៅតាមទីក្រុងផ្សេងៗនៅប្រទេសអ៊ីតាលី អាជ្ញាធរបានជូនដំណឹងពីអាកាសធាតុក្តៅខ្លាំងក្នុងកម្រិតពណ៌ក្រហម ហើយអាជ្ញាធរក៏បានដាស់តឿនឱ្យពលរដ្ឋនៅតែក្នុងម្លប់ ចាប់ពីម៉ោង១១ព្រឹក រហូតដល់ម៉ោង៦ល្ងាច ៕

ប្រភព ៖ Mono News

រចនា រ៉ាវ៉ាឌី ព្រលែងខ្លួនមួយទំហឹងជាមួយរ៉ូបដ៏ស្រស់ស្អាតស៊ិចស៊ីយ៉ាងទាក់ភ្នែក

0

តារាសម្តែង រចនា រ៉ាវ៉ាឌី បានធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីតារាស្រីរូបនេះព្រលែងខ្លួនមួយទំហឹងជាមួយសំលៀកបំពាក់រ៉ូបយ៉ាងស៊ិចស៊ី ដោយនាងបានបញ្ជាក់ថាមិនចង់ស៊ិចស៊ីនោះទេ តែបរិយាសអំណោយផលទើបដាច់ចិត្តស្លៀកតែម្តង ។May be an image of 1 person, ocean and beach

រចនា រ៉ាវ៉ាឌី ជាតារាសម្តែងលេចធ្លោមួយរូបក្នុងផលិតកម្មសាស្ត្រាហ្វីម បន្ទាប់ពីបានចាប់ដៃគូសម្តែងជាមួយតារាសម្តែង ព្រីន ក្នុងរឿង «អ្នកឈ្នះ» ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះអ្នកទាំងពីរកាន់តែឡើងក្រឺតៗលើអាជីពសិល្បៈ។ មិនត្រឹមតែប៉ុណ្ណោះ ចាប់តាំងពីមានភាពល្បីល្បាញក្នុងអាជីពរបស់ខ្លួនមក តារាសម្តែងវ័យ២៣ឆ្នាំរូបនេះបានចាយជីវិតយ៉ាងស៊ីវីល័យដើរលេងក្រៅប្រទេសរួមទាំងទិញរបស់ប្រ៊េនៗផងដែរ។May be an image of 1 person, beach and ocean

ថ្មីៗនេះទៀតសោត រចនា រ៉ាវ៉ាឌី បានធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើលមិនតិចនោះទេក្រោយពីតារាស្រីរូបនេះបានព្រលែងខ្លួនមួយជាមួយរ៉ូបដ៏ស៊ិចស៊ីយ៉ាងទាក់ភ្នែកតែម្តងមិនត្រឹមតែឆក់កែវភ្នែកបុរសៗចោលភ្នែកមើលតារាស្រីរូបនេះប៉ុណ្ណោះទេ តែនារីៗក៏ចោលកែវភ្នែកមើលដូចគ្នានៅពេលនាងបញ្ចេញភាពស៊ិចស៊ីដូចនេះ។May be an image of 1 person

ទន្ទឹមនឹងបញ្ចេញរូបរាងស៊ិចស៊ីនេះ តារាសម្តែងខាងលើឱ្យដឹងថា ខ្លួនមិនចង់បញ្ចេញភាពស៊ិចស៊ីនោះទេតែបរិយាកាសដែលនាងដើរកម្សាន្តអំណោចផលទើបស្លៀកតែម្តង ណាមួយ រ៉ូបនេះនាងកម៉្មង់ទិញមកយូរហើយទើបមានឱកាសស្លៀក។May be an image of 1 person, smiling and boat

មិនត្រឹមតែបញ្ចេញរូបជាមួយរ៉ូបស៊ិចស៊ីទេ តែ រចនា រ៉ាវ៉ាឌី ក៏បានបញ្ចេញរូបរាងដ៏ស្រស់ស្អាតបង្អួតភ្នែកអ្នកគាំទ្រជាមួយបរិយាកាសនាមាត់សមុទ្រជាមួយឈុតប៊ីគីនីផងដែរ៕May be an image of 1 person and hat

សូមកុំយល់ច្រឡំ! មិនមានការផ្លាស់ប្តូរថ្ងៃប្រឡងបាក់ឌុបទេ

0

ក្រសួងអប់រំ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការ អំពីកាលបរិច្ឆេទ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​សារជាថ្មីម្តងទៀត ក្រោយពីមានព័ត៌មានមិនពិតជាច្រើនបានបង្ហោះថា ក្រសួងប្តូរកាលបរិច្ឆេទ ការប្រឡងមកខែតុលាវិញ។

ចំពោះការផ្សព្វផ្សាយនេះ ជាព័ត៌មាន​មិនពិតនោះទេ សូមសិស្សានុសិក្សកុំមានការជ្រួលច្របល់អ្វីទាំងអស់ ព្រោះថាក្រសួងបានកំណត់យកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាផ្លូវការរួចរាល់ហើយ។

ទាក់ទងនឹងការផ្សាយព័ត៌មានមិនពិតនេះ ក្រសួងអប់រំឱ្យសិស្សានុសិស្សចូលគ្រុបតេឡេក្រាមរបស់ក្រសួង ដើម្បីទទួលបានពិតប្រាកដ និងច្បាស់ការ ដែលចេញពីក្រសួងផ្ទាល់តែម្តង៕

ឆាណែលតេលេក្រាមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៖ https://t.me/moeysnews

 

បុរសចិនយកសត្វកន្លាតដាក់ក្នុងម្ហូបដើម្បីទាមទារសំណង

0

ប្រទេសចិន ៖ នៅខែកក្កដា ឆ្នាំ២០២៣ នេះ ភោជនីយដ្ឋានមួយកន្លែងនៅទីក្រុងប៉េកាំង ប្រទេសចិន បានបង់ប្រាក់សំណងទៅឱ្យបុរសម្នាក់ ខណៈបុរសរូបនេះអះអាងថា គាត់បានបរិភោគសត្វកន្លាតនៅក្នុងចានម្ហូប ដែលគាត់បានកុម្ម៉ង់ពីភោជនីយដ្ឋាន ។

ក្រោយពីឃើញសត្វកន្លាត បុរសរូបនេះបានប្រាប់ទៅកាន់បុគ្គលិកបម្រើការឱ្យមកពិនិត្យ ហើយខាងភោជនីយដ្ឋានខ្លាចខូចកេរ្តិ៍ឈ្មោះ ពួកគេសម្រេចមិនយកប្រាក់ពីបុរសនេះទេ គឺឱ្យគាត់បរិភោគអាហារដោយមិនបាច់ចំណាយប្រាក់ ។ ប៉ុន្តែបុរសនេះបដិសេធថា គាត់នឹងចំណាយប្រាក់ថ្លៃអាហារតាមធម្មតា ។

ភោជនីយដ្ឋានគិតថា រឿងនេះចប់ហើយ ប៉ុន្តែផ្ទុយទៅវិញ បុរសនេះបានទូរស័ព្ទមកភោជនីយដ្ឋានឱ្យបង់ប្រាក់សំណងថ្លៃម្ហូបដល់គាត់ លើសមុន១០ដង ហើយបើភោជនីយដ្ឋានមិនយល់ព្រមទេ គាត់នឹងបង្ហោះរឿងនេះក្នុងបណ្តាញសង្គមឱ្យខូចឈ្មោះភោជនីយដ្ឋាន ។ ពេលនោះ ភោជនីយដ្ឋានក៏បានសុំឱ្យគាត់ចុះថ្លៃខ្លះ និងយល់ព្រមផ្ទេរប្រាក់សំណងឱ្យគាត់ភ្លាមៗ ។

ក្រោយមក ភោជនីយដ្ឋានក៏បានមកពិនិត្យមើលម្ហូបនេះឡើងវិញ ហើយសង្ស័យថា សត្វកន្លាតនៅក្នុងចានម្ហូបមិនបានងា.ប់ដោយសារការចម្អិនម្ហូបទេ ប៉ុន្តែវាបានងា.ប់ពីខាងក្រៅ ។ ដូច្នេះ ភោជនីយដ្ឋានក៏ដាក់ពាក្យបណ្តឹងទៅប៉ូលិស ហើយប៉ូលិសក៏បានចាប់ខ្លួនបុរសកំហូចខាងលើ ។ បុរសនេះបានសារភាពប្រាប់ប៉ូលិសថា គាត់ធ្វើបែបនេះ ព្រោះគាត់គ្មានប្រាក់ចាយ គ្មានការងារធ្វើ ហើយគាត់បានប្រព្រឹត្តបែបនេះជាច្រើនលើកមកហើយ ។

ប៉ូលិសបានរកឃើញថា បុរសខាងលើបានលាក់សត្វកន្លាតងា.ប់ជាច្រើនក្បាលទៀតនៅក្នុងប្រអប់ដាក់តាមខ្លួនផងដែរ ។ បុរសខាងលើប្រាប់ថា គាត់បានទិញសត្វកន្លាតជាច្រើនក្បាលពីស្រុកកំណើត បន្ទាប់មក យកវាទៅស្ងោរឱ្យឆ្អិន ហើយជ្រើសយកតែកន្លាតណាល្អៗទុកដាក់ក្នុងចានម្ហូប និងទាមទារប្រាក់ពីភោជនីយដ្ឋានល្បីៗ ព្រោះភោជនីយដ្ឋានទាំងនេះមានប្រាក់បង់ឱ្យគាត់ ដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះ ៕ ប្រភព ៖ World Forum ThPhoto courtesy of: World Forum, international news

អតិផរណារបស់ជប៉ុនលើសអាមេរិកជាលើកដំបូងក្នុងរយៈពេល៨ឆ្នាំ

0

បរទេស៖ យោងតាមទិន្នន័យដែលបានចេញផ្សាយថ្មីកាលពីថ្ងៃទី២៣ ខែកក្កដា បានឱ្យដឹងថា អតិផរណាស្នូលរបស់ប្រទេសជប៉ុន ក្នុងខែមិថុនា បានកើនឡើង ០.១% បើធៀបនឹងខែឧសភា គឺ ៣.៣%។ មូលហេតុចម្បងគឺដោយសារតម្លៃអគ្គិសនីកើនឡើងខ្លាំង ដែលការកើនឡើងនេះនៅតែទាបជាងការព្យាករណ៍ (៣.៥%) របស់ធនាគារកណ្តាលជប៉ុន (BOJ)។ ទន្ទឹមនឹងនេះ អតិផរណារបស់សហរដ្ឋអាមេរិកមានត្រឹមតែ ៣% នៅក្នុងខែមិថុនា។ ដូច្នេះហើយ អតិផរណារបស់ជប៉ុនបានលើសសហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ។What is Tokyo Like? Things to Love About Japan's Capital City

នៅថ្ងៃទី ២០ ខែកក្កដា រដ្ឋាភិបាលជប៉ុនបានព្យាករណ៍ថា អតិផរណានៅឆ្នាំនេះអាចឈានដល់ ២.៦% ខ្ពស់ជាង ២% ដែលស្នើឡើងដោយ BOJ ។ ខណៈពេលដែលកាត់បន្ថយគោលដៅកំណើនពី ១.៥% ទៅ ១.៣% ។ នៅសប្តាហ៍នេះ ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda បានផ្តល់សញ្ញាថា វិធានការបន្ធូរបន្ថយ នឹងត្រូវរក្សានៅកិច្ចប្រជុំនៅសប្តាហ៍ក្រោយ។ ការផ្លាស់ប្តូរនេះដោយលោក Ueda បានបណ្តាលឱ្យ ប្រាក់យ៉េនធ្លាក់ចុះធៀបនឹង USD ទោះបីជាមានសញ្ញាកើនឡើងក្នុងសប្តាហ៍មុនក៏ដោយ។10 Things NOT to Do in Tokyo - Japanese Social Etiquette Tips and Tricks –  Go Guides

លោក Yoshiki Shinke ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life បាននិយាយថា អតិផរណានៅកម្រិត ៣-៤% គឺ “មិនទាបទៀតទេ” ។ លោកបានអត្ថាធិប្បាយថា “អាជ្ញាធរចាំបាច់ត្រូវចាត់វិធានការដោយប្រុងប្រយ័ត្នពីព្រោះក្រុមហ៊ុនមានឆន្ទៈក្នុងការបញ្ជូនបន្ទុកលើអ្នកប្រើប្រាស់” ។
បច្ចុប្បន្ននេះ ប្រទេសជប៉ុនគឺជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលមានអត្រាការប្រាក់អវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាបាននូវអត្រាការប្រាក់ទាបកំពុងធ្វើឱ្យគោលនយោបាយរបស់ពួកគេប្រឆាំងនឹងរលកនៃការរឹតបន្តឹងជាសកល។ នៅក្នុងបរិបទបច្ចុប្បន្ន ទិន្នន័យអតិផរណាកំពុងបង្កើនប្រូបាប៊ីលីតេដែល BOJ នឹងកែសម្រួលគោលនយោបាយរូបិយវត្ថុ ហើយដូច្នេះអាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនលើហិរញ្ញវត្ថុសកល៕ ប្រភព៖vnexpress

អ្នកគាំទ្រមន្ទីរពេទ្យកុមារអង្គរ ៣ ក្រុម រួមគ្នាជិះកង់ ចម្ងាយសរុបជាង ១២ ០០០គ.ម ដើម្បីរៃអង្គាសថវិកាដល់មន្ទីរពេទ្យកុមារអង្គរ

0

ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣៖​ មន្ទីរពេទ្យកុមារអង្គរ​ គឺជាអង្គភាពសុខភាពមិនស្វែងរកប្រាក់ចំណេញ ពឹងផ្អែកទាំងស្រុងលើសាធារណជន ក្រុមហ៊ុន និងមូលនិធិនានា ដែលមានចិត្តសប្បុរស ដើម្បីរួមចំណែជួយឱ្យយើង អាចផ្តល់ការថែទាំសុខភាពទូទៅ និងឯកទេសដល់កុមារកម្ពុជាជាច្រើនម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យកុមារអង្គរ តែងតែខិតខំប្រឹងប្រែង បង្កើត រៀបចំព្រឹត្តិការណ៍រៃអង្គាសនានា ក្នុងគោលបំណងស្វែងរកថវិកា ដើម្បីបំពេញ តម្រូវការ ពិនិត្យ ព្យាបាលកុមារកម្ពុជា ប្រកបដោយគុណភាពខ្ពស់និងក្តីមេត្តាករុណា។

ក្នុងទិវាព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី៩ ខាងមុខនេះ មន្ទីរពេទ្យកុមារអង្គរ គ្រោងនឹងរៀបចំកម្មវិធីជិះកង់ប្រចាំឆ្នាំរបស់ខ្លួនដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៦ ព្រឹក ដោយចាប់ផ្តើមចេញពីគោលដៅ មុខសណ្ឋាគារ សុខាសៀមរាប (ផ្លូវ៦០ម) ឆ្ពោះទៅបញ្ចប់នៅទីតាំងវាយកូនហ្គោល សៀមរាប ប៊ូយ៉ុង ខាន់ទ្រីក្លឹប ក្រុងសៀមរាប។ ការចុះឈ្មោះចូលរួមត្រូវបានបើកជាផ្លូវការ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៣ ដោយតម្រូវឲ្យអ្នកចូលរួមជិះកង់បង់ថវិកាចំនួន ២៥ ដុល្លារ ក្នុងមួយនាក់ ដើម្បីទទួលបានអាវយឺតដ៏ស្រស់ស្អាតជាអនុស្សាវរីយ៍ អាហារសម្រន់ អាហារថ្ងៃត្រង់ (កញ្ចប់) ដ៏ឆ្ងាញ់ប្រកបដោយអនាម័យ និងទឹកបរិសុទ្ធសម្រាប់ញ៉ាំ ព្រមទាំងមានឱកាសចូលរួមសកម្មភាពកំសាន្តជាមិត្តភាពយ៉ាងសប្បាយរីករាយក្នុងថ្ងៃកម្មវិធី និងជាពិសេស គឺចូលរួមជួយសង្គ្រោះជីវិតដល់កុមារដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ។

ស្របពេលជាមួយគ្នានេះដែរ ក៏មានយុវជនដ៏ក្លាហាន និងសប្បុរសពីររូបទៀត បាន និងកំពុងជិះកង់ ដើម្បីផ្សព្វផ្សាយដំណឹងអំពីសកម្មភាពនៃមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងរៃអង្គាសថវិកា ជាការចូលរួមអបអរសាទរព្រឹត្តិការណ៍ជិះកង់ឆ្នាំទី ៩ នេះ ឲ្យកាន់តែមានភាពអធិកអធមថែមទៀត។ យុវជនទី ១ គឺ លោក ទីវ ដារារិទ្ធ ជិះកង់តែម្នាក់ឯងបែបផ្សងព្រេង ឆ្លងកាត់ប្រទេសអាស៊ានចំនួន ៦ ដោយចាប់ផ្តើមចេញពីប្រទេសកម្ពុជានាថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៣ ទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ ម៉ាឡេស៊ី និងប្រទេសសឹង្ហបុរី រួចវិលត្រលប់មកបញ្ចប់នៅគោលដៅគឺ ក្រុងសៀមរាប ប្រទេសកម្ពុជា ក្នុងអំឡុងចុងខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានចំងាយផ្លូវសរុបប្រមាណ​ជា ៩ ០០០គម។ សូមតាមដានសកម្មភាពជិះកង់របស់គាត់ នៅលើបណ្តាញសង្គម។ យុវជនមួយរួបទៀត គឺ លោក ផូ ផល្លា ដែលលោកមានភរិយាជាមន្ត្រីទូតនៃប្រទេសកម្ពុជា ប្រចាំប្រទេស​បារាំង ក៏បានគ្រោងនឹងជិះកង់តែម្នាក់ឯងបែបផ្សងព្រង ឆ្លងកាត់ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន ៨ ដោយចាប់ផ្តើមចាកចេញពីប្រទេសបារាំងនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ ទៅកាន់ប្រទេសឡុចសាំបួរ ចក្រភពអង់គ្លេស ប៊ែលហ្សិក អ៊ីតាលី ហូឡង់ និងអាឡឺម៉ង់ សរុបចំងាយផ្លូវជិះប្រមាណជា ៣ ០០០ គម។ នៅក្នុងសកម្មភាពជិះកង់របស់លោក ក៏មានការចូលរួមគាំទ្រ និងសហការយ៉ាងស្អិតរមួតពី       បណ្តាស្ថានទូតនៃប្រទេសកម្ពុជា​ប្រចាំប្រទេសដែលលោកគ្រោងនឹងជិះកាត់ រួមទាំងពលរដ្ឋខ្មែរដែល​រស់នៅទីនោះផងដែរ។ សូមតាមដានសកម្មភាពជិះកង់របស់គាត់ នៅលើបណ្តាញសង្គម។

លោក វេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍​​ឱ្យដឹងថា “ពួកយើងពិតជាមានមោទនភាពបំផុត ដែលបានឃើញ ប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស រួបរួមគ្នាជួយដល់ប្រជាជនកម្ពុជា ជាពិសេសការជួយលើកស្ទួយដល់សុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ព្រោះពួកគេគឺ ជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង។

មន្ទីរពេទ្យកុមារអង្គរ សូមអំពាវនាវ និងសូមគោរពអញ្ជើញបងប្អូនសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ចូលរួមគាំទ្រសកម្មភាពជិះកង់ទាំងបីខាងលើនេះ តាមរយៈការចូលរួមផ្ទាល់ក្នុងកម្មវិធីជិះកង់ នៅក្រុងសៀមរាបឲ្យបានច្រើនកុះករ ឬបរិច្ចាគថវិកា មកកាន់មន្ទីរពេទ្យកុមារអង្គរ តាមរយៈគណនីធនាគារដែលបាន​បង្ហាញនៅក្នុងការផ្សព្វផ្សាយតាមបណ្តាញសង្គម នៃកម្មវិធីទាំងបីខាងលើនេះ។

សម្រាប់ព័ត៌មានលម្អិតនៃការចូលរួមព្រឹត្តិការណ៍ជិះកង់ និងការបរិច្ចាគ៖

  • ចុះឈ្មោះចូលរួមជិះកង់ ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី ៩៖ https://shorturl.at/efsDW

បរិច្ចាគថវិកាមកកាន់មន្ទីរពេទ្យកុមារអង្គរ៖ ABA: 000 320 555 (Angkor Hospital for Children)

បរិច្ចាគចូលកម្មវិធីជិះកង់ជាមួយរិទ្ធិ៖ https://ahc.raisely.com/dararith-tiv/

ទំនាក់ទំនង៖ ទូរស័ព្ទ៖ ០៩៨/០១៧ ៧២៥ ៧៤៥  អ៊ីម៉ែល៖ events@angkorhospital.org