បរទេស៖ យោងតាមទិន្នន័យដែលបានចេញផ្សាយថ្មីកាលពីថ្ងៃទី២៣ ខែកក្កដា បានឱ្យដឹងថា អតិផរណាស្នូលរបស់ប្រទេសជប៉ុន ក្នុងខែមិថុនា បានកើនឡើង ០.១% បើធៀបនឹងខែឧសភា គឺ ៣.៣%។ មូលហេតុចម្បងគឺដោយសារតម្លៃអគ្គិសនីកើនឡើងខ្លាំង ដែលការកើនឡើងនេះនៅតែទាបជាងការព្យាករណ៍ (៣.៥%) របស់ធនាគារកណ្តាលជប៉ុន (BOJ)។ ទន្ទឹមនឹងនេះ អតិផរណារបស់សហរដ្ឋអាមេរិកមានត្រឹមតែ ៣% នៅក្នុងខែមិថុនា។ ដូច្នេះហើយ អតិផរណារបស់ជប៉ុនបានលើសសហរដ្ឋអាមេរិកជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ។What is Tokyo Like? Things to Love About Japan's Capital City

នៅថ្ងៃទី ២០ ខែកក្កដា រដ្ឋាភិបាលជប៉ុនបានព្យាករណ៍ថា អតិផរណានៅឆ្នាំនេះអាចឈានដល់ ២.៦% ខ្ពស់ជាង ២% ដែលស្នើឡើងដោយ BOJ ។ ខណៈពេលដែលកាត់បន្ថយគោលដៅកំណើនពី ១.៥% ទៅ ១.៣% ។ នៅសប្តាហ៍នេះ ទេសាភិបាលធនាគារកណ្តាលជប៉ុន លោក Kazuo Ueda បានផ្តល់សញ្ញាថា វិធានការបន្ធូរបន្ថយ នឹងត្រូវរក្សានៅកិច្ចប្រជុំនៅសប្តាហ៍ក្រោយ។ ការផ្លាស់ប្តូរនេះដោយលោក Ueda បានបណ្តាលឱ្យ ប្រាក់យ៉េនធ្លាក់ចុះធៀបនឹង USD ទោះបីជាមានសញ្ញាកើនឡើងក្នុងសប្តាហ៍មុនក៏ដោយ។10 Things NOT to Do in Tokyo - Japanese Social Etiquette Tips and Tricks –  Go Guides

លោក Yoshiki Shinke ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life បាននិយាយថា អតិផរណានៅកម្រិត ៣-៤% គឺ “មិនទាបទៀតទេ” ។ លោកបានអត្ថាធិប្បាយថា “អាជ្ញាធរចាំបាច់ត្រូវចាត់វិធានការដោយប្រុងប្រយ័ត្នពីព្រោះក្រុមហ៊ុនមានឆន្ទៈក្នុងការបញ្ជូនបន្ទុកលើអ្នកប្រើប្រាស់” ។
បច្ចុប្បន្ននេះ ប្រទេសជប៉ុនគឺជាប្រទេសតែមួយគត់ក្នុងពិភពលោកដែលមានអត្រាការប្រាក់អវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ការរក្សាបាននូវអត្រាការប្រាក់ទាបកំពុងធ្វើឱ្យគោលនយោបាយរបស់ពួកគេប្រឆាំងនឹងរលកនៃការរឹតបន្តឹងជាសកល។ នៅក្នុងបរិបទបច្ចុប្បន្ន ទិន្នន័យអតិផរណាកំពុងបង្កើនប្រូបាប៊ីលីតេដែល BOJ នឹងកែសម្រួលគោលនយោបាយរូបិយវត្ថុ ហើយដូច្នេះអាចបណ្តាលឱ្យមានផលប៉ះពាល់មួយចំនួនលើហិរញ្ញវត្ថុសកល៕ ប្រភព៖vnexpress