Home Blog Page 1626

ឈីន រតនៈ ថាអំឡុងពេលប្រលងជាពេលសន្សំពិន្ទុពីមហាជនព្រោះពឹងលើសមត្ថភាពតែមួយមុខមិនអាចជោគជ័យឡើយ

0

តារាចម្រៀង ឈីន រតនៈ បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាអតីតបេក្ខភាពមួយរូបរបស់កម្មវិធី The Voice Cambodia រដូវកាលទី២ ថាអំឡុងពេលប្រលងជាពេលត្រូវសន្សំពិន្ទុពីមហាជនព្រោះពឹងលើសមត្ថភាពតែមួយមុខមិនអាចជោគជ័យឡើយ ដូច្នេះមុនប្រើពេលសម្តីណាមួយត្រូវគិតពិចារណាឱ្យបានច្រើនដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT88emJCCmp9VtgeCYdHxgse6RnBLhZhgVx_85MakDavhdNxK5BA7b3oHVIGyYoR05FsbT_z6lvTb2JD7d9UloG0tUNklQhoplbruunO1kXd9rOn2JeywShERX-zk64d-NQZUSG-4n6uRI0l_GJKoRuiUU8brH2uWFeT0Kycpf5WSioslcKQFyjSN4/s960/image_2023-06-15_16-28-10.png

នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅលើបណ្តាញសង្គមរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស និងជាអតីតបេក្ខភាពមួយរូបបានចែករំលែកថា « បទពិសោធន៍ខ្លះៗក្នុងនាមខ្ញុំក៏ធ្លាប់ជាបេក្ខភាពប្រឡងកម្មវិធី The Voice Cambodia រដូវកាលទី 2 មួយរូបពេលវេលាដែលកំពុងប្រឡងគឺជាពេលដែលអ្នកគួរសន្សំពិន្ទុះក្តីស្រលាញ់ពី គណៈកម្មការ ជាពិសេសពុកម៉ែបងប្អូនមហាជនតែម្តង សមត្ថភាពតែមួយមុខ មិនអាចជួយឱ្យអ្នកជោគជ័យបានឡើយ ត្រូវបូកផ្សំជាមួយនិងអត្តចរិតផងដែរ ទើបអាចទទួលបានការគាំទ្រពីពុកម៉ែបងប្អូនមហាជនបានយូរអង្វែង » ។

ម្ចាស់បទ «មួយឆាវ» រូបនេះបានបន្ថែមទៀតថា «ដូច្នេះមុននិងប្រើប្រាស់ពាក្យសម្តីសូមគិតពិចារណាឱ្យច្រើនដងមុននិងនិយាយអ្វីមួយ នេះគ្រាន់តែជាបទពិសោធន៍បន្តិចបន្តួចសម្រាប់ចែករំលែកដល់បេក្ខភាពជំនាន់ក្រោយតែប៉ុណ្ណោះ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3gzG9gfPhhmWnc43S2ZQZ4hXl1b2AWIYznFhRzzucYTt9RXoNGfd-uONRsfHSI_zxQUTc_FycMeYvTiuECqp3-t8Tgsmyso_FR2KQVjfW7FOvm5dso_nJ02p5peHpyT3QNJxkvKWnlCy3PRkss6BvWI4e5udQw1HxSvN6tIJH6MhktEPAjG3wwwoS/s2048/image_2023-06-15_16-28-10%20(3).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-tZ3EoXeK3Fq6vltIfyRVuvnYlvTb8cR6bJ_Z4DPp1togiDoSOHVMHivPPUb4E0sMlIrna9yxrc91TYOy1K17DfJpWRdGqqO7kAnsP8rLuVhtvQeWzg7tVeDqSJ-r-Sh__7juZ_5jbM952hdr8azB3RgJiibbgH0yAeI26AhfT0Ek_UMoqiVXW85n/s742/Capture%20(14).PNG

នី មុន្នីនាថ ទទួលបានការកោតសរសើរពីរដ្ឋមន្រ្តីក្រសួងសុខាភិបាល

0

តារាសម្តែង នី មុន្នីនាថ បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងបន្ទាប់ពីខ្លួនត្រូវបានឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកោតសរសើរ បន្ទាប់ពីតារាសម្តែងរូបនេះបានកៀងគរអ្នកសិល្បៈជាច្រើនរូបចូលរួមក្នុងព្រឹត្តិការណ៍ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម កាលពីថ្ងៃទី១៤ មិថុនានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBv5G5zM1mTvUQ3OkNo7FxaJaF61zcvaxOZl3Tgwbf_z0CRPvkRAm1225nzIUFAqtYx5qqJ133e3Ut6KKEu1YfEkGBcO-kStq5bnR2PU0-DxkawPgDtXD2ZhPQ1hIOdi7lYd11oPD_GyU7jhyrQUzOaF7NoDzfDnrLM_Qs3LdfMWzOC1H3iHalQiLN/s1280/image_2023-06-15_16-24-36%20(2).png

នៅលើបណ្តាញសង្គមហ្វេកប៊ុកនាថ្ងៃទី១៥ ខែមិថុនា នេះ នី មុន្នីនាថ ដែលជាប្រធានមូលនិធិមូលនិធិឈាម នី មុនីនាថ បានសរសេរយ៉ាងដូច្នេះថា «ជាមហាកិតិ្តយសសម្រាប់នាងខ្ញុំ ដែលទទួលបានការកោតសរសើរពី ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងព្រឹត្តិការណ៍ ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ថ្ងៃទី១៤ មិថុនានេះ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ រួមគ្នា ផ្តល់ឈាម ផ្តល់ប្លាស្មា យើងអាចធ្វើបានច្រើនដង ដើម្បីជួយជីវិតមនុស្ស!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN3V4ynMD5aS1OLrjCTYqxG1s6lQY8p8vAt-9lveqjGj0Sop7tg0NDqTrh4kLxFSavhLMfNBz1xv14Uw0TLAE9td9SvdX-_uelxuH7pO4RkhJWxqXwVdnD4D8KRFwUFFZbq1TpqLWMZ7eOCvOXqjEPpcNej-R_leB9ea40w4sZMUVtNrjVF6BKdWek/s1200/image_2023-06-15_16-24-37.png

ជាមួយការកោតសរសើរនេះ តារាសម្តែងទឹកភ្នែក នី មុនីនាថ បានអរគុណយ៉ាងខ្លាំងបំផុតដល់លោក G-Devith និងសិល្បករ សិល្បការិនី ជាច្រើនរូបទៀតទោះជារវល់យ៉ាងណាក៏បានឆ្លៀតផ្តល់ជាកិត្តិយសចូលរួមកម្មវិធីមនុស្សធម៌តាមរយៈការបរិច្ចាគឈាមក្រោមប្រធានបទ «ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLyLclYrHAFiX7X1Pa3RTsOOTA8UAISMT_BRld3x12uWDy5QxYmZ9VvfJ9EC3Y72nEf5Lm3ojZodNK7oa2RUYRl9OQnnSjyjWs51PuFZYzlegfQIVWHpvEZIU96oZRsON2HWocr8xtR368BzUc2P8Z1IrqhyYoMJ4AgdaehosdTdfLbxLru1L82rV5/s2048/image_2023-06-15_16-24-38.png

គួរបញ្ជាក់ផងដែរថា ក្នុងទិវាខាងលើដែលប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះគេសង្កេតឃើញមានវត្តមានតារាល្បីៗជាច្រើនចូលរួមមានដូចជា៖ លោក ជី ដេវីត , ប៉ែន ចំរ៉ុង,រចនា រ៉ាវ៉ាឌី, ព្រីន,អេឡិច ហ្សូរ៉ា, Athika ,ជេ ស៊ីកា និងសិល្បករផ្សេងទៀតចូលរួមដែលជារឿងគម្រូមួយសម្រាប់ការចូលរួមបរិច្ចាគឈាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVORWe05-hvIGIKVq7tr9kETq0so74q7qHjpQzHJNaIOBe98WGanYLlAR0_wMjKr5mhfMcRbscbkKxqlGzLCOkInGRXOtqlCzH1I75vUTS65Ero8-amaK5RaOQUWPZj3peaykxRHpW1lD87FAg_N-XsS8rKuWVsKzks-E5O02BMVMMIOSU3YkALiGH/s2048/image_2023-06-15_16-24-37%20(2).png

វ៉ែនតា Vision Pro របស់ក្រុមហ៊ុន Apple ត្រូវបានហាមឃាត់មិនឱ្យលក់នៅក្នុងប្រទេសចិន

0

បរទេស៖ យោងតាមប្រភពព័ត៌មាន My Drivers កាលពីថ្ងៃទី១២ ខែមិថុនា បានឱ្យដឹងថា វ៉ែនតាឆ្លាតវ័យ Vision Pro របស់ក្រុមហ៊ុន Apple ត្រូវបានហាមឃាត់មិនឱ្យលក់នៅក្នុងប្រទេសចិនឡើយ ដោយសារតែ វ៉ែនតាឆ្លាតវ័យ Vision Pro មានឈ្មោះដូចទៅនឹងប្រេនឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Huawei ។Apple Could Find It Hard To Sell The Vision Pro Headset In China: Here's Why

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ ក្រុមហ៊ុន Huawei បានចុះបញ្ជីពាណិជ្ជសញ្ញា Vision Pro ដោយជោគជ័យជាមួយរដ្ឋបាលកម្មសិទ្ធិបញ្ញាចិន (CNIPA) ជាមួយលេខកូដ ៣៨២៤២៨៨៨ នឹងមានសុពលភាពចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០៣១។
Vision Pro របស់ចិនត្រូវបានអនុវត្តដោយក្រុមហ៊ុន Huawei ចំពោះផលិតផល និងសេវាកម្មដ៏ធំទូលាយមួយ ចាប់ពីទូរទស្សន៍ និងឧបករណ៍វិទ្យុ រហូតដល់ឧបករណ៍ស្កែនក្រយៅដៃ ឧបករណ៍បំពងសម្លេង មីក្រូហ្វូន សោអេឡិចត្រូនិច ហើយក៏អាចមានសម្រាប់ “ឧបករណ៍និម្មិតដែលបំពាក់ក្បាល” ផងដែរ។Tim Cook: Apple's $3,500 'Vision Pro' goggles a 'new dimension' | Fortune

យ៉ាងណាមិញវ៉ែនតាឆ្លាតវៃ Vision Pro របស់ក្រុមហ៊ុន Apple ទើបតែបានដាក់បង្ហាញនៅថ្ងៃទី៥ ខែមិថុនា ថ្មីៗនេះទេ។ យោងតាម ក្រុមហ៊ុន Huawei Central របស់ចិន បាននិយាយថា ប្រសិនបើក្រុមហ៊ុន Apple ចង់លក់វ៉ែនតាឆ្លាតវៃរបស់ខ្លួន នៅក្នុងប្រទេសចិន អាចនឹងមានបញ្ហា នឹងត្រូវតែចរចាលើការប្រើប្រាស់យីហោជាមួយ Huawei ប្តូរឈ្មោះវ៉ែនតា ឬត្រូវបានហាមឃាត់មិនឱ្យលក់ ប្រសិនបើ Huawei មិនយល់ព្រម។Due To Huawei, Apple Will Not Be Able To Sell The Vision Pro AR Headset  Under That Name In China - Tech News Space

គួរបញ្ជាក់ដែរថា វ៉ែនតា Vision Pro គឺជាឧបករណ៍ផ្នែករឹងដំបូងរបស់ Apple ក្នុងវិស័យនិម្មិត និងការពិតបន្ថែម។ ផលិតផលនេះប្រើប្រាស់ស៊ុមអាលុយមីញ៉ូម ផ្ទៃកញ្ចក់ជាមួយនឹងឧបករណ៍ដ៏មានឥទ្ធិពលជាច្រើនដូចជា M2, R1 chip, ឧបករណ៍ចាប់សញ្ញា និងមានកាមេរ៉ារាប់សិបផងដែរ។ កញ្ចក់ចំហៀងនីមួយៗមានអេក្រង់ Micro LED ទំហំ 23 លានភីកសែល ដែលមានដង់ស៊ីតេខ្ពស់ជាងទូរទស្សន៍ 4K និងមានតម្លៃ ៣,៥០០ ដុល្លារ៕ ប្រភព៖vnexpress

អត់ទាន់ចប់ទេ! ធ្លាយរឿងបងប្រុស សុខុម រចនា បោះសម្តីថាម្ចាស់បទមិនអាច Report បានទេព្រោះតុងខុសគ្នា Melody ថ្មី

0

ជុំវិញការរិះគន់រឿង សុខុម រចនា មានចរិតខ្មើតមិនផ្តល់ Credit ឱ្យម្ចាស់ដើមបទ «How abot Now?លោកជី ដេវីត កៀកនឹងបញ្ចប់ទៅហើយ ស្រាប់តែធ្លាយរឿងបងប្រុសរបស់បេក្ខនារីរូបនេះបោះសម្តីថា ម្ចាស់បទក៏មិនអាច Report បទដែលប្អូនលោក COVER បានឡើងព្រោះច្រៀងតុងខុសគ្នា ថែមទាំងជា Melody ថ្មីទៀត ស្រាប់តែអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី ព្រមទាំងនាំគ្នាសម្រុកចូលទៅ Report បទ «How abot Now?» Version អកកាដង់យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixiivq_av9ML3JcDfLiW0sV6seNN59kqqcUwfX3Dk-nqzAtw97lc0Vwiu5o_sZYuYBVSuXt-ptw-nySaxdRLbKsZ9jcUYtfd4oZADqe9X8ajBAMsK7NPlgAUm3sp8K__6X34ms8scwRE6pplfCvZZ-rdRQGA-I_9PJGp6bL3zXhiteeT4EzrBhS5rO/s1546/251102147_199299255662885_2737918605473944248_n.jpg

ជឿជាក់ថាប្រិយមិត្តជ្រាបមកហើយរឿងក្តៅគគុកទៅលើបេក្ខនារី The Voice Cambodia រដូវកាលទី៣ សុខុម រចនា អរគុណ៣០M Views មិនខ្ចីអរគុណម្ចាស់ដើមលោក ជី ដេវីត ធ្វើឱ្យមហាជនរិះគន់ និងបញ្ចេញប្រតិកម្មយ៉ាងច្រើនព្រមទាំងមានការលើកឡើងថា នាងជាមនុស្សខ្មើតនិងហៅជាច្រើនទៀតតាមការយល់ឃើញរបស់ពួកគេ។ យ៉ាងណាមិញ រឿងនេះបានថយកម្តៅបន្តិចបន្ទាប់ពី សុខុម រចនា បានប្តូរ Caption សុំការអធ្យាស្រ័យពីសំណាក់មហាជននិងបានបញ្ជាក់ថាលោក ជី ដេវីត ជាម្ចាស់បទ «How about Now?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY5mydfLiWksECnoxcoLXitMnVurUOJuYKjvbyicw9GAAAWXhDywgaJ6SMH94a4JpNf_cOAiE-Z3Oeg2e5JNYOohQUbXCRVHkH2yTFG-bNgNw_6R4MzEB2vR7A38t0iPG-3NyKzSe8rqdVhTOxlGPvocLZVfZgwxUC-gTo061xSreqZvnOahu4yqDH/s2035/354059188_576487467944060_6417829149065478231_n.jpg

កៀកនឹងបញ្ចប់ទៅហើយស្រាប់តែអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី បន្ទាប់ពីធ្លាយរឿងបងប្រុសរបស់ សុខុម រចនា ដែលមានគណនី Thik TK បានបោះសម្តីថាបទ How about Now? អកកាដង់ សូម្បីម្ចាស់បទក៏មិនអាច report បានដែរ រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងជាថ្មី។
អត្ថន័យដែលគណនី Thik Tk បានសរសេរនោះមានសេចក្តីថា «បើមិនយល់អាចសួរខ្ញុំបាន ម្ចាស់បទក៏មិន អាចReport បទខ្ញុំមិនកើតដែរ តុងខុសគ្នា Melodyថ្មីទៀត សូមឱ្យតម្លៃសិល្បៈផង មិនមែនអង្គុយៗចេញលទ្ធផលឯកឯងទេ»។ ការសរសេរនេះគឺលោកឆ្លើយតបទៅគណនីមួយដែលមានការលើកឡើងថា «ខ្លួនឯងខ្លាចគេយកវីឌីអូផុស ត តែមើលទៅម្ចាស់បទដូចអត់ខ្លាចដូចគាត់សោះ» ដែលការឆ្លើយឆ្លងនេះគឺកាលពី១២សប្តាហ៍មុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1Fs3SauMpHbkzxBKj-OULx3iwqtmENeHXLvKRv7Ldf_od6AlWDTfx9t6vQ2SNsr0GYiGUhJMQ_GkqammwKS6wm_lppqakZsn5HNV6LP4Pf8pMxlsIBcgpyy5WieCztjkrDZ1BJcx2xg-aHJ6CAtzAtGWPWyhE_sHRTwQykFJrOhoEEWiNVYMyDyc/s1280/353603379_106342765826860_409309418589955019_n.jpg

យ៉ាងណាមិញ បន្ទាប់ពីធ្លាយរឿងបងប្រុស សុខុម រចនា លើកឡើងថាម្ចាស់បទក៏មិនអាច Report បានអ្នកលេងបណ្តាញសង្គមជាច្រើនបានសម្តែងការមិនពេញចិត្តឡើយ ដោយមានអ្នកលើកឡើងថា នៅពីក្រោយភាពខ្មើតរបស់ប្អូនស្រីគឺដោយសារតែមានប្រុសនេះឯង ចំណែកមួយផ្នែកធំទៀតបាននាំគ្នាសម្រុកចូលទៅ repot បទ Cover «How about Now?»ដែលពេលនេះមានចំនួន៣១លានដងនៅលើឆាណែលយូធូបរបស់ Thik Tk ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM-uelwuCHJ9xAPM0ucF5FxbGICcKm9C4crdKjcfWOeULXUSBlXXR4qgZFJtttDAOKvAdl2U_01UBnvxCdWps4FrJ61HlHE7B2bH95Rlnkw0L5FHwZg0OGetD1-YF8OunDMe74vaxTYFMpppjPDdlZ2sdR0RFtwv1ySSrPDlH73S61xgQ_UhZ8Kq-T/s1280/354067329_729895672244730_5913630715617466336_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZwtoml4uc3h9eeKMuwBXJx3hCZ79LsVLWaRgDIXU7xlTeOZX8GWzXLP02QSw0HmT5GFwXbfSi2f3Tz7l82dlMXLKn7sQ9OwQxukbnlqC-gCxr29vFNVfysfcY1sxTKRZCkuFphfg3R6wVKA5-z0Qn7-5kfO3hr62D0ZjTFriKVJcpvZ0EfrIuQMg0/s960/353799639_729895622244735_5211259713975834207_n.jpg

ប្រទេសជប៉ុនចាប់អារម្មណ៍នាំចូលផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃពីថៃ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែមិថុនា លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយណាស់ដែលទទួលបានព័ត៌មានថា ផ្លែចេក និងផលិតផលចេកកែច្នៃរបស់ថៃ ទទួលបានការពេញនិយមនៅប្រទេសជប៉ុន ។Cambodia optimistic about banana exports to Korea - Khmer Times

លោក Anucha Burapachaisri លើកឡើងថា តាមរយៈការរៀបចំកម្មវិធី THAIFEX – Anuga Asia 2023 របស់ថៃនាពេលកន្លងមកឃើញថា មានក្រុមហ៊ុនជប៉ុនចំនួន១០ ក្នុងមានក្រុមហ៊ុនផ្សារទំនើបដូចជា Gyomu Super មានសាខាជាង១.០៥០កន្លែង និងក្រុមហ៊ុន Beisia មានសាខាជាង១៣០កន្លែងនៅទូទាំងប្រទេសជប៉ុន និងក្រុមហ៊ុនមានសក្តានុពលផ្សេងទៀតបានចាប់អារម្មណ៍លើផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃរបស់ថៃ ។ ហេតុនេះ ប្រទេសថៃបានចរចាជាមួយបណ្តាក្រុមហ៊ុននាំចេញរបស់ថៃចំនួន២៣ក្រុមហ៊ុន ដើម្បីនាំចេញផលិតផលមានគុណភាពទៅជប៉ុន ។Government defends action against some activists, says others' rights must  not be violatedលោក Anucha Burapachaisri បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីជឿជាក់លើគុណភាពផ្លែឈើថៃ ខណៈប្រទេសផ្សេងៗក៏ទទួលស្គាល់ផងដែរ ហើយលទ្ធផលការចរចានេះ នឹងជាការបើកផ្លូវឱ្យថៃអាចពង្រីកការពាណិជ្ជកម្មក្រៅប្រទេសបាន ។ ផ្លែចេកស្រស់ និងផលិតផលចេកកែច្នៃរបស់ថៃមានរសជាតិពិសេស ប្រកបដោយការច្នៃប្រឌិតគុណភាពគួរឱ្យចាប់អារម្មណ៍ ហើយវានឹងអាចទាក់ទាញទីផ្សារជាច្រើន ។ រដ្ឋាភិបាលនឹងជំរុញផ្លែឈើថៃឱ្យក្លាយជាតម្រូវការលើទីផ្សារក្រៅប្រទេស រួមទាំងការអភិវឌ្ឍ និងគាំទ្រក្រុមហ៊ុនផលិត ក៏ដូចជាកសិករផងដែរ» ។Banana exports solid but mangoes struggling as Novel Coronavirus affects  fresh fruit markets - Khmer Times

ក្រសួងពាណិជ្ជកម្មថៃឱ្យដឹងថា នឹងអាចបង្កើតតម្លៃពាណិជ្ជកម្មរហូតដល់១.០៧០លានបាត ហើយប្រទេសថៃនឹងទទួលបានប្រយោជន៍ពីកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចរវាងប្រទេសថៃ និងជប៉ុន (Japan-Thailand Economic Partnership Agreement : JTEPA) ដើម្បីបង្កើនការនាំចេញចេកទៅកាន់ទីផ្សារជប៉ុនជាបន្តបន្ទាប់ ។ក្រសួងពាណិជ្ជកម្មវាយតម្លៃថា ការបញ្ជាទិញពីក្រៅប្រទេសនឹងកើនឡើងបន្ថែមទៀត ពីព្រោះពលរដ្ឋជប៉ុនភាគច្រើនចូលចិត្តបរិភោគចេក ដោយសារវាមានរសជាតិឆ្ងាញ់ មានគុណសម្បត្តិផ្នែកអាហារខ្ពស់ ខណៈតម្លៃអាចទទួលយកបាន ហើយគេអាចយកចេកទៅកែច្នៃធ្វើនំជាច្រើនប្រភេទ ។Banana processing plant in Colombia - CFT Group

ក្នុងមួយឆ្នាំៗ ប្រទេសជប៉ុនបាននាំចូលចេកចំនួន១លានតោន ដោយសារតែអាកាសធាតុនៅប្រទេសជប៉ុនមិនអំណោយផល ដូច្នេះ ធ្វើឱ្យជប៉ុនអាចដាំចេកបានចំនួនតិចតួចប៉ុណ្ណោះ ។ ប្រទេសជប៉ុនបានផ្តល់សិទ្ធិពិសេស គឺលើកលែងពន្ធនាំចូលចេកពីប្រទេសថៃចំនួន៨.០០០តោន ដែលធ្វើឱ្យថៃអាចនាំចេញចេកក្នុងបរិមាណច្រើនបន្ថែមទៀត ៕ ប្រភព ៖ Thairath

កម្ពុជា នឹងមានលីគបាល់ទះក្នុងសាលនាចុងឆ្នាំនេះ

0

អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា VFC លោក អាំង សិរីពិសិដ្ឋ បានបង្ហើបតម្រុយមកថា កម្ពុជាយើងនឹងមានលីគបាល់ទះ តាមស្តង់ដាមួយ នាចុងឆ្នាំនេះ។

លោក អាំង សិរីពិសិដ្ឋ និយាយថា៖ “នៅចុងឆ្នាំ២០២៣ នេះយើងនឹងបង្កើតពានរង្វាន់លីគកីឡាបាល់ទះ តេជោលីគ។ ទន្ទឹមនឹងជិតបើកលីគបាល់ទះ មន្រ្តីសហព័ន្ធយើងក៏មានកង្វល់ចំពោះអ្នកលេងបាល់ទះក្រៅផ្លូវការដែលជាកត្តាមួយនាំឱ្យវិស័យបាល់ទះនៅកម្ពុជា ធ្លាក់អន់ថយវិញផងដែរ”។No photo description available.

លោកបានសង្កត់ធ្ងន់ថា៖”យើងកំពុងរង់ចាំច្បាប់កីឡាដាក់ចេញសិន និងយើងមានតែអញ្ជើញម្ចាស់តារាងមកអប់រំណែនាំ ហើយនូវពេលដែលច្បាប់បានចេញហើយយើងនឹងមានការបពិន័យផ្សេងៗ»។ នេះជាការបន្ថែមរបស់អគ្គលេខាធិការ VFC ក្រោយលោកមើលឃើញថា ការលេងចាប់បាល់បោករបស់អ្នកលេងមួយចំនួនធំ នៅតែបន្តដែលធ្វើឱ្យខូចសណ្តាប់ធ្នាក់វិស័យកីឡាបាល់ទះនៅកម្ពុជា”៕

៥ខែ ដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់

0

រយៈពេល៥ខែដើមឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ២,១លាននាក់ កើនឡើង ៥៣០% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ រីឯទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។ នេះបើតាមការប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំលើកទី៥ នៃក្រុមការងាររាជរដ្ឋាភិបាល និងឯកជនដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw1k0YkoX6v2f_AZK-vzfQY5Bg0PcseGHs03U5e-2ZNPRfzJ0MRxEw_zxA5-P3XV4obh-LM2cY9lIqPdWfWdEbHEKghDmO8d-TmdfDqLHd6TfmBqmLdUVrBpjnUjMN7MQl1NU_Y5ANjQURc9gYhQKkcenTEwRCXXatUiLOmKroYm-63kQMrWhp3OEJ/s2048/image_2023-06-15_14-24-12.png

បើតាមឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន តាមការព្យាករក្នុងឆ្នាំ២០២៣ កម្ពុជារំពឹងថានឹងទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណយ៉ាងតិច ១៦លាននាក់។ ការសម្រេចបាននេះ គឺប្រហាក់ប្រហែលទៅនឹងការព្យាកររបស់ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរំពឹងថាការស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនឹងត្រូវប្រើពេលក្នុងរង្វង់ ៥ឆ្នាំ ដោយអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងកម្រិតប្រហាក់ប្រហែលពេលមុនវិបត្តិ នៅក្នុងឆ្នាំ២០២៥ ឬយ៉ាងយូរនៅឆ្នាំ២០២៦ ក្រោមទម្រង់អក្សរ U។ភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥​កើន​ឡើង​៥%​ធៀប​នឹង​ឆ្នាំ​២០១៤ — ខ្មែរ

ឯកឧត្ដម ថោង ខុន បានឱ្យដឹងទៀតថា ដើម្បីបន្តការគាំទ្រដំណើរឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរនៃវិស័យទេសចរណ៍កម្ពុជាការរៀបចំនូវផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២៣-២០៣៥ ពិតជាមានភាពចាំបាច់ណាស់ ដោយផែនការនេះមានការសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ក្នុងការរៀបចំនូវសេចក្ដីព្រាង ផែនការយុទ្ធសាស្រ្តជាតិនេះឡើង៕

បច្ចេកទេសនៃការដើរទាំង ៩ ជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព

0

ការដើរ គឺជាវិធីសាស្រ្តមួយនៃលំហាត់ប្រាណដែលរួមចំណែកដល់ ការសម្រកទម្ងន់ និងកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗ។ ពិតណាស់ ការដើរត្រឹមតែ ១០ នាទីក្នុងមួយថ្ងៃនឹងធ្វើឱ្យសុខភាពសរសៃឈាមបេះដូងរបស់អ្នកប្រសើរឡើងយ៉ាងខ្លាំង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកបន្ថែមបច្ចេកទេសទាំងនេះទៅក្នុងការដើររបស់អ្នក វានឹងជួយឱ្យការសម្រកទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាព ដែលបច្ចេកទេសនៃការដើរទាំងនោះមានដូចជា៖

១.ធ្វើទម្លាប់ ឬចលនាខ្លីៗមុនពេលដើរ៖ ការលាតសន្ធឹង ឬកាច់ដៃជើងតិចតួច អាចជំរុញសាច់ដុំរបស់អ្នកមុនពេលដើរ និងកាត់បន្ថយឱកាសនៃការរងរបួសអំឡុងពេលដើរ និងក្រោយពេលដើរ។

២.ស្ពាយកាបូបដែលមានទម្ងន់នៅពេលដើរ៖ ការបន្ថែមទម្ងន់ដល់ការដើររបស់អ្នកនឹងបង្កើនតម្រូវការ អាំងតង់ស៊ីតេលើរាងកាយអំឡុងពេលដើរ ។The 3 Things You Should Always Do Before A Walk, Trainers Say — Eat This  Not That

៣.ប្រើកម្មវិធី ឬទូរស័ព្ទដើម្បីតាមដានជំហានរបស់អ្នក៖ ការតាមដានទិន្នន័យអាចជួយជំរុញឱ្យអ្នកឈានដល់គោលដៅមួយដើម្បីសម្រេចបាន។

៤.រត់តិចៗ៖ ការរត់តិចៗ ឬយឺតៗ ១០ វិនាទី បន្ទាប់មកដើររយៈពេល ២ នាទី ហើយធ្វើដដែលៗម្តងទៀត វាបង្កើនអាំងតង់ស៊ីតេនៃការហាត់ប្រាណដើររបស់អ្នក ដែលនឹងពន្លឿនការសម្រកទម្ងន់។

៥.ស្តាប់តន្ត្រី៖ ការស្តាប់តន្ត្រីដែលអ្នកចូលចិត្ត នឹងធ្វើឱ្យអ្នកមានថាមពលនៅលើម៉ាស៊ីនហាត់ប្រាណ ដែលអាចនាំឱ្យអ្នកហាត់ប្រាណបានយូរ។18 Reasons Why You Need to Walk More | Fitness | MyFitnessPal

៦.យកដបទឹកទៅជាមួយ៖ ការរក្សាជាតិទឹកបានត្រឹមត្រូវ គឺជាគន្លឹះនៃសុខភាពដ៏ប្រសើរបំផុត អ្នកកាន់តែមានសុខភាពល្អ និង កាន់តែសម្រកទម្ងន់បានល្អ។

៧.ឧស្សាហ៍ដើរ៖ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញ អ្នកត្រូវតែខិតខំដើរឱ្យទាន់ពេល មិនថាមួយថ្ងៃម្តង ឬម្តងក្នុងមួយសប្តាហ៍ទេ សុខភាពគឺជាផ្លូវនៃជីវិត។Missed your walk today? 7 solutions to overcome excuses and get your steps.  - The Pacer Blog: Walking, Health and Fitness

៨.រៀបចំផែនការ៖ នៅពេលអ្នកដើរ អ្នកត្រូវតែដឹងច្បាស់ពីកន្លែងដែលអ្នកនឹងដើរ ត្រូវរៀបចំកាលវិភាគ ឱ្យបានត្រឹមត្រូវ ដែលនេះអាចធ្វើឱ្យអ្នកនឹងសម្រេចបានគោលដៅ។

៩.ការដើរមានគ្នា៖ ការដើរមានគ្នា គឺជាវិធីដ៏ល្អមួយដើម្បីរក្សាទំនាក់ទំនង ហើយវានឹងជួយអ្នកឱ្យដើរបានជាប់លាប់៕ ប្រភព៖ sanook

កូរ៉ខាងជើងបញ្ជូនអត្តពលិកចូលរួមព្រឹត្តិការណ៍អន្តរជាតិជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ

0

ប្រទេសកូរ៉េខាងជើង ត្រៀមបញ្ជូនអត្តពលិកខ្លួនជាច្រើន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩ ឆ្នាំ២០២២ (Asian Games 2022) ដែលប្រព្រឹត្តិទៅនៅទីក្រុង Hangzhou ប្រទេសចិន។

សម្រាប់ព្រឹត្តិការណ៍កីឡានេះ ​កូរ៉េខាងជើង បាន​ចុះ​ឈ្មោះ​អត្តពលិក គ្រូ​បង្វឹក និង​ប្រតិភូ ប្រមាណ​២០០នាក់  នៅលើ៤០ប្រភេទកីឡា។ Host China confirms N. Korean registration for Asian Games - The Korea Times

នេះជាលើកទីមួយហើយ ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ ដែល​កូរ៉េខាងជើង សម្រេចចិត្ត​បញ្ជូន​​អត្តពលិក​គ្រប់​ប្រភេទ​កីឡា​​របស់​ខ្លួន​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ៣ឆ្នាំកន្លងទៅ ពួកគេមិនបានបញ្ជូនអត្តពលិកទៅប្រកួតក្រៅប្រទេសនោះទេ ដោយពួកគេខ្លាចអត្តពលិកទាំងនោះ នាំយកជំងឺកូវីដ១៩ ចូលមកប្រកាន់ប្រទេសខ្លួន។S. Korea monitoring N. Korea's possible participation in Asian Games:  ministry | Yonhap News Agency

តែយ៉ាងណាមិញ ការដែលកូរ៉េខាងជើងបញ្ជូនអត្តពលិកមកចូលរួមព្រឹត្តិការណ៍កីឡា​អាស៊ី​លើក​ទី​១៩ នេះ​ ក៏ដោយសារតែ ចិនជាផ្ទះ។ ជាទូទៅ វត្តមានរបស់អត្តពលិកកូរ៉េខាងជើង នៅលើឆាកអន្តរជាតិ ភាគច្រើនដោយសារតែរុស្សុី ឬក៏ចិនជាម្ចាស់ផ្ទះតែប៉ុណ្ណោះ៕

ប្រភព៖ Reuters 

ភ្នំខ្នងព្រះជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏មានសក្កានុពលនៅលើទឹកដីខេត្តពោធិ៍សាត់

0

ភ្នំខ្នងព្រះ ជាគោលដៅទេសចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ កំពុងតែទាក់ទាញភ្ញៀវទេសចរឱ្យចង់ដឹងចង់ស្គាល់ពីសក្កានុពល សម្រស់ដ៏ស្រស់ត្រកាលនៃតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្អាត មានព្រៃឈើតូចធំ ខៀវស្រងាត់អមដោយផ្កាព្រៃចម្រុះពណ៌ និងមានជីវៈចម្រុះជាច្រើន។

ភ្នំខ្នងព្រះ ជាតំបន់អេកូទេសចរណ៍ថ្មី កំពុងឆក់យកបេះដូងភ្ញៀវទេសចរយ៉ាងខ្លាំង ជាពិសេសអ្នកទេសចរដែលនិយមធ្វើដំណើរផ្សង ព្រេងដោយសារទីនោះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានព្រៃព្រឹក្សាខៀវស្រងាត់ ជាមួយនឹងភ្នំល្វឹងល្វើយអមដោយផ្កាព្រៃ ចម្រុះពណ៌ដែលពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរឡើងភ្នំបោះតង់ សម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ធម្មជាតិព្រៃភ្នំ និង ស្តាប់សំឡេងសត្វយំប្រគំជាបទភ្លេង រំសាយអារម្មណ៍ បាត់អស់ទុក្ខកង្វល់។

នៅពេលឡើងដល់កំពូលភ្នំ អ្នកទេសចរអាចអង្គុយមើលទេសភាពពីលើកំពូលភ្នំឃើញខេត្តពោធិ៍សាត់ទាំងមូល និងផ្លូវកាច់កោងគួរឱ្យទាក់ទាញនៃភ្នំ ១៥០០។ភ្នំខ្នងព្រះជាគោលដៅទេស ចរណ៍បែបផ្សងព្រេងថ្មីលើទឹកដីខេត្តពោធិ៍សាត់ -  ក្រសួងព័ត៌មាន

លើសពីនោះនៅព្រឹកព្រលឹមអ្នកទេសចរអាចអង្គុយមើលថ្ងៃរះពីលើកំពូល ភ្នំហើយនៅពេលថ្ងៃអាចដើរ កម្សាន្តថតរូបទុកជាអនុស្សាវ រីយ៍ រីឯពេលរាត្រីអាចដុតភ្លើងអង្គុយមុខតង់មើលផ្កាយរះយ៉ាងប្លែកភ្នែកទៀតផង។

យើងក៏អាចក្រឡេកមើលឃើញទេសភាពទៅខេត្តត្រាតប្រទេសថៃ និងមើលថ្ងៃលិច នៅលើភ្នំ១៥០០ នេះផងដែរ។ No photo description available.

សូមបញ្ជាក់ផងដែរថា ភ្នំខ្នងព្រះស្ថិតនៅតាមតំបន់ភ្នំ ១៥០០នៃឃុំអូរសោមស្រុកវាលវែងខេត្តពោធិ៍សាត់ភ្ញៀវទេសចរអាចធ្វើដំណើរឡើង លើភ្នំនេះដោយថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿនតែប៉ុណ្ណោះ៕