ជាទ្វីបមួយ ដែលមិនមានប្រទេសសូម្បីតែមួយ ហេតុអ្វីមានរូបិយបណ្ណ?
នៅលើពិភពលោកមានទ្វីបចំនួន៧ ដោយនៅក្នុងនោះទ្វីបអង់តាក់តិចគឺជាទ្វីបតែមួយគត់ដែលមិនមានប្រទេសណាជាម្ចាស់ទឹកដីនៅលើទ្វីបនេះ។
បើទោះបីជាមិនមានប្រទេសណាជាម្ចាស់ទឹកដី ក៏ប៉ុន្តែទ្វីបនេះ ក៏មានរូបិយបណ្ណផ្ទាល់ខ្លួនផងដែរ ដែលមានឈ្មោះថា”ដុល្លារអង់តាក់ទិក (Antarctica dollar)”។
ដុល្លារអង់តាក់ទិក ត្រូវបានផលិតឡើង ដើម្បីជាកិត្តិយសរបស់ចក្រភពនៃសត្វភេនឃ្វីន ដែលសត្វនេះ ត្រូវបានគេចាត់ទុកជាអធិរាជនៅលើទ្វីបនេះ។
រូបិយបណ្ណនេះ ត្រូវបានប្រើប្រាស់ជាផ្លូវការ នៅលើតែទ្វីបអង់តាក់ទិកប៉ុណ្ណោះ ព្រោះរូបិយបណ្ណនេះមិនទាន់ត្រូវបានទទួលស្គាល់ជុំវិញពិភពលោកនៅឡើយនោះទេ ដោយភាគច្រើនអ្នកដែលមានក្រដាសប្រាក់ “ដុល្លារអង់តាក់ទិក (Antarctica dollar)” ភាគច្រើន គឺពួកគេធ្លាប់បានទៅទស្សនានៅលើទ្វីបនេះ។
គួរបញ្ជាក់ផងដែថាស្ថិតនៅលើផ្ទៃទឹកកកដាច់កន្ទុយភ្នែក ទ្វីបអង់តាក់តិចលាតសន្ធឹង១៤.២លានគីឡូម៉ែត្រការ៉េ ដែលបច្ចុប្បន្នទ្វីបនេះ មានប្រទេសមហាអំណាចចំនួន៧កំពុងត្រៀមបែកចែកទ្វីបនេះ យកមកគ្រប់គ្រងរៀងៗខ្លួនដែលក្នុងនោះរួមមាន៖
- បារាំង
- ចក្រភពអង់គ្លេស
- ណូវែហ្សេឡង់
- ណ័រវ៉េ
- អូស្រ្តាលី
- ឈីលី
- អាហ្សង់ទីន
ដោយឡែកសហរដ្ឋអាមេរិក ប៉េរូ រុស្សី និងអាហ្រ្វិកខាងត្បូងសុទ្ធតែរក្សាសិទ្ធិក្នុងការទាមទារទឹកដីនាពេលអនាគត៕
ប្រភព៖ Quark Expedition



៣.របៀបធ្វើឱ្យស្បែកភ្លឺថ្លាជាមួយក្រូចឆ្មារ៖ គ្រឿងផ្សំ ក្រូចឆ្មា ១ ស្លាបព្រាបាយ, ប្រេងអូលីវ ១ ស្លាបព្រាបាយ, អំបិលកន្លះស្លាបព្រាកាហ្វេ។ អំបិលជួយកម្ចាត់ស្បែកងាប់ និងសម្អាតស្បែកបានយ៉ាងល្អ ចំណែកឯប្រេងអូលីវផ្តល់សំណើមដល់ស្បែក ហើយទឹកក្រូចឆ្មារ ធ្វើឱ្យស្បែកសភ្លឺថ្លា។


ប្រភព៖sanook















ប្រភព ៖ AEC connect



ប្រភព៖vnexpress








