ថាច់ ម៉ាហាល់ (Taj Mahal) គឺជាសំណង់អគារអស្ចារ្យមួយ  នៃស្ថាបត្យកម្មសំណង់ផ្សេងៗទៀតនៅលើពិភពលោក។ វិមាននេះ មានទីតាំងនៅ រដ្ឋ អុិតតា ប្រាដេស ប្រទេសឥណ្ឌា ដែលត្រូវបានសាងសង់នៅឆ្នាំ ១៦៣១ ដោយព្រះចៅអធិរាជ Shah Jahan ដើម្បីឧទ្ទិសក្នុងការចងចាំដល់ភរិយាទី ៣ របស់លោកឈ្មោះ Mumtaz Mahal។Taj Mahal, India

វិមានដ៏ធំស្កឹមស្កៃនេះ មានកម្ពស់ ៧៣ម៉ែត្រ និងទំហំ ១៧ហិចតា ដែលត្រូវបានសាងសង់ដោយមនុស្ស ២២ ០០០មុឺននាក់ និងចំណាយពេលរហូតដល់១៧ឆ្នាំក្នុងការសាងសង់។ ដើមឡើយវិមាននេះ មានកន្លែងតម្កល់ត្បូងពេជ្យជាច្រើន ក៏ប៉ុន្តែ ត្រូវបានលួចយកទៅ ដោយកងទ័ពអង់គ្លេសអំឡុងពេលមានការបះបោរ របស់ប្រជាជនឥណ្ឌា ក្នុងឆ្នាំ១៨៥៧។Either shut Taj Mahal, destroy it or restore it' | Condé Nast Traveller India

រចនាបថនៃការសាងសង់វិញ បានរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែប អ៊ីស្លាម តួកគី និង ឥណ្ឌា នៅក្នុងសំណង់តែមួយ។ អ្វីដែលពិសេសនោះ វិមាននេះនឹងផ្លាស់ប្តូរពណ៌វិមាននៅពេលវេលាខុសគ្នានៃថ្ងៃនីមួយៗ។ នៅពេលព្រឹកពណ៌ស និង នៅពេលល្ងាចពណ៌មាស ខណៈនៅពេលយប់វិមាននេះត្រូវបានបំភ្លឺដោយពន្លឺព្រះច័ន្ទដ៏ស្រស់ត្រកាល។

ក៏ប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាតទាំងនេះ យើងក្រលេកឃើញថាមានរបងមួយបានព័ទ្ធជុំវិញ វិមាននេះ ដែលឆ្លុះបញ្ចាំងពីភាពក្រីក្រ និងការប្រកាន់វណ្ណៈនៅប្រទេសឥណ្ឌា។

របងនេះត្រូវបានគេសាងសង់ឡើង ចាប់តាំងពីការសាងសង់វិមាននេះមកម្ល៉េះ ដោយកាលនោះអង់គ្លេសជាអ្នកគ្រប់គ្រងប្រទេសឥណ្ឌា ដោយពួកគេមិនចង់ឱ្យជនមានវណៈទាបចូលមកទស្សនាវិមានដ៏អស្ចារ្យនេះ៕
A view of the Taj Mahal that you do not usually see. The contrast between  decadence and poverty separated by one wall. - Awesome | Taj mahal, Taj  mahal india, Aerial view

ប្រភព៖ Wikipedia