ក្រុមហ៊ុន Adidas បានបង្ខំចិត្តលក់ស្បែកជើងម៉ាក Yeezy បន្តទៀត ដោយសារក្រុមហ៊ុនទទួលបានការបញ្ជាទិញស្បែកជើងប្រភេទនេះច្រើនពីអតិថិជន គឺស្មើនឹងទឹកប្រាក់ប្រមាណ៥០៨លានអឺរ៉ូ ហើយការបញ្ជាទិញនេះខ្ពស់ជាងក្រុមហ៊ុនរំពឹងទុកទៅទៀត ។ តម្រូវការខ្ពស់បានធ្វើឱ្យក្រុមហ៊ុន Adidas មានចំនួនលក់ស្បែកជើងកើនឡើង និងគ្មានសល់ស្បែកជើងរាប់លានគូនៅក្នុងស្តុកទេ ។Adidas begins selling off Yeezy brand sneakers, 7 months after cutting ties with Ye | WUSF Public Media

Yeezy គឺជាម៉ាកស្បែកជើងដែលក្រុមហ៊ុន Adidas បានសហការជាមួយលោក Kanye West ជាតារាចម្រៀងរ៉េប និងអ្នករចនាម៉ូដដ៏ល្បីល្បាញម្នាក់ ប៉ុន្តែក្រោយពីកើតបញ្ហាផ្ទៃក្នុងមក ដោយសារលោក Kanye West បានរិះគន់ និងនិយាយមិនល្អពីក្រុមហ៊ុន Adidas ជាច្រើនលើក ។ ហេតុនេះ ក្រុមហ៊ុន Adidas បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយអ្នកចម្រៀងរូបនេះ ដោយសារវាអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុន ។

ចាប់តាំងពីមានជម្លោះជាមួយគ្នាកាលពីចុងឆ្នាំ២០២២ មក ក្រុមហ៊ុន Adidas ក៏ប្រកាសឈប់លក់ស្បែកជើងម៉ាក Yeezy ហើយធ្វើឱ្យស្បែកជើងនេះជាប់នៅក្នុងស្តុករាប់លានគូ ។ លើសពីនេះ វាបានធ្វើឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណេញធ្លាក់ចុះយ៉ាងខ្លាំង ព្រោះស្បែកជើង Yeezy ជាផលិតផលដែលរកប្រាក់ចំណូលចូលក្រុមហ៊ុនបានច្រើនគួរសមដែរ ។First Look: Kanye West x Adidas Just Walked the Runway | SELF

ទោះយ៉ាងណា តម្រូវការទិញស្បែកជើង Yeezy មិនបានធ្លាក់ចុះទេ ហើយវានៅតែជាស្បែកជើងដែលមនុស្សនៅទូទាំងពិភពលោកស្វែងរកទិញ ។ ហេតុនេះ ក្រុមហ៊ុន Adidas ត្រូវលេបទឹកមាត់ខ្លួនឯង ហើយបញ្ចេញស្បែកជើង Yeezy លក់ឡើងវិញ នៅខែឧសភា ឆ្នាំ២០២៣ កន្លងមក ។ ជាលទ្ធផលបង្ហាញថា ស្បែកជើងនេះមានតម្រូវការច្រើនពីអតិថិជន ហើយវាបានជួយក្រុមហ៊ុន Adidas កុំឱ្យខាតបង់ច្រើនជាងនេះ ។ ជំហានបន្ទាប់ គឺត្រូវកាត់បន្ថយភាគហ៊ុននៅសល់របស់ Yeezy បន្តិចម្តងៗ ហើយនៅថ្ងៃអនាគត Adidas នឹងលក់ភាគហ៊ុន Yeezy នៅសល់ផងដែរ ។

ក្នុងអំឡុងពេលគេយកស្បែកជើង Yeezy មកលក់ឡើងវិញនៅខែឧសភា ក្រុមហ៊ុន Adidas ប្រាប់ថា នឹងបរិច្ចាគប្រាក់ចំណូលមួយចំនួនដែលបានពីការលក់ស្បែកជើងជួយដល់អង្គការការពារក្រុមប្រឆាំងនឹងពួកយូដា និងការរើសអើងជាតិសាសន៍ ដើម្បីកែកំហុសដែលអ្នកចម្រៀងឈ្មោះ Kanye West ធ្លាប់បង្ហាញអាកប្បកិរិយារបស់ខ្លួន និងជាមូលហេតុធ្វើឱ្យ Adidas ឈប់សហការជាមួយគាត់ ៕ ប្រភព ៖ beartai BRIEF