ហ្វេនៗរំភើបចិត្តមិនតិចនោះទេក្រោយពីឃើញរូបភាពរបស់តារាចម្រៀងជើងចាស់សំឡេងស្អកលោក ហួរ ឡាវី ឪពុកបង្កើតតារាចម្រៀង វី ឌីណែត និងតារាចម្រៀង ជី ដេវីត ស្ថិតក្នុងបន្ទប់ថតសំឡេង។ ឃើញរូបភាពបែបនេះហ្វេនៗកំពុងជជែកគ្នាយ៉ាងច្រើនដឹងតែតារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះមានអ្វីថ្មីសម្រាប់អ្នកគាំទ្រហើយនិងចង់ឱ្យ ជី ដេវីត ទម្លាក់បទឆាប់ៗផងដែរ។May be an image of 1 person

លោក ហួរ ឡាវី គឺជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបទោះបីជាលោកមានវ័យជ្រេ៧៧ឆ្នាំហើយតែលោកនៅតែមានរូបសង្ហា និងបំរើវិស័យសិល្បៈដដែលដោយសារឆន្ទះមោះមុតក្តីស្រលាញ់កើតចេញពីបេះដូងពិតប្រាកដលើវិស័យចម្រៀងរបស់លោក។ តារាចម្រៀងសំឡេងស្អករូបនេះត្រូវបានមហាជនស្គាល់តាមរយៈបទចម្រៀងល្បីៗដូចជា «អាណែតមាសបង» «ឱ្យបងសុំស្រលាញ់ផង» និងបទ «សែនអាល័យ» ជាដើម។

កេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីសុះសាយនឹងទទួលបានការគោរពស្រលាញ់ពីតារាចម្រៀងស្រករក្រោយជាច្រើន។ មិនត្រឹមតែលោកអាចសាងឈ្មោះល្បីល្បាញក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ តែលោក ហួរ ឡាវី ក៏មានកូនស្រីម្នាក់ដែលជាតារាចម្រៀងល្បីឈ្មោះដូចគ្នានោះគឺកញ្ញា វី ឌីណែត ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសដែលមានសំឡេងស្រែកខ្ពស់មិនខុសពីឪពុកនោះទេខណៈនាងក៏ជាម្ចាស់ពានមួយរូបក្នុងការប្រកួត I am a Singer Cambodia រដូវកាលទី២ផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យមហាជនជាហ្វេនៗរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី សប្បាយចិត្តនោះ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា នេះលោក ជី ដេវីត បានបង្ហោះរូបជាមួយលោក ហួរ ឡាវី ដោយភ្ជាប់ជាមួយសំណេរថា « Me and the Legendary»។ ចំណែកនៅលើ Story វិញក៏បង្ហាញឱ្យឃើញថាតារាចម្រៀងសំឡេងស្អកខាងលើកំពុងតែថតសំឡេងផងដែរ។

ត្រឹមតែដំរួយប៉ុណ្ណេះ តែក៏បានធ្វើឱ្យហ្វេនៗរបស់តារាចម្រៀងទាំងពីររូបបង្ហាញនូវអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រមទាំងចង់ឱ្យទម្លាក់បទឆាប់ៗផងដែរព្រោះចង់ឃើញស្នាដៃថ្មីរបស់ ជី ដេវីត ផងដែរក្នុងការច្រៀងជាមួយរៀមច្បង៕