Home Blog Page 1623

ពលរដ្ឋថៃនាំគ្នាគោរពបូជាអសុរកាយខ្មៅដើម្បីសុំលាភសំណាង

0

ប្រទេសថៃ ៖ ក្រោយពីពិធីបួងសួងបើកភ្នែករូបចម្លាក់អសុរកាយលាភសំណាងឈ្មោះ «គ្រូកាយកែវ» កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅបរិវេណខាងមុខសណ្ឋាគារ The Bazaar ផ្លូវបំបែករជ្ជដា និងឡាតប្រាវ នៅទីក្រុងបាងកក គេសង្កេតឃើញថា មានពលរដ្ឋថៃជាច្រើននាក់បាននាំគ្នាមកក្រាបសំពះសុំពរពីអសុរកាយខ្មៅ រហូតដល់កកស្ទះចរាចរណ៍នៅបរិវេណនេះយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimeM6hEFK5btOCNstfblXLhRL-HRTQcXEWW6VWYE23gnBFz8Gu9jmRKUJU_27XrfhixFgr0xLOv4xnL-bKYb_ovP_KluGSkp4ZaCKXKu7xzCJGAMyHEGlicW_q0CfTR57m9r18QvsBgo3ezsTckshl7ZpTrXT6eWI2s5Jpjv3sCMMuJuuB1MK4Rx0hqrQ/s1280/photo_2023-08-15_14-24-26.jpg

បច្ចុប្បន្ន មានពលរដ្ឋថៃជាច្រើននាក់ចាប់អារម្មណ៍រឿងរ៉ាវរបស់អសុរកាយខ្មៅឈ្មោះ «គ្រូកាយកែវ» ។ ពួកគេបានយករបស់របរផ្សេងៗមកសំពះ និងថ្វាយអសុរកាយខ្មៅ ព្រោះជឿថា អសុរកាយនេះនឹងអាចជួយឱ្យពួកគេមានទ្រព្យសម្បត្តិច្រើន និងសម្រេចបំណងតាមអ្វីដែលពួកគេបានសុំ មិនថារឿងការងារ លាភសំណាង សេចក្តីស្នេហា ការលក់ដូរ និងរឿងផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLWUALQlQXJKfyxQNe9ZKqsCV6XDVw_-ff8aG6_CnRhH16cXknKSFwbjq7G8aRUyOPvWNYsMiiusYYbco4WnogLJBo_sCjwmu1AOH4DAbs-dLBZHusMdOB3bTFweY2SkQF1AeuqE_-O7LntVbcaMRJHPyGCBvz2ZEmy3TaUOvH1Vz85bBOGz8trBPtmJQ/s1280/photo_2023-08-15_14-24-28.jpg

ពលរដ្ឋមកក្រាបសំពះអសុរកាយខ្មៅ និយាយថា បើពួកគេត្រូវការអ្វី គឺត្រូវរក្សាពាក្យសច្ចៈជាមួយអសុរកាយខ្មៅ ។ ចំណែកវិធីសំពះអសុរកាយខ្មៅ គឺគេត្រូវការធូប៥សរសៃ រួមទាំងរបស់ថ្វាយជាច្រើនទៀតដូចជា ផ្លែទំពាំងបាយជូរ ក្រូច ឬស្លាម្លូ ។ រីឯពលរដ្ឋថៃខ្លះទៀតបានធ្វើដំណើរមកឈរមើលរូបចម្លាក់ដ៏ធំនេះ ដែលកំពុងតែល្បីល្បាញនៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje40x0DLxH4y3zLk8-YUax26nwl5qU38pQiqyyoAqa6TJFIb70r2JUAsaCpW69ve-zp5llZIAZyen-l6jDm5irvvDEI5KEsJzLrl6gMc_EwalWir4KHzT9gh_QQ3qy39zbJ7_ICaj2moulJaceUBDGZWai2sFBOp63Naae8qkJLQ47FR5A7XhzAJF4RJo/s1280/photo_2023-08-15_14-24-29.jpg

បុរសម្នាក់បានមកក្រាបសំពះអសុរកាយខ្មៅ និយាយថា ៖ «ខ្ញុំមានអារម្មណ៍ថា ចង់មកសំពះអសុរកាយខ្មៅ គឺសូមឱ្យជួយខ្ញុំរឿងការងារ» ។ ចំណែកអ៊ំស្រីម្នាក់ទៀតនិយាយថា ៖ «ខ្ញុំបានមកដល់ទីនេះពេលយប់ ហើយរូបចម្លាក់គ្រូកាយកែវធំខ្លាំងណាស់ ហើយខ្ញុំមិនដឹងថា ហេតុអ្វីបានជាមានមនុស្សមកសំពះច្រើនបែបនេះទេ ។ ខ្ញុំសូមផ្តាំថា បើយើងគ្មានជំនឿទេ យើងកុំប្រមាថ និងមិនចាំបាច់ចាប់អារម្មណ៍អ្នកមកគោរពរូបចម្លាក់នេះទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEF2o7d3Y-57bwfpULWckhC1YEEGQpQrjBtVdZKVLOxSJTycectHhDETyB0eUad045HLngD-10Qp7UqIFTqQbs5ehisK4RidP1KXst4JBAGSj22tVLcTjycTRAGCLn409q8j770NyUY2b-rtuvGrrYcynzA0bekTwaStLkXUGtJcTLzUXCpGVxuizBPMw/s1280/photo_2023-08-15_14-24-26%20(2).jpg

ពលរដ្ឋថៃមានជំនឿថា អសុរកាយខ្មៅ ឬគ្រូកាយកែវ គឺជាព្រះតំណាងឱ្យលាភសំណាង និងល្បីល្បាញខាងពូកែស័ក្តិសិទ្ធិ ហើយអសុរកាយខ្មៅអាចជួយឱ្យពួកគេទទួលបានសំណាងល្អក្នុងជីវិត ជោគជ័យលើការងារ ចម្រើនរុងរឿង និងសម្រេចតាមក្តីប្រាថ្នា ។ ពួកគេជឿទៀតថា បើអ្នកណាចង់ទទួលបានជោគជ័យលើការងារ ឬចង់ឱ្យលក់ដូរដាច់ ត្រូវមកសុំពរពីអសុរកាយខ្មៅ ។

បើតាមសារព័ត៌មានថៃចុះផ្សាយថា អសុរកាយខ្មៅ គឺជាគ្រូវេទមន្ត និងមានមន្តវិជ្ជាការកាលពីរាប់ពាន់ឆ្នាំមុន ។ នៅពេលគ្រូវេទមន្តនេះបានលា.ចា.កលោក ប៉ុន្តែព្រលឹងវិញ្ញាញដ៏ខ្លាំងក្លាពុំបានបាត់បង់ទេ ហើយមានអ្នកស្នងមន្តវិជ្ជាបន្តបន្ទាប់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqab6qp4WnNLmCRFGxqzF9ZkDzcXg4U14oOFXIMr6ghEPzfDcqu9fwjS8ROsltc0KOrJrBExHfHFFKPtFRuY5dnEEOwNdot3g00VHtV5N6XS--k0bSvq-JUfkr7nZtWhOP8BxnYIfMVHfXxI3GcgZ7x3xMRswz0yCtSZuPfP2tPQn6Teo-urcMHx3W528/s1280/photo_2023-08-15_14-24-25.jpg ប្រភព ៖ Mono News

ពលរដ្ឋនៅស្រុកមួយ នៃខេត្តបាត់ដំបង ត្អូញត្អែរអស់ទឹកធ្វើស្រែ ខណៈប្រឡាយរីងស្ងួត គ្មានទឹកសូម្បីមួយតំណក់

0

ពលរដ្ឋរស់នៅស្រុកគាស់ក្រឡ ស្ថិតនៅក្នុងខេត្តបាត់ដំបូង ហាក់ត្អូញត្អែរអំពីកង្វះខាតប្រព័ន្ធធរាសាស្ត្រ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើកសិកម្មជាខ្លាំង។

យោងតាមគណនីហ្វេកប៊ុកឈ្មោះ Chantra Battambang បានបង្ហោះថា៖”

ស្រុកគាស់ក្រឡ ៖ (ពលរដ្ឋ ផ្ញើរូបភាពមកពី ភូមិស្ពាន ឃុំគាស់ក្រឡ) ហើយក៏មានពលរដ្ឋ ផ្ញើមកពី ភូមិដូនបា ឃុំដូនបា ដែរ និងប្រាប់មកថា “ស្រុកគាស់ក្រឡ មាន៦ឃុំ តែ៥ឃុំ ស្រូវកំពុងរងចាំជួយសង្គ្រោះពីទឹកភ្លៀង (ធ្វើស្រែប្រវះមេឃ)” ។
ថា៤ឃុំផ្សេងទៀត ដូចជា ឃុំ ដូនបា ឃុំហប់ ឃុំព្រះផុស និងឃុំឆ្នាល់មាន់ ឆ្ងាយពីប្រឡាយ សមនិងអត់ទឹក តែ ឃុំគាស់ក្រឡ ជាប់នឹងឃុំធិបតី សោះក៏អត់ទឹកដាក់ស្រែដែរ ដូចនេះ សូមជម្រាបជូនសំណូមពរ ប្រជាពលរដ្ឋនេះ ទៅកាន់ជំនាញពាក់ព័ន្ធ ខាងកសិកម្ម និង ធនធានទឹក ជ្រាបជាដំណឹង និងជាពិសេស ឯកឧត្តមអភិបាលខេត្ត សុខ លូ-Sok Louបានជ្រាបជាពត៌មាន។
រឿងនយោបាយទឹកនេះ ជារឿងសំខាន់ណាស់សម្រាប់វិស័យកសិកម្ម, អត់ភ្លៀងជារឿងមួយ អាចបន្ទោសមេឃ តែរឿងមានប្រឡាយហើយត្រូវធ្វើយ៉ាងម៉េច? មានប្រឡាយអត់ទឹកត្រូវធ្វើយ៉ាងម៉េច? អត់ប្រឡាយត្រូវធ្វើយ៉ាងម៉េច? នោះត្រូវបន្ទោសអ្នកណា? បើអត់ប្រឡាយ ត្រូវតែជីកប្រឡាយថែម សម័យនេះហើយ គ្រឿងចក្រទំនើបណាស់ មិនមែនប្រើចប និង បង្គី ដូចសម័យ ប៉ុល ពត ទៀតទេ ខ្ញុំចាំបានថា កាលប៉ុន្មានឆ្នាំមុន ពេលអភិបាលស្រុកគាស់ក្រឡចាស់នៅ លោកធ្លាប់ប្រើនយោបាយទឹក ដោយបូមទឹកបណ្តាក់ពីឃុំធិបតី ទៅកណ្តាលស្រុក បន្តទំលាក់ទៅអូរចំនួន២ ដើម្បីជួយសង្គ្រោះ ស្រូវក្នុងឃុំ ដែលឆ្ងាយពីតំបន់ទំនាប ដែលទឹកមិនអាចហូរទៅដល់នៅពេលមានគ្រោះរីងស្ងួត ចុះពេលនេះ ហេតុអី មិនបន្តនយោបាយទឹកបែបនេះទៀតទៅ ?
ទី១ ជីកប្រឡាយថែម
ទី២ ស្តារប្រឡាយចាស់ អោយជ្រៅជាងមុន
ទី៣ បូមបណ្តាក់ ជាដំណាក់ៗ…
នេះជាគំនិត យោបល់ តិចតួច របស់ខ្ញុំទេ បើ ជំនាញពាក់ព័ន្ធ ទទួលបានក៏ល្អ មិនទទួលក៏មិនអាក្រក់ដែរ តែ ជាង40ឆ្នាំហើយ ប្រឡាយ និងទឹក គួរអភិវឌ្ឍន៍ អោយបានដល់ចុងកាត់មាត់ញក ហើយ
១៥ សីហា ២០២៣May be an image of horizon, road and grassMay be an image of grass

 

បិទសាលាភ្លាមៗ ក្រោយរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះ២ពាន់គ្រាប់

0

កម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនពាន់គ្រាប់នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានីកុសមៈ ខេត្តក្រចេះ ហើយក៏បានសម្រេចបិទសាលា និងផ្អាកការសិក្សាមួយរយៈ រហូតដល់ថ្ងៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ ផ្តល់ដំណឹងតាមក្រោយ។

នៅក្នុងបរិវេណវិទ្យាល័យនេះ គឺមានយុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ច្រើនពីសង្គ្រាម ដែលតាមការសន្និដ្ឋានជាបឋមរបស់ស៊ីម៉ាក់ វាអាចបន្សល់ទុកកាលពីសម័យប៉ុលពត ឬក្រោយសម័យប៉ុលពត ព្រោះគ្រាប់យុទ្ធភណ្ឌទាំងនោះ ត្រូវបានជីកកប់ទុកចោល ហើយបរិវេណវិទ្យាល័យនេះដែរ កាលពីមុនជាទីកន្លែងរបស់កងទ័ព។No photo description available.

ទាក់ទងនឹងបញ្ហានេះ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានលើកឡើងថា៖”ប្រសិនជាកម្លាំងស៊ីម៉ាក់បន្តរាវរកយូរទៀត នោះយើងនឹងអាចចាត់ចែងឱ្យសិស្សរៀនតាមអនឡាញដូចកាលយើងសម័យកូវីដ ១៩ សិន ឬក៏រៀនតាមបណ្ដុំ និងតាមកន្លែងណាមួយដែលយើងអាចរៀបចំទៅបាន ដើម្បីកុំឱ្យខាតការរៀនសូត្ររបស់សិស្សានុសិស្ស ព្រោះបើសិនយើងឱ្យគាត់ទៅរៀន ហើយមានបញ្ហាអ្វីមួយកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត នោះវាជាបញ្ហាធំ”។May be an image of 2 people

យោងតាមអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថាគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានីកុសុមៈ ខេត្តក្រចេះ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកម្ចាត់មីនទី ៥ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន ២ ១១៦គ្រាប់។

ក្នុងនោះមានប្រភេទគ្រាប់

  • M៧៩ ចំនួន ២ ០៣៣ គ្រាប់
  • គ្រាប់ DK៧៥ ចំនួន ៦៣ គ្រាប់
  • M៤៨ ចំនួន ១៨ គ្រាប់
  • គ្រាប់ B៤០ គ្រាប់ H១០៧ ចំនួន ១ គ្រាប់

សហរដ្ឋអាមេរិកត្រៀមនឹងដាក់ពង្រាយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ជំនាន់ទី ២

0

បរទេស៖ សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងដាក់ពង្រាយវ៉ាក់សាំង Covid-១៩ ជំនាន់ទី ២ នៅខែកញ្ញា ក្នុងគោលបំណងដើម្បីការពារប្រជាជនពីជំងឺរាតត្បាតផ្សេងៗ និងកាត់បន្ថយហានិភ័យនៃការផ្លាស់ប្តូរថ្មី។
បច្ចុប្បន្ន ជំងឺកូវីត-១៩ នៅតែបន្តរីករាលដាលក្នុងប្រទេសមួយចំនួន ជាពិសេសគឺប្រទេសអាមេករិក។ ដូចនេះ វ៉ាក់សាំងថ្មីត្រូវបានសម្របទៅនឹងប្រភេទមេរោគដើម ក៏ដូចជាប្រភេទរង BA.១៩ របស់ Omicron ។ ការសាកល្បងបានបង្ហាញថា វ៉ាក់សាំងនេះ នៅពេលប្រើជាថ្នាំបង្កើនកម្រិត អាចបង្កឱ្យមាន “ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំដ៏រឹងមាំ” ប្រឆាំងនឹង BA.១ និងវីរុសដើមឆ្នាំ ២០២០។New Covid Variant EG.5 Causing 17% Cases In US: Report

របាយការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានបង្ហាញថា វ៉ាក់សាំងជំនាន់ថ្មីនេះក៏អាចកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគជាមួយប្រភេទរង XBB ផងដែរ។ វ៉ាក់សាំងនេះបានកាត់បន្ថយហានិភ័យនៃរោគសញ្ញាស្រាលបាន ៤៨% ចំពោះមនុស្សដែលមានអាយុពី ១៨ ទៅ ៤៩ ឆ្នាំ ពីរទៅបីខែបន្ទាប់ពីចាក់វ៉ាក់សាំង។ អត្រាប្រសិទ្ធភាពចំពោះមនុស្សដែលមានអាយុពី ៥០ ទៅ ៦៤ ឆ្នាំគឺ ៣៨%, មនុស្សដែលមានអាយុពី ៦៥ ឆ្នាំឡើងទៅគឺ ៤២% ។

អ្នកជំនាញ CDC បានសម្តែងការពេញចិត្តចំពោះលទ្ធផលសិក្សានេះ។ ពួកគេជឿថា អ្នកប្រើប្រាស់វ៉ាក់សាំងនឹងកាន់តែមានប្រសិទ្ធភាពការពារប្រឆាំងនឹងប្រភេទថ្មី រួមទាំងប្រភេទ EG.5 ដែលជាខ្សែរងនៃ Omicron ផងដែរ។The US Has Donated 400 Million COVID-19 Vaccine Doses Globally, as 10  Billion Doses are Administered Worldwide – Doing More but Not Enough |  Launch and Scale Speedometer

យោងតាមលោក Ashley Kirzinger នាយកវិធីសាស្រ្តស្ទង់មតិរបស់មូលនិធិគ្រួសារ Kaiser បានឱ្យដឹងថា ដើម្បីឱ្យការចាក់វ៉ាក់សាំងលើកក្រោយទទួលបានជោគជ័យ មន្ត្រីសុខាភិបាលត្រូវបង្កើនការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ដែលអាចកើតមានទាក់ទងនឹង Covid-១៩ ទោះបីជាមានការប្រកាសពីការបញ្ចប់នៃជំងឺរាតត្បាតក៏ដោយ។
ដូច្នេះ កាលពីសប្តាហ៍មុន នាយក CDC លោក Mandy Cohen បាននិយាយថា ជនជាតិអាមេរិកគួរតែពិចារណាលើវ៉ាក់សាំង Covid-១៩ ដែលជាវិធានការការពារប្រចាំឆ្នាំ ក៏ដូចជាការបាញ់ថ្នាំផ្តាសាយផងដែរ៕ ប្រភព៖vnexpress

គួរចៀសវាងអាហារ ៥មុខនេះ បើមិនចង់ឱ្យសក់ជ្រុះ

0

បញ្ហាជ្រុះសក់ តែងតែកើតមានឡើងមិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ ដោយសារតែពួកគេរវល់នឹងការងារ រហូតគ្មានពេលគិតពីរូបសម្រស់ និងសុខភាពរបស់ខ្លួន។ នៅពេលរវល់ មនុស្សភាគច្រើនតែងបរិភោគអាហារមិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ និងសម្រស់ជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាអាហារ ៥ មុខដែលជំរុញឱ្យសក់ជ្រុះ សក់ស្តើង និងងាយទំពែក៖

១.អាហារដែលមានជាតិខ្លាញ់ខ្ពស់៖ អាហារដែលមានជាតិខ្លាញ់ខ្ពស់ដូចជា អាហារចៀន អាហារដែលមានជាតិខ្លាញ់ឆ្អែត និងអាហារដែលមានខ្លាញ់ trans អាចបង្កើនកម្រិតតេស្តូស្តេរ៉ូន ដែលបណ្តាលឱ្យជ្រុះសក់បានយ៉ាងឆាប់។Types of Cooking Oil: Which Oils to Use & The Differences Between Them -  Thrillist

២.អាហារដែលមានជាតិស្ករខ្ពស់៖ អាហារដែលមានជាតិស្ករខ្ពស់ដូចជា បង្អែម ឬភេសជ្ជៈផ្សេងៗ អាចបង្កើនកម្រិតអាំងស៊ុយលីន ដែលបណ្តាលឱ្យមានបញ្ហាសក់ស្តើង។Which Is Healthier: Salty or Sweet Snacks? Here's What a Dietitian Says

៣.អាហារដែលមានជាតិសូដ្យូមខ្ពស់៖ អាហារដែលមានជាតិសូដ្យូមខ្ពស់ ដូចជាអាហារកែច្នៃ ក្លាសេ និងអាហារកំប៉ុង អាចបង្កើនការរលាក ដែលបណ្តាលឱ្យសក់ជ្រុះ និងងាយទំពែក។10 Best High-Sodium Foods To Include In Your Daily Diet

៤.អាល់កុល៖ ជាតិអាល់កុលអាចបណ្តាលឱ្យជ្រុះសក់តាមវិធីជាច្រើន រួមទាំងបំផ្លាញសក់របស់អ្នក រារាំងការលូតលាស់ និងបង្កើនកម្រិតតេស្តូស្តេរ៉ូន។ហេតុអ្វីបានជាអ្នកមិនគួរបាញ់ទឹកអាកុលលើម៉ាស់?

៥.ថ្នាំមួយចំនួន៖ ថ្នាំមួយចំនួនដូចជា ថ្នាំព្យាបាលដោយគីមី ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងថ្នាំសម្រាប់ជំងឺលើសឈាម អាចបណ្តាលឱ្យសក់ជ្រុះ ដែលជាបញ្ហានៃសក់ស្តើង និងងាយទំពែក៕ ប្រភព៖sanook

ទម្លាប់អាក្រក់ ៧ យ៉ាងរបស់ស្ត្រីដែលងាយនឹងមានស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ

0

តើមិត្តនារីៗធ្លាប់ឆ្ងល់អត់? វ័យនៅក្មេងទេ ប៉ុន្តែហេតុអ្វីបានជាស្បែកមានស្នាមជ្រីវជ្រួញខ្លាំងម្ល៉េះ? ដូច្នេះថ្ងៃនេះ KBN News នឹងប្រាប់ពីទម្លាប់អាក្រក់ដែលនាំឱ្យមានស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ៖

១.បរិភោគអាហារមិនល្អ៖ ប្រភេទអាហារមិនល្អដូចជា អាហារកែច្នៃ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ឬមានជាតិផ្អែម ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ…អាចបង្កើនកម្រិតសូដ្យូម ការកើនឡើងកូលេស្តេរ៉ុល ការឡើងទម្ងន់ ហើយក៏ងាយនឹងកើតជំងឺទឹកនោមផ្អែមផងដែរ។ លើសពីនេះ វាក៏រួមចំណែកដល់ស្បែកដែលធ្វើឱ្យមានស្នាមជ្រីវជ្រួញ ឬចាស់ជាងវ័យជាដើម។Poor diets responsible for more deaths globally than any other risk factor,  including smoking, study says - The Washington Post

២.ការជក់បារី៖ ការជក់បារីរួមចំណែកដល់ភាពចាស់មុនអាយុ ហើយក៏នាំឱ្យកើតជំងឺជាច្រើនទៀតផងដែរ លើសពីនេះការជក់បារីក៏ធ្វើឱ្យរាងកាយប្រឈមនឹងផលអវិជ្ជមានផងដែរ។Girl Smoking Images - Free Download on Freepik

៣.គ្រឿងស្រវឹង៖ ការផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ អាចមានឥទ្ធិពលអវិជ្ជមានលើរាងកាយ ដែលរួមចំណែកធ្វើឱ្យស្បែកឆាប់ចាស់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃសរីរាង្គផ្សេងៗដូចជា ការឡើងទម្ងន់ ហានិភ័យនៃជំងឺថ្លើម មហារីក ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។Girl Drink Pictures | Download Free Images on Unsplash

៤.ការប៉ះពាល់នឹងកាំរស្មីយូវី៖ កាំរស្មីUVចេញពីពន្លឺព្រះអាទិត្យ គឺជាអាវុធដ៏កាចសាហាវ ដែលចូលទៅបំផ្លាញស្បែករបស់យើងនៅពេលដែលយើងមិនបានប្រុងប្រយ័ត្ន។ វានឹងធ្វើឱ្យខូឡាជែននៃស្បែកបាត់បង់ ហើយបង្កទៅជាស្នាមជ្រីវជ្រួញនៅក្នុងមួយរំពេច។UV Index Scale: Meaning and How to Read It

៥.មិនធ្វើលំហាត់ប្រាណ៖ ការមិនធ្វើលំហាត់ប្រាណ វានឹងធ្វើឱ្យឈឺសន្លាក់ ឬឈឺសាច់ដុំយ៉ាងងាយ ខណៈពេលដែលលំហាត់ប្រាណជួយបន្ធូរសាច់ដុំ និងសន្លាក់ផងដែរ។ ដូច្នេះគួរបន្តធ្វើលំហាត់ប្រាណដើម្បីចៀសវាងបញ្ហាស្បែកជ្រីវជ្រួញ និងជំងឺជាច្រើនទៀត។Weekend workout: 10 easy indoor exercises when you don't want to hit the  gym | Health - Hindustan Times

៦.មានភាពតានតឹង៖ នៅពេលដែលរាងកាយមានភាពតានតឹង វានឹងធ្វើឱ្យអរម៉ូន cortisol ត្រូវបានបញ្ចេញ នេះបណ្តាលឱ្យមានការរលួយនៃ collagen ព្រមទាំងនាំឱ្យមានបញ្ហាស្បែកយារធ្លាក់ ស្នាមជ្រួញ និងបង្កឱ្យមានការរលាកស្បែក ហើយវាក៏ធ្វើឱ្យស្បែកមើលទៅចាស់ជាងអាយុផងដែរ។Strategies to cope with family stress - Healthy Relationships

៧.គេងមិនបានគ្រប់គ្រាន់៖ នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ កម្រិតអ័រម៉ូនស្រ្តេសនឹងឡើងខ្ពស់ ដែលអាចចូលទៅបំផ្លាញជាតិខូឡាជែន និងធ្វើឱ្យភាពយឺតនៃស្បែកចុះថយ ដែលជាហេតុបណ្ដាលឱ្យលេចឡើងនូវស្នាមជ្រីវជ្រួញ៕ Why Can't I Sleep?: Causes, How to Get to Sleepប្រភព៖sanook

ក្នុងសប្ដាហ៍នេះឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននឹងទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ

0

នៅក្នុងសប្ដាហ៍នេះ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាន លោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ នឹងទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្ដានុពលទេសចរណ៍នៅទីនោះ ព្រោះប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលភ្ញៀវទេសចរគ្រប់ប៉ងប្រាថ្នាចង់មកទស្សនា។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitMxcoqGOKsshjEfEF1uIY4vjr7OPKVMcvsc4oGPWXxlmWqxKbBGjlqZKndMGkdFJMfckGvqt4NSTdEODuFhv9t8PtDfXguN7WgcvQgkOsYR0fretIl0AYBD8uw5oGXw03kV_rs5y_qE6ZubDb5h_AUIp6VWm9UZMGDpD7mNu8VV69MfEootfn-QdrQJs/s1280/image_2023-08-15_11-42-34.png

នៅក្នុងពិធីសំណេះសំណាលខាងលើនេះដែរ តួកម៉េនីស្ថានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyDSJTANWujB3ksyLq6RXxOSR4ZEVD-StIJl10N1Q4zznwkE5Mo24xxRTEm-LVAIEqZsFhWyI_nW4DxsaOKgF225AwFxGCF-3xvpnOq9rQ_J_dIOP_QgkUGbZN_Facyzgu6tTfwtggIdIkiNgoPMfHumqg5K1GtmzdoPKs_1MfB3EbcNqVdQ9iN80PdHc/s1280/image_2023-08-15_11-42-35.png

បន្ថែមពីលើនេះ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានថារដ្ឋាភិបាលខ្លួនមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

គួរជម្រាបថា តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjpQQ8hH2zywaXQxKl9OKYjthFVTs3JgzAFcUdwQzUgRsiHN11V-TV3fjakQn3rgvoiKR_RKegLBxS_S0xSxMdZMqhgv8UHseu0SRVXqUSKmBDyagxBsWcZgrM7BtsBxMar02RfZWSmGRFC8kiPIoh2vUB_5YkVX-U6rj7rYcQ3ilaeuc6uLEAGKXRdXU/s1280/image_2023-08-15_11-42-36%20(2).png

យន្តហោះម៉ាឡេស៊ីបង្ខំចិត្តត្រឡប់ទៅទីក្រុងស៊ីដនី ដោយសារអ្នកដំណើរម្នាក់

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ សារព័ត៌មាន Channel News Asia បានចុះផ្សាយថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលកំពុងហោះមកកាន់ទីក្រុងកូឡាឡាំពួរ ត្រូវបង្ខំចិត្តហោះត្រឡប់ទៅទីក្រុងស៊ីដនី ក្រោយពីអ្នកដំណើរម្នាក់អុកឡុក និងបង្ខំឱ្យយន្តហោះនេះត្រឡប់ក្រោយវិញដោយគ្មានមូលហេតុ ។

ជើងហោះហើរ MH 122 បានហោះចេញពីអាកាសយានដ្ឋានស៊ីដនី នៅរសៀលថ្ងៃទី១៤ ខែសីហា ដោយដឹកអ្នកដំណើរចំនួន១៩៩នាក់ ព្រមទាំងអ្នកបម្រើការលើយន្តហោះ១២នាក់ទៀត ។ ក្រោយពីមានការចលាចល យន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងស៊ីដនី ដោយសុវត្ថិភាព។Disruptive Passenger Causes Malaysia Airlines Plane From Sydney To Turn Back,  32 Flights Cancelled

បើតាមវីដេអូរបស់អ្នកដំណើរលើយន្តហោះ បានបង្ហាញពីបុរសម្នាក់កំពុងឈរគំរាមអ្នកដំណើរ និងភ្នាក់ងារយន្តហោះ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines លើកឡើងថា ៖ «ដើម្បីសុវត្ថិភាពអ្នកដំណើរ អ្នកគ្រប់គ្រងយន្តហោះបានសម្រេចចិត្តឱ្យយន្តហោះត្រឡប់ក្រោយទៅកាន់ទីក្រុងស៊ីដនី ។ ចំណែកអ្នកដំណើរបង្កភាពចលាចល សមត្ថកិច្ចបានឃាត់ខ្លួនហើយ» ។

សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា បុរសអុកឡុកលើយន្តហោះ មានអាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅលើយន្តហោះ ហើយសមត្ថកិច្ចបានចេញសេចក្តីថ្លែងការណ៍ថា ពួកគេនឹងតាមដានហេតុការណ៍នៅអាកាសយានដ្ឋាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ។ រីឯសារព័ត៌មាន 9 News រាយការណ៍ថា យន្តហោះបានចុះចតនៅខាងចុងផ្លូវ Runway និងមានរថយន្តសង្គ្រោះបន្ទាន់ចតនៅក្បែរផងដែរ ។Malaysia Airlines passenger arrested after making threats onboard Kuala  Lumpur flight

ចំណែកសារព័ត៌មាន Sydney Morning Herald រាយការណ៍ថា ក្រោយពីកើតហេតុការណ៍នេះ ១ក្នុងចំណោម៣ នៃ Runway នៅអាកាសយានដ្ឋានត្រូវបិទ ។ វាធ្វើឱ្យជើងហោះហើរក្នុងស្រុកជាង៣០ ត្រូវលុបចោលការធ្វើដំណើរ ខណៈជើងហោះហើរខ្លះទៀតពន្យារពេល ។

Malaysia Airlines ឱ្យដឹងថា អ្នកដំណើរផ្សេងទៀត និងភ្នាក់ងារបម្រើការលើយន្តហោះបានចុះពីយន្តហោះអស់ហើយ ។ ភ្នាក់ងារពាក់ព័ន្ធនឹងត្រួតពិនិត្យយន្តហោះនេះឱ្យបានលម្អិត ចំណែកអ្នកដំណើរនឹងប្តូរទៅជិះយន្តហោះផ្សេង ៕ Malaysia Airlines flight returns to Sydney due to 'disruptive passenger' -  CNAប្រភព ៖ matichon

យឿន ពិសី ទម្លាយព្រះសង្ឃមួយអង្គជិត១ឆ្នាំហើយនៅមិនទាន់ទូទាត់ប្រាក់១០០ដុល្លារថ្លៃធ្វើភ្លេង

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្រោយពីលោក យឿន ពិសី អតីតម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ចេញមកទម្លាយព្រះសង្ឃមួយអង្គនៅមិនទាន់ទូទាត់ប្រាក់ចំនួន១០០ដុល្លារហើយព្យាយាមគេចវេសទៅលើថ្លៃពលកម្មនៃការធ្វើភ្លេង។May be an image of 1 person and text

លោក យឿន ពិសី បានសរសេរនៅល្ងាចថ្ងៃទី១៥ សីហា នេះថា «មកដល់ពេលនេះរឿងកន្លងផុតទៅជិតមួយឆ្នាំទៅហើយដែលលោកបងមិនដោះស្រាយជាមួយខ្ញុំករុណាលោកបងជួលខ្ញុំករុណាឱ្យធ្វើបទភ្លេងជូនលោកបង ប៉ុន្តែពេលនេះថវិកាដែលលោកបងថានឹងទូទាត់ជូនខ្ញុំករុណានៅមិនទាន់អស់នៅឡើយទេ ។ បើលោកបងអត់បច្ច័យលោកបងអាចនិយាយជាមួយខ្ញុំករុណាបាន មិនមែនលោកបងព្យាយាមគេចវេសមិនឆ្លើយតបឆាតរបស់ខ្ញុំករុណា ហើយនៅពេលដែលខ្ញុំករុណាទំនាក់ទំនងទូរសព្ទទៅលោកបងក៏លោកបងព្យាយាមបិទលេខទូរសព្ទរបស់ខ្ញុំករុណាទៀត លើកទីមួយលោកបងថាចាំចូលឆ្នាំរួចបន្ទាប់ពីនោះមកខ្ញុំករុណាទាក់ទងលោកបងលែងបានតែម្ដង។May be an image of 1 person

អតីតម្ចាស់ពានដ៏កំសត់នេះបន្តថា «ខ្ញុំករុណាក្រណាស់លោកបង ខំប្រឹងធ្វើបទភ្លេងខំប្រឹងតស៊ូរាល់ថ្ងៃនេះដើម្បីតែក្រពះនិងជីវភាពចិញ្ចឹមគ្រួសារនិងកូនៗតែប៉ុណ្ណោះ ខ្ញុំករុណាមិនចង់បានអ្វីទៀតទេប៉ុន្តែពេលនេះបើខ្ញុំករុណាជ្រុលតែបង្ហោះបែបនេះទៅហើយ ចាត់ទុកថាទឹកប្រាក់ 100$ នោះខ្ញុំករុណាប្រគេនចូលបច្ច័យជូនលោកបងតែម្ដងឱ្យខ្ញុំករុណាសូមអភ័យទោសផងលោកបង»។

យ៉ាងណាមិញ បើតាមអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនលើការបង្ហោះរបស់ យឿន ពិសី បានឱ្យដឹងថាព្រះអង្គខាងលើនេះបានលាចាកសិក្ខាបទហើយ៕

ប្លែក! អាមេរិករៀបចំការប្រណាំងកូនទាជ័រក្នុងទន្លេចំនួនជាង៩ម៉ឺនក្បាល

0

សហរដ្ឋអាមេរិក ៖ ភ្ញៀវទេសចរ និងមនុស្សម្នារស់នៅទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក បានសប្បាយរីករាយ និងរំភើបនៅពេលពួកគេឃើញកូនទាជ័រតូចពណ៌លឿងគួរឱ្យស្រឡាញ់ចំនួនជាង៩ម៉ឺនក្បាល ត្រូវបានគេលែងចេញពីគូទរថយន្តធំដែលចតនៅលើស្ពាន Columbus Drive ចូលក្នុងទន្លេសំខាន់ក្នុងទីក្រុង ។

ការលែងកូនទាជ័រទាំងនេះ គឺដើម្បីធ្វើការប្រណាំងនៅលើទឹក និងទៅកាន់គោលដៅក្នុងពិធីប្រកួត Ducky Derby 2023 ។ គេសង្កេតឃើញថា មានភ្ញៀវទេសចរអន្តរជាតិ និងពលរដ្ឋរស់នៅទីនេះរាប់ពាន់នាក់ចាប់អារម្មណ៍ និងនាំគ្នាមករង់ចាំទស្សនានៅតាមមាត់ច្រាំងទាំងសងខាង ។Video: Chicago Ducky Derby 2022 | WGN Radio 720 - Chicago's Very Own

ពិធីប្រណាំងកូនទាលឿងបណ្តែតទឹក គឺជាផ្នែកមួយនៃការរៃអង្គាសប្រាក់ប្រចាំឆ្នាំ ដែលបើកឱកាសឱ្យពលរដ្ឋទូទៅចូលរួមបរិច្ចាគប្រាក់ដើម្បីគាំទ្រកម្មវិធី Special Olympics ។ វាជាការផ្តល់ឱកាសដល់កុមារ និងមនុស្សពេញវ័យជាង២ម៉ឺន១ពាន់នាក់ ដែលមានបញ្ហាពិការភាពផ្នែកបញ្ញានៅទូទាំងរដ្ឋ ក្នុងការប្រកួតប្រជែងកីឡា, ការសិក្សា, សុខភាព និងការអភិវឌ្ឍផ្ទាល់ខ្លួន ។Ducky Derby races 70,000 rubber ducks in the Chicago River, raises money  for Special Olympics Illinois - Chicago Sun-Times

អ្នកចាប់អារម្មណ៍អាចបរិច្ចាគប្រាក់តាមការស្ម័គ្រចិត្ត គឺចាប់ផ្តើមពីចំនួន៥ដុល្លារអាមេរិកសម្រាប់កូនទាពណ៌លឿង១ក្បាល ។ ចំណែកការបរិច្ចាគជាកញ្ចប់ (Quack Pack) គឺចំណាយប្រាក់ត្រឹមតែ២៥ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់កូនទា៦ក្បាល ។ លើសពីនេះ អ្នកចូលរួមអាចបរិច្ចាគប្រាក់សម្រាប់កូនទា១ហ្វូងផងដែរ ដោយពួកគេត្រូវបរិច្ចាគប្រាក់ចំនួន១០០ដុល្លារអាមេរិក ។Over 63,000 rubber ducks were dumped into the Chicago River for charity |  CNN

ក្រោយពីពិធីប្រណាំងកូនទាបញ្ចប់ អ្នករៀបចំកម្មវិធីបញ្ជាក់ថា ពួកគេអាចរៃអង្គាសប្រាក់ក្នុងឆ្នាំ២០២៣ រហូតដល់ជាង៤២ម៉ឺនដុល្លារអាមេរិក ហើយពួកគេនឹងយកប្រាក់នេះទៅឧបត្ថម្ភកម្មវិធី Special Olympic បន្តទៀត ។ ជាមួយគ្នានេះ អ្នកបរិច្ចាគប្រាក់អាចទទួលបានរង្វាន់ធំផងដែរ ប្រសិនបើកូនទារបស់ខ្លួនទៅកាន់គោលដៅមុនគេ ហើយអ្នកទទួលជ័យជម្នះ Ducky Derby នឹងទទួលបានរថយន្ត Chevy Trax ឆ្នាំ២០២៤ មួយគ្រឿង ៕2022 Ducky Derby in Chicago5G spectrum | Chicago's annual Duck Derby event dumps more plastic into  waterbodies - Telegraph India ប្រភព ៖ TNN World