ប្រទេសថៃ ៖ ក្រោយពីពិធីបួងសួងបើកភ្នែករូបចម្លាក់អសុរកាយលាភសំណាងឈ្មោះ «គ្រូកាយកែវ» កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅបរិវេណខាងមុខសណ្ឋាគារ The Bazaar ផ្លូវបំបែករជ្ជដា និងឡាតប្រាវ នៅទីក្រុងបាងកក គេសង្កេតឃើញថា មានពលរដ្ឋថៃជាច្រើននាក់បាននាំគ្នាមកក្រាបសំពះសុំពរពីអសុរកាយខ្មៅ រហូតដល់កកស្ទះចរាចរណ៍នៅបរិវេណនេះយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimeM6hEFK5btOCNstfblXLhRL-HRTQcXEWW6VWYE23gnBFz8Gu9jmRKUJU_27XrfhixFgr0xLOv4xnL-bKYb_ovP_KluGSkp4ZaCKXKu7xzCJGAMyHEGlicW_q0CfTR57m9r18QvsBgo3ezsTckshl7ZpTrXT6eWI2s5Jpjv3sCMMuJuuB1MK4Rx0hqrQ/s1280/photo_2023-08-15_14-24-26.jpg

បច្ចុប្បន្ន មានពលរដ្ឋថៃជាច្រើននាក់ចាប់អារម្មណ៍រឿងរ៉ាវរបស់អសុរកាយខ្មៅឈ្មោះ «គ្រូកាយកែវ» ។ ពួកគេបានយករបស់របរផ្សេងៗមកសំពះ និងថ្វាយអសុរកាយខ្មៅ ព្រោះជឿថា អសុរកាយនេះនឹងអាចជួយឱ្យពួកគេមានទ្រព្យសម្បត្តិច្រើន និងសម្រេចបំណងតាមអ្វីដែលពួកគេបានសុំ មិនថារឿងការងារ លាភសំណាង សេចក្តីស្នេហា ការលក់ដូរ និងរឿងផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLWUALQlQXJKfyxQNe9ZKqsCV6XDVw_-ff8aG6_CnRhH16cXknKSFwbjq7G8aRUyOPvWNYsMiiusYYbco4WnogLJBo_sCjwmu1AOH4DAbs-dLBZHusMdOB3bTFweY2SkQF1AeuqE_-O7LntVbcaMRJHPyGCBvz2ZEmy3TaUOvH1Vz85bBOGz8trBPtmJQ/s1280/photo_2023-08-15_14-24-28.jpg

ពលរដ្ឋមកក្រាបសំពះអសុរកាយខ្មៅ និយាយថា បើពួកគេត្រូវការអ្វី គឺត្រូវរក្សាពាក្យសច្ចៈជាមួយអសុរកាយខ្មៅ ។ ចំណែកវិធីសំពះអសុរកាយខ្មៅ គឺគេត្រូវការធូប៥សរសៃ រួមទាំងរបស់ថ្វាយជាច្រើនទៀតដូចជា ផ្លែទំពាំងបាយជូរ ក្រូច ឬស្លាម្លូ ។ រីឯពលរដ្ឋថៃខ្លះទៀតបានធ្វើដំណើរមកឈរមើលរូបចម្លាក់ដ៏ធំនេះ ដែលកំពុងតែល្បីល្បាញនៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje40x0DLxH4y3zLk8-YUax26nwl5qU38pQiqyyoAqa6TJFIb70r2JUAsaCpW69ve-zp5llZIAZyen-l6jDm5irvvDEI5KEsJzLrl6gMc_EwalWir4KHzT9gh_QQ3qy39zbJ7_ICaj2moulJaceUBDGZWai2sFBOp63Naae8qkJLQ47FR5A7XhzAJF4RJo/s1280/photo_2023-08-15_14-24-29.jpg

បុរសម្នាក់បានមកក្រាបសំពះអសុរកាយខ្មៅ និយាយថា ៖ «ខ្ញុំមានអារម្មណ៍ថា ចង់មកសំពះអសុរកាយខ្មៅ គឺសូមឱ្យជួយខ្ញុំរឿងការងារ» ។ ចំណែកអ៊ំស្រីម្នាក់ទៀតនិយាយថា ៖ «ខ្ញុំបានមកដល់ទីនេះពេលយប់ ហើយរូបចម្លាក់គ្រូកាយកែវធំខ្លាំងណាស់ ហើយខ្ញុំមិនដឹងថា ហេតុអ្វីបានជាមានមនុស្សមកសំពះច្រើនបែបនេះទេ ។ ខ្ញុំសូមផ្តាំថា បើយើងគ្មានជំនឿទេ យើងកុំប្រមាថ និងមិនចាំបាច់ចាប់អារម្មណ៍អ្នកមកគោរពរូបចម្លាក់នេះទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEF2o7d3Y-57bwfpULWckhC1YEEGQpQrjBtVdZKVLOxSJTycectHhDETyB0eUad045HLngD-10Qp7UqIFTqQbs5ehisK4RidP1KXst4JBAGSj22tVLcTjycTRAGCLn409q8j770NyUY2b-rtuvGrrYcynzA0bekTwaStLkXUGtJcTLzUXCpGVxuizBPMw/s1280/photo_2023-08-15_14-24-26%20(2).jpg

ពលរដ្ឋថៃមានជំនឿថា អសុរកាយខ្មៅ ឬគ្រូកាយកែវ គឺជាព្រះតំណាងឱ្យលាភសំណាង និងល្បីល្បាញខាងពូកែស័ក្តិសិទ្ធិ ហើយអសុរកាយខ្មៅអាចជួយឱ្យពួកគេទទួលបានសំណាងល្អក្នុងជីវិត ជោគជ័យលើការងារ ចម្រើនរុងរឿង និងសម្រេចតាមក្តីប្រាថ្នា ។ ពួកគេជឿទៀតថា បើអ្នកណាចង់ទទួលបានជោគជ័យលើការងារ ឬចង់ឱ្យលក់ដូរដាច់ ត្រូវមកសុំពរពីអសុរកាយខ្មៅ ។

បើតាមសារព័ត៌មានថៃចុះផ្សាយថា អសុរកាយខ្មៅ គឺជាគ្រូវេទមន្ត និងមានមន្តវិជ្ជាការកាលពីរាប់ពាន់ឆ្នាំមុន ។ នៅពេលគ្រូវេទមន្តនេះបានលា.ចា.កលោក ប៉ុន្តែព្រលឹងវិញ្ញាញដ៏ខ្លាំងក្លាពុំបានបាត់បង់ទេ ហើយមានអ្នកស្នងមន្តវិជ្ជាបន្តបន្ទាប់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqab6qp4WnNLmCRFGxqzF9ZkDzcXg4U14oOFXIMr6ghEPzfDcqu9fwjS8ROsltc0KOrJrBExHfHFFKPtFRuY5dnEEOwNdot3g00VHtV5N6XS--k0bSvq-JUfkr7nZtWhOP8BxnYIfMVHfXxI3GcgZ7x3xMRswz0yCtSZuPfP2tPQn6Teo-urcMHx3W528/s1280/photo_2023-08-15_14-24-25.jpg ប្រភព ៖ Mono News