មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្រោយពីលោក យឿន ពិសី អតីតម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ចេញមកទម្លាយព្រះសង្ឃមួយអង្គនៅមិនទាន់ទូទាត់ប្រាក់ចំនួន១០០ដុល្លារហើយព្យាយាមគេចវេសទៅលើថ្លៃពលកម្មនៃការធ្វើភ្លេង។May be an image of 1 person and text

លោក យឿន ពិសី បានសរសេរនៅល្ងាចថ្ងៃទី១៥ សីហា នេះថា «មកដល់ពេលនេះរឿងកន្លងផុតទៅជិតមួយឆ្នាំទៅហើយដែលលោកបងមិនដោះស្រាយជាមួយខ្ញុំករុណាលោកបងជួលខ្ញុំករុណាឱ្យធ្វើបទភ្លេងជូនលោកបង ប៉ុន្តែពេលនេះថវិកាដែលលោកបងថានឹងទូទាត់ជូនខ្ញុំករុណានៅមិនទាន់អស់នៅឡើយទេ ។ បើលោកបងអត់បច្ច័យលោកបងអាចនិយាយជាមួយខ្ញុំករុណាបាន មិនមែនលោកបងព្យាយាមគេចវេសមិនឆ្លើយតបឆាតរបស់ខ្ញុំករុណា ហើយនៅពេលដែលខ្ញុំករុណាទំនាក់ទំនងទូរសព្ទទៅលោកបងក៏លោកបងព្យាយាមបិទលេខទូរសព្ទរបស់ខ្ញុំករុណាទៀត លើកទីមួយលោកបងថាចាំចូលឆ្នាំរួចបន្ទាប់ពីនោះមកខ្ញុំករុណាទាក់ទងលោកបងលែងបានតែម្ដង។May be an image of 1 person

អតីតម្ចាស់ពានដ៏កំសត់នេះបន្តថា «ខ្ញុំករុណាក្រណាស់លោកបង ខំប្រឹងធ្វើបទភ្លេងខំប្រឹងតស៊ូរាល់ថ្ងៃនេះដើម្បីតែក្រពះនិងជីវភាពចិញ្ចឹមគ្រួសារនិងកូនៗតែប៉ុណ្ណោះ ខ្ញុំករុណាមិនចង់បានអ្វីទៀតទេប៉ុន្តែពេលនេះបើខ្ញុំករុណាជ្រុលតែបង្ហោះបែបនេះទៅហើយ ចាត់ទុកថាទឹកប្រាក់ 100$ នោះខ្ញុំករុណាប្រគេនចូលបច្ច័យជូនលោកបងតែម្ដងឱ្យខ្ញុំករុណាសូមអភ័យទោសផងលោកបង»។

យ៉ាងណាមិញ បើតាមអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនលើការបង្ហោះរបស់ យឿន ពិសី បានឱ្យដឹងថាព្រះអង្គខាងលើនេះបានលាចាកសិក្ខាបទហើយ៕