នៅក្នុងសប្ដាហ៍នេះ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាន លោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ នឹងទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្ដានុពលទេសចរណ៍នៅទីនោះ ព្រោះប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលភ្ញៀវទេសចរគ្រប់ប៉ងប្រាថ្នាចង់មកទស្សនា។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitMxcoqGOKsshjEfEF1uIY4vjr7OPKVMcvsc4oGPWXxlmWqxKbBGjlqZKndMGkdFJMfckGvqt4NSTdEODuFhv9t8PtDfXguN7WgcvQgkOsYR0fretIl0AYBD8uw5oGXw03kV_rs5y_qE6ZubDb5h_AUIp6VWm9UZMGDpD7mNu8VV69MfEootfn-QdrQJs/s1280/image_2023-08-15_11-42-34.png

នៅក្នុងពិធីសំណេះសំណាលខាងលើនេះដែរ តួកម៉េនីស្ថានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyDSJTANWujB3ksyLq6RXxOSR4ZEVD-StIJl10N1Q4zznwkE5Mo24xxRTEm-LVAIEqZsFhWyI_nW4DxsaOKgF225AwFxGCF-3xvpnOq9rQ_J_dIOP_QgkUGbZN_Facyzgu6tTfwtggIdIkiNgoPMfHumqg5K1GtmzdoPKs_1MfB3EbcNqVdQ9iN80PdHc/s1280/image_2023-08-15_11-42-35.png

បន្ថែមពីលើនេះ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានថារដ្ឋាភិបាលខ្លួនមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

គួរជម្រាបថា តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjpQQ8hH2zywaXQxKl9OKYjthFVTs3JgzAFcUdwQzUgRsiHN11V-TV3fjakQn3rgvoiKR_RKegLBxS_S0xSxMdZMqhgv8UHseu0SRVXqUSKmBDyagxBsWcZgrM7BtsBxMar02RfZWSmGRFC8kiPIoh2vUB_5YkVX-U6rj7rYcQ3ilaeuc6uLEAGKXRdXU/s1280/image_2023-08-15_11-42-36%20(2).png