កម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានរកឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនពាន់គ្រាប់នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានីកុសមៈ ខេត្តក្រចេះ ហើយក៏បានសម្រេចបិទសាលា និងផ្អាកការសិក្សាមួយរយៈ រហូតដល់ថ្ងៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តក្រចេះ ផ្តល់ដំណឹងតាមក្រោយ។

នៅក្នុងបរិវេណវិទ្យាល័យនេះ គឺមានយុទ្ធភណ្ឌមិនទាន់ផ្ទុះសេសសល់ច្រើនពីសង្គ្រាម ដែលតាមការសន្និដ្ឋានជាបឋមរបស់ស៊ីម៉ាក់ វាអាចបន្សល់ទុកកាលពីសម័យប៉ុលពត ឬក្រោយសម័យប៉ុលពត ព្រោះគ្រាប់យុទ្ធភណ្ឌទាំងនោះ ត្រូវបានជីកកប់ទុកចោល ហើយបរិវេណវិទ្យាល័យនេះដែរ កាលពីមុនជាទីកន្លែងរបស់កងទ័ព។No photo description available.

ទាក់ទងនឹងបញ្ហានេះ លោក ឡាយ បូរ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តក្រចេះ បានលើកឡើងថា៖”ប្រសិនជាកម្លាំងស៊ីម៉ាក់បន្តរាវរកយូរទៀត នោះយើងនឹងអាចចាត់ចែងឱ្យសិស្សរៀនតាមអនឡាញដូចកាលយើងសម័យកូវីដ ១៩ សិន ឬក៏រៀនតាមបណ្ដុំ និងតាមកន្លែងណាមួយដែលយើងអាចរៀបចំទៅបាន ដើម្បីកុំឱ្យខាតការរៀនសូត្ររបស់សិស្សានុសិស្ស ព្រោះបើសិនយើងឱ្យគាត់ទៅរៀន ហើយមានបញ្ហាអ្វីមួយកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត នោះវាជាបញ្ហាធំ”។May be an image of 2 people

យោងតាមអង្គភាពស៊ីម៉ាក់ បានឱ្យដឹងថាគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែសីហា នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រយានីកុសុមៈ ខេត្តក្រចេះ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់សង្គ្រាមនៃកងឯកភាពកម្ចាត់មីនទី ៥ បានបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាសំណល់សង្គ្រាម បានចំនួន ២ ១១៦គ្រាប់។

ក្នុងនោះមានប្រភេទគ្រាប់

  • M៧៩ ចំនួន ២ ០៣៣ គ្រាប់
  • គ្រាប់ DK៧៥ ចំនួន ៦៣ គ្រាប់
  • M៤៨ ចំនួន ១៨ គ្រាប់
  • គ្រាប់ B៤០ គ្រាប់ H១០៧ ចំនួន ១ គ្រាប់