Home Blog Page 1622

បុរសបើកកង់បីបញ្ច្រាស់ និងរកវា..យគេ ស្រែកទ្រហោយំ ក្រោយសមត្ថកិច្ចឃាត់ខ្លួនបាន

0

ស្របទៅតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វេីការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប់ ) ដែលបើកបរបញ្ច្រាសទិស និងរកវាយ ទៅលើភាគីដែលជាម្ចាស់រថយន្ត។

ហេតុការណ៍នេះកើតឡើង នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អ្នកបើកបរកង់បីឥណ្ឌា បានបើកបញ្ច្រាស់ផ្លូវ រួចក៏ផ្ទុះជម្លោះជាមួយអ្នកបើកបររថយន្ត ដែលពេលនោះអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង ដែលជាហេតុឈានទៅដល់ការឃាត់ខ្លួនបែបនេះ។

បច្ចុប្បន្ន អ្នកបើកបរត្រូវបានយកទៅធ្វើការសាកសួរនាំ និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីបន្តចាត់វិធានការតាមនីតិវិធីច្បាប់៕May be an image of 1 person, scooter and textMay be an image of 2 people, car and textMay be an image of 1 person, rearview mirror, car and text

 

ប្រុងប្រយ័ត្ន! រន្ទះបាញ់កណ្តាលថ្ងៃ ចំដំបូលផ្ទះ ធ្លាក់បំណែកក្បឿង ចំរថយន្តទំនើបមួយគ្រឿង

0

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ មានករណីរន្ទះបាញ់ទាំងកណ្តាលថ្ងៃ បានបាញ់ចំចំដំបូលផ្ទះមួយខ្នង ពេញទំហឹង បណ្តាលឱ្យធ្លាក់បំណែកក្បឿង ចំរថយន្តទំនើបមួយគ្រឿង ចតនៅមុខផ្ទះ តាមបណ្តោយផ្លូវ២០០២។

ហេតុការណ៍នេះ មិនបង្កឱ្យមានរបួសដល់នរណាម្នាក់នោះទេ ក៏ប៉ុន្តែវាជាសញ្ញាដាស់តឿនដល់បងប្អូនទាំងអស់គ្នាឱ្យមានការប្រុងប្រយ័ត្ននៅអំឡុងរដូវវស្សានេះ ពីគ្រោះធម្មជាតិរន្ទះបាញ់៕No photo description available.May be an image of tornado and cloudMay be an image of text

ចៀសវាងបរិភោគផ្លែឈើទាំងនេះរួមគ្នា ព្រោះវាប៉ះពាល់សុខភាព

0

មនុស្សភាគច្រើនដឹងថា ផ្លែឈើបានផ្តល់ផលប្រយោជន៍ជាច្រើន ដោយសារវាសម្បូរដោយសារធាតុចិញ្ចឹម ។ ប៉ុន្តែផ្លែឈើមានផ្ទុកជាតិស្ករ និងជាតិសរសៃផងដែរ ជាពិសេស បើយើងបរិភោគផ្លែឈើទាំងនេះជាមួយគ្នា គឺវាអាចធ្វើឱ្យសុខភាពរាងកាយប្រឈមនឹងគ្រោះថ្នាក់ ។ តើមានផ្លែឈើអ្វីខ្លះដែលយើងគួរប្រុងប្រយ័ត្ន ?

១-ចៀសវាងបរិភោគផ្លែឪឡឹកជាមួយផ្លែឈើផ្សេងៗ ៖
យើងគួរចៀសវាងការបរិភោគឪឡឹកជាមួយផ្លែឈើផ្សេងៗ ខណៈឪឡឹកនឹងឆាប់រំលាយលឿនជាងផ្លែឈើផ្សេងៗ ព្រោះឪឡឹកមានបរិមាណទឹកខ្ពស់ ។ ដូច្នេះ បើបរិភោគឪឡឹកជាមួយផ្លែឈើផ្សេងទៀត វាអាចធ្វើឱ្យយើងពិបាករំលាយអាហារ ។Carved Watermelon Bowl Recipe - BettyCrocker.com

២-ចៀសវាងបរិភោគផ្លែឈើមានម្សៅជាមួយផ្លែឈើមានប្រូតេអ៊ីនខ្ពស់ ៖
គួរចៀសវាងបរិភោគផ្លែឈើមានជាតិម្សៅដូចជា ផ្លែចេក ជាមួយផ្លែឈើមានប្រូតេអ៊ីនខ្ពស់ដូចជា ផ្លែប័រ និងត្របែក ពីព្រោះរាងកាយរបស់យើងត្រូវការជាតិអាស៊ីតដើម្បីរំលាយប្រូតេអ៊ីន និងរំលាយម្សៅ ។Protein Rich Foods: Fruits Which Have the Highest Source of Protein |  Protein Rich Foods for Vegetarians

៣-មិនបរិភោគផ្លែឈើមានជាតិអាស៊ីតជាមួយផ្លែឈើរសជាតិផ្អែម ៖
ផ្លែឈើមានជាតិអាស៊ីត រួមមាន ផ្លែប៉ោម ផ្លែទទឹម ក្រូចថ្លុង ស្ត្របឺរី និងផ្លែប៉ែស ហើយយើងមិនគួរបរិភោគផ្លែឈើទាំងនេះរួមគ្នាជាមួយផ្លែឈើមានរសជាតិផ្អែមទេ ដូចជា ផ្លែចេក និងដំណាប់ទំពាំងបាយជូ ពីព្រោះវានឹងធ្វើឱ្យយើងពិបាករំលាយអាហារ, ក្អួតចង្អោរ និងឈឺក្បាល ។13 Acidic Fruits To Avoid For Your Teeth Health | Colgate® IN

៤-មិនបរិភោគផ្លែល្ហុងទុំជាមួយក្រូចឆ្មារ ៖
មនុស្សមួយចំនួនអាចមានអារម្មណ៍ថាឆ្ងាញ់ ប៉ុន្តែអ្នកខ្លះវិញមានរសជាតិប្លែកសម្រាប់ការបរិភោគល្ហុងទុំជាមួយក្រូចឆ្មារ ។ ប៉ុន្តែគួរចៀសវាងបរិភោគផ្លែឈើទាំងពីរនេះជាមួយគ្នា ពីព្រោះវាបណ្តាលឱ្យយើងមានភាពស្លេកស្លាំង ឬអតុល្យភាពរបស់ Hemoglobin ដោយសារយើងបានបរិភោគផ្លែឈើទាំងពីរនេះរួមគ្នា ៕ ប្រភព ៖ sanook

តើការសុបិន្តឃើញ “លាមក” មានអត្ថន័យយ៉ាងដូចម្តេច?

0

ប្រសិនបើអ្នកសុបិន្តឃើញលាមកគឺវាមានអត្ថន័យខុសៗគ្នាទៅតាមប្រភេទនៃសុបិន្ត ដែលសុបិន្តខ្លះគឺល្អ ហើយខ្លះទៀតក៏អាក្រក់។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថន័យនៃការសុបិន្តឃើញលាមក៖

១.សុបិន្តឃើញចាប់លាមក៖ ការសុបិន្តបែបនេះ ទំនាយទាយថាគឺអាក្រក់ណាស់ អ្នកនឹងត្រូវបានគេនិយាយដើម ហើយអ្នកនឹងអាប់ឱនកេរ្តិ៍ឈ្មោះ។

២.សុបិន្តឃើញចង់ញ៉ាំលាមក៖ ប្រសិនបើនរណាម្នាក់សុបិន្តចង់ញ៉ាំលាមក មានន័យថា សាច់ញាតិ ឬមនុស្សជុំវិញខ្លួន នឹងមានការខកចិត្តចំពោះអ្នក។

៣.សុបិន្តឃើញលាមកខ្លួនឯង៖ ការសុបិន្តបែបនេះ មានន័យថា អ្នកនឹងមានសំណាង ឬឱកាសល្អជិតមកដល់អ្នក។

៤.សុបិន្តឃើញលាមករបស់អ្នកដទៃ៖ ប្រសិនបើអ្នកសុបិន្តឃើញលាមករបស់អ្នកដទៃ មានន័យថា នឹងមានមនុស្សដែលនាំមកនូវសំណាងល្អក្នុងជីវិតរបស់អ្នក។Shit, Feces, Poo: Dream Dictionary: Interpret Now! - Auntyflo.com

៥.សុបិន្តឃើញលាមកនៅក្នុងបន្ទប់ទឹក៖ ការសុបិន្តបែបនេះ មានន័យថា ក្នុងអំឡុងពេលនេះបើអ្នកគិតចង់ធ្វើអ្វីក៏បាន ប៉ុន្តែត្រូវតែអត់ធ្មត់បន្តិចទើបជោគជ័យ។

៦.សុបិន្តឃើញលាមកក្នុងបង្គន់៖ ប្រសិនបើអ្នកណាម្នាក់សុបិន្តឃើញលាមកនៅក្នុងបង្គន់ មានន័យថា អ្នកនឹងត្រូវបានគេចោតប្រកាន់អ្វីមួយ ឬនិយាយរឿងអាក្រក់ពីអ្នក ដែលអាចបំផ្លាញសុខភាពផ្លូវចិត្តរបស់អ្នក។

៧.សុបិន្តឃើញលាមកច្រើននៅលើឥដ្ឋ៖ បើសុបិន្តឃើញបែបនេះ មានន័យថា អ្នកនឹងទទួលបានកេរ្តិ៍ឈ្មោះ កិត្តយស សំណាងល្អ ឬមានទ្រពសម្បត្តិហូរហៀរជាដើម៕Sleep dreams: Shutting out the world – Monash Lens ប្រភព៖sanook

ចែកគ្នាដឹង! ឆ្លងកាត់៣ដំណាក់កាលនេះទើបប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តអាចដាក់លក់លេខទូរស័ព្ទសាជាថ្មី

0

ដោយមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការដកហូតយកលេខទូរស័ព្ទ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានចេញសេចក្តីណែនាំនៅថ្ងៃទី១៤ សីហា ទៅប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តត្រូវកំណត់រយៈពេល នៃការបន្តបើកដំណើរការលេខទូរស័ព្ទ ចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោល ដោយបែងចែកជាដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី១: ត្រូវកំណត់រយៈពេល ៦០ ( ហុកសិប) ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញ ការផ្ញើសារខ្លី (SMS) ចេញ និងការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់ អាចហៅទូរស័ព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់ ១១៧ (នគរបាល) ១១៨ (រថយន្តពន្លត់អគ្គីភ័យ) និង ១១៩(រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។

ដំណាក់កាលទី២ ត្រូវកំណត់រយៈពេល ៣០ (សាមសិប) ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវការហៅទូរស័ព្ទចេញនិងចូល ការផ្ញើសារខ្លី (SMS) ចេញនិងចូល និង ការប្រើប្រាស់ទិន្នន័យ។ អ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញទៅកាន់លេខ សង្គ្រោះបន្ទាន់ ១១៧ ( នគរបាល) ១១៨ (រថយន្តពន្លត់អគ្គិភ័យ) និង ១១៩ (រថយន្តសង្គ្រោះបន្ទាន់) ដោយឥតគិតថ្លៃ។
ដំណាក់កាលទី៣: ត្រូវបញ្ឈប់ដំណើរការនិងបន្តរក្សាទុកលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្នុងរយៈពេល ៩០(កៅសិប) ថ្ងៃ។ ក្នុងរយៈពេលនេះ ម្ចាស់លេខទូរស័ព្ទចល័ត អាចស្នើសុំឱ្យប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័ត បើកដំណើរការសាជាថ្មី។

ក. បន្ទាប់ពីដំណាក់កាលទី១ ដំណាក់កាលទី២ និងដំណាក់កាលទី៣ ខាងលើ ប្រតិបត្តិករផ្តល់ សេវាទូរស័ព្ទចល័តអាចដកហូតលេខទូរស័ព្ទចល័ត ដែលពុំមានការប្រើប្រាស់និងដាក់លក់ លេខទូរស័ព្ទនោះសាជាថ្មីឡើងវិញ។
ខ. ប្រតិបត្តិករផ្ដល់សេវាទូរស័ព្ទចល័ត ត្រូវមានកាតព្វកិច្ចរក្សាទុកកំណត់ត្រានៃអត្តសញ្ញាណ របស់គ្រប់អ្នកចុះឈ្មោះប្រើប្រាស់ទូរស័ព្ទចល័ត (ទាំងអ្នកចាស់និងអ្នកថ្មី) ព្រមទាំងត្រូវកំណត់ លក្ខខណ្ឌពាក់ព័ន្ធនឹងការណែនាំខាងលើនេះ ឱ្យបានច្បាស់លាស់ ក្នុងកិច្ចសន្យាជាវសេវា៕May be an image of textMay be an image of text

ទំពាំងបារាំងមានទីផ្សារល្អ ងាយស្រួលលក់ ខណៈការដាំដុះមិនត្រូវការសារធាតុចិញ្ចឹមច្រើន

0

ទំពាំងបារាំងជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាចចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ ហើយអាចបន្តប្រមូលផលបានដល់អាយុ ១៥-២០ឆ្នាំ ប៉ុន្តែត្រូវទុកចន្លោះតែងដើមចាប់ពី ៣-៤ខែម្តង។ បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ។

ដីដែលល្អសម្រាប់ការដាំដុះ ត្រូវតែជាដីដែលមិនជាំទឹក វាមិនត្រូវការសារធាតុចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ ហើយធន់នឹងអាកាសធាតុរាំងស្ងួត ប៉ុន្តែវាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅជាប្រចាំ ស្រោចស្រព និងការប្រមូលផលពន្លករៀងរាល់ថ្ងៃ មិនអាចទុកពន្លកទំពាំងឱ្យចាស់បានទេត្រូវដកចេញពីគុម្ព។May be an image of grass សម្រាប់ការដាំដុះលក្ខណៈអាជីវកម្ម ដំណាំនេះត្រូវការផ្ទៃដីដាំដុះធំជាងដំណាំបន្លែទូទៅ ព្រោះហេតុថាក្នុងមួយគុម្ពអាចប្រមូលផលបានត្រឹម ១-៥ដើមក្នុងមួយដង ហើយត្រូវចំណាយដើមទុនច្រើនសម្រាប់ការដាំដុះដំបូង។
កសិករដែលបានដាំដុះបន្លែទំពាំងបារាំង បានអះអាងថាកាលពីមុនដំបូងពេលគេមិនទាន់ស្គាល់រាងពិបាកលក់ តែមកដល់បច្ចុប្បន្នបន្លែទំពាំងមានទីផ្សារល្អ ងាយស្រួលលក់ និងមានតម្លៃថ្លៃ ទំពាំងមួយគីឡូក្រាមមានតម្លៃចាប់ពី ១១ ០០០ទៅ ១៣ ០០០រៀល អាស្រ័យទៅតាមរដូវកាល។May be an image of grass

បើតាមបទពិសោធន៍ផ្ទាល់របស់កសិករនៅក្នុងខេត្តប៉ៃលិនអ្នកស្រី លឹម សុភាព បានឱ្យដឹងថាការចំណាយការដាំដុះទំពាំងបារាំងលើផ្ទៃដី ២ ៤០០ម៉ែតក្រឡា ត្រូវការដើមទុនប្រហែល ៩ ២១០ ០០០រៀល សម្រាប់ការចំណាយលើការរៀបប្រព័ន្ធស្រោចស្រព សម្ភារៈ កម្លាំងពលកម្ម និងជីជាដើម៕No photo description available.No photo description available.No photo description available.May be an image of 4 people, tree and grass

ប្រែហើយ! Park Bom បង្ហោះរូប Selfie អ្នកលេងបណ្តាញសង្គមកូរ៉េជជែកវែកញែកព្រាត

0

អតីតសមាជិកក្រុម 2NE1 និងជាតារាចម្រៀងទោល Park Bom បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកូរ៉េជជែកវែកញែកមិនធម្មតាក្រោយពីរូបនាងបានបង្ហោះរូបភាព Selfie នៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី១៤ សីហា នេះ។Former 2NE1 Singer Park Bom Looked Almost Unrecognisable At Korea's Grand Bell Awards - TODAY

ក្នុងការបង្ហោះនោះ Park Bom បានសរសេរថា «ជំរាបសួរ នេះគឺជា Bom» មុននឹងបន្តការបង្ហោះមួយទៀតដែលសរសេរថា «Bom and green»។ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលជាពិសេសនោះ Park Bom បានបង្ហាញស្ទីលតុបតែងខ្លួនខុសពីមុនពីក្រុម 2NE1 របស់នាង ដែលបញ្ចេញនូវត្របកភ្នែកដ៏ទាក់ទាញ។

យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េមួយចំនួនបាននិយាយថា មើលសឹងមិនស្គាល់ ប្រហែលជាដោយសារតែស្ទីលតុបតែងខ្លួនប្លែកៗរបស់នាងហើយ។ អ្នកខ្លះបានបញ្ចេញមតិទៀតថាបើគ្មានអ្នកណាប្រាប់ថាជា Park Bom នោះមិននឹកស្មានថាជារូបនាង ឡើយ។ អ្នកផ្សេងទៀតក៏និយាយថាប្រហែលជារូបភាពប្រើកម្មវិធីហើយបានជាមិនដូចនាងទាល់តែសោះ និងមានការលើកឡើងទៀតថា ការថតរូប Selfie មិនសមនឹងនាងទេជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXf5V8mmsOOSH0MUWEYz2kpsT912ug_XrRs44O8R-W9yYLxbrOgnwb3svW_lIc7E60lphHPqc2usXkWLA5Ivc6Jg2UC2D2GF-hf4MxMPHXjEMeAZuwS2K3V7mITFNYegMf3mgVzrhw6qMMDYWZd76kJ9hKW9uizwflkFCnArPJ985eZlw4TVO2wyXGDEk/s900/367024138_677417454434137_3923894997320997208_n.jpg

គួរបញ្ជាក់ផងដែរថាកាលពីមុន Park Bom គឺជាតារាចម្រៀងដែលមានរាងស្រឡូនស្រស់ស្អាតម្នាក់តែពេលនេះនាងបានប្រែប្រួលរូបរាងខុសដាច់ពីមុន ខណៈមានការចុះផ្សាយកន្លងមកថា តារាស្រីវ័យ៣៩ឆ្នាំរូបនេះបានប្រើប្រាស់ថ្នាំព្យាបាលជម្ងឺ ADD ដែលជាជំងឺអស្ថេរភាពផ្លូវចិត្តទើបធ្វើឱ្យមានការប្រែប្រួលយ៉ាងនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW7gY1QDkRNwY_v2YuG7jVPtmhpSZS53bESKEYDlrZ598hPKSeBMEeszq5m2SYOQ5pOF-8BLwoMHTLnbGdooXpxlB0sm7jgw-LZsrkTg55QXdGpa42QZJ-psgCmfBVsaLC2xbNuC_xw7VZAp9Xssh9CjI3YgfUWXBqJejNOQnpsXqS1MgU4NNu0khmwE0/s900/361682310_667131778199042_2021171744582971422_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZmF0fWJt3yEVIBafOY3_c4NU37XY-r3v2VXqDT5e0la6zdyROrCWMkRi9dXuJHy2-T5QXK1_Ep-JHpvufLuVOOYIxR3_XjZ8-HdCEVkR2VMdTb5HE1SaYq1h4oAB9V5kysk3Zn_IZuzXsf_JaXjQHK5xJXwWKYmtfvTfQe8JIeq3tkUzNcQTN9HnEoaw/s900/330203863_791460975677673_6682093586308576176_n.jpg

ពលរដ្ឋចិននិយមយករថយន្តធ្វើផ្ទះដើម្បីសន្សំសំចៃថ្លៃជួលបន្ទប់

0

ប្រទេសចិន ៖ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចបានធ្វើឱ្យពលរដ្ឋចិនមួយចំនួនងាកមករស់នៅតាមបែបថ្មី នៅពេលការចំណាយផ្សេងៗថ្លៃកក់ពពក ជាពិសេស ការជួលបន្ទប់ ឬផ្ទះរស់នៅ ។ ពលរដ្ឋចិនបានស្វែងរកដំណោះស្រាយ ដោយពួកគេជ្រើសរើសមិនទិញផ្ទះ ឬបន្ទប់រស់នៅទេ ប៉ុន្តែពួកគេបានមករស់នៅក្នុងរថយន្តជំនួសវិញ ។

ពលរដ្ឋចិនបានកែច្នៃរថយន្តសម្រាប់ដឹកភ្ញៀវមកធ្វើជាផ្ទះសម្រាប់រស់នៅ ហើយមូលហេតុដែលពួកគេចូលចិត្តរស់នៅបែបនេះ មិនមែនមកពីខ្លាចថា ផ្ទះពួកគេនឹងកើតគ្រោះថ្នាក់ ឬមានរឿងមិនល្អនោះទេ ប៉ុន្តែដោយសារថ្លៃឈ្នួលផ្ទះខ្ពស់ ហើយពួកគេមិនអាចទប់ទល់នឹងការចំណាយថ្លៃផ្ទះ ។ ដូច្នេះ ការរស់នៅក្នុងរថយន្ត គឺជាជម្រើសរបស់អ្នករស់នៅទីក្រុងស៊ិនជិន ។Good Quality China Brand Mobile Motor Home House Touring Car for Sale -  China Motor Homes, Limo | Made-in-China.com

លោក លី គឺជាបុគ្គលិកការិយាល័យម្នាក់នៅទីក្រុងស៊ិនជិន ប្រទេសចិន ហើយលោកត្រូវចំណាយប្រាក់ខ្ពស់ក្នុងការរស់នៅ ក៏បានសម្រេចចិត្តមករស់នៅក្នុងរថយន្តដែរ ។ ក្នុងរថយន្តរបស់លោក មានគ្រឿងសង្ហារិមស្ទើរគ្រប់ប្រភេទដូចជា គ្រែគេង សាឡុង ទូរសម្លៀកបំពាក់ និងមានផ្ទះបាយសម្រាប់ធ្វើម្ហូប ព្រមទាំងបន្ទប់ទឹកទៀតផង ។ លោកបន្តថា លោកបានធ្វើការក្នុងទីក្រុងអស់រយៈពេល១០ឆ្នាំហើយ ហើយមានអារម្មណ៍ថា លោកគ្មានអ្វីជារបស់ខ្លួនឯងទេ ។ ប៉ុន្តែនៅពេលលោកមានរថយន្ត១គ្រឿងនេះ លោកមានអារម្មណ៍ថា វាជាកម្មសិទ្ធិរបស់លោកពិតប្រាកដ ។China turns to food stalls to boost employment and spending - Los Angeles  Times

រីឯអ្នកនាង ហ័រ អាយុ២៨ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនមួយ បានសម្រេចចិត្តមករស់នៅក្នុងរថយន្តជំនួសផ្ទះ ។ អ្នកនាង ហ័រ ប្រាប់ថា ក្នុងរថយន្តរបស់នាង គឺនាងរៀបចំជាកន្លែងសម្រាប់គេងឱ្យបានច្រើន និងគ្មានសម្ភារៈអ្វីច្រើនទេ ប៉ុន្តែនាងត្រូវប្រើប្រាស់បន្ទប់ទឹកសាធារណៈ ។ ការរស់នៅបែបនេះ វាជួយឱ្យនាងអាចសន្សំសំចៃប្រាក់បានច្រើន ព្រោះកាលពីមុន នាងបានជួលបន្ទប់ក្នុងតម្លៃ២.៥០០យាន់ ពេលនេះ នាងគ្រាន់តែចាយថ្លៃការតុបតែងរថយន្តប៉ុណ្ណោះ ។ នាងមានអារម្មណ៍ថា មានសេរីភាព ព្រោះតាំងពីនាងបានមករស់នៅក្នុងរថយន្ត នាងពុំចាំបាច់មានកន្លែងរស់នៅពិតប្រាកដទេ ។ ម្យ៉ាងទៀត បើនាងចង់ផ្លាស់ប្តូរទីកន្លែងការងារទៅទីក្រុងផ្សេងទៀត នាងពុំចាំបាច់ដឹកជញ្ជូនសម្ភារៈច្រើនទេ ។Deals on wheels: Housing prices drive young Chinese into RV living

ចំណែកលោក ចាង ស៊ី និងភរិយា បានសម្រេចចិត្តមករស់នៅក្នុងរថយន្ត ហើយលោកក៏បានធ្វើការងារជាអ្នកកែច្នៃរថយន្តឱ្យក្លាយជាផ្ទះសម្រាប់រស់នៅផងដែរ ។ លោកនិយាយថា អ្នកមានជីវភាពធម្មតា គ្មានលទ្ធភាពជួលបន្ទប់រស់នៅថ្លៃៗនៅក្រុងស៊ិនជិនទេ ហើយតាំងពីលោកប្តូរមករស់នៅក្នុងរថយន្ត នៅខែឧសភា ឆ្នាំ២០២២ ឃើញថា លោកអាចសន្សំសំចៃថ្លៃបន្ទប់ និងថ្លៃធ្វើដំណើរ ។

តាមការស្ទង់មតិចុងក្រោយបង្ហាញថា ការចំណាយលើការរស់នៅរបស់ពលរដ្ឋក្នុងទីក្រុងក្រុងស៊ិនជិន គឺស្មើនឹងអត្រា៤៩% នៃប្រាក់ចំណូលសរុបរបស់ពួកគេ ។ ចំណែកការទិញផ្ទះចាស់វិញ ជាមធ្យមមានតម្លៃ៦៥.០០០យាន់សម្រាប់១ម៉ែត្រការ៉េ ហើយតម្លៃនេះខ្ពស់ជាងប្រាក់ខែជាមធ្យមរបស់បុគ្គលិកក្រុមហ៊ុនឯកជន រហូតដល់៩ដង ៕Deals on wheels: Housing prices drive young Chinese into RV living -  International - World - Ahram Online ប្រភព ៖ Thai PBS

តារាសម្តែងជើងចាស់ សាវិន ហ្វីលីព ថាឈុតក្រៅឆាកអំពើហិ.ង្សាមិនគួរបង្ហោះសាធារណៈព្រោះជះឥទ្ធិពលមិនល្អដល់សង្គមជាតិ

0

លោក សាវិន ហ្វីលីព តារាសម្តែងជើងចាស់ល្បីឈ្មោះមួយរូបហើយជាតារាមួយដ៏គម្រូដោយប្រកាសមិនផ្សព្វផ្សាយស្រានិងល្បែង បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនថា ឈុតក្រៅឆាកនៃអំពើហិ.ង្សាមិនគួរបង្ហោះជាសាធារណៈទេព្រោះជះឥទ្ធិពលមិនល្អដល់សង្គមជាតិជាពិសេសនាំឱ្យមនុស្សប្រុសមួយចំនួនយកគម្រូតាម។May be an image of 1 person, playing soccer and text

នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោក សាវិន ហ្វីលីព បានបង្ហោះសំណេរថា«ខ្ញុំដឹងថានេះជាឈុតក្រៅឆាកប៉ុន្តែឈុតឆាកបែបនេះមិនគួរផុសជាសាធារណៈទេ វានាំជះឥទ្ធិពលមិនល្អដល់សង្គមជាតិសោះនិងអាចធ្វើឱ្យមនុស្សប្រុសមួយចំនួនយកគំរូតាមក្នុងការប្រើអំពើហិង្សាលើស្រ្តីភេទដែលជាភេទទន់ខ្សោយប្រៀបដូចម្ដាយរបស់យើងផ្ទាល់ ការផុសបែបនេះអាចធ្វើឱ្យកើនទ្បើងបន្ថែមទៀតនូវអំពើហិង្សាក្នុងគ្រួសារ។ល។ ពុំគួរសុំអភ័យទោសផងបងៗផលិតករអើយ..»។May be an image of 4 people

ការលើកឡើងរបស់តារាសម្តែងជើងចាស់រូបនេះធ្វើឡើងបន្ទាប់ពីមានផេកមួយឈ្មោះថា « Retvo Film (រ៉េតវ៉ូ ហ្វៀម)បានបង្ហោះវីដេអូក្រៅឆាកមួយដែលមានតួសម្តែងប្រុសចាប់បោចសក់ប្រើអំពើហិង្សាលើតួស្រី។

មិនត្រឹមតែលោក សាវិន ហ្វីលីព មិនគាំទ្រការបង្ហោះវីដេអូក្នុងរូបភាពអំពើហិង្សានេះប៉ុណ្ណោះទេ ងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញក៏បានបញ្ចេញមតិមិនគាំទ្រដូចគ្នា។ ពួកគេបានលើកឡើងថា «មិនគួរសម្តែងរឿងអំពើហិង្សាឱ្យក្មេងៗមើលឡើយរឿងបែបនេះ ដូចធ្វើឱ្យកាន់តែលើកកម្ពស់អំពើហិង្សាថែមទៀត , ដូចខ្វះរឿងសម្ដែង,រឿងល្អៗច្រើនណាស់មិចបានមិនយកមកសំដែង , រូបភាពនៃអំពើហិង្សាដែលក្មេងៗមិនគួរឃើញ ,លេងឱ្យកូនគាត់ជំនាន់ក្រោយធ្វើតាម, ជិតដេកគុកមួយទៀត , ហេតុតែចង់ល្បីបែបឆ្គួត»៕May be an image of 1 person

Donald Trump អះអាងថា៖ លោកមានឱកាសឈ្នះការបោះឆ្នោតស្ទើរតែ ១០០%

0

អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គិតថាគាត់មានសមត្ថភាពអាចយកឈ្នះគូប្រជែងរបស់គាត់ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៃរដ្ឋ Iowa បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋដ៏មានសក្ដានុពលលោក Donald Trump ជឿជាក់ថាគាត់អាចយកឈ្នះលើគូប្រជែងនយោបាយរបស់គាត់ទាំងអស់ រួមទាំងអ្នកកាន់តំណែង Joe Biden ក្នុងការបោះឆ្នោតនៅឆ្នាំក្រោយ ប្រសិនបើគាត់ឈ្នះការតែងតាំងរបស់គណបក្ស។Donald Trump - WSJ Spotlight Coverage, Recent News

លោក Trump បាននិយាយថា ខ្ញុំមើលឃើញថាខ្លួនខ្ញុំពិតជាមានសមត្ថភាពពេញលេញក្នុងការគ្រប់គ្រងប្រទេស ដែលសមត្ថភាពនោះគឺខ្ពស់ជាង Joe Biden។ នេះបើយោងតាមសារព័ត៌មាន Sunday Times កាលពីថ្ងៃទី១៣ ខែសីហា។

ទិន្នន័យនៃការបោះឆ្នោតបច្ចុប្បន្នបង្ហាញថា លោក Trump គឺជាបេក្ខជនទំនងបំផុតនឹងក្លាយជាបេក្ខភាពតំណាងគណបក្សសាធារណរដ្ឋក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំក្រោយ។ ប៉ុន្តែមុនពេលការប្រកួតឡើងវិញជាមួយលោក Biden លោក Trump ត្រូវតែឈ្នះការតែងតាំងគណបក្សរបស់គាត់ជាមុនសិន ហើយគាត់នឹងផ្តួលអភិបាលរដ្ឋ Florida គឺលោក Ron DeSantis។New Polls Show Trump's Presidency Stands on Perilous Ground

លោក DeSantis គឺជាសមាជិកសភាប្រជានិយមធ្លាប់មានជំហរក្នុងការបោះឆ្នោតលើលោក Trump ហើយបានក្លាយជាការពេញនិយមនៅក្នុងរដ្ឋ ប៉ុន្តែមិនទាន់បានរីករាលដាលឥទ្ធិពលរបស់គាត់នៅឡើយទេ។ ដូច្នេះលោក Trump ក៏កំពុងដោះស្រាយបញ្ហាផ្លូវច្បាប់ ដែលត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ផែនការរបស់គាត់ក្នុងការឈរឈ្មោះសម្រាប់សេតវិមាន។
ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងការអត្ថាធិប្បាយរបស់លោក Trump អំពី Joe Biden និងលោក DeSantis បានធ្វើឱ្យចៅក្រមរបស់សហរដ្ឋអាមេរិកធ្វើការព្រមានមិនឱ្យលោក Trump ធ្វើសេចក្តីថ្លែងការណ៍ដែលអាច “បំពុលគណៈវិនិច្ឆ័យ” នៅក្នុងការកាត់ក្តីនាពេលខាងមុខ៕ ប្រភព៖cafef.com