អាកាសធាតុប្រែប្រួលធ្វើឱ្យតម្លៃប៉េងប៉ោះនៅឥណ្ឌាកើនឡើងខ្ពស់
ប្រទេសឥណ្ឌា ៖ នៅខែកក្កដា ឆ្នាំ២០២៣ ហាង McDonald’s និងហាងលក់ម្ហូបអាហារជាច្រើនកន្លែងនៅប្រទេសឥណ្ឌាបានកាត់បន្ថយមុខម្ហូបដាក់ផ្លែប៉េងប៉ោះបណ្តោះអាសន្ន បន្ទាប់ពីតម្លៃប៉េងប៉ោះកើនឡើងខ្ពស់ជាបន្តបន្ទាប់នៅទូទាំងប្រទេស ។ រយៈពេលចុងក្រោយនេះ តម្លៃប៉េងប៉ោះបានកើនឡើងរហូតដល់១៤០រូពីក្នុង១គីឡូក្រាម ខណៈការលក់ដុំបានកើនឡើងដល់២៨៨% បើធៀបនឹងខែមិថុនា ។
ជាធម្មតា ប៉េងប៉ោះនៅឥណ្ឌានឹងមានតម្លៃកើនឡើងក្នុងអំឡុងពេលវាផ្តល់ទិន្នផលតិច គឺនៅខែមិថុនា និងខែកក្កដា ប៉ុន្តែផលប៉ះពាល់នៅឆ្នាំនេះចាត់ទុកថា ខ្លាំងក្លាយ៉ាងខ្លាំង ដោយសារអាកាសធាតុមិនអំណោយផលដល់ការដាំដុះ ខណៈខ្យល់មូសុងនៅឆ្នាំនេះមកយឺតជាងធម្មតា ។ ដូច្នេះ វាបណ្តាលឱ្យមានភ្លៀងធ្លាក់នៅចម្ការប៉េងប៉ោះមួយចំនួន ។ លើសពីនេះ សីតុណ្ហភាពកើនឡើងខុសធម្មតាកាលពីខែមិថុនា បានធ្វើឱ្យឥណ្ឌាប្រឈមនឹងបាតុភូត El Nino ឬអាកាសធាតុហួតហែង ។
តម្លៃប៉េងប៉ោះកើនឡើង គឺជាបញ្ហាថ្នាក់ជាតិនៅឥណ្ឌា ដោយសារប៉េងប៉ោះ និងខ្ទឹមបារាំង គឺជាបន្លែសំខាន់ក្នុងម្ហូបឥណ្ឌា ។ ដូច្នេះ តម្លៃបន្លែទាំងនេះកើនឡើងបានធ្វើឱ្យតម្លៃម្ហូបនៅឥណ្ឌា ក៏កើនឡើងតាមដែរ ។ ពលរដ្ឋឥណ្ឌាចាប់ផ្តើមមិនពេញចិត្តជាមួយរដ្ឋាភិបាល និងគណបក្សនយោបាយផ្សេងៗដែលនៅស្ងាត់ស្ងៀមមិនព្រមដោះស្រាយបញ្ហានេះ ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបញ្ជាក់ថា តម្លៃប៉េងប៉ោះបានកើនឡើងជាបន្តបន្ទាប់ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នផលកសិកម្មមិនសម្រេចតាមគោលដៅ ។ ដូចគ្នានេះ ភ្លៀងមូសុងក៏ធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូន និងការលក់ដូរផងដែរ ។
ហាង McDonald’s នៅឥណ្ឌាបានបិទប្រកាសនៅមុខហាងថា៖ «ពួកយើងបានព្យាយាមអស់ពីសមត្ថភាពហើយ ប៉ុន្តែយើងមិនអាចស្វែងរកប៉េងប៉ោះមានគុណភាពល្អគ្រប់គ្រាន់ទេ ។ ដូច្នេះ ហាងយើងសូមផ្អាកលក់ម្ហូបផ្សំពីប៉េងប៉ោះបណ្តោះអាសន្នសិន» ។ ហាងលក់ម្ហូបនៅឥណ្ឌាពី១០% ទៅ១៥% បានប្រកាសស្រដៀងគ្នានេះដែរ ដោយសារពួកគេមិនអាចរកទិញប៉េងប៉ោះបាន ។
បច្ចុប្បន្ន កសិករដាំប៉េងប៉ោះកំពុងប្រឈមនឹងបញ្ហាអាកាសធាតុអាក្រក់ ហើយតម្លៃប៉េងប៉ោះកើនឡើងបានធ្វើឱ្យពួកគេប្រឈមនឹងបញ្ហាថ្មីមួយទៀត ។ លើសពីនេះ សារព័ត៌មានឥណ្ឌារាយការណ៍ថា ចោរបានលួចប៉េងប៉ោះរបស់កសិករនៅរដ្ឋ Karnataka ស្មើនឹងទឹកប្រាក់ប្រមាណ១៥ម៉ឺនរូពី ។
ទោះយ៉ាងណា តម្លៃប៉េងប៉ោះកើនឡើងមិនបានធ្វើឱ្យប៉ះពាល់ដល់មនុស្សគ្រប់គ្នាទេ ក្រុមហ៊ុនអាជីវកម្ម Tata នៅឥណ្ឌាបានឃោសនាតាមអនឡាញក្នុងកម្មវិធី BigBasket ដោយពួកគេណែនាំឱ្យពលរដ្ឋដែលកំពុងជួបបញ្ហាប៉េងប៉ោះឡើងថ្លៃ ងាកមកធ្វើម្ហូបដោយប្រើទឹកប៉េងប៉ោះខាប់ជំនួសវិញ ៕ ប្រភព ៖ beartai BRIEF




ចំណែកឯហ្វេនមួយភាគទៀតបានលើកឡើងថា lisa រក្សាភាពឯកជនណាស់បើសិនជាមានការណាត់ជួបពិតមែននាងមិនឱ្យគេថតបាននោះទេ ខណៈ lisa ក៏បានយកទូរសព្ទ។ថតអ្នកកាសែតវិញដូចគ្នា។ អ្នកខ្លះទៀតបានលើកឡើងថា បុរសដែលអង្គុយជិត Lisa នោះគឺជាបុគ្គលិក Celine ហើយក៏មិនបានផ្អែកស្មានរណាដែរ វាជាភួយតូចមួយដែលគេទុកដណ្តប់ជើងឬដងខ្លួនពេលរងាប៉ុណ្ណោះ ។






ប្រភព៖vnexpress















ប្រភព ៖ TNN World
ភាពអស្ចារ្យរបស់គុនខ្មែរ បានធ្វើឱ្យកក្រើកលើទឹកដីទីក្រុងប៉ារីសប្រទេសបារាំង ដោយប្រកួត 4 ឈ្នះ 3 និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តម៉ូតូថ្មីម្នាក់ 1គ្រឿង និងថែមលុយម្នាក់ 1លានរៀល ពីប៊ូសស្រ្តង នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2023 នេះ។
មុនទៅប្រកួត ប៊ូសស្រ្តងបានសន្យាថានឹងជូនម៉ូតូថ្មីម្នាក់1គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលប្រកួតឈ្នះលើកីឡាករបារាំង។ ជាលទ្ធផលចប់ការប្រកួតកីឡាករគុនខ្មែរដែលឈ្នះមានតែ 3រូបប៉ុណ្ណោះ រួមមានកីឡាករ អេលិត សាន់ , អេលីត សម្ភស្ស និង ពេជ្រ សម្បត្តិ រីឯកីឡាករ មឿន សុខហ៊ុច ចាញ់កីឡាករបារាំងដោយពិន្ទុ ប៉ុន្តែដោយសារតែប៊ូសស្រ្តងឃើញកីឡាករគុនខ្មែរ សុខហ៊ុច ពិតជាចង់ឈ្នះ និងតស៊ូវៃកីឡាករបារាំងតបតវិញដោយប្រើក្បាច់គុនបុរាណខ្មែរ ធ្វើឱ្យបរទេសស្គាល់គុនខ្មែរកាន់តែច្បាស់ ទើបធ្វើឱ្យប៊ូសស្រ្តងចិត្តល្អព្រមជូនម៉ូតូថ្មីដល់កីឡាករ សុខហ៊ុច ចំនួន 1គ្រឿងដែរ ចំណែកឯកីឡាករឈ្នះ 3រូបទៀត ដែលទទួលបានម៉ូតូថ្មីម្នាក់1គ្រឿង ក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត គឺម្នាក់ 1លានរៀល នៅក្នុងការប្រកួត Kun Khmer All Star លើទឹកដីបារាំង។








.png)


