នាបច្ចុប្បន្ននេះ បណ្តាប្រទេសនៅលើលោកកំពុងស្ថិតនៅឆ្នាំ២០២៣ ក៏ប៉ុន្តែនៅកូរ៉េខាងជើងទើបតែស្ថិតនៅឆ្នាំ១១២ តែប៉ុណ្ណោះ។

អ្វីដែលជំរុញឱ្យប្រទេសកូរ៉េខាងជើង ស្ថិតនៅឆ្នាំខុសពីបណ្តាប្រទេសដ៏ទៃ ក៏ព្រោះតែប្រទេសនេះ មានប្រតិទិនផ្ទាល់ខ្លួនរបស់ពួកគេ ដែលមានឈ្មោះថា JUCHE CALENDAR។Kim Il-Sung | Biography, Facts, Leadership of North Korea, Significance, & Death | Britannica

JUCHE CALENDAR គឺជាប្រតិទិន ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១២ ជាឆ្នាំកំណើតរបស់ Kim Il Sung ដែលជាស្ថាបនិក និងជាប្រធានាធិបតីដ៏ខ្លាំងក្លារបស់កូរ៉េខាងជើង។

លុះដល់ថ្ងៃទី៩ខែកញ្ញា ឆ្នាំ១៩៩៧ ប្រតិទិន Juche ត្រូវបានប្រើប្រាស់ជាផ្លូវការនៅទូទាំងសង្គមកូរ៉េខាងជើង ដោយប្រជាជនដែលបានកើតមុនឆ្នាំ១៩៩៧ តម្រូវឱ្យផ្លាស់ប្តូរសំបុត្រកំណើត ដោយប្តូរមកប្រើឆ្នាំតាមប្រតិទិន Jucheវិញ។ The Secret History of Kim Jong Il – Foreign Policy

ជាក់ស្តែងប្រសិនបើលោកអ្នកកើតនៅកូរ៉េខាងជើង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ លោកអ្នកនឹងត្រូវសរសេរថាថ្ងៃទី១០ ខែកក្កដា ឆ្នាំ១១២។

សូមជម្រាបថា ឈ្មោះនៃប្រតិទិន Juche គឺបានមកពីមនោគមវិជ្ជានៃរដ្ឋ ‘Juche’ ស្ថិតនៅប្រទេសកូរ៉េខាងជើង ដែលបកថា៖”ការពឹងផ្អែកលើខ្លួនឯង” ដែលត្រូវបានបង្កើតឡើងដោយលោក Kim Il Sung ខ្លួនឯងតែម្តង និងកំពុងតែអនុវត្តន៍មកដល់សព្វថ្ងៃនេះ៕The Injustice of North Korea's Hereditary Leadership Succession as Demonstrated by the History of Power Transfer from Kim Il-sung to Kim Jong- il ~ HRNK Insider

ប្រភព៖ uritours