Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៣

សេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៣

55
0

ប្រទេសវៀតណាម ៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើកឡើងថា សេដ្ឋកិច្ចវៀតណាមនឹងត្រឡប់ទៅរកអត្រាកំណើនខ្ពស់ក្នុងរយៈពេលមធ្យម ដោយសារកំណែទម្រង់រចនាសម្ព័ន្ធផ្សេងៗ ។ គេរំពឹងថា ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចវៀតណាមនឹងងើបឡើងវិញនៅឆមាសទី២ ឆ្នាំ២០២៣ ស្មើនឹងអត្រា៤,៧% ។ ការងើបឡើងវិញនេះ ដោយសារការនាំចេញងើបឡើងវិញ និងការកំណត់គោលនយោបាយក្នុងប្រទេស ខណៈអតិផរណានឹងស្ថិតក្រោមការកំណត់របស់ធនាគារកណ្តាល ដែលស្មើប្រមាណ៤,៥% ។Vietnam targets economic growth of 6.5% in 2021 - International Finance

ចំណែកសេដ្ឋកិច្ចពិភពលោក អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិប៉ាន់ស្មានថា នឹងប្រឈមជាមួយស្ថានការណ៍លំបាកផ្សេងៗនៅឆ្នាំ២០២៤ ហើយសេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញនៅឆ្នាំ២០២៥ ។ វិធានការនានាដែលធនាគារកណ្តាល និងរដ្ឋាភិបាលបានយកមកប្រើប្រាស់ រួមមាន ការកាត់បន្ថយអត្រាការប្រាក់, ការកាត់បន្ថយពន្ធ, ការវិនិយោគផ្នែករដ្ឋ និងបន្ថែមការចំណាយ ។ ដូច្នេះ វានឹងជួយកាត់បន្ថយផលប៉ះពាល់របស់ឧបសគ្គផ្សេងៗនៅក្នុងប្រទេសវៀតណាម និងក្រៅប្រទេស ។Will Vietnam become a new leader in the region? - Vietnam Insider

ក្រៅពីនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមត្រូវតែរក្សាការព្យាយាមធ្វើកំណែទម្រង់រយៈពេលមធ្យម ដើម្បីសម្រេចបានគោលដៅរយៈពេលមធ្យម និងរយៈពេលវែង ព្រមទាំងក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ ។ លើសពីនេះ ប្រទេសវៀតណាមត្រូវធានាថា ការបំភាយឧស្ម័នផ្ទះកញ្ចក់នឹងធ្លាក់ចុះក្នុងកម្រិតទាបបំផុតនៅឆ្នាំ២០២៥ ។Vietnam gets to grips with its business schools | Financial Times

ទោះយ៉ាងណា បរិយាកាសការប្រកបអាជីវកម្មនៅវៀតណាមក៏ត្រូវកែទម្រង់ផងដែរ ដោយកែលម្អលើដំណើរការគ្រប់គ្រង, ការបង្កើតលក្ខខណ្ឌអំណោយផលដល់ការអភិវឌ្ឍផ្សេងៗ, ការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធដើម្បីធានាថាមពលកកើតឡើងវិញក្នុងរយៈពេលចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំ, វិនិយោគទុនក្នុងការអប់រំ និងការបណ្តុះបណ្តាលបច្ចេកវិទ្យាផងដែរ ៕ ប្រភព ៖ AEC connect