ថ្មីៗនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានជជែកវែកញែកយ៉ាងច្រើនទាក់ទងនិងវីដេអូរបស់ Lisa សមាជិកក្រុម BLACKPINK ជាមួយលោក Frédéric Arnault ដែលជាកូនប្រុសរបស់ក្រុមហ៊ុន LVMH ដែលជាក្រុមហ៊ុនកំពូលគ្រប់គ្រងប៊្រេនៗជាច្រើននៅលើពិភពលោកថាពួកគេកំពុងមានទំនាក់ទំនងស្នេហា ។The Best Looks Of All Time From Blackpink's Lisa

នៅលើវេទិកាអនឡាញ Lisa តារាចម្រៀងK Pop មានដើមកំណើតថៃក្លាយជាប្រធានបទក្តៅគគុកពីសំណាក់ហ្វេនៗនិងអ្នកលេងបណ្តាញសង្គម បន្ទាប់ពីមានវីដេអូបង្ហោះនៅលើបណ្តាញអ៊ីនធឺណេត ប្រទះឃើញនាងនៅហាងអាហារមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង។ អ្វីដែលភ្ញាក់ផ្អើលខ្លាំងបំផុតនោះគឺរូបម្នាក់ទៀតនៅក្នុងរូបភាពដែលប្រមាញ់បានត្រូវគេលើកឡើងថាជាលោក Frédéric Arnault ជាកូនប្រុសរបស់ក្រុមហ៊ុន LVMH ព្រមជាមួយរូបភាពដែល Lisa បានផ្អែកស្មាដាក់លោក Frédéric ដែលត្រូវគេនិយាយថា Lisa កំពុងណាត់ជួបជាមួយកូនប្រុសនៃក្រុមអ្នកមានបំផុតនៅលើពិភពលោក។Interview: Frédéric Arnault, Chief Executive of TAG Heuer | SJX Watches

ដំណឹងនៃទំនាក់ទំនងស្នេហារបស់ Lisa ជាមួយកូនប្រុសអ្នកមាននេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារទំនាក់ទំនងរបស់ពួកគេ និងការព្រួយបារម្ភចំពោះឯកជនភាពរបស់Lisa។ អ្នកលេងបណ្តាញសង្គមបានលើកឡើងថា « Lisa កំពុងរស់នៅលើមាត្រដ្ឋានមួយផ្សេងទៀត ណាត់ជួបជាមួយកូនប្រុសនៃក្រុមហ៊ុនលំដាប់កំពូលខណៈទ្រព្យសម្បត្តិរបស់លោក Arnault មានចំនួនប្រហែល ៣២៦ ពាន់ពាន់លានវ៉ុន »។ ហ្វេនខ្លះទៀតបានលើកឡើងថា បើសិនជាLisa ពិតជាមានស្នេហាពិតមែននោះគេសប្បាយចិត្តព្រោះ Lisa ក៏សប្បាយចិត្តហ្វេនក៏សប្បាយចិត្តដូចគ្នា។Viral Takes on Twitter: "Naomi Campbell shares a new picture with BTS Taehyung, BLACKPINK Lisa, and Frederic Arnault. https://t.co/IAdQFysYQb" / Twitterចំណែកឯហ្វេនមួយភាគទៀតបានលើកឡើងថា lisa រក្សាភាពឯកជនណាស់បើសិនជាមានការណាត់ជួបពិតមែននាងមិនឱ្យគេថតបាននោះទេ ខណៈ lisa ក៏បានយកទូរសព្ទ។ថតអ្នកកាសែតវិញដូចគ្នា។ អ្នកខ្លះទៀតបានលើកឡើងថា បុរសដែលអង្គុយជិត Lisa នោះគឺជាបុគ្គលិក Celine ហើយក៏មិនបានផ្អែកស្មានរណាដែរ វាជាភួយតូចមួយដែលគេទុកដណ្តប់ជើងឬដងខ្លួនពេលរងាប៉ុណ្ណោះ ។Lisa was spotted dating Frédéric Arnault in Paris – Pannkpop

ទោះយ៉ាងណា ពេលនេះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេជុំវិញពាក្យចចាមអារ៉ាមនេះ តែបើតាមការសង្កេតកន្លងមកឃើញថា លោក Frédéric Arnault ជាញឹកញាន់បានបង្ហាញការគាំទ្រក្រុមចម្រៀង BLACKPINK ជាពិសេសគឺ Lisa ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf4g6jN5jvg4xwgEc2u5A2wm8T1aZ6q01A4RYQVs5gTOaHBNWkCiVeIVuZAPQ4IZs7Lw0Ba6tIJmw4iDQ6dvwozwygyuXXbbrBGuzH8RbnC1oWr5nWQRtOUOhhJnxOQy87_0eXbN39ScCMezjRmdE5-404iajgjB7atjnGuQgpjkAscXucWv1Wxvu7vLk/s1706/348445905_626574395752744_6841790727228319242_n.jpg

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុន LVMH ជាក្រុមហ៊ុនឯកទេសលើទំនិញប្រណីតគ្រប់គ្រងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦០ ដែលគ្រប់គ្រងម៉ាកយីហោល្បីៗចំនួន។ បច្ចុប្បន្ន លោក Frédéric Arnault មានវ័យ២៨ឆ្នាំជាអគ្គនាយកនៃក្រុមហ៊ុនផលិតនាឡិកាទំនើប Tag Heuer៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvak8m-4f4K9felblIeXcAbnJwlPMm_U53v4X4foTOf1scbXyONNdzFRlz8Qm51RocaoHWPyp9sp236VlepojKg-JLmNh1zrb6pCwadnHWMxMEpaqXmA4KKIlSkkmEh-jUlk1XQstxHUQrECuCftuDggfI8-LcvGOGHpr47CFEMQTIl9QixmL67--RFyA/s1536/%E1%9E%A0.jpg